-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង៩ម៉ឺន៦ពាន់១៧២នាក់ (Video Inside)

ពលរដ្ឋចំនួន៩ម៉ឺន៦ពាន់១៧២នាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់, ក្នុងនោះបានចាក់វ៉ាក់ សាំងបាន២ដូសរួច មានចំនួន៧លាន៣សែន៦ម៉ឺន៤ពាន់៥២២នាក់។ កម្ពុជាដែលមានប្រជាពល រដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៦កណ្តក់សញ្ញា៥៣ភាគរយតែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតតាំងពីសប្តាហ៍មុន ដើម្បីបង្កា ទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោង តាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋទើបបានចំនួន២៧ម៉ឺន៧ពាន់៧៤នាក់ នោះទេ។
-
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៥៦ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៥៦ករណី ប៉ុន្តែការព្យាបាល២៤ម៉ោងចុងក្រោយនេះ មានអ្នកជាសះ ស្បើយចំនួន៧១៦នាក់ ដែលចំនួនអ្នកជា មានច្រើនជាងចំនួនអ្នកឆ្លង។ នេះជាតូលេខឆ្លងក្នុងខ្ទង់ ជាង៥០០ ករណីរយៈពេល៤ថ្ងៃជាប់គ្នាមកហើយ បន្ទាប់ពីមានការធ្លាក់ចុះមកខ្ទង់ជាង៤០០ករណីរួចមកហើយនោះ។ ណើនស្ទុះមកវិញនេះ ត្រូវគេរាយការណ៍ថាដោយសារតែភាគច្រើន គឺជាការឆ្លងនៅតាមបណ្តាខេត្តជាប់ព្រំ ដែនថៃ, ក្នុងនោះខេត្តបន្ទាយមានជ័យរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខឆ្លងមានចំនួន៣៨៧ករណី, ចំណែកខេត្តឧត្តរមានជ័យមាន៩១ករណី, ខេត្តបាត់ដំបង៧៤ករណី, រីឯខេត្តសៀមរាបមាន៩៣ករណី។ ការ ឆ្លង៥៥៦ករណីថ្ងៃនេះ បានថយចុះចំនួន៣៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ នៅថ្ងៃនេះ ការឆ្លងចូលក្នុង សហគមន៍ មានចំនួន៣៨៩ករណីដែលកើនឡើង៣២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រ ទេសរយៈ ពេល២៤ម៉ោងថ្ងៃនេះ មានចំនួន១៦៧ករណីដែលថយចុះ៦៩ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៤នាក់ដែលចំនួននេះថយចុះ៧នាក់បៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៨ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៧ម៉ឺន៣ពាន់៣១២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែសីហា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៨ម៉ឺន ៦ពាន់៥៩៧ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧១៨នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន១ពាន់៩១៨នាក់។
-
កម្ពុជារំពឹងលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ក្នុងការជួយជម្រុញដំណើរការសេដ្ឋកិច្ចសាឡើងវិញ (Video Inside)

កម្ពុជាបានរំពឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងលើពលរដ្ឋ ដើម្បីការបង្កើតឱ្យមានស៊ាំក្នុងសហគមន៍ ក្នុងការធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។ កម្ពុជាដើម្បីជួយទប់ទល់លំនឹងសេដ្ឋកិច្ចនិងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋនៅ ទន្ទឹមនឹងការសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនាពេលនេះ បានចំណាយថវិកាអស់ប្រមាណមួយ ពាន់៤៥៤លានដុល្លារហើយក្នុងស្ថានការណ៍ទប់ទល់ដ៏លំបាកនេះ។
-
ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ត្រូវស្ទុះស្ទារប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ (Video Inside)

