-
ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានកើនជិត៩លាននាក់ (Video Inside)

ការបន្តចាក់វ៉ាក់សាំងលើពលរដ្ឋបានកើនជិត៩លាននាក់ហើយនៅទន្ទឹមនឹងយុទ្ធនាការសម្រុកការចាក់វ៉ាក់ សាំងទូទាំងប្រទេសដែលបាននិងកំពុងធ្វើយ៉ាងសកម្មប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កម្ពុជាដែលមាន ពលរដ្ឋចំនួន១៦លាននាក់ បានចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋចំនួន៨លាន៩សែន៤ម៉ឺន៨ពាន់៣៧៧នាក់ហើយ ដែលស្មើនឹង៥៥,៩៣ភាគរយនៃចំនួនពលរដ្ឋសារុបទូទាំងប្រទេស ក្នុងនោះអ្នកបានចាក់ដូសទាំង២លើករួចមាន ចំនួន៧លាន២សែន៥ម៉ឺន៨៤៩នាក់។ កម្ពុជាក្នុងសប្តាហ៍នេះ គឺជាសប្តាហ៍ទី២ដែលបានជម្រុញការចាក់វ៉ាក់សាំង ដូសទី៣ឬដូសបន្ថែម។ ក្រសួងសុខាភិបាលបានថ្លែងថា ពលរដ្ឋដែលបានចាក់ដូសទី៣រួច ទើបបានចំនួន ២៤ ម៉ឺន២៤៤នាក់នោះទេ។
-
ខេត្តព្រះវិហារ ឆ្លងថ្មី១៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ និងមានអ្នកស្លាប់ម្នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះចំនួន ២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ១១នាក់ និងនៅស្រុករវៀង ចំនួន ២នាក់ ។ ចំនែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរសអាយុ ៦០ឆ្នាំ ជាអ្នកស្រុក ជាំក្សាន្ត ។ ខេត្តព្រះវិហារ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៣៧នាក់ ក្នុងនោះមនាអ្នកជាសះស្បើយឡើង វិញចំនួន ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕
-
ឱសថចំនួនបីប្រភេទត្រូវបាន WHO កំពុងសាកល្បងព្យាបាលកូវីដ១៩ (Video Inside)

អង្គការសុខភាពពិភពលោក បានជួនដំណឹងថាគេកំពុងដាក់សាកល្បងនូវឱសថចំនួនបីប្រភេទ សម្រាប់ ការ ប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩។ ការសាកល្បងនេះ បានធ្វើដោយប្រទេសជាច្រើនលើសកលលោកក្នុងនោះរួម មានទាំងកម្ពុជាផងដែរដោយរំពឹងថាការសាកល្បងថ្នាំទាំងបីមុខនេះ នឹងសម្រេចបានជោគជ័យនៅពេលខាង មុខ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡេន បានថ្លែងនៅថ្ងៃទី១៦សីហាថា ថ្នាំទាំង បីប្រភេទដែលបានដាក់ក្នុងការសាកល្បងនេះ គឺរួមមានថ្នាំ «អាតេស៊ូណាត» «អ៊ីម៉ាទីនីប» និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប»។ គួរបញ្ជាក់ថាថ្នាំ «អាតេស៊ូណាត» កន្លងមកធ្លាប់ត្រូវបានគេប្រើប្រាស់ព្យាបាលជម្ងឺគ្រុនចាញ់, ចំណែកថ្នាំ«អ៊ីម៉ាទីនីប» ធ្លាប់ប្រើសម្រាប់ព្យាបាលជំងឺមហារីក, និងថ្នាំ «អិនហ្វ្លីបស៊ីម៉ាប» ធ្លាប់ត្រូវប្រើប្រាស់ សម្រាប់ព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធការពាររាងកាយ ប៉ុន្តែឳសថទាំង៣ប្រភេទនេះ ត្រូវក្រុមវិទ្យាសាស្ត្រសុខា ភិបាលបញ្ជាក់ថាអាចនឹងមានប្រសិទ្ធិភាពលើការព្យាបាលជម្ងឺកូវីដ១៩។មន្ត្រីអង្គការសុខភាពពិភពលោកលោក ស្រីលីអាយលែន បានថ្លែងបញ្ជាក់យ៉ាងនេះ ។ កម្ពុជាកន្លងមកនេះ ធ្លាប់បានបង្ហាញថ្នាំបុរាណចិនដែលផលិតដើម្បីព្យាបាលកូវីដ១៩ផងដែរ។ ថ្នាំបុរាណចិន ឈ្មោះ លីអាន់ហូវ ជីនវ៉ិន ដែលជាថ្នាំធ្លាប់ព្យាបាលជម្ងឺផ្តាសាយធំកន្លងមក។
-
ខេត្តកំពត ឆ្លងថ្មី៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ និងអ្នកស្លាប់ ២នាក់ ថែមទៀត នៅថ្ងៃនេះ ។ នេះជា តួលេខឆ្លង ថយចុះចំនួន ១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ បានកើត ឡើងលើពលរដ្ឋនៅក្នុងក្រុងកំពត ៣នាក់, ស្រុកឈូក ម្នាក់, ស្រុក ដងទង់ ម្នាក់ , ស្រុក ទឹកឈូ ២នាក់ និង ស្រុកបន្ទាយមាស ចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះគឺជា បុរសអាយុ ៦៦ឆ្នាំ និងស្រ្តីអាយុ ៦៥ឆ្នាំ ជាអ្នកស្រុកទឹកឈូ ។ ខេត្តកំពត គិតរហូតបច្ចុប្បន្ន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៤២០ នាក់ , អ្នកជាសះស្បើយចំនួន ៣ពាន់ ១៤៦នាក់ និងអ្នកស្លាប់មានចំនួន ៥៧នាក់…
