Category: អប្សរាណេត

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងកើនជាងពីម្សិលមិញចំនួន ៤៥នាក់។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីនៅ ក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង៦នាក់ ,ស្រុកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣៣នាក់ , ស្រុកជលគីរី២នាក់, ស្រុកបរិបូណ៍៣នាក់ និងស្រុករលៀប្អៀរ១៣នាក់។ ខេត្តកំពង់ ឆ្នាំងគិតរហូតមក ទល់នឹង បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ពាន់៤៤៩នាក់ ,មានអ្នកជាសះស្បើយ ចំនួន ២ពាន់៣នាក់ និង មានអ្នកស្លាប់ មានចំនួន ៦៣នាក់ ៕

  • កំពង់ធំបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ១៧ករណី និងការឆ្លងវីរុសកូវីដ៤៩នាក់ និងស្លាប់៤នាក់ (Video Inside)

    កំពង់ធំបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ១៧ករណី និងការឆ្លងវីរុសកូវីដ៤៩នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ធំ បានប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ឆ្លងលើពលរដ្ឋចំនួន១៧នាក់ នៅទន្ទឹម នឹងសេចក្តីរាយការណ៍រកឃើញការឆ្លងថ្មីនៃវីរុសកូវីដ១៩ធម្មតាចំនួន៤៩នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ។ ខេត្តកំពង់មានអ្នកស្លាប់ ៤នាក់ ថែមទៀតនៅថ្ងៃនេះ ។ សេចក្តីរាយការណ៍បញ្ជាក់ថាការរកឃើញវីរុសបំប្លែងថ្មី Delta ទាំង១៧ នាក់នោះ បានកើតលើពលរដ្ឋក្នុងស្រុកស្ទឹងសែន១៥នាក់ និងនៅស្រុកតាំងគោក២នាក់។ ចំណែក ការឆ្លងវិរុសកូវីដ១៩ថ្មីធម្មតាចំនួន៤៩នាក់នោះវិញ បានកើតឡើងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន ចំនួន៧នាក់, ស្រុកសន្ទុក ៤នាក់, ស្រុកបារាយណ៍ ២៣នាក់, ស្រុកកំពង់ស្វាយ៤នាក់, ស្រុកស្ទោង ៥នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់, ស្រុកប្រាសាទសំបូរ ២នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបាត់ដំបង ម្នាក់ និងខេត្តកំពងចាម ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ២ពាន់ ៩១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់បានកើនដល់ ចំនួន ៨៩នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៥នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៥នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញការឆ្លងថ្មីចំនួន៥នាក់ដែលជាតួលេខថយចុះ៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះបានកើតឡើងលើពលរដ្ឋក្នុងស្រុកជាំក្សាន្តចំនួន២នាក់, ស្រុកគូលែន២ នាក់និងស្រុកឆែបម្នាក់។ ខេត្តព្រះវិហារ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៤២នាក់, ជាសះស្បើយឡើង វិញចំនួន ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ដដែល៕

  • ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤នាក់, ចំណែកតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។​ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺរួមមានពលរដ្ឋក្នុងស្រុកពួក៧៥នាក់, ស្រុកសូទ្រនិគម៦នាក់, ក្រុងសៀមរាបម្នាក់ និងស្រុកប្រាសាទបាគង១១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៧៥ឆ្នាំ នៃស្រុកក្រឡាញ់ និង ស្ត្រីអាយុ៦០ឆ្នាំ នៃក្រុងសៀមរាប។  ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៣៧នាក់និងចំនួនអ្នកស្លាប់កើនដល់៧៥នាក់។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ២១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧៤នាក់នោះ រួមមាននៅស្រុកភ្នំព្រឹក១២នាក់, ស្រុកបាណន់៥នាក់, ស្រុកថ្មគោល៣នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកបវេល ២នាក់, ស្រុកឯកភ្នំ៥នាក់, ស្រុកកំរៀង១១នាក់,  ក្រុងបាត់ដំបង៧នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកសង្កែ ៤នាក់,ស្រុករតនមណ្ឌលម្នាក់, មកពីខេត្តព្រៃវែង៣នាក់, មកពីខេត្តកំពង់ស្ពឺម្នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និង ឆ្លងលើពលករមកពីប្រទេសថៃចំនួន១៥នាក់។  ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៦១ នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៤១៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់ជាដដែល។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានឆ្លងកូវីដ១៩ថ្មីចំនួន៩១នាក់ ដែលជាតួលេខថយចុះ៣៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តឧត្តរមានជ័យមានករណីស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានឆ្លង លើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៧៤នាក់, ឆ្លងក្នុងសហគមន៍១៧នាក់ដែលស្ថិតក្នុងក្រុង សំរោងចំនួន៩នាក់, ស្រុកអន្លង់វែង៤នាក់, ស្រុកត្រពាំងប្រាសាទ៣នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្ត បន្ទាយមានជ័យម្នាក់។ ការស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៣៧ឆ្នាំនៃស្រុកអន្លង់វែង។ ខេត្តឧត្តរមានជ័យ មាន ការឆ្លងសរុបចំនួន៥ពាន់៧៨៨នាក់, ជាសះស្បើយចំនួន២ពាន់៣០៨នាក់និងចំនួនអ្នកស្លាប់បានកើន១០នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៨៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៨៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ច្រើនរហូតដល់៣៨៧នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៣៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃ នេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១០៩នាក់, ឆ្លងនៅក្នុងមណ្ឌលកែប្រែជីវិតថ្មីនៃក្រុងសិរីសោភ័ណ ១០០នាក់ និងឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ១៧៨នាក់ ។ អ្នកជំងឺកូវីដ១៩ ទាំងនោះ ជា ពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី, ស្រុកព្រះនេត្រព្រះ, ស្រុកអូជ្រៅ, ស្រុកស្វាយចេក, ស្រុកថ្មពួក, ក្រុងប៉ោយ ប៉ែត, ស្រុកភ្នំស្រុក, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, និងពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តបាត់ដំបង, ខេត្តពោធិ៍ សាត់, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, ខេត្តសៀមរាប, ខេត្តស្វាយរៀង, ខេត្តកណ្តាល, ខេត្តក្រចេះ និងខេត្តតាកែវ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជា សះស្បើយចំនួន ១១៥នាក់ ៕

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន២ពាន់៧៧៦ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៧១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស ។

  • ឃាត់មនុស្ស២ពាន់ ២៩០នាក់ និងបញ្ជូនទៅតុលាការ ៦នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស២ពាន់ ២៩០នាក់ និងបញ្ជូនទៅតុលាការ ៦នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន២ពាន់២៩០ នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាលនិងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃអង្គារនេះថា សមត្ថកិច្ច នូវបានបញ្ជួនជនសង្ស័យ៦នាក់ទៅតុលាការ, ឃាត់យានយន្តចំនួន ១ពាន់ ១៣២ គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ៣៥លាន ៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ១ពាន់ ១០៩ ករណី។ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ការបឺតស្រាពាងរួមគ្នា បង្កឱ្យអ្នកស្រុកកោះញែកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ក្នុង១ថ្ងៃ (Video Inside)

    ការបឺតស្រាពាងរួមគ្នា បង្កឱ្យអ្នកស្រុកកោះញែកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ក្នុង១ថ្ងៃ (Video Inside)

    សហគមន៍ស្រុកកោះញែកខេត្តមណ្ឌលគិរី បានរងការផ្ទុះខ្លាំងនូវជម្ងឺកូវីដ១៩នៅថ្ងៃទី១៧សីហានេះ ដែលការផ្ទុះ នោះត្រូវគេបន្ទោសថាដោយសារតែការបឺតស្រាក្នុងពាងរួមគ្នា។ ការបឺតស្រាពាងរួមគ្នា គឺជាទំនៀមទំលាប់មួយ នៃប្រពៃណីរបស់ក្រុមជនជាតិភាគតិច។