-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៤៩៩ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៩២នាក់។ នេះជាតួលេខឆ្លងកើនឡើងចំនួន១ពាន់១៧៤ករណីបើប្រៀប ធៀបនឹងម្សិលមិញ, ចំណែកតួលេខស្លាប់បានថយចុះ៤នាក់ផងដែរ។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេស ដែល មានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៩៦៦នាក់ (Video Inside)

ប្រជាពលរដ្ឋ១១ម៉ឺន៥ពាន់៩៦៦នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៣សែន៨ម៉ឺន៨ពាន់៧៣៥នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៧លាន៦សែន៦ម៉ឺន២ពាន់២៦៣នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៨,៦៨ភាគរយ ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បី បង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន ៣៩ម៉ឺន១ពាន់ ៤០១នាក់។
-
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥១៩ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ បានថយចុះចំនួន១៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង៥១៩ករណីថ្ងៃ នេះ រួមការឆ្លងចូលក្នុងសហគមន៍ចំនួន៣៣៤ករណីនិងការឆ្លងមកពីក្រៅប្រទេស១៨៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៥៤ករណី, ចំណែកតួលេខឆ្លងមកពី ក្រៅប្រទេសបានកើនឡើង៤០ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១៥នាក់ ដែលចំនួននេះថយចុះ២នាក់ បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៨១ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន៤ពាន់៤៣៨ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២០ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៨ពាន់២៤២ករណី, ការស្លាប់សរុបកើនចំនួន ១ពាន់៧៦២នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន៣ពាន់៨៥១នាក់។
-
កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម នៃជំនួយចិន៥០ម៉ឺនដូស សប្តាហ៍ក្រោយ (Video Inside)

វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន៥០ម៉ឺនដូសទៀត ដែលជាជំនួយរបស់ប្រទេសចិននឹងមកដល់កម្ពុជានៅសប្តាហ៍ ក្រោយ។ យោងតាមក្រសួងការពារជាតិ វ៉ាក់សាំង ស៊ីណូហ្វាម នៃជំនួយរបស់រដ្ឋាភិបាលចិន នឹងដឹកមកដល់ ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហានាដើមសប្តាហ៍ក្រោយនេះ។ លិខិតក្រសួងការពារជាតិបញ្ជាក់ថាពិធីប្រ គល់និងទទួលវ៉ាក់សាំងចំនួន៥០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់, ចំណែកភាគីរដ្ឋាភិបាលចិននឹងតំណាងដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន នៅ អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ កម្ពុជាគិតរហូតមកទល់ពេលនេះ ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិនចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស។ ដោយ ឡែកកម្ពុជា ក៏បានទទួលវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១លាន៣៨ម៉ឺន៤ពាន់១០០ដូសផងដែរក្នុងនោះ គឺ រួមមានវ៉ាក់សាំងJohnson & Johnson របស់សហរដ្ឋអាមេរិក១លាន៦ម៉ឺន១០០ដូសផងដែរ។
-
រាជរដ្ឋាភិបាលដាស់តឿនប្រុងប្រយ័ត្នវីរុសបំប្លែងថ្មី Delta ដែលឆ្លងរាតត្បាតចូល២៣រាជធានី និងខេត្ត (Video Inside)

រាជរដ្ឋាភិបាលបានដាស់តឿនពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នវីរុសបំប្លែងថ្មី Delta បើទោះបីជាយុទ្ធនាការរយៈពេល ២១ថ្ងៃពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានបញ្ចប់ទៅហើយក្តី។ គួរបញ្ជាក់ ថាយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបបានបញ្ចប់កាលពីម្សិល មិញ បើទោះបីជាមានសេចក្តីរាយការណ៍បង្ហាញនូវតួលេខឆ្លងដោយវីរុសបំប្លែងថ្មី Delta កាន់តែមានចំនួនច្រើន ក៏ដោយ។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថាយុទ្ធនាការ២១ថ្ងៃមកនេះទោះជាយ៉ាងណាក៏ដោយក៏បានជួយពន្យា ពេលមួយកម្រិតទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃវីរុសបំប្លែងថ្មី Deltaនោះផងដែរ។ អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩កម្រិតមធ្យមរយៈពេល២ សប្តាហ៍មកនេះ មាននិន្នាការថេរ ទន្ទឹមនឹងចំនួនអ្នកជាសះស្បើយកាន់តែការកើនឡើង បើទោះបីជាវីរុសបំប្លែង ថ្មី Delta នោះបានឆ្លងរាលដាលក្នុងសហគមន៍ក្នុងចំនួនកាន់តែច្រើនឡើងក៏ដោយ។ យោងតាមប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី វីរុសបំប្លែងថ្មី Delta បានឆ្លងចូលក្នុងរាជធានីនិងខេត្តចំនួន២៣ហើយ។
-
កម្ពុជាធ្វើពិធីបួងសួងសូមឲ្យពិភពលោករួចចាកផុតពីជំងឺរាតត្បាតកូវីដ១៩ (Video Inside)

