-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី១៦នាក់ ដែលជាតួលេខថយចុះ១៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៦នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងស្រុកបរិបូរណ៍១២នាក់ និងនៅស្រុករលាប្អៀរ៤នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជា បុរស អាយុ៥៨ឆ្នាំ នៃស្រុកបរិបូរណ៍ ។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសារុប ២ពាន់៩០នាក់ និងការស្លាប់មានចំនួន ៥២នាក់។
-
ខេត្តបាត់ដំបង បន្តបិទផ្សារដើម្បីទប់ទល់ការឆ្លងកូវីដ១៩ (Video Inside)

ផ្សារចំនួន៥៩ផ្សារ នៅក្នុងខេត្តបាត់ដំបង បានបន្តផ្អាកការលក់ជាបណ្តោះរយៈពេល ៧ថ្ងៃថែមទៀត ដើម្បីការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ ខេត្តបាត់ដំបង គិតរហូតមកទល់នឹងពេលនេះ មានអ្នក បានឆ្លងនឹងវីរុសបំប្លែងថ្មី Delta យ៉ាងហោច ចំនួន ១២ករណីហើយ ។ រដ្ឋបាលខេត្តបាត់ដំបងមុននេះ បានចាត់ វិធានការរដ្ឋបាលផ្អាកការធ្វើអាជីវកម្មលក់ដូរក្នុងផ្សារចំនួន ៤៩ រយៈពេល ១៤ថ្ងៃ រួចម្តងហើយ ដែលការបិទនឹង ត្រូវអស់សុពលភាពនៅថ្ងៃទី១៤ ខែសីហា ២០២១ ។ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៅតែមិនទាន់ស្ងប់ជា ពិសេសការទើបរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោច១២ករណីបន្ថែមទៀតនោះ, រដ្ឋបាលខេត្តនៅថ្ងៃនេះ បានសម្រេចបន្តបិទផ្សារទាំង ៤៩ដដែលនោះ និងបូកបន្ថែមផ្សារចំនួន ១០ផ្សេងទៀត ដែលសរុបទាំងអស់ បាន កើនឡើងដល់ ៥៩ផ្សារ ក្នុងរយៈពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២១ សីហា។ រដ្ឋបាលខេត្តបានសរសេរថា «ការបិទក្នុងរយៈពេល ៧ ថ្ងៃ បន្ថែមទៀតនេះ គឺដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ» ។…
-
ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងវីរុសបំប្លែង Delta លើកដំបូង (Video Inside)

ខេត្តព្រះសីហនុ បានប្រកាសការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta មួយករណី ដែលជាការទើបរកឃើញ លើកដំបូងបំផុតក្នុងខេត្តដែលជាប់នឹងមាត់សមុទ្ទនេះ។ វីរុសបំប្លែងថ្មី Delta គឺជាវីរុសដែលឆ្លងលឿននិងកាច សាហាវជាងវីរុសកូវីដ១៩ធម្មតា និងជាវីរុសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សថែមទៀតជាពិសេសចំពោះ អ្នកទាំងឡាយណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងវីរុសបំប្លែងថ្មី Delta នេះ បានកើតឡើងលើកុមារអាយុ១០ឆ្នាំម្នាក់ដែលទើបបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ។
-
ខេត្តសៀមរាប ឆ្លងថ្មី៨៦នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបកាលពីម្សិលមិញ បានប្រកាស រក ឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៨៦នាក់ថ្ងៃនេះគឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៣នាក់, ស្រុកអង្គរជុំ ៣នាក់, ស្រុកសូទ្រនិគម១៨នាក់, ស្រុកជីក្រែង៥,ស្រុកពួក៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកអង្គរធំម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៦២ឆ្នាំ នៃក្រុងសៀមរាប និង ស្ត្រី អាយុ៥១ឆ្នាំ មកពីខេត្តឧត្តរមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៧៣៧នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៦៣៦នាក់ និងស្លាប់៦៥នាក់។
-
ខេត្តក្រចេះ រកឃើញឆ្លង១៧នាក់ (Video Inside)

