Category: អប្សរាណេត

  • ក្រសួងសុខាភិបាល ពង្រីកគោលដៅចាក់វ៉ាក់សាំងដូសទី៣បន្ថែម (Video Inside)

    ក្រសួងសុខាភិបាល ពង្រីកគោលដៅចាក់វ៉ាក់សាំងដូសទី៣បន្ថែម (Video Inside)

    ការចាក់វ៉ាក់សាំងដូសទី៣ក្នុងរាជធានីភ្នំពេញបានពង្រីកតាមខេត្តចំនួន១៧ និងលើក្រុមអ្នកសារព័ត៌មានថែម ទៀតទន្ទឹមនឹងយុទ្ធនាការកំពុងចាក់លើខេត្ត៧ដែលជាប់នឹងព្រំដែនថៃ។​ ក្រសួងសុខា​ភិបាលក្នុងសេចក្តីជួន ដំណឹងបន្ថែមថ្ងៃទី ១១ ខែសីហា បានបញ្ជាក់ថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែមាន ប្រសិទ្ធភាព, ការចាក់វ៉ាក់សាំង AstraZeneca នៃដូសជំរុញ ឬដូសទី៣ នឹងពង្រីកដល់មន្រ្តីរាជការដែលជាគោល ដៅអាទិភាពជាបន្តបន្ទាប់​ និងការចាក់នៅតាមបណ្តាខេត្តទាំង១៧ដទៃទៀតផងដែរ។ ក្នុងសេចក្តីជួនដំណឹង បន្ថែមនោះ មន្ត្រីកាកបាទក្រហមថ្នាក់ជាតិ, កម្លាំងនគរបាលថ្នាក់ជាតិ, និងអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ក៏ជាគោលដៅអាទិភាពនៃការទទួលបានចាក់វ៉ាក់សាំងដូសទី៣ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជួន ដំណឹងបន្ថែមដដែលនៅបានបញ្ជាក់លក្ខខណ្ឌក្នុងការទទួលបាននូវវ៉ាក់សាំងដូសទី៣ AstraZenecaនោះ ដោយ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ទាំង២ដូសរួច ត្រូវរង់ចាំរយៈពេលគម្លាតពី៦ខែទៅ៨ខែសិន ទើប អាចទទួលការចាក់វ៉ាក់សាំងដូសជម្រុញនោះបាន។ ដោយឡែកអ្នកទទួលបានវ៉ាក់សាំង២ដូស AstraZeneca រួច នឹងត្រូវរង់ចាំការណែនាំនៅពេលក្រោយ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៦ពាន់នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៦ពាន់នាក់ (Video Inside)

    ពលរដ្ឋចំនួន១២ម៉ឺន៦ពាន់៨៦០នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសារុប៨លាន៣សែន៩ម៉ឺន៦ពាន់៦១៣នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៤សែន៣ម៉ឺន៨ពាន់៧៧០នាក់។ មនុស្សទី៨លាន ដែលទទួលបាន ថវិកាឧបត្ថម្ភ១០លានរៀលនិងសម្ភារៈផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា គឹជាស្ត្រីអាយុ៥៧ឆ្នាំឈ្មោះថឹង ថា រស់នៅ ក្នុងភូមិដនឡុង, ឃុំសេកុង, ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ កម្ពុជាដែលមានប្រជាពលរដ្ឋសរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥២,៤៨% តែប៉ុណ្ណោះ។ រាជរដ្ឋាភិ បាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីក ការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញបន្ថែម លើពលរដ្ឋ មួយចំនួនដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្តមួយចំនួន។  យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន៦ម៉ឺន៧ពាន់៦៣៧នាក់នោះទេ។

  • កម្ពុជា ឆ្លងកូវីដ១៩ថ្មី ចំនួន៤៨៦ករណី (Video Inside)

    កម្ពុជា ឆ្លងកូវីដ១៩ថ្មី ចំនួន៤៨៦ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន១៣ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។ ការឆ្លងនៅថ្ងៃនេះមានចំនួន៤៨៦ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់៤០០ ដែលមានក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ។ ក្នុងខែសីហានេះ ការឆ្លងដែល មានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និង បន្តធ្លាក់ចុះមកខ្ទង់៤០០នារយៈពេល២ថ្ងៃជាប់គ្នាមកនេះថែមទៀត។ ក្នុងចំណោមការឆ្លង ៤៨៦ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៦៧ករណី។ នេះជា តួលេខថយចុះ ចំនួន ៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១១៩ករណីដែលថយចុះ ៦ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១២នាក់ ដែលថយចុះ៥នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧២ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៣០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១១ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន៣ពាន់ ៣៨៤ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦១៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៧ពាន់៧៥៤នាក់។

  • លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅបន្ទាយមានជ័យ និងប៉ៃលិន (Video Inside)

    លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅបន្ទាយមានជ័យ និងប៉ៃលិន (Video Inside)

    អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តដំណើរ ចុះទីកាន់ខេត្តដទៃទៀតដែលស្ថិតនៅជាប់ព្រំដែនថៃបន្ទាប់ពីខេត្តឧត្តរមានជ័យដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល។ ខេត្តទាំង៧ដែលជាប់ព្រំដែនថៃ គឺជាខេត្តដែលតែងទទួល ពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងក្លា ជាពិសេសវីរុស បំប្លែង ថ្មី Delta ។ ដំណើរបន្ទាប​ពីខេត្តឧត្តរមានជ័យ គឺខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

  • រដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ខេត្តទាំង៨ជាប់ព្រំដែនថៃ៧ថ្ងៃទៀត (Video Inside)

    រដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ខេត្តទាំង៨ជាប់ព្រំដែនថៃ៧ថ្ងៃទៀត (Video Inside)

    រដ្ឋាភិបាលបានសម្រេចបន្តបិទខ្ទប់ខេត្តដែលជាប់ព្រំដែនថៃនិងខេត្តសៀមរាបក្នុងរយៈពេល៧ថ្ងៃបន្តទៀត ដើម្បី ការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ គួរបញ្ជាក់កាលពីថ្ងៃទី២៩កក្កដាកន្លងមកនេះ រាជរដ្ឋា ភិបាលបានដាក់ចេញការបិទខេត្តទាំង៨នេះរួចម្តងមកហើយក្នុងការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ សេចក្តីណែនាំមួយរបស់រាជរដ្ឋាភិបាលថ្ងៃនេះ បានសរសេរថាការបិទ ក្នុងរយៈពេល១៤ថ្ងៃមកនេះ «បានជួយដល់ការគ្រប់គ្រងនិងការពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគបំប្លែងថ្មី Delta »។ ការបិទខ្ទប់ជំហានទីមួយនោះ នឹងត្រូវអស់សុពលភាពនៅពាក់កណ្តាល អាធ្រាត្រថ្ងៃទី១២សីហា។ សេចក្តីណែ នាំថ្មីរបស់រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លង រាលដាលជម្ងឺកូវីដ១៩ក្នុងខេត្តទាំង៨ដដែលនោះ រយៈពេល៧ថ្ងៃបន្ថែម ទៀត ចាប់ពីពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។

  • កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៤៤ករណី (Video Inside)

    កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៤៤ករណី (Video Inside)

    កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៃប្រភេទបំប្លែងថ្មី Delta ចំនួន៤៤ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងសរុប នៃវីរុសបំប្លែងថ្មីដ៏កាចសាហាវនេះ បានកើនឡើងដល់៤២៩ករណីហើយក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួង សុខាភិ​បាល,​ វីរុសបំប្លែងថ្មី Delta ៤៤ករណីថ្មីនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១០សីហាដែលរួមមាន៣ករណី នៅរាជធានីភ្នំពេញ, ៤ករណីនៅខេត្តកំពង់ស្ពឺ, ៤ករណីដទៃទៀតនៅខេត្តសៀមរាប, ៤ករណីដាច់ដោយឡែក ទៀតនៅក្នុងខេត្តព្រះវិហារ, មួយករណីនៅក្នុងខេត្តកោះកុង, ១៤ករណីនៅក្នុងខេត្តឧត្តរមានជ័យ, មួយករណីនៅ ខេត្តបន្ទាយមានជ័យ, មួយករណីនៅក្នុងខេត្តកំពង់ធំនិង១២ករណីនៅក្នុងខេត្តស្វាយរៀង។ សេចក្តីជូនព័ត៌មាន ក្រសួងសុខាភិបាលថ្ងៃនេះបានបញ្ជាក់ថាការរកឃើញថ្មីទាំងនេះ បានបង្ហាញឲ្យឃើញថាវីរុស Delta បាននិង កំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍, ជាពិសេសក្នុងខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ, សៀមរាប, ព្រះវិហារ, កំពង់ចាម, កំពង់ធំនិងបណ្តាខេត្តមួយចំនួនទៀត។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវចេះ ផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកថា រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជម្ងឺកូវីដ១៩សម្តៅបង្កា, គ្រប់គ្រងនិងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬប្រភេទបំប្លែងថ្មីផ្សេងទៀតដែលអាចកើតមានក្នុងប្រទេសកម្ពុជាជាយថាហេតុណា មួយ។ ក្រសួងសុខាភិបាលបានអំពាវនាវការអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

  • វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ៣លានដូស នឹងមកដល់ថ្ងៃស្អែកនេះ (Video Inside)

    វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ៣លានដូស នឹងមកដល់ថ្ងៃស្អែកនេះ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍ ស្អែកនេះនៅទន្ទឹមនឹងកម្ពុជា កំពុងសម្រុកយុទ្ធនាការចាក់លើពលរដ្ឋយ៉ាងខ្លាំងក្លា។ កម្ពុជាដែលមានពលរដ្ឋ១៦លាននាក់ យុទ្ធនាការចាក់ វ៉ាក់ សាំងលើពលរដ្ឋបានជាង៥២ភាគរយហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣លានដូសដែលជាវ៉ាក់សាំងបញ្ជាទិញពីរដ្ឋាភិបាលចិន នឹង ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១។ កម្ពុជាបានទិញនិងទទួលជំនួយវ៉ាក់សាំងពីប្រទេសចិន មានចំនួនសារុប១៨លាន៧សែនដូសហើយ  ក្នុងនោះ វ៉ាក់សាំង៣លាន២សែនដូសគឺជាជំនួយឥតសំណង, ចំណែកវ៉ាក់សាំង១៥លាន៥សែនដូស គឺជាវ៉ាក់សាំងបញ្ជា ទិញ។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថានៅក្នុងពេលឆាប់ៗខាងមុខនេះទៀត ភាគីចិននឹងផ្តល់ជំនួយជា សម្ភារៈបន្ទាន់ តម្លៃជាង២០លានយ័នជូនភាគីកម្ពុជាសម្រាប់ការបង្កាទប់ស្កាត់វីរុសឆ្លង ដែលសម្ភារៈទាំងនោះ រួមមានម៉ាស៊ីន អុកស៊ីហ្សែនសម្រាប់វេជ្ជសាស្រ្ត, ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម។

  • សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុបលើកទី១១ នាពាក់កណ្តាលខែវិច្ឆិកា (Video Inside)

    សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុបលើកទី១១ នាពាក់កណ្តាលខែវិច្ឆិកា (Video Inside)

    សភានៃប្រទេសកម្ពុជាបានត្រៀមរួចជាស្រេចក្នុងការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ នាពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ តាមរយៈប្រព័ន្ធអនឡាញ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលកិច្ចប្រជុំសភាអាស៊ីអឺរ៉ុប នេះ នឹងត្រូវធ្វើឡើងមុនកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣។ ចំណែកកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុបលើកទី១៣ ដែលនឹងមានការចូលរួមដោយឥស្សរជនកំពូលៗនៃប្រទេសជាង៥០មកពីទ្វីបអឺរ៉ុបនិងអាស៊ីនិងបណ្តាមេដឹកនាំ អង្គការអន្តរជាតិធំៗចូលរួមដែរនោះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ដល់២៦វិច្ឆិកា។  នេះគឺលើកទី១ ហើយ ដែលកម្ពុជានឹងត្រូវធ្វើជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈប្រព័ន្ធអន ឡាញ នេះ។ អនុប្រធានទី១ នៃរដ្ឋសភា កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នៅព្រឹកថ្ងៃទី១១សីហា បានដឹកនាំកិច្ចប្រជុំគណៈ កម្មការរៀបចំកិច្ចប្រជុំដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ តាមរយៈប្រព័ន្ធវីដេអូដោយបានពិភាក្សា និងត្រួតពិនិត្យ លើវឌ្ឍនភាពការ ងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួល បន្ទុកផ្នែកខ្លឹមសារនិងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ច ប្រជុំដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

  • សមត្ថកិច្ចបន្តរកឃើញគ្រឿងញៀន១០ប្រភេទ ពីជនសង្ស័យជាតិចិន (Video Inside)

    សមត្ថកិច្ចបន្តរកឃើញគ្រឿងញៀន១០ប្រភេទ ពីជនសង្ស័យជាតិចិន (Video Inside)

    សមត្ថកិច្ច បានបន្តរកឃើញថ្នាំញៀន១០ប្រភេទផ្សេងថែមទៀត ក្រោមការចាប់ខ្លួនជនសង្ស័យជាតិចិនម្នាក់ដែល មានលាក់ថ្នាំញៀននៅលើផ្លូវមួយក្នុងខណ្ឌចំការមន។ ជនសង្ស័យជាតិចិនឈ្មោះហ្វ័ង ស៊ីឡុង អាយុ២១ឆ្នាំត្រូវ បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦សីហាពីបទជួញដូរគ្រឿងញៀន និងនៅថ្ងៃទី១០សីហានេះ សមត្ថកិច្ចបាន បន្តការឆែកឆេរក្នុងទីសំណាក់របស់ជនសង្ស័យ ដោយរកឃើញថ្នាំញៀន១០ប្រភេទផ្សេងគ្នាថែមទៀត។

  • ធនាគារ ABA សាខាស្តាតចាស់ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារ ABA សាខាស្តាតចាស់ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    ធនាគារ ABA សាខាស្តាតចាស់ មានទីតាំងស្ថិតនៅ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ-១៩ បានចេញចូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺ កូវីដ១៩ បានចូលទៅធនាគារ ABA សាខាស្តាតចាស់ នោះកាលពីថ្ងៃទី ២ ខែសីហា។ អនុគណៈកម្មការស្រាវ ជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយ ឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។