-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៩នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់ ថែមទៀត នៅថ្ងៃនេះ ដែលជាតួលេខឆ្លង បានថយចុះចំនួន ៦៨នាក់ ធៀបនឹងពីម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបនឹងរកឃើញទាំង នោះ គឺជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និងចំនួន ៣៦នាក់ ដទៃទៀត គឺជាករណី ឆ្លងនៅក្នុងសហគមន៍ ។ អ្នកឆ្លងពីក្នុងសហគមន៍ទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងសំរោង ២០នាក់, ស្រុកចុង កាល់ម្នាក់ , នៅស្រុកអន្លង់វែង ១០នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងពលរដ្ឋមកពីខេត្តដទៃរួមមានខេត្តកំពត ម្នាក់, មកពីខេត្តសៀមរាបម្នាក់ និងមកពីខេត្តតាកែវចំនួន ២នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៧១នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៣៧នាក់ និងមាន អ្នកស្លាប់ចំនួន ៩នាក់ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងថយចុះ៤នាក់និងតួលេខស្លាប់ថយចុះ២នាក់ផងដែរ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៧នាក់, ស្រុកអង្គរជុំ៤នាក់, ស្រុកសូទ្រ និគម៧នាក់, ស្រុកបន្ទាយស្រី១១នាក់, ស្រុកពួក១២នាក់, ស្រុកក្រឡាញ់៣នាក់ និងស្រុកអង្គរធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់នោះវិញ គឺស្ត្រីអាយុ៨០ឆ្នាំនិងបុរសអាយុ៧៤ឆ្នាំនៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៥៩៥នាក់ និងចំនួន មនុស្សស្លាប់បានកើនដល់៥៥នាក់។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៤៣នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៣នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ តួលេខឆ្លងមានការធ្លាក់ចុះ៧នាក់ប៉ុន្តែការស្លាប់កើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុក កងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និង មកពីខេត្តត្បូងឃ្មុំ ៣នាក់ ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុក កំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៃ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខថយចុះច្រើនរហូតដល់ ៦៨នាក់ បើប្រៀបធៀបនឹងការរកឃើញឆ្លងម្សិលមិញ។ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួង ម្នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុក អូររាំងឪ ៣នាក់, ស្រុកមេមត់ ៦នាក់, ស្រុកពញាក្រែក១៧នាក់ និងស្រុកត្បូងឃ្មុំ ១០នាក់ ។ ចំណែកអ្នកស្លាប់ ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៧២ឆ្នាំ ជាអ្នកស្រុកត្បូងឃ្មុំ ។
-
ខេត្តព្រៃវែង ឆ្លងថ្មី៨៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១១នាក់ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត ការឆ្លងថ្មីទាំង៨៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកពាមរក៍២១នាក់, ស្រុកព្រះសេ្ដច១៨ នាក់, ស្រុកកំពង់ត្របែក១៧នាក់, ស្រុកពាមជរ៩នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង៤នាក់, ស្រុកកំចាយមារ ២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៥ឆ្នាំ នៃស្រុកស៊ីធរកណ្ដាល។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហា អ្នកឆ្លងជំងឺ កូវីដ-១៩មានសរុប៤ពាន់៦៥៣នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៥១នាក់ និងចំនួនមនុស្សស្លាប់ បាន កើនដល់៨១នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៤៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២នាក់ ប៉ុន្តែកើនឡើងមនុស្សស្លាប់ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមានកម្មកររោងចក្រ១០នាក់, ធ្វើតេស្តលើពលរដ្ឋប្រកប មុខរបរផ្សេងៗរួមទាំងគ្រូបង្រៀននិងសិស្សផងដែរបានរកឃើញវិជ្ជមានចំនួន២៨នាក់, ៥នាក់ជាអ្នកប៉ះពាល់ នឹងអ្នកជំងឺកូវីដ-១៩, និងឆ្លងលើពលករម្នាក់ដែលធ្វើដំណើរចូលមកស្រុករមាសហែក។ ចំណែកអ្នកស្លាប់ទាំង ៣នាក់ រួមមានទី១ ស្ត្រីអាយុ៤០ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ស្ត្រីអាយុ៥៨ឆ្នាំនៅស្រុករំដួល និងទី៣ ស្ត្រីអាយុ ៤៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩៩៧នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៤៣០នាក់ និងមានអ្នកស្លាប់សរុបចំនួ១០៥នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១០ម៉ឺន៩ពាន់៧១៥នាក់ (Video Inside)

ពលរដ្ឋចំនួន៩ម៉ឺន៧ពាន់១៣៨នាក់បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំ ឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៧លាន៧សែន៤ពាន់៩៨២នាក់។ កម្ពុជាបានពង្រីកការ ចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦៤កណ្តក់សញ្ញា២១ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាននាក់។ យោងតាម សម្តេចនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាន នាក់ ថែមទៀត ដែលនឹងស្មើ៨០ភាគ រយនៃចំនួនពលរដ្ឋទូទាំងប្រទេស១៦លាននាក់។
-
រាជធានីភ្នំពេញ បន្តបិទខ្ទប់ទីតាំងរកឃើញមានវីរុសបំប្លែងថ្មី Delta (Video Inside)

រាជធានីភ្នំពេញបានធ្វើការបិទខ្ទប់ទីតាំងមួយចំនួនក្រោយការរកឃើញមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta ។ យោងតាមរដ្ឋបាលរាជធានីថ្ងៃទី៥សីហានេះ ការបិទខ្ទប់រួមមានផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១, ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ការបិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត នៃខណ្ឌ៧មករា។ ការបិទខ្ទប់តំបន់ទាំងនេះ ត្រូវរដ្ឋបាលរាជធានីបញ្ជាក់ថា ដោយសារការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Delta។ ការបិទខ្ទប់នឹងមានរយៈពេល ១៤ថ្ងៃ គិត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៨សីហា ឆ្នាំ២០២១។ យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣សីហាឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta មានចំនួន២៦៥ករណី។
-
ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា កើនឡើងលើស៨ម៉ឺនករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនលើស៨ម៉ឺនករណីនៅថ្ងៃនេះ ក្រោយការឆ្លងថ្មីចំនួន៥៩១ករណី បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ការឆ្លងកូវីដ១៩ក្នុងខ្ទង់ជាង៥០០ករណី បានបន្តជាប់គ្នាចំនួន ៤ថ្ងៃហើយ ប៉ុន្តែការឆ្លងនៅថ្ងៃនេះ បានកើនឡើងតិចតួចចំនួន៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ តួលេខ ឆ្លង រយៈពេល៥ថ្ងៃដំបូងក្នុងខែសីហានេះ គឺជាតួលេខឆ្លងថយចុះច្រើនបើប្រៀបធៀបនឹងតួលេខឆ្លង៥ថ្ងៃ នាដើមខែ កក្កដាកន្លងមកនេះ។ ៥ថ្ងៃនៃដើមខែសីហានេះ តួលេខឆ្លងសរុបមានចំនួន២ពាន់៩៨២ករណី, ចំណែក៥ថ្ងៃនៃ ខែកក្កដាកន្លងមកនេះ មានចំនួនច្រើនដល់៤ពាន់៨០២ករណី។ ក្នុងចំណោមការឆ្លង៥៩១ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤០៨ករណី ដែលជាតួលេខថយចុះចំនួន ១៨ ករណី បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១៨៣ករណីដែលកើនឡើង ២៦ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៩នាក់ ដែលកើនឡើង២នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៨ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៦ម៉ឺន៨ពាន់៦៩០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៥ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន២២៥ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥០៧នាក់ និងការ ព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៣ពាន់៤២១នាក់។