-
សន្ទុះឆ្លងកូវីដនៅកម្ពុជាកើនលើសសឹង្ហបុរី (Video Inside)

កំណើននៃការឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនលើសប្រទេសសឹង្ហបុរីហើយគិតត្រឹមថ្ងៃនេះ ដោយការ ឆ្លងសរុបរបស់កម្ពុជាមានចំនួន៦ម៉ឺន៣ពាន់៦១៥ករណី, ចំណែកការឆ្លងក្នុងប្រទេសសឹង្ហបុរី មានចំនួន៦ម៉ឺន២ ពាន់៨០៤ករណី ។ ការស្លាប់ក្នុងប្រទេសសឹង្ហបុរី ចាប់តាំងពីមានការឆ្លងលើកដំបូងដើមឆ្នាំ២០២០នោះមក មាន មនុស្សស្លាប់តែចំនួន៣៦នាក់ទេ។ បើគិតលំដាប់ក្នុងអាស៊ាននេះវិញ, ការឆ្លងក្នុងប្រទេសកម្ពុជាបានស្ថិតក្នុង លំដាប់ទី៦, បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា, រីឯសឹង្ហបុរីលំដាប់ទី៧ នៅលើប្រទេសវៀតណាម, ឡាវនិងប្រទេសប្រុយ ណេ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ៨ម៉ឺន៧ពាន់១០៤ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ការឆ្លងកូវីដ១៩ស្ថិតក្នុងខ្ទង់ជាង៩០០ ក្នុងរយៈពេល២៤ម៉ោង (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះ មានចំនួន៩១៥ករណី ដែលជាការកើនឡើង៨៥ករណីបើប្រៀបធៀបនឹងការ ឆ្លងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១២លើកនិងការឆ្លងខ្ទង់ ជាង៨០០ករណី មាន២លើកដែលមិនមានសញ្ញាបង្ហាញភាពធូរស្រាលសោះឡើយ។ ចំណែកការស្លាប់ថ្មីក្នុង រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៣៣នាក់ដែលកើនឡើង៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៩១៥ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហ គមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦៥៨ករណីដែលកើនឡើង៤៥ករណីបើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន២៥៧ករណីដែលកើនឡើង៤០ករណីប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៤ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៨ពាន់២៦៨នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៣ពាន់៦១៥នាក់, ការស្លាប់សរុបមានចំនួន៩៨៦នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៥ពាន់៣៦៥នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន៨៧៦នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លងមកនេះ។
-
ចំនួននៃការចាក់វ៉ាក់សាំង កើនលើស៥១ភាគរយ (Video Inside)

ចំនួនមនុស្សទទួលការចាក់វ៉ាក់សាំងបានកើនលើស៥១ភាគរយហើយនៃចំនួនចាក់១០លាននាក់ទូទាំងប្រទេស ។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៣កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន៥លាន១សែន៤ពាន់៨៤៦នាក់ហើយ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន៩ សែន៤ម៉ឺន៨ពាន់១១នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើកន្លងមកនេះនៅក្នុងរាជធានីភ្នំពេញ និងខេត្ត កណ្តាល ហើយបានបន្តតាមគោលដៅដទៃទៀតលើខេត្តមួយចំនួន។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១៣ កក្កដា បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមាន ជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨០ម៉ឺន ៣ពាន់៣៣៤នាក់ ក្នុងនោះចាក់លើកទី២រួចចំនួន៣៩ម៉ឺន៣ពាន់៧៩នាក់។
-
ក្រសួងសុខាភិបាលកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំង (Video Inside)

រយៈពេលនៃគម្លាតចាក់វ៉ាក់សាំង ត្រូវបានកែសម្រួលបន្ថែមជាច្រើនថ្ងៃទៀតរវាងការចាក់ដូសលើកទី១និង លើកទី២។ ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងស៊ីណូហ្វាមកន្លងមកនេះ គម្លាតនៃរយៈពេលចាក់មាន រយៈ ពេលយ៉ាងហោច១៤ថ្ងៃ ប៉ុន្តែការកែសម្រូលថ្មី បានតម្រូវឲ្យមានគម្លាតរយៈពេលចាក់មានយ៉ាងហោច២១ថ្ងៃ។ លោកស្រី ឳ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់នៅថ្ងៃនេះជុំវិញមូលហេតុ នៃការកែសម្រូលគម្លាតរយៈពេលចាក់រវាងដូសទី១និងដូសទី២យ៉ាងនេះ ។ របាយការណ៍តួលេខឆ្លងក្នុងប្រទេស ត្រូវគេកត់សម្គាល់ថានៅតែមានភាពកើនខ្ពស់ជាពិសេសក្នុងរាជធានីភ្នំ ពេញបើទោះបីជាមានការចាក់វ៉ាក់សាំងពេញលេញទាំង២ដូសលើពលរដ្ឋជាង១លាន៧សែននាក់ក្នុងខណ្ឌទាំង ១៤នោះក៏ដោយ។ គេរំពឹងថាវិធានការកែសម្រួលថ្មីនេះ នឹងអាចជួយបង្កើនសុវត្ថិភាពពលរដ្ឋអ្នកចាក់ទាំង២ ដូស អាចទប់ទល់កាន់តែប្រសើរជាងមុនចំពោះមេរោគឆ្លងថ្មីកូរ៉ូណាជាពិសេសវីរុសបំប្លែងថ្មី Delta ដែលគេរាយ ការណ៍ថា ត្រូវបានរកឃើញជាង២០ករណីហើយដែលកើតឡើងលើពលរដ្ឋមកពីក្រៅប្រទេស។
-
កម្ពុជាបិទការឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាមរយៈពេលមួយខែ (Video Inside)

