-
ខេត្តក្រចេះ ឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ នេះជាតួលេខឆ្លងថយចុះ៥នាក់ ធៀប នឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ នៅក្នុងក្រុងក្រចេះ ៣នាក់, ស្រុកស្នួល១ម្នាក់, និងស្រុកឆ្លូង៨នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៥៨នាក់ , អ្នកជាសះស្បើយមានចំនួន ២២៨នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕
-
ខេត្តកោះកុង ឆ្លងថ្មី៥៨នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីថ្ងៃនេះចំនួន៥៨នាក់។ នេះជាតួលេខឆ្លងកើន២២នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៥៨នាក់ថ្ងៃនេះ បានកើតនៅក្រុមខេមរភូមិន្ទ, ស្រុកមណ្ឌល សីមា , ស្រុកកោះកុង ,ស្រុកបូទុមសាគរ ,ស្រុកគីរីសារគរ និងស្រុកស្រុកស្រែអំបិល។ ខេត្តកោះកុងថ្ងៃនេះ បានព្យាបាល ជា សះស្បើយ អ្នកជម្ងឺកូវីដ១៩បានចំនួន៩៨នាក់។
-
ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុង ក្រោយ ដែលជាតួលេខឆ្លងថយចុះ ចំនួន១៥នាក់ បើប្រៀបធៀប នឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត, អ្នកជំងឺកូវីដ១៩ ថ្មីទាំង១៩ នាក់នោះ គឺជាពលរដ្ឋដែលនៅស្រុកគពង់ត្រាច៤នាក់,ស្រុកឈូក២នាក់ , ក្រុង កំពត១ម្នាក់, ស្រុកដងទង់២នាក់,ស្រុកទឹកឈូ៣នាក់ ,ស្រុកបន្ទាយមាស២នាក់,ស្រុកអង្គរជ័យ២នាក់ និងនៅ ស្រុកត្រាំកក់៣នាក់។ ខេត្តកំពត គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៣ពាន់១២៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់៧២៤នាក់ និងមានអ្នកស្លាប់ចំនួន ៤៨នាក់៕
-
ខេត្តប៉ៃលិន ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជា តួលេខឆ្លងថយចុះចំនួន៨នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបបានរក ឃើញនៅថ្ងៃនេះ គឺជាពលរដ្ឋក្រុងប៉ៃលិន៤នាក់, ស្រុកសាលាក្រៅ៣នាក់ និងឆ្លងលើពលរដ្ឋជាអ្នកខេត្តកំពង់ ឆ្នាំង ដែលធ្វើដំណើរមកពីខេត្តកំពង់ស្ពឺម្នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៥៥នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងចំនួន៥៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះគឺជា តួលេខឆ្លងកើនឡើង១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃ នេះ រួមមាននៅក្រុងកំពង់ចាម១៩នាក់, ស្រុកកំពង់សៀម២នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរ៧នាក់ និង មកពីខេត្តត្បូងឃ្មុំ៣នាក់។ ចំណែកអ្នកស្លាប់គឺបុរសជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់នៅថ្ងៃនេះ ដែលជាតួលេខថយ ចុះ៤នាក់បើប្រៀប ធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មី ទាំង២៤ នាក់នោះរួមមាន នៅក្រុងកំពង់ឆ្នាំង ៧ នាក់ , ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកទឹកផុស១ម្នាក់,ស្រុករលាប្អៀរ៥នាក់ និងស្រុកសាមគ្គីមានជ័យ១ម្នាក់។ ចំណែកអ្នកស្លាប់ថ្មី១នាក់ ទៀត នោះ ជាស្ដ្រី អាយុ៩០ឆ្នាំ ស្ថិតនៅរលាប្អៀរ ។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី៣ សីហានេះ មានការឆ្លងសារុប ១ពាន់ ៨៥៩ នាក់ និងមានអ្នកស្លាប់ចំនួន ៤១នាក់។
-
ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានមនុស្សស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ២២នាក់ ធៀបនឹងការ ឆ្លងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត ការរកឃើញមានវិជ្ជមាននៅថ្ងៃនេះ រួមមាននៅក្នុងស្រុក ស្ទឹងសែន ៧នាក់, ស្រុកប្រាសាទបាល្ល័ង្គ ២នាក់, ស្រុកសន្ទុក ៧នាក់, ស្រុកបារាយណ៍ ១៥នាក់, ស្រុកតាំងគោក ម្នាក់ និង ស្រុកស្ទោងចំនួន ១២នាក់ ។ ចំណែកសពម្នាក់ដែលមន្រ្តីនាញ បានយកសំណាករកឃើញមានផ្ទុកកូវីដនោះវិញ គឺជាបុរសម្នាក់ រស់នៅក្នុង ស្រុកសន្ទុក ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ពាន់៧០នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ១ពាន់ ២៧០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៥៣នាក់ ហើយ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦៥នាក់ ថែមទៀតហើយ នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងថយចុះចំនួន ៣៧នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញចំនួន ២០២នាក់ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ទាំង ១៦៥នាក់ នោះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៧០ នាក់, និង៩៥នាក់ទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ។ អ្នកជំងឺកូវីដ១៩ ទាំងនោះ ត្រូវបានគេរកឃើញឆ្លងលើ ពលរដ្ឋជាអ្នកស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក, ស្រុក ភ្នំ ស្រុក, ស្រុកថ្មពួក, ស្រុកមង្គលបុរី និងពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកោះកុង, ខេត្ត សៀមរាប, ខេត្តកណ្តាល, ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ។ ខេត្ពបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាល អ្នកជំងឺឲ្យជាសះស្បើយចំនួន ៩នាក់ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣២នាក់, ស្រុកអង្គរជុំ១០នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកជីក្រែងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងឆ្លងលើពល ករមកពីប្រទេសថៃ៤៦នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាស្ត្រីអាយុអាយុ៦៤ឆ្នាំ នៃក្រុងសៀមរាប។ ខេត្ត សៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦២៥នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៦នាក់ និងស្លាប់៤៩នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីទាំង២៥នាក់នោះ រួមមាន៣នាក់ជាកម្មកររោងចក្រ, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ម្នាក់ជាពលករមកពីប្រទេសថៃ, ក្រៅពីនោះ ១២នាក់ទៀត បានឆ្លងលើពលរដ្ឋនៅក្នុងក្រុងនិងស្រុកមួយចំនួន ក្នុងខេត្ត និងបានឆ្លងលើអ្នកដំណើរចូលក្នុងខេត្តស្វាយរៀងនោះផងដែរ។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួម មានទី១ ស្ត្រីអាយុ៧១៩ឆ្នាំនៅក្រុងស្វាយរៀង, ទី២ បុរសអាយុ៨៦ឆ្នាំ នៅស្រុករំដួល និង ទី៣ បុរសអាយុ៥០ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩០៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់២៥៥នាក់ និងមានអ្នកស្លាប់សរុបចំនួ១០០នាក់។