Category: អប្សរាណេត

  • លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ (Video Inside)

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ (Video Inside)

    កិច្ចប្រជុំរ​វាងសហរដ្ឋអាមេរិកនិងប្រទេសជាដៃគូក្នុងតំបន់មេគង្គក្នុងនោះរួមមានកម្ពុជាផងដែរ បានអបអរ សា ទរនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយ៥២លានដុល្លារដល់ប្រទេសមេគង្គ។ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសភាពជាដៃគូមេគង្គ អាមេរិកលើកទី២ កាលពីថ្ងៃទី៣សីហា, ក្រៅពីរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់សុខុននិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអេន តូនី ប្លីនខេន ធ្វើជាសហប្រធាន ក៏នៅមានការអញ្ជើញ ចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ, វៀតណាម, មីយ៉ាន់ម៉ានិងប្រទេសថៃផងដែរ ។ ប្រទេសនៃតំបន់​មេគង្គ គឺមាន​ប្រជាជន​សរុប​ចំនួន២៤០​លាន​នាក់ ដែល​ក្នុងនោះ ៤០​ភាគរយ មាន​អាយុ​ក្រោម​២៥​ឆ្នាំ។  តំបន់មេគង្ក​នេះ បានក្លាយជា​មជ្ឈមណ្ឌល​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល និង​ការធ្វើសមាហរណកម្ម​បន្ថែម​ទៅក្នុង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​។ សហរដ្ឋអាមេរិក​បាន​នាំចេញ​នូវ​ទំនិញ និង​សេវាកម្ម​ប្រមាណ​២៦​ពាន់​លាន​ដុល្លារ​មកកាន់​អនុតំបន់​មេគង្គ និង​នាំចូល​វិញ​ប្រមាណ​៨៩,៩៤​ពាន់​លាន​ដុល្លារ​។ លោករដ្ឋមន្ត្រីប្រាក់សុខុនបានថ្លែងថា កម្ពុជា​សង្ឃឹមថា នឹង​បន្ត​មាន​វិស័យ​ឯកជន​បន្ថែមទៀត ចូលមក​វិនិយោគ​លើវិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម និង​វិស័យ​ជា​អាទិភាព​ដទៃទៀត​នៅ​កម្ពុជា ដោយមាន​ការ គាំទ្រ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងកំឡុងពេល និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩នេះ​។ ​ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំដដែល បាន​សម្តែង​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​កិច្ច សន្ទនា​គោលនយោ បាយ​សមភាព​យេនឌ័រ​ដែល​ផ្តោតលើ​៖ ទី​១.​ការពង្រឹង​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី ដោយ​ផ្តោតលើ​ការស្តារ​ឡើង វិញ​ក្រោយ​កូ​វីដ​-១៩ និង​វិបត្តិ​អាកាសធាតុ,​ទី​២.​ស្ត្រី សន្តិភាព និង​សន្តិសុខ​ដោយ​ផ្តោតលើ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី និងទី​៣.​ការការពារ…

  • សម្តេច ហេង សំរិន អបអរសាទរប្រធានសភាថ្មីវៀតណាម (Video Inside)

    សម្តេច ហេង សំរិន អបអរសាទរប្រធានសភាថ្មីវៀតណាម (Video Inside)

    ប្រធានរដ្ឋសភានៃប្រទេសកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើលិខិតអបអរសាទរប្រធានរដ្ឋ សភាថ្មីនៃប្រទេសវៀតណាម។ លោក វឿង ឌីញ ហ្វេ  ត្រូវបានសម័យប្រជុំរដ្ឋសភានៃប្រទេសវៀតណាម បាន បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៥កាលពីថ្ងៃទី២០កក្កដាឆ្នាំ២០២១។ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន នៅថ្ងៃទី៣សីហាឆ្នាំ២០២១ បានសរសេរសម្តែងក្តីអបអរសាទរនិងបញ្ជាក់ថា ក្រោម ការដឹកនាំរបស់លោក វឿង ឌីញ ហ្វេ នៃស្ថាប័ននិតិប្បញ្ញត្តិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម,  ចំណងមិត្ត ភាពជាអ្នកជិតខាងល្អ, យូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេស ទាំង ២នឹងកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត។ សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរ គុណ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់ម៉ាស់មុខចំនួនរាប់លានម៉ាស ដល់កម្ពុជា ដើម្បី ប្រើ ប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។  សម្ដេចហេងសំរិនបានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិត ខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ តាមរយៈ កិច្ច សហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជសាស្ត្រ។

