Category: អប្សរាណេត

  • កម្ពុជាឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥ករណី (Video Inside)

    កម្ពុជាឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន៣១ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។ ការឆ្លងនៅថ្ងៃនេះមានចំនួន៤៥៥ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់ជាង៤០០ ដែលមានក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ។ ក្នុងចំណោមការឆ្លង ៤៥៥ ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជា តួ លេខថយចុះ ចំនួន ៣១ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ៨១ ករណីដែលថយចុះ ៣៨ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន២០នាក់ ដែលកើនឡើង៨នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៣ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៤០៤ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១២ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៣ពាន់ ៨៣៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦៣៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៨ពាន់៤៣១នាក់។

  • មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមចាកវ៉ាក់សាំងដូសទី៣ (Video Inside)

    មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមចាកវ៉ាក់សាំងដូសទី៣ (Video Inside)

    មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានា ក្នុងរាជធានី បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដូសទី៣ AstraZeneca នៅថ្ងៃទី១២សីហានេះ ទន្ទឹមនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំង AstraZeneca នេះជាច្រើនលានដូសបន្ថែមទៀតដើម្បីការចាក់លើប្រជាពលរដ្ឋ។ ការជម្រុញចាក់ដូសទី៣ នា ពេលនេះ បានធ្វើឡើងនៅ ទន្ទឹមនឹងការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta កាន់តែច្រើនដែលបានឆ្លងនៅ ក្នុងប្រទេសកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣នាពេលនេះ? ប្រធានគណៈ កម្ម ការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឳ វណ្ណឌីន បានពន្យល់យ៉ាងនេះ ។ ទូរទស្សនិកជន នៅថ្ងៃនេះផងដែរទន្ទឹមនឹងពលរដ្ឋ,មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានាក្នុងរាជធានី បានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ, អ្នកយក ព័ត៌មានអប្សរាណិតលោកសឿដេវីដ បានចុះយកព័ត៌មាន ការចាក់វ៉ាក់សាំងដូសទី៣នេះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៣ពាន់នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៣ពាន់នាក់ (Video Inside)

    ពលរដ្ឋចំនួន១២ម៉ឺន៣ពាន់១០១នាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន៥សែន១ម៉ឺន៩ពាន់៧១៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៦សែន៣ម៉ឺន៥ពាន់៩៩៩នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៣,២៥% តែ ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីកការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញ បន្ថែមដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្ត មួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន១០ម៉ឺន៩ពាន់៥០៩នាក់នោះទេ។

  • វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស បានដឹកមកដល់កម្ពុជាហើយ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស បានដឹកមកដល់កម្ពុជាហើយ (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសទៀតដែលជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជា នៅថ្ងៃទី១២សីហានេះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងសម្រុកលើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទាំងប្រ ទេសជាពិសេសការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសរសេរក្នុងហ្វេសប៊ុកថ្ងៃនេះថា «វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលសម្រេចនូវផែនការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពីវ័យ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ»។ វ៉ាក់សាំង៣លានដូសដែលបានដឹកមកដល់នៅថ្ងៃ ព្រហស្បតិ៍នេះ បានអញ្ជើញទៅទទួលដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល។ កម្ពុជាគឺជាប្រទេសនាំមុខគេមួយក្នុងអាស៊ានដែលបានចាក់វ៉ាក់សាំងបានច្រើនបំផុតលើពលរដ្ឋរបស់ខ្លួនប្រ មាណជាង៥០ភាគរយហើយក្នុងរង្វង់ពលរដ្ឋចំនួន១៦លាននាក់។

  • មនុស្ស៣នាក់ស្លាប់ ដោយសារការលង់ទឹក ក្នុងថ្ងៃតែមួយនៅក្រចេះ (Video Inside)

    មនុស្ស៣នាក់ស្លាប់ ដោយសារការលង់ទឹក ក្នុងថ្ងៃតែមួយនៅក្រចេះ (Video Inside)