កម្ពុជាបានប្រារព្ធពិធីបួងសួងសូមឲ្យពិភពលោករួចចាកផុតពីជម្ងឺរាតត្បាតនិងគ្រោះកាចផងទាំងពួងដោយ មានការអានសុន្ទរកថាបើករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននាល្ងាចថ្ងៃទី២០សីហា ។ ពិធីបួងសួងសូមឪ្យពិភពលោករួចចាកផុតពីជម្ងឺរាតត្បាតនិងគ្រោះកាចផងទាំងពួង បានធ្វើឡើងទន្ទឹមនឹងចំ ណាត់ការរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងជម្ងឺឆ្លងរាតត្បាតកូវីដ១៩ជាពិសេសវីរុសបំប្លែង ថ្មី Delta ដែលបាននិងកំពុងធ្វើសកម្មភាពស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេសនោះហើយ។ ចំណាត់ការទប់ស្កាត់រួម នឹងវិធានការរដ្ឋបាលដាក់ចេញដើម្បីបញ្ចៀសការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋដោយជម្ងឺកាចសាហាវនោះ បែរជាត្រូវបានក្រុមអមិត្តបានចោទប្រកាន់ថាជាអំពើរំលោភសិទ្ធិមនុស្សទៅវិញ ។ សម្តេចតេជោហ៊ុនសែន បាន មានប្រសាសន៍ថាចំណាត់ការបង្កានិងការពាររបស់រាជរដ្ឋាភិបាលមិនមែនមានន័យថាជាអំពើរំលោភសិទ្ធិ មនសុ្សនោះទេ ។ សម្តេចនាយករដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាលបានថ្លែងអំណរគុណប្រទេសជាមិត្ត ជាពិសេសចិនដែលបានផ្តល់ វ៉ាក់សាំងនិងជំនួយមនុស្សធម៌ដល់ប្រទេសកម្ពុជាដើម្បីប្រឆាំងទប់ទល់បង្កាកូវីដ និងសម្តេចបានថ្លែងអំណរ គុណដល់រដ្ឋាភិបាលប្រទេសជប៉ុន, ប្រទេសអង់គ្លេស, សហរដ្ឋអាមេរិក ដែលបានជួយផ្តល់វ៉ាក់សាំងដល់កម្ពុជា ដែលជម្រុញឲ្យរាជរដ្ឋាភិបាលអាចធ្វើការចាក់វ៉ាក់សាំងបានលឿនជាងការគ្រោងទុក, និងសម្តេចបានថ្លែងអំណរ គុណដល់ស្ថាប័នអង្គការសហប្រជាជាតិនានាប្រចាំកម្ពុជារួមមានអង្គការសុខភាពពិភពលោក, អង្គការ UNPA, អង្គការយូនីសេហ្វ, អង្គការ FAO, អង្គការ UNDP និងដៃគូអភិវឌ្ឍន៍នានាអន្តរជាតិ, ស្ថានតំណាងនានា, វិនិ យោគិនបរទេសនិងក្នុងស្រុកដែលតែងជួយដល់រាជរដ្ឋាភិបាលក្នុងចំណាត់ការទប់ស្កាត់ប្រឆាំងកូវីដ១៩។
-
កូរ៉េខាងត្បូង បន្តផ្តល់ជំនួយ២លានដុល្លារដល់កម្ពុជា សម្រាប់បោសសំអាតមីន (Video Inside)

