Category: អប្សរាណេត

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយោធិនឆ្លងកំពុងព្យាបាលកូវីដ១៩ (Video Inside)

    នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយោធិនឆ្លងកំពុងព្យាបាលកូវីដ១៩ (Video Inside)

    អគ្គមេបញ្ជាការកងទ័ពនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១៥កក្កដានេះ បានអញ្ជើញចុះពិនិត្យមើល បណ្តាយោធិនដែលកំពុងទទួលការព្យាបាលជម្ងឺកូវីដ១៩ និងការធ្វើចត្តាឡីសក័នៅតាមបណ្តាអង្គភាពក្នុងជួរកង យោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថាការឆ្លងកូវីដ១៩កន្លងមកនេះ បានកើតឡើងក្នុងជួរយោធិននៃកងកម្លាំង ប្រដាប់អាវុធផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សេចក្តីរាយការណ៍បានបង្ហាញថា មានករណីវិជ្ជមានចំនួន ២៤៨នាក់ រកឃើញក្នុងសាលានាយទាហានសកម្មអគ្គបញ្ជាការដ្ឋាន។ សេចក្តីរាយការណ៍បានឲ្យដឹងថ្ងៃនេះ ទៀតដែរថា បច្ចុប្បន្ននៅវិទ្យាស្ថានកងទ័ពជើងគោក, យោធិនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មាន ចំនួន៦៩នាក់និងយោធិនចំនួន៣៦នាក់កំពុងធ្វើចត្តាឡីស័ក។ សេចក្តីរាយការណ៍បន្តថា នៅសាលានាយ​ទាហានសកម្មនោះវិញ, យោធិនឆ្លងកូវីដ១៩ចំនួន៣១៧នាក់ កំពុងសម្រាកព្យាបាលនិងយោធិនចំនួន ៤៨៤ នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្រើនរំលឹកថ្នាក់ដឹកនាំសាលាយោធា ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ជាពិសេសការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ហើយត្រូវអនុវត្តចលនានោះឱ្យបានជាប់ជា ប្រចាំនៅតាមកងឯកភាពនីមួយៗ។

  • ការឆ្លងកូវីដកើនជិតដល់១ពាន់ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ការឆ្លងកូវីដកើនជិតដល់១ពាន់ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    តួលេខស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជា បានហួសចំនួន១ពាន់នាក់ហើយនៅថ្ងៃនេះ ទន្ទឹមនឹងការឆ្លង ២៤ម៉ោងចុងក្រោយនេះ មានជិត១ពាន់ករណីថែមទៀត។ តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មានចំនួន៩៩៦ ករណីដែលកើនឡើង៨១ ករណីប្រៀបធៀបនឹងម្សិលមិញ។ រយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះមក ការឆ្លងជាង ៩០០ករណី ត្រូវគេកត់សម្គាល់ថា មាន១៣លើក និងការឆ្លងខ្ទង់ជាង៨០០ករណី មាន២លើក ដែលជាសញ្ញា បង្ហាញភាពកាន់តែធ្ងន់ធ្ងរ។ ក្នុងរយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះផងដែរ ការឆ្លងមានចំនួន១ម៉ឺន៤ពាន់២២៦ ករណី។  ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះមានចំនួន៣៩នាក់ដែលនាំឲ្យចំនួនស្លាប់សរុបបាន ឈានចូលខ្ទង់ពាន់ជាលើកដំបូងនៅថ្ងៃនេះ។ ការស្លាប់ សរុបមានចំនួន១ពាន់២៥នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៥កក្កដានេះ។  ក្នុងចំណោមការឆ្លងថ្មី៩៩៦ករណីនៅថ្ងៃនេះ,  ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មាន ចំនួន៨២៩ករណីដែលកើនឡើង១៧១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន១៦៧ករណី ដែលជាតួលេខកើនឡើង៩០ករណីផងដែរបើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៥ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៩៧នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៤ពាន់៦១១នាក់ និងការព្យាបាលជាសះស្បើយសរុប មានចំនួន៥ម៉ឺន៦ពាន់១៧៨នាក់ ក្រោយ ការព្យាបាលជាសះស្បើយ៨១៣នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លងមកនេះ។