    មនុស្ស៣នាក់បានលង់ទឹកស្លាប់ក្នុងថ្ងៃតែមួយក្នុងហេតុការណ៍ផ្សេងគ្នានៅក្នុងខេត្តក្រចេះ។ ហេតុការណ៍លង់ ទឹកដែលបណ្តាលឲ្យកុមារ២នាក់អាយុ៣និង៤ឆ្នាំបានស្លាប់ និងក្មេងវ័យជំទង់ម្នាក់ទៀតអាយុ១៦ឆ្នាំនោះដែរ នោះ បានកើតឡើងនៅថ្ងៃទី១០សីហា។

  • ចំណូលរកពីកំពង់ផែស្វយ័តភ្នំពេញបន្តធ្លាក់ចុះ (Video Inside)

    ចំណូលរកពីកំពង់ផែស្វយ័តភ្នំពេញបន្តធ្លាក់ចុះ (Video Inside)

    ចំណូលរកបានពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល៦ខែដើមឆ្នាំដែលកំពុងរងនឹងវិបត្តិកូវីដ១៩នេះ មានចំនួន ១៥លាន៣០ម៉ឺន៧ពាន់៧២១ ដុល្លារ។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ, ចំណូលក្នុងរយៈ ពេល៦ខែដើមឆ្នាំនេះ បានកើនឡើង៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងមក។ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមានទី១ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ, ទី២ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១លាន៦៦ម៉ឺន៤ពាន់ ៧៦៦ដុល្លារ,ទី៣ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១ម៉ឺន៤ពាន់៨ដុល្លារ, និងទី៤ ចំណូលផ្សេងៗ មាន ចំនួន ១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។ បញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩លាន៤៨ម៉ឺន៧ពាន់៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលមានចំណូលចំនួន៣១លាន៣១ម៉ឺន១ពាន់២៦៤ដុល្លារ។

  • តួលេខទេសចរបរទេស មកកម្ពុជាបន្តធ្លាក់ចុះ (Video Inside)

    តួលេខទេសចរបរទេស មកកម្ពុជាបន្តធ្លាក់ចុះ (Video Inside)

    ចំនួនភ្ញៀវអន្តរជាតិមកប្រទេសម្ពុជាកាន់តែបន្តធ្លាក់ចុះ ជាពិសេសក្នុងរយៈពេល៦ខែដើមឆ្នាំនេះដោយសារតែ វិបត្តិនៃជម្ងឺរាតត្បាតកូវីដ១៩។ ចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់។ របាយ ការណ៍ក្រសួងទេសចរណ៍ថ្ងៃនេះបានបញ្ជាក់ថាតួលេខ នៃចំនួនភ្ញៀវទេសចរណ៍បរទេសនេះ បានធ្លាក់ចុះប្រ មាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។ របាយការណ៍បញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកតាមច្រកផ្លូវអាកាសមានចំនួន ៤ម៉ឺន៦ពាន់ ២៤៩នាក់, ភ្ញៀវចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន ៦ពាន់៣០៩ នាក់ និងភ្ញៀវបរទេសមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ របាយការណ៍រៀបរាប់បន្ថែមថាភ្ញៀវទេសចរណ៍បរទេសដែលចូលមកកម្ពុជាច្រើនជាងគេនោះ គឺទីមួយទេស ចរថៃដែលមានចំនួន៥ម៉ឺន២ពាន់២៩០នាក់,  ទី២. ទេសចរចិនដែលមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ទី៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ទី៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និងទី៥. ទេសចរកូរ៉េខាងត្បូង ដែលមានចំនួន១ពាន់៨៣៣នាក់ ។

  • រយៈពេល៧ខែ ចាប់អាល់កុលក្លែងក្លាយជិត១០០តោន (Video Inside)

    រយៈពេល៧ខែ ចាប់អាល់កុលក្លែងក្លាយជិត១០០តោន (Video Inside)