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាចំនួន២លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជំនួយមនុស្សធម៌នេះ បានផ្តល់តាមរយៈមជ្ឈ មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលហៅកាត់ថា ARMAC។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីននិងមជ្ឈមណ្ឌលARMAC បានធ្វើឡើងនៅថ្ងៃទី១៩ ខែសី ហានេះ ក្រោមវត្តមានអនុប្រធានទី១នៃអាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រីលីធុជ និងប្រធានគណៈកម្មាធិការដឹកនាំមជ្ឈ មណ្ឌលARMAC គឺលោក ផិនជីរ៉ាន់ កាស្មៀហាន់ ផិនជីរ៉ាន់ តាហ៊ា ដែលជាឯកអគ្គរដ្ឋទូតប្រុយណេប្រចាំកម្ពុជា។ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការបង្កើតបណ្តាញ កិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីនដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ ក្នុង ចំណោមប្រទេសអាស៊ាន។ កិច្ចព្រមព្រៀងនេះផងដែរ ត្រូវទេសរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ក៏ដើម្បីជួយដល់ប្រ ទេសជាសមាជិកអាស៊ានក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារជាតិផ្ទុះនិងក៏ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅ នឹង«ប្រភេទសេវាកម្មដែលផ្តល់ជូនដល់ជនរងគ្រោះ ដោយសារ ជាតិផ្ទុះ នៅប្រទេសកម្ពុជា” ក៏ដូចជា “គម្រោងផែន ការជួយដល់សហគមន៍នៃជនរងគ្រោះថ្នាក់ដោយសារមីនផ្នែក មនុស្សធម៌នៅឡាវ និងវៀតណាម»ផងដែរ៕
-
ពលការីនីខ្មែរ២រូប ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

ពលការីនីខ្មែរ២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរពីប្រទេសថៃវិលត្រលប់មក កម្ពុជាវិញ។ គ្រោះថ្នាក់ចរាចរណ៍នោះត្រូវគេបញ្ជាក់ថាបានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា នៅទល់មុខ ច្រកបឹងត្រកួន ស្ថិតនៅភូមិខផែង, ឃុំទ័ពស្ដេច, ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ ដែលជាចំណុច ប្រឈមនឹងព្រំដែនរបស់កម្ពុជា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មនុស្ស៣នាក់បានស្លាប់ រួមមាន ពលការីនីខ្មែរ២នាក់ឈ្មោះ ឈួន ចាន់ខន អាយុ ២៣ឆ្នាំ និង ឈ្មោះ ហេង ម៉េងលី អាយុ ២៩ឆ្នាំ, ចំណែកអ្នក ស្លាប់ម្នាក់ទៀតជាស្ត្រីជនជាតិថៃដែលជាអ្នកបើកបររថយន្ត។ គេនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើស្ត្រីខ្មែរទាំង២នាក់នោះ មានទីលំនៅក្នុងខេត្តណាមួយនោះទេ។
-
កីឡាករទោចក្រយានកម្ពុជា៣រូប ចូលរូមប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ (Video Inside)

ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជាផ្នែកកីឡាកង់គួកចំនួន៣រូប បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុប គឺការប្រកួតកង់គួកពានរង្វាន់ឆ្នាំ២០២១ CCC Tour Grody Piastowskie UCI Europe Tournament កម្រិត ២.២ នៅប្រទេសប៉ូឡូញ។ កីឡាករទាំង៣រួប រួមមានឈ្មោះគឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ បាន បោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំងនោះរយៈពេល២ខែមកហើយ ។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រ យានកម្ពុជាលោក នូ ចំរើន បានថ្លែងថាបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បាន ចូលរួម ការប្រកួតក្របខណ្ឌEurope Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង។ ការប្រកួតពានរង្វាន់កង់គួកនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២១។ លោកនូចំរើនបានចាត់ទុកការចូលរួមនោះ គឺជាឱកាសដ៏ល្អមួយ ដើម្បីដកស្រង់បច្ចេកទេស និង វាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយាន កម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំងនោះ។ លោកនៅបានចាត់ទុកការប្រកួតនេះ គឺ…
-
មន្ត្រីពន្លត់អគ្គិភ័យរងរបួសធ្ងន់ ក្នុងព្រឹត្តការណ៍ពន្លត់ភ្លើងក្នុងខណ្ឌបឹងកេងកង (Video Inside)