  • សំណង់ពន្ធនាគារថ្មី ខេត្តកំពង់ឆ្នាំង សម្រេចបាន៩០ភាគរយ (Video Inside)

    សំណង់ពន្ធនាគារថ្មី ខេត្តកំពង់ឆ្នាំង សម្រេចបាន៩០ភាគរយ (Video Inside)

    សំណង់ពន្ធនាគារថ្មីមួយក្នុងខេត្តកំពង់ឆ្នាំងលើទំហំដី១០ហិកតា បានសម្រេចប្រមាណ៩០ភាគរយហើយ ក្រោយការសាងសង់រយៈពេលជាងមួយឆ្នាំមកនេះ។ សំណង់ពន្ធនាគារថ្មីដែលស្ថិតក្នុងឃុំព្រៃមូល ស្រុករលាប្អៀរ និងអាចដាក់ឃុំមនុស្សបានចំនួន២ពាន់នាក់ នឹងត្រូវបញ្ចប់នៅចុងខែតុលាឆ្នាំ២០២១។

  • កីឡាកាយសម្ព័ន្ធកម្ពុជាដណ្ដើមបានលេខ២ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition (Video Inside)

    កីឡាកាយសម្ព័ន្ធកម្ពុជាដណ្ដើមបានលេខ២ក្នុងព្រឹត្តិការណ៍ Korea Open Aerobic Competition (Video Inside)

    កីឡាករ-កីឡាការិនីកាយសម្ព័ន្ធវ័យក្មេងកម្ពុជា ២រូប បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ 2021 Korea Open Aerobic Competition លើកទី៦ នៅសាធារណៈរដ្ឋកូរ៉េ។ អគ្គលេខាធិការសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាលោក ណយ ផាណាបានថ្លែងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើការប្រកួតតាមអន ឡាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី១២និង១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីមកពី ៣០ ប្រទេស ស្មើនឹង ៣១០ក្រុម និងមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៣៨នាក់ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ២រូបដែរ គឺកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ។ កីឡាករ-កីឡាការិនីថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជានេះ បានចូលរួមប្រកួតលើវិញ្ញាសាគូអាយុក្រោម ១៨ឆ្នាំ  ដែល មានបេក្ខភាពប្រកួតប្រជែង៣ប្រទេសទៀត គឺប្រទេសកូរ៉េខាងត្បូង, ជប៉ុន និងម៉ុងហ្គោលី។ ជាលទ្ធផល ហាស់ សុខហ៊ និង ម៉ូ ស្រីពៅ ដណ្ដើមបានចំណាត់ថ្នាក់លេខ២, ខណៈលេខ១ បានទៅម្ចាស់ផ្ទះកូរ៉េខាងត្បូង និងលេខ…

  • រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិកពិភាក្សាបញ្ហាស្នូលសំខាន់ក្នុងតំបន់ (Video Inside)

    រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិកពិភាក្សាបញ្ហាស្នូលសំខាន់ក្នុងតំបន់ (Video Inside)

    រដ្ឋមន្ត្រីនៃប្រទេសអាស៊ានទាំង១០ បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃនេះជាមួយនឹងរដ្ឋមន្ត្រីការបរទេសអា មេរិកលោក Antony Blinken ដែលបានបញ្ជាក់នូវជំហរនយោបាយរបស់ចំពោះកិច្ចការពាក់ព័ន្ធនៅតំបន់អាស៊ី។ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាមេរិកថ្ងៃទី១៤កក្កដា ត្រូវបានធ្វើជាសហប្រធានដោយ រដ្ឋមន្ត្រីការ បរទេសឡាវ លោកសាឡឺមសាយ គុំម៉ាសិទ្ធ និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken។ ប្រទេសឡាវ គឺ​ជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិក។ តើកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហរដ្ឋអាមេរិកនេះ បានពិភាក្សាបញ្ហាសំខាន់ អ្វីខ្លះ?

