-
រដ្ឋមន្ត្រីការបរទេសកម្ពុជាគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រទេសមីយ៉ាន់ម៉ា (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រ ទេសមីយ៉ាន់ម៉ាដែលកំពុងមានទំនាស់និងវិបត្តិផ្ទៃក្នុងមិនអាចដោះស្រាយបាន។ លោកដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសប្រុយណេ ត្រូវរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់កាលពីសប្តាហ៍មុន បានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន នាព្រឹកថ្ងៃទី១១សី ហា នេះ បានសរសេរបង្ហាញនូវជំហររបស់កម្ពុជាដែលគាំទ្រប្រេសិត ពិសេសនេះ ក្រោយការជួបពិភាក្សាទ្វេភាគីរវាងគ្នាតាមរយៈប្រព័ន្ធវីដេអូ Online។ លោកប្រាក់សុខុនបានសរសេរក្នុងហ្វេសប៊ុកថា លោកសូមគាំទ្រយ៉ាងមុតមាំ ចំពោះ បេសកកម្មរបស់ប្រេស៊ិត ពិសេសរបស់ប្រធានអាស៊ានរូបនេះនិងគាំទ្រលើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាន នូវសន្តិ ភាព, ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ាន។
-
ខេត្តកែប ឆ្លងថ្មី១១នាក់ (Video Inside)

-
ខេត្តកំពង់ស្ពឺឆ្លងវីរុសបំប្លែងថ្មី Delta ៤នាក់ (Video Inside)

ខេត្តកំពង់ស្ពឺ បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta ចំនួន៤ករណីដែលជាការរកឃើញលើកដំបូងនៃវីរុស ឆ្លងលឿននិងកាចសាហាវនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទាំង៤នាក់នោះ រួមមាន២នាក់ជាពលរដ្ឋមកពី រាជធានីភ្នំពេញ, និង២នាក់ដទៃទៀតជាអ្នកស្រុកបសេដ្ឋនៃខេត្តកំពង់ស្ពឺ។ ការរកឃើញវីរុស Delta ថ្មី៤ករណីនេះ បាននាំឲ្យអ្នកឆ្លងវីរុស Delta ក្នុងប្រទេសកម្ពុជាបានកើនដល់៤២៩នាក់ហើយ។
-
ខេត្តប៉ៃលិន ឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ ថែមទៀត ដែលជាតួលេខបានថយចុះចំនួន ៦៩នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាល ការរកឃើញឆ្លងថ្មីនៅថ្ងៃ នេះ ជាករណីឆ្លងលើពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ។ ពលករ ទាំងនោះ គឺជាពលរដ្ឋមានមានទីលំនៅនៅក្នុងស្រុកសាលាក្រៅចំនួន ២នាក់ និងជាពលរដ្ឋមកពីខេត្តបន្ទាយ មានជ័យ ១៣នាក់, ខេត្តសៀមរាប ៤នាក់, ខេត្ត បាត់ដំបង ១២នាក់ និងខេត្តឧត្តរមានជ័យចំនួន ៦នាក់ ។ ខេត្ត ប៉ៃលិន នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ១៦នាក់ ៕
-
ខេត្តព្រះវិហារ ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខកើនខ្ពស់៣នាក់ប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ ក៏បានរកឃើញការឆ្លង វីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៨នាក់នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ៨នាក់, និងក្រុងព្រះវិហារចំនួន ៣នាក់ ។ ខេត្តព្រះវិហារបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៧៧៣នាក់, ព្យាបាលជាសះស្បើយចំនួន ៤៥៣នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៤នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឹកូវីដ១៩ ចំនួន ៥៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខបានកើនខ្ពស់ជាងម្សិលមិញចំនួន ២០នាក់ ។ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះ ក៏បានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៥៤ថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់ និង ៤៩នាក់ ដទៃទៀត ជាករណីឆ្លងនៅក្នុង សហគមន៍ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោង ៤២នាក់, ស្រុកអន្លង់វែង ៦នាក់, និងឆ្លងលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តម្នាក់ ។ ខេត្តឧត្តរមានជ័យគិតត្រឹម ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៥០នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់ ៦១៤នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕
-
ខេត្តបាត់ដំបង ឆ្លងថ្មី៧៦នាក់ ស្លាប់១នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដ១៩ ចំនួន៧៦នាក់និងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ នេះ ជាតួលេខកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ គឺជាករណី ឆ្លងក្នុងសហគមន៍ចំនួន៧៤នាក់និងការឆ្លងលើពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន២នាក់។ ការឆ្លងថ្ងៃ នេះ បានកើតលើពលរដ្ឋក្នុងក្រុងបាត់ដំបង១៤នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកកំរៀង២៣នាក់, ស្រុករតន មណ្ឌល៣នាក់, ស្រុកឯកភ្នំ៣នាក់, ស្រុកមោងឫស្សី២១នាក់, ស្រុកថ្មគោល៧នាក់, ស្រុកសង្កែម្នាក់, ឆ្លងលើពល រដ្ឋមកពីរាជធានី ម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មី គឺជាស្ត្រីអាយុ៥៧ឆ្នាំនៃស្រុករតន មណ្ឌល។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ១៩សរុប៤ពាន់៤០៥នាក់, ព្យាបាលជាសះស្បើយ២ពាន់៨៦២នាក់ និងមានមនុស្សស្លាប់ចំនួន៥២នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៦ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៦នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បាន ប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួនមួយករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មី១៣៦នាក់នៅថ្ងៃនេះ បានឆ្លងលើពលករដែលទើបត្រលប់មកពី ប្រទេសថៃចំនួន ៦៨នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៦៦នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើត លើពលរដ្ឋនៅក្នុងស្រុកថ្មពួក, ស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត, ស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបុរី, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ក្រុងសិរីសោភ័ណ, និងឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តកំពត, ខេត្តប៉ៃលិន, និងពលរដ្ឋមកពីខេត្តកណ្តាល។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលជាសះស្បើយមនុស្ស៤០៨នាក់ ផងដែរ។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លង កើនឡើង៣៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបនៅថ្ងៃនេះផងដែរ បានប្រកាសការកឃើញ ឆ្លងនៃវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីថែមទៀត។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៩៤នាក់នោះ គឺរួម មានពលរដ្ឋក្នុងក្រុងសៀមរាប២៥នាក់, ស្រុកពួក៥៨នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៥នាក់។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា នៅថ្ងៃទី១០សីហាក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់បាន ជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៦៥១នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៥៦២នាក់និងស្លាប់៦៣នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣១នាក់និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី៣១នាក់ ដែលជាតួលេខឆ្លងកើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៣១នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង១២នាក់, ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣នាក់, ស្រុកជលគីរី២ នាក់, ស្រុកបរិបូរណ៍៦នាក់, ស្រុកសាមគ្គីមានជ័យ៤នាក់និងបានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជាស្ត្រីអាយុ៧៤ឆ្នាំនៃស្រុកកំពង់លែង។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប ២ពាន់៧៤នាក់ និងការស្លាប់មានចំនួន៥១នាក់។