Category: អប្សរាណេត

  • វ៉ាក់សាំង AstraZeneca ៤១ម៉ឺន ៥ពាន់ដូស នៃជំនួយប្រទេសអង់គ្លេសដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង AstraZeneca ៤១ម៉ឺន ៥ពាន់ដូស នៃជំនួយប្រទេសអង់គ្លេសដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន៥ពាន់ដូសដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស បានផ្តល់មកកម្ពុ ជានៅថ្ងៃទី៥សីហាក្នុងពិធីមួយនាព្រលានយន្តហោះអន្តរជាតិដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋ មន្ត្រីហ៊ុនសែន។ ភារៈធារីស្ថានទូតអង់គ្លេសលោក Marc Thayre បានថ្លែងក្នុងពិធីប្រគល់និងទទួល វ៉ាក់សាំង ដោយសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលកាលពីមួយឆ្នាំមុននេះ បានប្រឹងប្រែង ស្រាវជ្រាវ រកការផលិតវ់ាក់សាំងទាំងនេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ជួយចែកចាយដល់ពលរដ្ឋក្នុង សកលលោក ។ ភារៈធារីស្ថានទូតអង់គ្លេស បានថ្លែងថាជំនួយនៃវ៉ាក់សាំង AstraZeneca មកកម្ពុជានេះនឹងរំពឹងជួយដល់ពលរដ្ឋ កម្ពុជាក្នុងការធ្វើអាជីវកម្មបើករកស៊ីសេរីសាឡើងវិញ, ការជួយដល់កុមារក្នុងការវិលត្រឡប់សិក្សាតាមសាលា និងស្តារជីវិតរស់នៅរបស់ពលរដ្ឋ។ ជំនួយវ៉ាក់សាំង AstraZeneca របស់ប្រទេសអង់គ្លេសបាននៅទន្ទឹមនឹងគម្រោងដាក់ចេញរបស់រាជរដ្ឋាភិបាល កម្ពុជាជុំវិញគម្រោងស្វែងរកវ៉ាក់សាំង AstraZeneca ធ្វើជាដូសទី៣ដើម្បីការចាក់លើពលរដ្ឋនាពេលនេះខណៈ កម្ពុជានិងប្រទេសជិតខាងក្នុងតំបន់កំពុងតែរងការវាយលុកឆ្លងដោយវីរុសបំប្លែងថ្មី Delta។ ដូចប្រសាសន៍ថ្លែង របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ក្នុងពិធីប្រគល់និងទទួលនៅថ្ងៃទី៥សីហា។ កម្ពុជាក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាល វ៉ាក់សាំងជិត២០លានដូសហើយត្រូវ បានដឹកមកដល់កម្ពុជាជាបន្តបន្ទាប់រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ ជាពិសេសវ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនជាវ៉ាក់សាំងបង្អែកនិងវ៉ាក់សាំងដទៃទៀតជាវ៉ាក់សាំងគាំទ្រ។ សម្តេចបានថ្លែង អំណរគុណចំពោះចក្រភពអង់គ្លេសនូវការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានេះ ។ កម្ពុជានៅក្នុងខែសីហានេះ វ៉ាក់សាំងដែលបានទទួលនិងរំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំង បញ្ជាទិញ នឹងមានចំនួន៧លាន៦សែន៩ម៉ឺន២ពាន់៦០០ដូស។ បើសរុបទាំងវ៉ាក់សាំងដែលនឹងរំពឹងមកដល់ ជាបន្តបន្ទាប់បន្ថែមទៀតក្នុងខែសីហានេះ កម្ពុជានឹងមាន វ៉ាក់សាំង ២៦លាន៤សែន៩ម៉ឺន៩ពាន់១០០ដូស។

  • សម្តេចតេជោ ហ៊ុន សែន ឈានចូលអាយុ៧០ឆ្នាំ នៅថ្ងៃទី៥ សីហាឆ្នាំ២០២១ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ឈានចូលអាយុ៧០ឆ្នាំ នៅថ្ងៃទី៥ សីហាឆ្នាំ២០២១ (Video Inside)

    សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី៥សីហានេះ នឹងមានជន្មាយុគម្រប់៦៩ឈានចូលវ័យ៧០ឆ្នាំ។ ក្នុងឳកាស ឈានចូលវ័យ៧០ឆ្នាំ  សារលិខិតពីថ្នាក់ដឹកនាំស្ថាប័នកំពូលក្នុងប្រទេស និងពីគ្រប់ថ្នាក់ដឹកនាំក្រសួងនិងអង្គ ភាពនានា និងពីជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវគេឃើញបានធ្វើឡើងសម្តែងក្តីអបអរសាទរជួន ចំពោះសម្តេចនៃប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

  • ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ (Video Inside)

    ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ (Video Inside)

    ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ ខណៈពេលដែលកម្ពុជា ទទួល ឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយមរវាងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១០ ខែសីហា, បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ជាពិសេសបណ្តា ខេត្តនៅភាគពាយ័ព្យនិងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ, រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។ ដោយឡែក តំបន់មាត់សមុទ្រ នោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ តាមការព្យាករណ៍ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី៣០ ទៅ៣៤ អង្សាសេ។ ក្រសួងធនធានទឹក បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នចំពោះបាតុ ភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕

  • ចាប់គ្រឿងញៀនជាងមួយគីឡូ និងជនសង្ស័យ៣នាក់ នៅកំពង់ស្ពឺ (Video Inside)

    ចាប់គ្រឿងញៀនជាងមួយគីឡូ និងជនសង្ស័យ៣នាក់ នៅកំពង់ស្ពឺ (Video Inside)

    ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ។ ការបង្ក្រាប បាន ធ្វើកាលពីរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខមួយ ក្នុងភូមិទំនប់, ឃុំគូសនៃស្រុកសំរោងទង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ១- បុរសឈ្មោះ ភឿង ពេជ្រ អាយុ៣៦ឆ្នាំ ទី២- បុរសឈ្មោះ តាក់ ថេន អាយុ២៧ឆ្នាំ និងទី៣ -បុរសឈ្មោះ ប៊ុន បាន ៣៧ឆ្នាំ។ សមត្ថកិច្ចបានរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់១ពាន់គីឡូនិងជា២៣ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង។  ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕

  • ចាប់ថ្នាំញៀនជាង៤គីឡូ និងជនសង្ស័យម្នាក់ នៅរាជធានីភ្នំពេញ (Video Inside)

    ចាប់ថ្នាំញៀនជាង៤គីឡូ និងជនសង្ស័យម្នាក់ នៅរាជធានីភ្នំពេញ (Video Inside)

    ថ្នាំញៀនជាង៤គីឡូក្រាមនិងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចជំនាញបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប បានធ្វើវេលារសៀលថ្ងៃទី៣០កក្កដា ប៉ុន្តែទើបបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មានថ្ងៃនេះ។ ការបង្ក្រាប បានធ្វើក្នុងគោលដៅ២ផ្សេងដាច់ដោយឡែក ក្នុងនោះគោលដៅទី១ នៅចំណុចផ្ញើឥវ៉ាន់នៃក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត, សង្កាត់ទួលស្វាយព្រៃ នៃខណ្ឌបឹងកេងកង។ គោលដៅទី២ គឺការបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ នៃភូមិត្នោតជ្រុំ, សង្កាត់បឹងទំពុនទី២ នៃខណ្ឌមានជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ចបានរឹបអូស វត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់សរុប៤គីឡូនិង១១៤ក្រាម, សារធាតុញៀន ប្រភេទកេតាមីន ទម្ងន់សរុប១២ក្រាមនិង៣០មីលីក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១ក្រាមនិង១០មីលីក្រាម។

  • ដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម នៅខេត្តព្រះសីហនុ (Video Inside)

    ដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម នៅខេត្តព្រះសីហនុ (Video Inside)

    ខេត្តព្រះសីហនុ បានដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្ត៣ ដែលជាប់មាត់សមុទ្រ។ ការដុតកម្ទេច បានធ្វើឡើងនៅភូមិ១, សង្កាត់១ ក្នុងក្រុងព្រះសីហនុ ក្រោមការចួលរួម ពី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ មាស វិរិទ្ធ និង និងអភិបាលខេត្តព្រះ សីហនុលោកគួច ចំរើន។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានថ្លែងថា គ្រឿង ញៀនជាង៤៦៨គីឡូដែលបានដុតកម្ទេចនាពេលនេះ គឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តព្រះសីហនុ កំពត  និង ខេត្តកែបកាលពីឆ្នាំ២០២០។ កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ជាង៣ពាន់ករណី, ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់គ្រឿងញៀនសរុបជាង៨៥០គីឡូក្រាម ៕

  • ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (Video Inside)

    ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន (Video Inside)

    កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលអញ្ជើញ ចូលរួម ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុនបានបញ្ចប់ហើយ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២សីហា រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤, កិច្ចប្រជុំក្រុម ប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៣, កិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអា ស៊ានលើកទី២៩ និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជាតួលេខឆ្លងកើនខ្ពស់ចំនួន ៣៨នាក់ ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍៧២នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡី ស័កចំនួន៧នាក់។ អ្នកជំងឺកូវិដ១៩ទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងចំនួន៦៥នាក់,នៅស្រុកអន្លង់វែង ៤នាក់, ស្រុកត្រពាំងប្រាសាទ២នាក់ និងជាពលរដ្ឋមកពីខេត្តកំពង់ចាមម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤ពាន់ ៩២៥នាក់, ព្យាបាល ជាសះស្បើយចំនួន ៩៨៣នាក់ និង មានអ្នកស្លាប់ចំនួន ៨នាក់ ៕

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុង ស្ទឹង ២នាក់, ស្រុកថាឡាបរិវ៉ាត់ ម្នាក់ និងពលរដ្ឋមកពីខេត្តក្រចេះ ចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ម្នាក់ទៀត នោះវិញ គឺជាស្ត្រីអាយុ ៥៩នាក់ ជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៩៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៤៩នាក់ និងមានអ្នកស្លាប់ ចំនួន ២នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ និងស្លាប់ទារិកាអាយុ២ខែម្នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ និងស្លាប់ទារិកាអាយុ២ខែម្នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ និងមានទារិកាម្នាក់បានស្លាប់ដោយសារកូវីដ ១៩ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ ១០ នាក់ ប្រៀបធៀបនឹងការ រកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលរកឃើញឆ្លងកូវីដ១៩ ថ្មីនៅថ្ងៃនេះ រួមមានពល រដ្ឋនៅក្នុងក្រុងព្រះវិហារម្នាក់, ស្រុករវៀង ២នាក់ និងជាពលរដ្ឋរស់នៅក្នុងស្រុកជ័យសែនចំនួន ម្នាក់ ។ ចំណែក ទារិកាម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះវិញ គឺជាទារកទើបមានអាយុប្រមាណ២ខែ ប៉ុណ្ណោះ ដែល រស់នៅក្នុងស្រុកជាំក្សាន្ត ។  ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញចំនួន ៣៤៦នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ហើយ៕