  • ៧ខែដើមឆ្នាំ កសិផលនាំចេញលក់បានជិត៣ពាន់លានដុល្លារ (Video Inside)

    ៧ខែដើមឆ្នាំ កសិផលនាំចេញលក់បានជិត៣ពាន់លានដុល្លារ (Video Inside)

    កម្ពុជាទទួលបានចំណូលជិត៣ពាន់លានដុល្លារអាមេរិក ជុំវិញការការនាំចេញកសិផលគ្រប់ប្រភេទទៅ កាន់ទី ផ្សារអន្តរជាតិក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយកដ្ឋានក្រសួងកសិកម្ម ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ កសិផលដែលកម្ពុជាបាននាំចេញទៅក្រៅប្រទេស មានចំនួន៥លាន៣ម៉ឺន២ពាន់៩៦៨តោន។ កសិផលទាំងនោះ ត្រូវបាននាំចេញទៅកាន់៦៤ប្រទេស ដែលមានការកើនឡើងចំនួន២ លាន៣សែន៤ម៉ឺន ២ពាន់៩៨១តោនស្មើនឹង៨៧,១០%  បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្រសួងកសិកម្មបានថ្លែងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១មេះ តម្លៃទទួលបានពីការនាំចេញកសិផល មានចំនួន២ប៊ីលាននិង ៩៦៤លាន ៩សែន៧ម៉ឺន៤ពាន់៧១៤ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ប៊ីលាន ៣៧៣លាន៧សែន៨ម៉ឺន៧ពាន់២៦៥ដុល្លារអាមេរិក។

  • អគ្គិភ័យឆេះហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ (Video Inside)

    អគ្គិភ័យឆេះហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ (Video Inside)

    ហាងលក់នំប៉័ង យីហោ សូរសូគិរីវង់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងនឹងការឆេះដោយអគ្គិភ័យនៅថ្ងៃនេះ ។ ហេតុការណ៍បានកើតឡើងនារសៀលថ្ងៃទី២សីហា ក្នុងហាងនំប៉័ង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២  ភូមិកណ្តាល, សង្កាត់រលួស ក្នុងខណ្ឌដង្កោ។ មន្ត្រីអាជ្ញាធរ បានថ្លែងថាមូលហេតុនៃភ្លើងឆេះ គឺដោយសារតែ ការឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យ បានបំផ្លាញឡចំហុយនំប៉័ង និងសម្ភារៈ មួយចំនួន ប៉ុន្តែមិនបណ្តាលធ្វើឲ្យមាន មនុស្សរងគ្រោះថ្នាក់នោះទេ។ អគ្គិភ័យត្រូវបានសមត្ថកិច្ចព​ន្លត់អគ្គិភ័យចាត់វិធានការពន្លត់ទាន់ពេលវេលាដោយ មិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ។

  • មន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបានរុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង (Video Inside)

    មន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបានរុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង (Video Inside)

    រុឺម៉កម៉ូតូប្រើ អាគុយចំនួន៥គ្រឿង សម្រាប់បំរើការដឹកសម្ភារៈនិងដឹកអ្នកជំងឺកូវីដ សម្រាប់ចល័តពីអគារមួយ ទៅអគារមួយ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត។ រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥ គ្រឿងនៅថ្ងៃទី២សីហានេះ គឺជាអំណោយ របស់អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងអំណរ គុណដល់ អ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារៈ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះដើម្បីការជួយចល័តដឹកអ្នកជម្ងឺពីអគារ មួយទៅកាន់អគារមួយ និងបង្កភាពងាយ ស្រួល ដោយការអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕

  • ខេត្តកណ្តាល រកឃើញអ្នកឆ្លងវីរុស Delta ចំនួន២នាក់លើកដំបូង (Video Inside)

    ខេត្តកណ្តាល រកឃើញអ្នកឆ្លងវីរុស Delta ចំនួន២នាក់លើកដំបូង (Video Inside)

    ខេត្តកណ្តាលបានរកឃើញករណីឆ្លងវីរុសបំ​ប្លែង Delta ជាលើកដំបូងផងដែរ ដោយការឆ្លងមាន២ករណីក្នុង នោះមួយករណីរកឃើញក្នុងស្រុកល្វាឯមនិងមួយករណីទៀតរកឃើញក្នុងស្រុកកោះធំ។ អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានថ្លែងនៅថ្ងៃទី២សីហានេះថា ករណីឆ្លងក្នុងស្រុកល្វាឯម គឺការឆ្លងលើអ្នកធ្វើការមកពី រាជធានីភ្នំពេញ, ចំណែកការឆ្លងក្នុងស្រុកកោះធំ គឺបានឆ្លងលើមនុស្សម្នាក់មានមុខរបរជាចុងភៅ។ លោកបាន ថ្លែងថាមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវលើករណីជាប់ពាក់ព័ន្ធនេះថែមទៀតជាមួយនឹង ការចាត់វិធានការបិទខ្ទប់កន្លែងដែលជាប់ពាក់ព័ន្ធ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២ថ្ងៃជាប់គ្នា មកនេះ គឺនៅថ្ងៃទី៣១កក្កដានិងថ្ងៃទី១សីហា ចំនួនអ្នកឆ្លងវីរុសបំប្លែងថ្មី Delta មានចំនួន១០៩នាក់ក្នុងប្រទេស កម្ពុជា។ វីរុសបំប្លែង Delta គឺជាវីរុសដែលមានសភាពឆ្លងលឿននិងកាចសាហាវជាងវីរុសកូវីដ១៩ធម្មតានោះ ទៅទៀត។

  • ស្នងការនគរបាលរាជធានី ពង្រឹងមន្ត្រីក្រោមបង្គាប់អនុវត្តបំរាមគោចរតាមគោលដៅ (Video Inside)

    ស្នងការនគរបាលរាជធានី ពង្រឹងមន្ត្រីក្រោមបង្គាប់អនុវត្តបំរាមគោចរតាមគោលដៅ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានពង្រឹងមន្ត្រីក្រោមបង្គាប់ជុំវិញការអនុវត្តបំរាមគោចរតាមគោលដៅនានា ស្របពេលដែលរាជធានីកំពុងមានការឆ្លងលើកដំបូងនៃវីរុស Delta ។

  • រដ្ឋបាលរាជធានី បិទផ្លូវចេញចូលភូមិ៥ សង្កាត់បឹងសាឡាង (Video Inside)

    រដ្ឋបាលរាជធានី បិទផ្លូវចេញចូលភូមិ៥ សង្កាត់បឹងសាឡាង (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញ នៅបានសម្រេចបិទខ្ទប់ច្រកចេញ-ចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយការរកឃើញមនុស្សជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុសបំប្លែងថ្មី Delta។ សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី០២ ខែសីហា បានបញ្ជាក់លើការសម្រេចបិទខ្ទប់ច្រកចេញ-ចូល នូវច្រកផ្លូវ លេខ៣៧២និង៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រយៈ ពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣សីហា រហូតដល់ថ្ងៃទី១៦សីហា ឆ្នាំ ២០២១។ កម្ពុជា មានអ្នកឆ្លងវីរុសបំប្លែង Delta សរុប២២៣នាក់ហើយ។

  • បិទកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ (Video Inside)

    បិទកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ (Video Inside)

