-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៣ពាន់៦៤២ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ នេះជាតួលេខឆ្លងកើនជាងម្សិលចំនួន៨៦៦ករណី, ចំណែក តួលេខស្លាប់បានថយចុះ២៣នាក់។ ប្រទេស ដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន២ពាន់៦៩៦នាក់ (Video Inside)

ប្រជាពលរដ្ឋ១១ម៉ឺន២ពាន់៦៩៦នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន១សែន៥ម៉ឺន៧ពាន់២៤៥នាក់, ក្នុងនោះ អ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួច មានចំនួន៧លាន៤សែន៧ម៉ឺន៩ពាន់១១០នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៧,២៣%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន៣១ម៉ឺន៦ពាន់៩១៣នាក់ ហើយ។
-
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៩៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៩៣ករណី ដែលចំនួនឆ្លងតិចជាងចំនួនមនុស្សដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៨សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយជម្ងឺកូវីដ១០មានចំនួន៧៤៨នាក់។ ការឆ្លង៥៩៣ករណីនេះ បានកើនឡើង ៣៧ករណីបើប្រៀបធៀប នឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ថ្ងៃនេះ មានចំនួន៤០៤ករណី, ចំណែកការឆ្លងមកពីក្រៅប្រទេសរយៈ មានចំនួន ១៨៩ករណី។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១២នាក់ដែលចំនួននេះ ថយចុះ២នាក់បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈ ពេល១៧៩ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៣ពាន់៧១៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៨ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់១៩០ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៣០នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន២ពាន់៦៦៦នាក់។
-
ក្រសួងការងារ ណែនាំរោងចក្រធ្វើតេស្តលើកម្មករឲ្យបាន២ដង មុនថ្ងៃ១០កញ្ញា (Video Inside)

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់រោងចក្រនិងសហគ្រាសទាំងអស់ត្រូវរៀបចំធ្វើ តេស្តរហ័សរកមេរោគកូវីដ១៩ដល់កម្មករនិយោជិតទាំងអស់ ឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា។ សេច ក្តីណែនាំថ្ងៃទី១៨សីហានេះ បាន ទន្ទឹមនឹងមានការជួនដំណឹងប្រុងប្រយ័ត្ននូវវីរុសបំប្លែងថ្មី Delta ដែលកំពុង គំរាមកំហែងរាជធានីភ្នំពេញ។ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានថ្លែងជួនដំណឹងប្រុងប្រយ័ត្ន កាលពីម្សិលមិញថា ថារាជធានីភ្នំពេញកំពុងរងនឹងការគម្រាមដោយវីរុសបំប្លែងថ្មី Delta នាពេលនេះ។ លិខិត ណែនាំ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី លោកអ៊ិតសំហេង នៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានសរ សេរបញ្ជាក់ថា ការធ្វើតេស្តឲ្យបានយ៉ាងតិច២ដងនៅមុនថ្ងៃទី១០កញ្ញា នោះ គឺ ជាការរួមគ្នាទទួលខុសត្រូវទប់ ស្កាត់ការចម្លងវីរុសកូវីដ១៩ ជាពិសេសការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃវីរុសបំប្លែងថ្មី Delta ដោយមិនឲ្យកើតមាននៅក្នុងរោងចក្រនិងសហគ្រាសឡើយ។ សេចក្តីណែនាំបានដាស់តឿន ការអនុវត្តវិធាន ការសុខាភិបាលឲ្យបានម៉ត់ចត់ជាពិសេសវិធានការ៣កុំនិង៣ការពារ។ សេចក្តីណែនាំដដែលបាន បញ្ជាក់ បន្ថែមថា ក្រោយពីថ្ងៃទី១០កញ្ញានោះទៅ រោងចក្រនិងសហគ្រាស ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំថែមទៀត លើមុខសញ្ញាកម្មករនិងនិយោជិត។
-
ភ្លៀងបន្ដធ្លាក់ក្នុងមួយសប្ដាហ៍ទៅមុខ (Video Inside)

ភ្លៀងនឹងបន្ដធ្លាក់មួយសប្តាហ៍ទៅមុខថែមទៀតក្នុងកម្រិតកន្លែងខ្លះខ្សោយ និងកន្លែងខ្លះពីតិចទៅបង្គួរឬច្រើន ដោយសារតែកម្ពុជារងនូវឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយ ។ យោងតាមការព្យា ករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ឥទ្ធិពលនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល រវាងពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ដូចជានៅខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍ សាត់ និង ខេត្តសៀមរាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។ ខេត្តតំបន់វាលទំនាបកណ្តាលដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែកចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែសីហា បណ្ដា ខេត្តវាលទំនាបកណ្តាលភាគច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម, និងព្រមជាមួយនោះ ក៏ អាច មាន ខេត្តខ្លះទៀត នឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាននោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ការព្យារកណ៍សី តុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ គឺមានរវាងពី៣១ ទៅ៣៥ អង្សាសេ។
-
អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (Video Inside)

អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃនេះ ក្នុងទីកន្លែងរៀបចំមួយនៅ មណ្ឌលសុខភាពជ្រៃបាក់នៃស្រុករលាប្អៀ។ អភិបាលរងខេត្តកំពង់ឆ្នាំងលោកស្រីប៊ន សុភី បានអញ្ជើញជាអធិប តីក្នុងពិធីចាក់វ៉ាក់សាំងដល់ក្រុមអតីតយុទ្ធជននៅក្នុងខេត្ត ។ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ទើបនឹងបានរៀបចំកាលពីសប្តាហ៍មុននោះទេ។ យោងតាមក្រសួងសុខា ភិបាល ការចាក់ដូសទី៣ លើប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី១៧សីហានេះ ទើបបានចំនួន២៧ម៉ឺន៧ពាន់៧៤នាក់ នោះទេ។
-
មូលនិធី Anti Covid19 Cambodia ឧបត្ថម្ភសម្ភារៈដល់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ (Video Inside)

អំណោយជាថ្នាំនិងសម្ភារ:សម្រាប់បង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវបានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩បាន នាំយកទៅប្រគល់ជូនដល់សមាគមអភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រពន្ឋ័។ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ដែល បង្កើតដោយ Group Telegram AntiCovid19Cambodia គឺជាមូលនិធិមួយសម្រាប់ប្រគល់អំណោយរបស់ឯក ឧត្តមហ៊ុន ម៉ា ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងការជួយទ្រទ្រង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួប ការលំបាកដោយសារវិបត្តិកូវីដ១៩, ការជួយទ្រទ្រង់ដល់ក្រុមយុទ្ធជនអាវស, ជួយក្រុមអ្នកស្ម័គ្រចិត្តជួរមុខនិង អាជ្ញាធរគ្រប់ស្ថាប័ន។ ពិធីប្រគល់នូវអំណោយដល់សមាគមអភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រពន្ឋ័ នេះបានធ្វើឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ លោក ហោ សេរីវឌ្ឍន៍និង ក្រុមការងារ។
-
ឃាត់ខ្លួនអ្នកកាសែតម្នាក់ ប្រើអាវុធខុសច្បាប់ (Video Inside)

-
ខុទ្ទកាល័យសម្តេចតេជោនឹងទទួលទិញផ្លែមៀន៥ម៉ឺនតោនពីខេត្តដែលប្រឈមការដឹកចេញទៅថៃ (Video Inside)

ការអះអាងរបស់អាជីវករលើការប្រឈមខូចផ្លែមៀនជាង៥ម៉ឺនតោនក្នុងខេត្តដែលជាប់ព្រំដែនថៃ ដោយសារ តែចំណោទបិទព្រំដែនក្នុងពេលដែលមានវិបត្តិកូវីដ១៩ ត្រូវមន្ត្រីខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន បានធានា លើការទិញលើ ផ្លែមៀននោះទាំងអស់។ ការផ្សាយរបស់ទូរទស្សន៍ជាតិនៅថ្ងៃ១៧សីហាបានបញ្ជាក់ថា សម្តេច តេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានអនុញ្ញាតឱ្យនាយករងខុទ្ទកាល័យ គឺនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើការប្រមូលទិញផ្លែមៀនទាំងនោះពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ទាំង អស់ដែលកំពុងប្រឈមនឹងបញ្ហានេះ។ ខុទ្ទកាល័យសម្តេចតេជោ បានអំពាវនាវឲ្យប្រជាកសិករដែលមាន ផ្លែ មៀន អាចទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលនឹងចាប់ផ្ដើម ទទួលទិញចាប់ពីថ្ងៃទី១៨សីហា ឆ្នាំ២០២១តទៅ។ គួរបញ្ជាក់ថាប្រទេសថៃបានបិទការនាំចូលមៀនប៉ៃលិន ពីប្រទេសកម្ពុជា ដោយសារតែកសិផលរបស់ថៃខ្លួនឯងកំពុងមានបញ្ហាមិនអាចនាំចេញបន្តទៅកាន់ប្រទេស ចិនបាន។ ការបិទនោះ បាននាំឲ្យផ្លែមៀនប៉ៃលិន នៅខេត្តភាគខាងលិចប្រទេសកម្ពុជា ប្រមាណជាង៥ម៉ឺនតោន ជួបប្រទះនឹងកង្វះទីផ្សារនាំចេញ។
-
ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំង៦នាក់នេះ គឺបានឆ្លងលើពលរដ្ឋនៅ ខេត្ដបាត់ដំបងម្នាក់ ,ខេត្ដសៀមរាបម្នាក់ ,ខេត្ដពោធិសាត់ម្នាក់ និងខេត្ដតាកែចំនួន៣នាក់ ។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាលជាសះ ស្បើយមនុស្ស ចំនួន៣នាក់ ផងដែរ។