  • ខេត្តកំពត ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងការរកឃើញឆ្លងកាលពីថ្ងៃអង្គារម្សិលមិញចំនួន ៨នាក់ ។ យោងតាមរដ្ឋបាល ខេត្ត អ្នកឆ្លងថ្មី ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅស្រុកកំពង់ត្រាច ៥នាក់, ក្រុងកំពត១១នាក់, ស្រុកជុំគិរី ២នាក់, ស្រុកឈូក ៤នាក់, ស្រុកទឹកឈូ ៨នាក់ និងឆ្លងលើពលរដ្ឋជាអ្នកខេត្តតាកែវចំនួន ២នាក់ ។ ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវិដ១៩ បានកើនដល់ចំនួន ២ពាន់ ៤៦០នាក់, អ្នកកំពុងសម្រាកព្យាបាល មាន ចំនួន ៨៦១នាក់ និងមានអ្នកស្លាប់ចំនួន ២៧នាក់ ហើយ ៕

  • ខេត្ដកំពង់ស្ពឺ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្ដកំពង់ស្ពឺ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្ដកំពង់ស្ពឺក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន២៧បើប្រៀបធៀប កាលពីថ្ងៃអង្គារម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃ ទី១៤ កក្កដា គឺមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ចំនួន២ ម្នាក់ផងដែរ។ គិតត្រឹមថ្ងៃនេះ ខេត្ដកំពង់ស្ពឺ មានអ្នក ឆ្លង ជំងឺកូវីដ១៩ ចំនួន៣ពាន់៣៧១ នាក់ ,អ្នកព្យាបាលជាសះស្បើយចំនួន២ពាន់៤៧២នាក់ និងមានអ្នកស្លាប់ ចំនួន៧៦នាក់។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ១៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំងនោះ គឺជាពលរដ្ឋ នៅមានទីលំនៅក្នុងស្រុកសង្កែ ១១នាក់,ស្រុកបវេល ២នាក់ ,ស្រុកថ្មីគោល ១៣នាក់, ស្រុករុក្ខគិរី៩នាក់ ,ស្រុកមោងឬស្សី ៤នាក់, ស្រុក ឯកភ្នំ៤នាក់ ,ក្រុងបាត់ដំបង ៤នាក់, ស្រុកំរៀង ១ម្នាក់ , ស្រុកសំពៅលូន១ ម្នាក់, ស្រុកសំឡូត១ម្នាក់  ក្នុងនោះមាន អ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ១នាក់ និងមកពីខេត្ដប៉ៃលិនផងដែរ ។ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១ពាន់ ៧២៧នាក់ ,ព្យាបាលជាសះ ស្បើយចំនួន៨៧១នាក់ និងមានអ្នកស្លាប់ចំនួន ១៤នាក់ ហើយ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាចំនួនឆ្លងកើនជាងពីម្សិលមិញចំនួន ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុង ក្រុងប៉ៃលិន ៣នាក់  និងជាអ្នកខេត្តបាត់ដំបង ម្នាក់ ។ ក្នុងចំណោម អ្នកទាំង ៤នាក់ នោះ ជាអ្នកដំណើរមកពីខេត្តព្រៃវែង ២នាក់ និងខេត្តបាត់ដំបងម្នាក់ ៕

  • ខេត្តកោះកុង ឆ្លងថ្មី៩១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៩១នាក់ (Video Inside)

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩១នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្រុងខេមរភូមិន្ទ , ស្រុកមណ្ឌលសីមា , ស្រុកស្រែអំបិល ,ស្រុកគិរីសាគរ ,ស្រុកកំពង់សិលា និងស្រុកបូទុមសាគរ  ,ស្រុកថ្មបាំង និងស្រុកព្រៃបន់។ ខេត្តកោះកុងនៅថ្ងៃ នេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ផងដែរ ៕