    ការរកឃើញអ្នកឆ្លងវីរុសបំប្លែង Delta ជាលើកដំបូងក្នុងរាជធានី បានប្រញាប់ឲ្យរដ្ឋបាលរាជធានីដាក់ចេញការ បិទខ្ទប់ជាបន្ទាន់នូវតំបន់ដែលបានរកឃើញការឆ្លងនោះ។ កំណាត់ផ្លូវលេខ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួល សង្កែទី១ ក្នុងខណ្ឌឫស្សីកែវ ត្រូវបានគេបិទខ្ទប់រយៈពេលមួយសប្តាហ៍ដើម្បីធ្វើការស្រាវជ្រាវរកអ្នកជាប់ពាក់ ព័ន្ធ ។ យោងតាមរដ្ឋបាលរាជធានី កំណាត់ ផ្លូវលេខ៩៣ដែលត្រូវបិទខ្ទប់គឺចាប់ពីចំណុចសាលាបឋមសិក្សាពញា ក្រែក រហូតដល់ចំណុចផ្ទះលេខ ១១៦ រួម ទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ដែលស្ថិតក្នុងក្រុមទី៤, ភូមិផ្សារតូច, សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ។ ការបិទខ្ទប់រយៈពេលមួយសប្តាហ៍នេះ នឹងចាប់ពីផ្តើមពីម៉ោង១២យប់ ឈានចូលថ្ងៃទី៣ ខែសីហា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែង Delta នៅក្នុងសហគមន៍។ យោងតាមក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញគេបានរកឃើញអ្នកឆ្លងវីរុសបំប្លែង Delta ជាលើកដំបូង ចំនួន ៥នាក់ ក្នុងនោះម្នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃដែលស្នាក់នៅមណ្ឌលព្យាបាលសែនសុខ, ម្នាក់ គឺជា អ្នកជំងឺផ្នែករោគស្ត្រីនៅមន្ទីពេទ្យកាល់ម៉ែត្រ, ២នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយម្នាក់ជាបុគ្គលិកផ្នែក អនាម័យ និងម្នាក់ទៀតជាអ្នកជំងឺសង្គ្រោះបន្ទាន់ និងមនុស្សឆ្លងទី៥ គឺជាអ្នកដំណើរបរទេសមកពី…

  • ក្រុមអ្នកបង្វឹកបង្ហាញលទ្ធផលល្អប្រសើរ ក្នុងការបង្រៀនសត្វឆ្កែស្វែងរកក្លិនអ្នកឆ្លងកូវីដ១៩ (Video Inside)

    ក្រុមអ្នកបង្វឹកបង្ហាញលទ្ធផលល្អប្រសើរ ក្នុងការបង្រៀនសត្វឆ្កែស្វែងរកក្លិនអ្នកឆ្លងកូវីដ១៩ (Video Inside)

    ការហ្វឹកហ្វឺនលើសត្វសុនខក្នុងជំហានបឋមដើម្បីអាចហិតក្លឹនរកអ្នកឆ្លងកូវីដ១៩ បានទទួលលទ្ធផលល្អប្រសើរ ដោយសុនខចំនួន៣ក្បាល ត្រូវគេបញ្ជាក់ថាទទួលបានជោគជ័យ, ចំណែកសត្វសុនខចំនួន៧ក្បាលទៀត ត្រូវ គេបញ្ជាក់ថា កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោកហេង រតនា បានសរសេរក្នុងបណ្តាញសង្គមថា នៅថ្ងៃទី២សីហាឆ្នាំ២០២១ លោកបាន ចុះមកពិនិត្យនិង វាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសត្វសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នេះ នៅវិទ្យា ស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។ លោកហេងរតនាបញ្ជាក់ថា ជាលក្ខណ:បច្ចេក ទេសសត្វសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទីតែប៉ុណ្ណោះ។ លោក បានលើកឡើងទៀតថា ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ គឺមានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រ មូលផ្តុំច្រើនដូចជាព្រលានយន្តហោះ, តាមច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ ការសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ គឺជាគំនិតផ្តួចផ្ដើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងការ រិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។