ក្រសួងសុខាភិបាល បានជម្រុញដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងការអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលវ៉ាក់សាំងកូវីដ១៩ដោយសេចក្តីស្ម័គ្រចិត្ត។ សូមបញ្ជាក់ថារាជរដ្ឋាភិ បាលបានដាក់ចេញទិសដៅដំបូងនៃការចាក់វ៉ាក់សាំង១០លាននាក់លើពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ រហូត ដល់ខែវិច្ឆិកាឆ្នាំ២០២១។ តួលេខបានបង្ហាញថាចំនួនមនុស្សបានចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៦សីហាកន្លងមក នេះ មានចំនួន៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់ហើយ ដែលខ្វះតែប្រមាណជាង៩៥ម៉ឺន៥ពាន់នាក់ទៀតនោះទេ, គោលដៅចាក់វ៉ាក់សាំងក្នុងតួលេខចំនួន១០លាននាក់នឹងត្រូវសម្រេចទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ៍នេះ បានចេញលិខិតមួយស្នើដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស សូមអំពាវនាវនិងគៀងគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១នៅតាមមូលដ្ឋានភូមិឃុំ សង្កាត់របស់ខ្លួន ព្រមទាំងរៀបចំផែនការនិងចលនាលើកទឹកចិត្តពលរដ្ឋទាំងនោះ មកទទួលការចាក់វ៉ាក់សាំង កូវីដ១៩ដោយ ស្ម័គ្រចិត្តដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍, ការពារសុខមាលភាពរបស់ប្រជាជនក៏ដូចជា ឈានទៅបើក ដំណើរការឡើងវិញនូវសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងថាមានតែការ ចាក់វ៉ាក់សាំងលើ ពលរដ្ឋឲ្យបានគ្រប់គ្នានោះទេ ទើបជាវិធីអាចរៀបចំផែនការស្តារសេដ្ឋកិច្ចនិងសង្គមជាតិបាន ឈានប្រក្រតីឡើង វិញ។
-
កម្ពុជាប្រកាសបន្តឧបត្ថម្ភថវិកា និងបរិក្ខារពេទ្យដល់មីយ៉ាន់ម៉ា ដើម្បីប្រឆាំងកូវីដ១៩ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសការឧបត្ថម្ភថវិកានិងបរិក្ខារពេទ្យជាច្រើនមុខទៅកាន់ប្រទេសមីយ៉ាន់ម៉ាបន្ថែម ទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន២ពាន់៧០៦ករណីនិងការស្លាប់មានចំនួន១៨២នាក់ ដែលនាំឲ្យការឆ្លងកូវីដ១៩ មានសរុប ៣៥ម៉ឺន៦ពាន់៩៨៥ករណី និងមានមនុស្សសា្លប់ចំនួន១ម៉ឺន៣ពាន់៤៤៥នាក់។ លិខិតរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុនសែនថ្ងៃអង្គារនេះ ទៅកាន់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីង អោងឡាំង បានបញ្ជាក់ថា ថវិកា២០ម៉ឺនដុល្លារដែលកម្ពុជាឧបត្ថម្ភនេះ គឺជាការបន្ថែមពីលើប្រាក់១០ម៉ឺនដុល្លារដែលកម្ពុជាបានផ្តល់ទៅ មីយ៉ាន់ម៉ា តាមរយៈអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថាចំណែក គ្រឿងបរិក្ខារដែលឧបត្ថម្ភទៅ មីយ៉ាន់ម៉ានាពេលនេះទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័សចំនួន៥០ម៉ឺនគ្រឿង, សំលៀក បំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយ ដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។ យោងតាមលិខិតរបស់សម្តេចនា យករដ្ឋមន្ត្រី សម្ភារៈនិងថវិកាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងនេះ នឹងត្រូវបញ្ជួនទៅប្រទេស មី យ៉ាន់ម៉ានាពេលខាងមុខនេះតាមជើងយន្តហោះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោកសាស្ត្រា ចារ្យ ម៉មប៊ុនហេង។
-
តម្លៃប្រេងឥន្ធនៈ ថយចុះតិចតួចសប្តាហ៍នេះ (Video Inside)

តម្លៃប្រេងឥន្ធនៈ បានបន្ដថយចុះមកវិញតិចតួចថែមទៀត សម្រាប់ការលក់រយៈ ពេល១៥ថ្ងៃ ខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ ចាប់ពី ថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺមានថយចុះចំនួន ៥០រៀល បើធៀបទៅការលក់ រយៈពេល១៥ថ្ងៃ មុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៥៥០ រៀលក្នុង១ លីត្រ ដែលតម្លៃនេះ ថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាង ហោច ៤សេន ក្នុងមួយ លីត្រ ដើម្បីជាការ ទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
កូរ៉េខាងត្បូង ផ្តល់ជំនួយឥតសំណងសង់អគារមន្ទីរពិសោធន៍តម្លៃ៥៨ម៉ឺនដុល្លារ (Video Inside)

សំណង់អគារមន្ទីរពិសោធន៍តម្លៃ ៥៨ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើបច្ចេកវិទ្យាសំណង់ស៊ីវិល បានធ្វើពិធី បញ្ចុះបឋមសិលាថ្ងៃនេះនៅក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន។ សំណង់នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា គឺជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋា រចនាសម្ព័ន្ធនិងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ សំណង់នៃអគារមន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់រយៈពេល សាងសង់៧ខែ និងគ្រោងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុនចាន់ថុលដែលអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរេ ដែលបានផ្តល់ជាជំនួយឥតសំណងតាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រ ទេសកម្ពុជានេះ។ អគារមន្ទីរពិសោធន៍នេះ មានទំហំ១៨ម៉ែត្រគុណ ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះ រួម មាន បន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ ការិយាល័យ។ ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាល ធនធានវិស្វករ…
-
ឃាត់មនុស្ស ៣៨៥នាក់ និងបញ្ជូនទៅសាលាដំបូងខេត្ដតាកែវ៧នាក់ (Video Inside)