    អាល់កុលក្លែងក្លាយជិត១០០តោនត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២១នេះ អាល់កុលក្លែងក្លាយដែលប្រើប្រាស់ជាតិមេតាណុលជាង៩៦តោនដាក់លក់លើទីផ្សារ ត្រូវបានបង្ក្រាប។ អាល់កុលក្លែងក្លាយប្រើប្រាស់ជាតិមេតាណុល គឺសារធាតុបង្កភាពប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាព, សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអំពាវនាវអាជីវករទាំងអស់ សូមប្រកបអាជីវកម្មរបស់ខ្លួន ដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុ ជា អាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

  • ចិនផ្តល់ថ្នាំបុរាណ និងម៉ាស៊ីនអុកស៊ីហ្សែន ដល់ភាគីកម្ពុជា (Video Inside)

    ចិនផ្តល់ថ្នាំបុរាណ និងម៉ាស៊ីនអុកស៊ីហ្សែន ដល់ភាគីកម្ពុជា (Video Inside)

    ថ្នាំបុរាណចិន៩ម៉ឺន៥ពាន់ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ចំនួន១៣គ្រឿងត្រូវបានស្ថានទូតចិន និងទីក្រុង-ខេត្តសម្ព័ន្ធមេត្រីចំនួន៨ បានផ្តល់ជូនដល់ដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩។  ពិធីប្រគល់ និងទទួល បានធ្វើឡើង នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន នៅសាលារាជ ធានីភ្នំពេញ។អំណោយជាថ្នាំពេទ្យ និងឧបករណ៍សំខាន់ដែលភាគីចិនបានផ្តល់នាពេលនេះ បានទន្ទឹមនឹងការ រកឃើញថ្មីជាបន្តបន្ទាប់នូវវីរុសបំប្លែងថ្មី Delta ដែលជាវីរុសឆ្លងលឿននិងកាចសាហាវ។ អំណោយថ្នាំពេទ្យបុរាណចិន និងឧបករណ៍សុខាភិបាលដែលបានផ្តល់ដោយភាគីចិនថ្ងៃនេះ រួមមានពី ទីក្រុង ក្វាងចូវ ថ្នាំបុរាណចិន១ម៉ឺនប្រអប់, ពីទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១ម៉ឺនប្រអប់, ពីខេត្តហ៊្វជៀន ថ្នាំបុរាណចិន ៣ម៉ឺនប្រអប់,ពីទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥ពាន់៤០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ១០គ្រឿង , ពីទី ក្រុងសៀងហៃ ថ្នាំបុរាណចិន ២ពាន់៤០០ប្រអប់ ,ពីទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២ម៉ឺនប្រអប់, ពីទីក្រុងវូហាន ថ្នាំ បុរាណចិន ៩ពាន់២០០ប្រអប់,…

  • កម្ពុជានឹងទទួលបានថវិកា២៤០លានដុល្លារ ពីមូលនិធិពិសេស SDRs (Video Inside)

    កម្ពុជានឹងទទួលបានថវិកា២៤០លានដុល្លារ ពីមូលនិធិពិសេស SDRs (Video Inside)

    អង្គការ OXFARM បានថ្លែងថា កម្ពុជាគ្រោងនឹងទទួលបានថវិកាចំនួន២៤០លានដុល្លារពីអង្គការ IMF ដើម្បី ដោះស្រាយបញ្ហាកូវីដ១៩ និងការ ស្ដារសេដ្ឋកិច្ចឡើងវិញ ។ សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការ OXFAM ថវិកាដែលកម្ពុជាទទួលបាននេះ គឺជាផ្នែកមួយក្នុងរង្វង់ថវិកាសរុបចំនួន៦៥០ពាន់លានដុល្លារ ដែលអង្គការ IMF បានអនុម័តការវិភាជ ថវិកា ទូទៅមួយចេញពីគណនីមូលនិធិពិសេស SDRs ជាប្រវត្តិសាស្ត្រ ដើម្បីជំរុញលទ្ធ ភាពទូទាត់ ការចំណាយរបស់ សកលលោក។ នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាមលោកស្រី លីម សូលីន បានបញ្ជាក់ក្នុងសេចក្តី ប្រកាស ព័ត៌មានថា «ថវិកាពីមូលនិធី SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះ ស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។