Category: អប្សរាណេត

  • ខេត្តកោះកុង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី១១នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន១១នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើនឡើង៦នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ៣នាក់, មណ្ឌលសីមាម្នាក់ ,ស្រុកស្រែអំបិល៦នាក់ និងស្រុកគីរីសាគរម្នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លង កូវីដ ១៩ ជាសះស្បើយ ចំនួន១៤នាក់។

  • ខេត្តកែប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខឆ្លងនេះ មានការថយចុះចំនួន៧នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរក ឃើញឆ្លង ថ្មីទាំង២នាក់នេះ គឺជាពលរដ្ឋដែលរស់នៅ ក្រុងកែបទាំងអស់។

  • ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧១នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧១ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីនៅថ្ងៃនេះ បានកើត ឡើងលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ៥នាក់ និងនៅស្រុកកោះញែក ៦៦នាក់ ៕

  • ខេត្តរតនគិរី ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ២២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តរតន គិរីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងក្រុងបានលុងចំនួន៤នាក់, នៅស្រុកលំផាត់ម្នាក់ និងនៅស្រុក កូនមុំម្នាក់ ។ ខេត្តរតនគិរី គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ៨៨៤នាក់, ជា សះស្បើយ ៦៧២នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់ ៕

  • ខេត្តស្ទឹងត្រែង រកឃើញឆ្លងវីរុស Delta ៧នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង រកឃើញឆ្លងវីរុស Delta ៧នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានប្រកាសការរកឃើញការឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី Delta កើតលើមនុស្ស៧នាក់នៅថ្ងៃនេះ ដែលនាំឲ្យតួលេខឆ្លងកូវីដសរុបបានកើនដល់៧០៨នាក់ហើយ។ ក្នុងខេត្តស្ទឹងត្រែងនោះ តួលេខឆ្លងវីរុសបំប្លែង ថ្មីប្រភេទ Delta ដែលជាវីរុសឆ្លងលឿននិងកាចសាហាវនោះ បានកើនដល់៩ករណីហើយ។

  • ខេត្តស្វាយរៀង ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤នាក់ ដែលជាតួលេខឆ្លងថយចុះ១៥នាក់ប្រៀប ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១៤នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមាន អាការៈសង្ស័យចំនួន៧នាក់ និង៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺ កូវីដ-១៩សរុបចំនួន៥ពាន់៣៨៣នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៩៥៧នាក់ និងមានអ្នកស្លាប់សរុប ចំនួ១២៤នាក់ជាដដែល។

  • ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជា តួលេខឆ្លងកើនឡើង៣នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមជរ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកបាភ្នំ៤ នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកពាមរក៍ម្នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្ត សៀមរាបម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តស្វាយរៀង ម្នាក់។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៧៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៥២៩នាក់ និងចំនួនអ្នកស្លាប់មាន៩៥នាក់ជា ដដែល។

  • ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះ បានរកឃើញការឆ្លងថ្មីចំនួន១០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជាតួលេខកើន ឡើង២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋនៅ ស្រុកចិត្របុរីម្នាក់, នៅក្រុងក្រចេះ៣នាក់, នៅស្រុកស្នួល៣នាក់និងស្រុកឆ្លូង៣នាក់។ ខេត្តក្រចេះ មានការឆ្លង សរុប៥២១នាក់, ជាសះស្បើយ៣៤៣នាក់និងមានមនុស្សស្លាប់៩នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៧នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៧នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ  បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៣នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុកអូរ រាំងឪ ២នាក់, ស្រុកត្បូងឃ្មុំ ៩នាក់ និងឆ្លងលើអ្នកដំណើរដែលមកពីខេត្តក្រចេះចំនួន ៣នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៤៤នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៥១នាក់ប៉ុន្តែតួលេខស្លា​ប់កើនឡើងម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកបាធាយម្នាក់, ស្រុកស្ទឹង ត្រង់៤នាក់, ស្រុកព្រៃឈរ៣នាក់ និងមកពីខេត្តកំពង់ធំម្នាក់។  ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រី អាយុ៨៦ ឆ្នាំ នៅ ស្រុកកោះសូទិន និងស្ត្រីអាយុ៨៣ឆ្នាំនៃស្រុកចំការលើ។   ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មាន ករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៥៩ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩២៤នាក់ និងចំនួនអ្នកស្លាប់ បានកើនដល់១១១នាក់។