មនុស្សប្រុសស្រី ចំនួន៣៨៥នាក់ ត្រូវកំលាំងសមត្ថកិច្ចចំរុះខេត្តតាកែវបាន ឃាត់ខ្លួន ក្រោយការបំពាននឹង វិធានការរដ្ឋបាលដោយសារការជួបជុំគ្នាធ្វើសិក្ខាសាលា។ ការចុះឃាត់មនុស្សជួបជុំ គ្នា ច្រើនដល់ជិត៤០០ នាក់នេះ បានធ្វើឡើងនៅវេលាយប់ ថ្ងៃទី១៥ ខែសីហា ស្ថិតនៅក្នុងបុរីរស្មី ក្នុងសង្កាត់រកានៃ ក្រុងដូនកែវនៃទីរួម ខេត្ត។ ក្នុងចំណោមមនុស្សប្រុសស្រីឃាត់ខ្លួនទាំងនេះ គេបានរកឃើញមនុស្ស២នាក់ បានឆ្លងនឹងកូវីដ១៩។ យោងតាមសមត្ថកិច្ច ក្នុងចំណោមមនុស្សប្រុសស្រីទាំងចំនួន ៣៨៥ នាក់នោះ រួម មាន ៧នាក់ដែលជាមេខ្យល់ ក្នុងការដឹកនាំឱ្យមានការប្រមូលផ្តុំគ្នា បំពានការណែនាំរបស់អាជ្ញាធរ និងថែមទាំង មិនគោរពតាមបម្រាមគោរចរ ថែមទៀត។ ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ត្រី មាស តេន បាន បញ្ជាក់ថា ជនទាំង ៧នាក់នោះ ត្រូវបានកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដតាកែវនៅថ្ងៃស្អែក, ចំណែកមនុស្សប្រុសស្រីជាង ៣០០នាក់ទៀតនោះ នឹងត្រូវបញ្ជួនទៅតាមមូលដ្ឋានរបស់គេរៀងៗខ្លួនដើម្បីធ្វើចត្តាឡីស័ក។
-
ក្រសួងសុខាភិបាល ដាក់ខេត្ត១៥ ត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត (Video Inside)

ខេត្តចំនួន១៥ ត្រូវបានកំណត់ជាភូមិសាស្រ្ត ដែលតម្រូវឱ្យប្រជាជនត្រូវតែពាក់ម៉ាស់ និងបំពេញកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាពដើម្បីបង្កការទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ខេត្តទាំង១៦ដែលត្រូវដាក់បញ្ចូលក្នុងកាតព្វកិច្ចពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពនោះ រួមមានខេត្តពោធិ៍សាត់ ,បាត់ដំបង ,មណ្ឌលគិរី ,រតនគិរី ,ក្រចេះ ,ស្ទឹងត្រែង ,កំពត ,កែប, កំពង់ធំ ,ព្រះវិហារ ,ប៉ៃលិន ,កោះកុង កំពង់ឆ្នាំង ,ត្បូងឃ្មុំ, និងខេត្តឧត្តរមានជ័យ។
-
រដ្ឋបាលរាជធានីបន្តបិទច្រកផ្លូវក្នុងសង្កាត់បឹងសាឡាង និងបិទនៅសង្កាត់ក្បាលកោះ (Video Inside)

ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់៧ថ្ងៃ តទៅទៀត ក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីDelta។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅច័ន្ទ នេះ បន្តបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥នៃសង្កាត់បឹងសាឡាងសម្រាប់រយៈ ពេលបន្ថែម៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣សីហា ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគ បំប្លែងថ្មី Delta នៅក្នុងសហគមន៍។ ច្រកចេញ-ចូលផ្លូវលេខ៣៧២និង៣៧២Z នោះត្រូវបានរដ្ឋបាលរាជ ធានី ភ្នំពេញ បានបិទ១៤ថ្ងៃរួចមកហើយរវាងពីថ្ងៃ៣សីហា ដល់ថ្ងៃទី១៦សីហាកន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ នៅទន្ទឹមនឹងការប្រកាសបិទ នៅបានព្រមាន ចំពោះ បុគ្គលឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្ដីសម្រេចនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅ ស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោស ដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់។ កម្ពុជាបានរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មី Delta កើន ដល់ចំនួន៤៩៤នាក់ហើយ។ គួរបញ្ជាក់ដែរថា ក្រៅពីច្រកផ្លូវក្នុងសង្កាត់បឹងសាឡាងនេះ កាលពីថ្ងៃទី១៥សីហា កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ត្រូវបានបិទរយៈ ពេល១៤ថ្ងៃផងដែរ ដោយសារការទប់ទល់ឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta នោះ។