-
មនុស្សស្លាប់ និងរបួស៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស (Video Inside)

-
ឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់ ក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី០៥សីហានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់ ។ ក្នុងចំ ណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៥នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១៦នាក់ និង អ្នកប្រើ ប្រាស់៩នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី០៥សីហានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ១៩ ក្រាម និង៩កញ្ចប់តូច ។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តកំពត, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ៕
-
ក្រសួងការបរទេសបង្ហាញលទ្ធផលសន្និសិទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក, អូស្ត្រាលី, សហពន្ធ័រុស្សី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា (Video Inside)

លទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអា មេរិក, អូស្ត្រាលី, សហពន្ធ័រុស្សី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា បានបញ្ចេញជាផ្លូវការនៅថ្ងៃនេះ ក្រោយកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូបានធ្វើកាលពីថ្ងៃទី៤សីហាកន្លងមក។ សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអា មេរិក, អូស្ត្រាលី, សហពន្ធ័រុស្សី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា ទាំងនេះ ពីភាគីកម្ពុជាបានអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
-
ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២៣កម្ពុជា និងកោះហ្គាម គ្រោងប្រកួតនៅប្រទេសបារ៉ែន (Video Inside)

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនិងក្រុមជម្រើសជាតិកោះហ្គាម គ្រោងនឹងធ្វើការប្រកួតវគ្គជម្រុះ ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីនៅក្នុងទឹកដីនៃប្រទេសទី៣ដោយសារតែវិបត្តិឆ្លងកូវីដ១៩ក្នុងប្រទេសទាំង២។ សហពន្ធ័កីឡាបាល់ទាត់កម្ពុជាថ្ងៃទី៥សីហាបានបញ្ជាក់ថា ដោយសារស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា និងនៅ កោះហ្គាំ មានសភាពរីករាលដាលខ្លាំងនិងបង្កការលំបាកទាំងការធ្វើដំណើរទៅមកចេញនិងចូល គណៈកម្មការ ប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចរៀបចំការប្រកួតរវាងក្រុមទាំង២នៅប្រទេសបារ៉ែនវិញ សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ដើម្បីយកក្រុមមួយដែលឈ្នះ ទៅកាន់វគ្គជម្រុះជុំទី៣។ សេច ក្តីរាយការណ៍បានបន្តទៀតថា សម្រាប់ការប្រកួតនៅប្រទេសបារ៉ែនក្នុងជើងទីមួយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ តុលាឆ្នាំ២០២១ និងជើងទីពីរនៅថ្ងៃទី១២តុលា ឆ្នាំ២០២១។ ក្រុមណាដែលទទួលបានជ័យជម្នះ នឹងត្រូវឡើង ទៅវគ្គចែកពូលនៃវគ្គជម្រុះជុំទី៣ជាបន្ដបន្ទាប់ ដើម្បីឈានទៅប្រកួតផ្ដាច់ព្រ័ត្រនៅប្រទេសចិននាឆ្នាំ២០២៣ ៕
-
សមត្ថកិច្ចឃាត់មនុស្ស៨២៨នាក់ បំពានវិធានការសុខាភិបាល (Video Inside)

មនុស្ស៨២៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៥សីហានេះ ក្នុងអំពើល្មើសបំពាននឹងវិធានសុខាភិបាលដែលនាំ ឲ្យការឃាត់ខ្លួនក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បានកើនចំនួន២ពាន់១៨២នាក់ហើយក្នុងស្ថានការណ៍ដែលរាជ រដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ ប្រឆាំង នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯកម៉ៅពៅ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សដែលបាន ចាប់បញ្ជួនទៅតុលាការមានចំនួន ១៤នាក់។ សមត្ថកិច្ចនៅថ្ងៃនេះ នៅបានឃាត់ យានយន្តចំនួន៣៣០គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន៤៤លានរៀលក្នុងការអនុវត្តវិធានការច្បាប់ចំនួន៤១៩ករណី។ យោងតាមច្បាប់ បទល្មើស មិនគោរពវិធានការដ្ឋ បាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
អាជ្ញាធរខេត្តកោះកុង ជួសជុលផ្លូវសម្រាប់ដឹកសពកូវីដ១៩ ទៅកាន់កន្លែងបូជា (Video Inside)

