-
សកម្មភាពរបស់ សម រង្ស៊ី ក្នុងសហរដ្ឋអាមេរិក ជាអំពើបំផ្លាញជាតិ (Video Inside)

សមរង្ស៊ីនិងបក្ខពួកកំពុងរៀបចំផែនការមួយចំនួនដែលមិនមែនជាការគម្រោងក្នុងការជួយប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីការរួចផុតពីជម្ងឺរាតត្បាតកូវីដ១៩នាពេលនេះឡើយ។ សមរង្ស៊ីនិងបក្ខពួកបានអែបនិងអបឃុបឃិតជាមួយ បរទេសក្នុងការចង់ទាញឲ្យប្រទេសកម្ពុជាដែលកំពុងធ្លាក់ក្នុងស្ថានភាពរាតត្បាតដោយជម្ងឺឆ្លងដ៏ខ្លាំងក្លានេះ បាន ប្រឈមនឹងបញ្ហាបែកបាក់ជាតិនិងភាពខ្ទេចខ្ទាំសង្គមក្រោមលេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
-
ខេត្តកោះកុង ឆ្លងថ្មី១០នាក់ (Video Inside)

-
ខេត្ដកែប ឆ្លងថ្មី២នាក់ (Video Inside)

-
ខេត្តកំពត ឆ្លងថ្មី១២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀតនៅថ្ងៃនេះ ។ នេះជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើ ពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចចំនួនម្នាក់, ស្រុកជុំគីរី ម្នាក់, ស្រុកឈូក ៧នាក់, ស្រុក បន្ទាយមាស ២នាក់ និង នៅស្រុកអង្គរជ័យចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ម្នាក់ទៀតនោះវិញ គឺជាស្រ្តី អាយុ ៦០ឆ្នាំ នៃស្រុកទឹកឈូ ។ ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៥៥៨នាក់, អ្នកជាសះស្បើយឡើងវិញមាន ចំនួន ៣ពាន់ ៣១០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦៤ នាក់ ហើយ ៕
-
ខេត្តប៉ៃលិន ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកដែលទើបរក ឃើញឆ្លងថ្មីទាំងនោះ គឺជាពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ ៨នាក់ និងពលករដែលកំពុងធ្វើ ចត្តា ឡីស័ក ម្នាក់ ។ ពលករទាំងនេះ គឺជាពលរដ្ឋមានទីលំនៅនៅខេត្តព្រៃវែង ៨នាក់ និងខេត្តឧត្តរមានជ័យ ម្នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការ លើ៦នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់១៣នាក់, មកពីខេត្តព្រៃវែងម្នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨២០ករណី, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៨នាក់ និងមានអ្នកស្លាប់ ចំនួន១១៥នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ដែលកាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ គេបានរកឃើញឆ្លងចំនួន ៥៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើ ពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំចំនួន ២១នាក់, ស្រុកមេមត់ ២៨នាក់, ស្រុកក្រូចឆ្មារ ២នាក់, ស្រុកតំបែរ ម្នាក់ និង ឆ្លងលើពលរដ្ឋនៅស្រុកពញាក្រែកចំនួន ១២នាក់ ។ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២៣ សីហា នេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៣ពាន់ ២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់ ២៩៣នាក់ និងមានអ្នកស្លាប់ កើនដល់ ៤០នាក់ ហើយ ៕
-
ខេត្តព្រៃវែង ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅស្រុកមេសាង៩នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់ , ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកព្រះស្តេច២នាក់, ស្រុកពារាំង២នាក់ និងស្រុកបាភ្នំម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥០ឆ្នាំនៃ ស្រុកស្វាយអន្ទរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់ ៥០៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៨៨១នាក់ និងតួលេខស្លាប់បានកើនដល់១០៤នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៧នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមានអាការៈសង្ស័យ២នាក់, អ្នកប៉ះ ពាល់នឹងអ្នកជំងឺកូវីដ-១៩ម្នាក់, អ្នកដំណើរចូលខេត្តស្វាយរៀង២នាក់ និងពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៦៣នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់ ១៣១ នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៨នាក់។
-
រាជរដ្ឋាភិបាលយកខេត្តសៀមរាបជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់ (Video Inside)

នៅក្នុងខេត្តសៀមរាបដដែល៖ រាជរដ្ឋាភិបាល បានសម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ថ្នាក់តំបន់ នាភាគខាងជើងបឹងទន្លេសាប។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុន ហេងបានបញ្ជាក់ការយកខេត្តសៀម រាបជាមណ្ឌលព្យាបាលកូវីដ១៩កម្រិតធ្ងន់ថ្នាក់តំបន់នេះ ក្នុងឳកាស ចុះ ត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យា បាលជំងឺកូវីដ-១៩ និងមន្ទីរពិសោធន៍ថ្មី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ២២សីហា ឆ្នាំ២០២១។ លោករដ្ឋមន្ត្រីបានថ្លែងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់នេះ នឹង មាន វិសាលភាពលើខេត្ត ចំនួន៥ភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមាន ជ័យ , ខេត្តបន្ទាយមាន ជ័យ និង ខេត្តសៀមរាប។ មណ្ឌលព្យាបាលនោះ ត្រូវបានរៀបចំឡើងនៅបរិវេណសាល មហោស្រពអង្គរ-កូអ៊ិច ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន ៤០០នាក់។