-
កំពង់ចាម ឆ្លងថ្មី៤៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង១១នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៤៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៥នាក់, ស្រុក កោះសូទិន២នាក់, ស្រុកចំការលើ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុក ស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ២នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងមកពីរាជធានីភ្នំពេញម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានស្ត្រីអាយុ៦៤ឆ្នាំនិងស្ត្រី៦១ឆ្នាំម្នាក់ទៀតនៃស្រុកកងមាស។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៥៨ករណី ព្យាបាលជាសះស្បើយ ចំនួន ៣ពាន់៦០៦នាក់ និងមានអ្នកស្លាប់ចំនួន១០៨នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៥៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ៩នាក់ប៉ុន្តែតួលេខស្លាប់កើនឡើងម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ព្រៃវែងមានករណីឆ្លងវីរុសបំប្លែថ្មីង Delta ចំនួន២ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៥ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកពាមរក៍៧នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពារាំង៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកមេសាងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានបុរសអាយុ៨៥ឆ្នាំនៅស្រុកពាមជរ និងបុរសអាយុ៦០ ឆ្នាំនៅស្រុកស្វាយអន្ទរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១០១នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៩៧២នាក់ និងស្លាប់៩០នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងនិងស្លាប់ដូចគ្នានឹងតួលេខកាលពីម្សិលមិញ។ ខេត្ត ស្វាយរៀងគឺជាខេត្តដែល មានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១២នាក់, ចំណែក១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នក ជំងឺកូវីដ-១៩ និងបានឆ្លងលើអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ ៧១នៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៧៧ឆ្នាំ នៃស្រុករមាសហែក។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥ពាន់២៥០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៧៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២១ នាក់។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ក្រសួងសុខាភិបាល បង្កើនរយៈពេលចត្តាឡីស័ក២១ថ្ងៃ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មី Delta (Video Inside)

ក្រសូងសុខាភិបាល បានបង្កើនរយៈពេលនៃការធ្វើចត្តាឡីស័កលើជនសង្ស័យឆ្លងជម្ងឺកូវីដ១៩ ក្នុងស្ថាន ការណ៍ដែលវីរុសបំប្លែងថ្មី Delta បាននិងកំពុងមានវត្តមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា។ យោងតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉មប៊ុនហេង ថ្ងៃទី១២សីហាទៅកាន់បណ្តារាជធានី ខេត្ត, រយៈពេលបង្កើនបន្ថែមសម្រាប់ការធ្វើចត្តាឡីស័កនឹងមានសារុបរយៈពេលយ៉ាងហោច២១ថ្ងៃ។ លិខិតរបស់រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានបង្ហាញនូវករណីពាក់ព័ន្ធចំនួន៣ទាក់ទងនឹងការតម្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនេះ។ ករណីទី១គឺការសម្រេចធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃនោះ នៅតាមខេត្តជាប់ព្រំដែន ឬនៅរាជធានី ភ្នំពេញ ឬនៅក្នុងខេត្តសាមី។ ករណីទី២ការសម្រេចធ្វើចត្តាឡីស័ក១៤ថ្ងៃដំបូងនៅខេត្តជាប់ព្រំដែន និងបន្តការ ធ្វើចត្តាឡីស័ក៧ថ្ងៃបន្ថែមទៀតនៅរាជធានីឬនៅតាមខេត្តសាមី ដែលរយៈពេលបូកសរុបនឹងមាន២១ ថ្ងៃ យ៉ាង តិចដូចគ្នា។ ចំណែកករណីទី៣គឺការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃពេញតែម្តង សម្រាប់ អ្នកប៉ះពាល់ ដោយ ផ្ទាល់នឹងអ្នកឆ្លងកូវីដ ១៩ប្រភេទ Delta ក្នុងសហគមន៍។