អាជ្ញាធរខេត្តកោះកុង បានប្រញាប់ជួសជុលផ្លូវសម្រាប់ត្រូវដឹកសាកសពចូលទៅកាន់ទីបច្ឆាក្នុងស្រុកបុទុមសា គរក្រោយហេតុការណ៍ផ្លូវធ្វើដំណើរលំបាកគ្មានមនុស្សអើពើ។ កាលពីថ្ងៃទី១សីហារថយន្តដឹកសាកសពតាមផ្លូវ ចូលទៅកាន់ទីបច្ឆាក្នុងឃុំអណ្តូងទឹកស្រុកបុទុមសាគរនោះ មិនអាចធ្វើដំណើរបានឡើយ ដោយសារតែផ្លូវលិច ដោយទឹកភ្លៀងនិងធ្វើឲ្យរថយន្តជាប់ផុង។ មការងារសុខាភិបាល នាពេលនោះបានបង្ខំចិត្តត្រូវផ្ទេរមឈូស សាកសពចេញពីរថយន្តពេទ្យ លើកមកដាក់លើម៉ូតូវិញដើម្បីការធ្វើដំណើរទៅដល់គោលដៅ។ ការធ្វេសប្រ ហែសរបស់មន្ត្រីមូលដ្ឋានចំពោះផ្លូវធ្វើដំណើរនៅក្នុងខេត្តកោះកុងនោះហើយ បាននាំឲ្យមានមតិសាធារណៈ ខ្លះធ្វើការរិះគន់។ សេចក្តីរាយការណ៍ តាមបណ្តាញសង្គមថ្ងៃនេះ បានឲ្យដឹងថាផ្លូវមួយខ្សែ សម្រាប់ធ្វើដំណើរ ចូលទៅកាន់តាំងទីដាច់ស្រយាលសំរាប់បូជាសពដែលស្លាប់ដោយជំងឺកូវីដ១៩ ក្នុងឃុំអណ្តូងទឹក នៃស្រុក បូទុមសាគរនោះ ត្រូវបានចាប់ ផ្តើម ស្ថាបនាហើយ។ អាជ្ញាធរ និងក្រុមការងារថ្នាក់ខេត្ត ត្រូវគេរាយការណ៍ថា សហការជាមួយអាជ្ញាធរស្រុកបូទុម សាគរ និងក្រុមការងារបច្ចេកទេសផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្ត ធ្វើ កិច្ចការជួសជុលថ្នល់ដែលត្រូវទឹកលិច នោះដើម្បីបង្កការងាយស្រួលក្នុងការដឹកជញ្ជូនសពដែលស្លាប់ដោយ ជំងឺកូវីដ១៩យកទៅបូជា។
-
ខេត្តកោះកុង រកឃើញការឆ្លងថ្មី៤៨នាក់ (Video Inside)

ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន៤៨នាក់ដែលជាតួលេខឆ្លងកើនឡើង១៣នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកស្រែអំបិល៣៣នាក់, ស្រុក គិរីសាគរ២នាក់, ក្រុងខេមរភូមិន្ទ៦នាក់, ស្រុកមណ្ឌលសីមា៣នាក់ និងស្រុកបុទុមសាគរ៤នាក់។ ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន៦៨នាក់។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣៨នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣៨នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជា តួលេខឆ្លងថយចុះចំនួន ៥២នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ដែលទើបរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១១២នាក់ និងជាករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន២៦នាក់ ។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកអូរជ្រៅ ចំនួន ៣នាក់, ក្រុងសិរីសោភ័ណ ៣៧នាក់, ស្រុកស្វាយចេក ១០នាក់, ស្រុកភ្នំស្រុក ៣នាក់, ស្រុកព្រះនេត្រព្រះ ៥នាក់, ស្រុកថ្មពួក ៧នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងប៉ោយប៉ែត ៤៤នាក់ និងពលរដ្ឋជាអ្នកដំណើរមកពី ខេត្ត បាត់ដំបងចំនួន ៨នាក់, ខេត្តកំពត ២នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តកណ្តាល ២នាក់ , ខេត្តឧត្តរមានជ័យ ម្នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ម្នាក់, ខេត្តត្បួងឃ្មុំ ម្នាក់, ខេត្តកំពង់ចាម…
-
ខេត្តកំពង់ធំ ឆ្លងថ្មី៥១នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥១នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់បន្ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើងចំនួន ១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ១៩ ដែលគេទើបបានរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅ ស្រុកស្ទឹងសែន ២៥នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកសន្ទុក៥នាក , ស្រុកស្ទោង៥នាក់ , ស្រុកកំពង់ស្វាយ ៤នាក់, ស្រុក តាំងគោក ១នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ១៦០នាក់ មានអ្នកជាសះស្បើយសរុបចំនួន ១បាន់៣២៧នាក់ និងមានអ្នកស្លាប់កើនដល់ ៦០នាក់។
-
ខេត្តព្រះវិហារ ឆ្លងថ្មី៩នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងព្រះវិហារចំនួន ៣នាក់ និង ឆ្លងលើពលរដ្ឋក្នុងស្រុកជាំក្សាន្តចំនួន៦នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ហ្នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៦៤៦នាក់, មានអ្នកជាសះស្បើយ ចំនួន ៣៧៤នាក់ និងមានអ្នកជាសះស្បើយចំនួន ២នាក់ ។