Category: អប្សរាណេត

  • ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ស្រុកស្នួល ៨នាក់ , ក្រុងក្រចេះ ៣នាក់ និង ស្រុកសំបួរ ២នាក់ ។ ខេត្តក្រចេះ គិត ត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤១នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន២៨នាក់និងមានការស្លាប់១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មិ២៨នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង៦នាក់, ស្រុកកំពង់ ត្រឡាចម្នាក់,ស្រុកំពង់លែង៣នាក់,ស្រុកជលគីរី២នាក់, ស្រុកទឹកផុស១ម្នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលា ប្អៀរ១២នាក់។ ចំណែកអ្នកស្លាប់ថ្មី១ម្នាក់ គឺជាស្ដ្រីអាយុ៥៥ឆ្នាំ នៅស្រុករលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង មាន ការឆ្លង សរុប២ពាន់៤៣នាក់និងការស្លាប់ចំនួន៥០នាក់។

  • ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១១០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ៦១នាក់ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៨២នាក់, ស្រុកកំពង់ ស្វាយ ៣នាក់, ស្រុកស្ទោង ៨នាក់, ស្រុកសណ្តាន់ ៤នាក, ស្រុកសំបូរ ម្នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុក សន្ទុក ៧នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកតាំងគោក ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៤២នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៤១៤នាក់ និងមាន អ្នកស្លាប់ បានកើនដល់៧០នាក់ ហើយ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះ១៨នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុងខេត្ត បន្ទាយមានជ័យថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៩៨នាក់ និង៣២នាក់ ដទៃទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះបានកើតលើពល រដ្ឋ នៅក្នុងស្រុកថ្មពួក ២៤នាក់, ស្រុកអូរជ្រៅ ៦នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងសិរីសោភ័ណ ៣៤នាក់, ស្រុកមង្គល បុរី១១ នាក់, ស្រុកព្រះនេត្រព្រះ៣នាក់, ស្រុកស្វាយចេក ២នាក់, ក្រុងប៉ោយប៉ែត ២៤នាក់, ស្រុកភ្នំស្រុកម្នាក់ និង ពលរដ្ឋមកពីខេត្តបាត់ដំបង៤នាក់, មកពីខេត្តកំពង់ស្ពឺ ម្នាក់, ខេត្តកំពង់ចាម ម្នាក់, ខេត្តពោធិ៍សាត់៧នាក់, ខេត្ត ឧត្តរមានជ័យ៤នាក់, ខេត្តកំពត ម្នាក់, ខេត្តព្រៃវែង ម្នាក់ និងពលរដ្ឋមកពីរាជធានីភ្នំពេញម្នាក់។ ខេត្តបន្ទាយ មានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន ៦២០ នាក់…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញ ឆ្លង ថ្មីទាំងនោះ គឺរួមមានករណីឆ្លងនៅក្នុងសហគមន៍ចំនួន២៥នាក់ និង ៩នាក់ ដទៃទៀតជាករណីឆ្លងលើពលករ ដែលកំពុងធ្វើចត្តាឡីស័ក ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋ នៅ ក្នុងក្រុងសំរោង ២០នាក់, ស្រុកចុងកាល់ម្នាក់, ស្រុកអន្លង់វែង ២នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងឆ្លងលើ អ្នកដំណើរមកពីខេត្តសៀមរាប ម្នាក់ ។ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ២៩៦ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៩០នាក់ និងមានអ្នកស្លាប់ ៩នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់, ជាសះស្បើយ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣០នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រ និគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់,  ស្រុកស្រីស្នំម្នាក់, មកពីខេត្ត រតនគិរីម្នាក់និងឆ្លងលើពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ នៃស្រុកសូទ្រនិគម ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់ ២២៥នាក់និងអ្នកស្លាប់បានកើនដល់៦៣នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀតហើយ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៧នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុង សួង ២នាក់, ស្រុកមេមត់ ម្នាក់, ស្រុកពញាក្រែក ៦នាក់, ស្រុកអូររាំងឪ ៤នាក់ និងស្រុកត្បូងឃ្មុំ ៧នាក់ ។ ខេត្ត ត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៩នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ តួលេខឆ្លងថ្ងៃនេះ ថយចុះម្នាក់និងតួលេខស្លាប់ម្នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៤នាក់, កោះសូទិន ៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ ៦០ឆ្នាំ នៃស្រុកចំការលើ ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានមនុស្សឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន១០៤នាក់។ នៅក្នុងខេត្តស្វាយរៀងនោះ ការឆ្លងប្រភេទ Delta បានកើតលើមនុស្សចំនួន១២នាក់ផងដែរ។

  • ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ១៣នាក់និងតួលេខស្លាប់៣នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។  យោង តាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៥នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, ការធ្វើតេស្តលើអ្នកសង្ស័យ នានា រកឃើញ១០នាក់ និង១១នាក់ទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ស្ត្រីអាយុ៦០នៅក្រុងបាវិត, ទី២ ស្ត្រីអាយុ៥៣ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅក្រុង ស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់កើនសរុបចំនួ១១៧នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ។ នេះជាតួលេខឆ្លងកើន១៨នាក់និងតួលេខស្លាប់កើនម្នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំពង់ ត្របែក៩នាក់, ស្រុកពារាំង៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពាមរក៍៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និងស្រុកស៊ីធរកណ្ដាល២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១បុរសអាយុ៤៦ឆ្នាំជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៧០ឆ្នាំនៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។  ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤ពាន់៩៨២នាក់ក្នុងនោះ២នាក់ បានឆ្លងនឹងវីរុសបំប្លែងថ្មីDelta, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២០ នាក់និងស្លាប់៨៧នាក់។