-
ខេត្តប៉ៃលិន ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន១៥នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មី នៅថ្ងៃនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃ ដែលកំពុងធ្វើ ចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ក, ឆ្លងលើ ពលរដ្ឋនៅខេត្ដបាត់ដំបងចំនួន៣នាក់ និងពលរដ្ឋនៅខេត្ដឧត្ដរមាន ជ័យ៣នាក់។
-
ខេត្តកោះកុង ឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងថយចុះ៥នាក់ប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ២នាក់, មណ្ឌលសី មាម្នាក់និងស្រុកស្រែអំបិល២នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លង កូវីដ ១៩ ជាសះស្បើយ ចំនួន៤៤នាក់។
-
ខេត្តស្ទឹងត្រែង ឆ្លងថ្មី២១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១នាក់ ថែមទៀត ដែលជាតួលេខថយចុះចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃ នេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង ១៤ នាក់, ស្រុកថាឡាបរិវ៉ាត់ ៤នាក់, ស្រុក សៀមបូក ម្នាក់, និង បានឆ្លងលើអ្នកដំណើមកខេត្តក្រចេះ ចំនួន ម្នាក់ ។ ខេត្តស្ទឹងត្រែង បច្ចុប្នន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៧៤ នាក់ មានអ្នកជាសះស្បើយចំនួន ៤៨៥នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញការឆ្លងថ្មី៩នាក់ថ្ងៃនេះ ដែលជាតួលេខថយចុះ១៤៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ, រដ្ឋបាលខេត្ដ បានរកឃើញអ្នកមាន វិជ្ជមានកូវីដ-19រហូតដល់១៥២ នាក់។ យោងតាម រដ្ឋបាលខេត្ត, ការឆ្លង៩នាក់ថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងស្រុកអូរាំងឪម្នាក់, ស្រុកមេមត់២ នាក់, ស្រុកពញាក្រែក៤នាក់,ស្រុកត្បូងឃ្មុំម្នាក់ និងពលរដ្ឋមកពីខេត្ដព្រៃវែងម្នាក់។ ខេត្តត្បួង ឃ្មុំថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន៥២នាក់ ផងដែរ។
-
ខេត្តព្រៃវែង ឆ្លងថ្មី២៧នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៧នាក់និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមរក៍ ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកពារាំង២នាក់, ស្រុកព្រះសេ្ដច ម្នាក់, ស្រុកមេសាងម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និងស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នក ស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង ទី២ បុរសអាយុ៨៥ឆ្នាំនៅស្រុកព្រះស្ដេច និងទី ៣ ស្ត្រីអាយុ៧៣ឆ្នាំ នៅក្រុងព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៤៥នាក់, ព្យាបាល ជា សះស្បើយចំនួន៤ពាន់៤៧៩នាក់ និងចំនួនមនុស្សស្លាប់កើនដល់៩៥នាក់ហើយ។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៦៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៦៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់ សៀម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ១០នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុក បាធាយ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរម្នាក់, មកពីខេត្តត្បូងឃ្មុំ៦នាក់, ពីខេត្ត កណ្ដាល២នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់។ ចំណែកអ្នកស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៨៥ឆ្នាំ នៃក្រុងកំពង់ចាម។ ខេត្តកំពង់ចាម មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៤៤ករណី ព្យាបាល ជាសះស្បើយចំនួន ៣ពាន់ ៨៧២នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១០៩នាក់។