ក្រសួងការបរទេសកម្ពុជា បានធ្វើលិខិតបញ្ជាក់ប្រាប់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមជុំវិញការផ្អាក បណ្តោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម។ លិខិតក្រសួងការបរទេសថ្ងៃទី ១៣កក្កដា បានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៍ មុន ដែលបានដាក់បទបញ្ជាការពង្រឹងវិធានការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ។ លិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញការផ្អាកធ្វើដំណើរចេញចូលរយៈពេលមួយខែរបស់ កម្មករជំនាញ, អ្នកបច្ចេកទេសនិងបុគ្គលិកក្រុមហ៊ុននានារបស់ប្រទេសវៀតណាម។ ការផ្អាករយៈពេល១ខែនោះ នឹងចាប់ផ្តើមពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១។ យោងតាមក្រសួងការបរទេស ការផ្អាកនោះ ត្រូវបាន តែលើកលែង ចំពោះករណីមួយចំនួន ដូចជា អ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមាន បេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ, រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការ សិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ លិខិតក្រសួងការបរទេសបញ្ជាក់ប្រាប់ស្ថានទូតខ្មែរ នៅវៀតណាមនាពេលនេះ បានទន្ទឹមនឹងការឆ្លងនៅវៀតណាមកាន់តែពុះកញ្ជ្រោល។ កាលពីម្សិលមិញការឆ្លង នៅវៀតណាមមានចំនួន២ពាន់១៨៧ករណី និងថ្ងៃនេះមានការឆ្លងកាន់តែខ្ពស់ថែមទៀតដល់ចំនួន២ពាន់៧៤៤ ករណី។
-
ព្រះចៅអធិការវត្តភ្នំលាវរងការចោទប្រកាន់ស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយ (Video Inside)

រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែប បាននាំឲ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត, អាចារ្យនិងគណកម្មការវត្តប្រតិកម្មប្រឆាំង។ ព្រះចៅ អធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយ ព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះអនុគណស្រុកដំណាក់ចង្អើរខេត្តកែប បានរងនឹងការចោទប្រកាន់ពីស្ត្រី ឈ្មោះ ម៉ី រស់នៅភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរពីបទមានស្នេហាលួចលាក់ស៊ីជម្រៅរយៈ ពេល ៤ឆ្នាំមក ហើយ។ ការចោទប្រកាន់នោះ ត្រូវព្រះចៅអធិការវត្តនិងបរិស័ទចំណុះជើងវត្តទាមទារ ការបង្ហាញភស្ថុ តាងដើម្បី បញ្ជាក់ការពិត។ ច្រើនថ្ងៃមកនេះ ការមិនទាន់បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ទាំងនោះ បាននាំ ឲ្យអ្នកភូមិ, តាអាចារ្យ និងគណៈកម្មការវត្តសម្តែងប្រតិកម្មខឹងសម្បារជាខ្លាំង។
-
ក្រុមហ៊ុន Voyage India សន្យាឈប់ប្រើឈ្មោះអង្គរវត្តកម្ពុជា (Video Inside)

ក្រុមហ៊ុនឥណ្ឌាមួយដែលបានបន្លំយករួបភាពប្រាសាទអង្គររបស់កម្ពុជាដាក់លើផលិតផលរបស់ខ្លួនក្នុងការធ្វើ ចរាចរណ៍លក់អង្ករតាមទីផ្សារបរទេសបានសន្យាបញ្ឈប់នូវអំពើខុសច្បាប់របស់ខ្លួន ក្រោយការតវ៉ាពីអាជ្ញាធរ កម្ពុជា។ ក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India ត្រូវកម្ពុជាបានរកឃើញធ្វើចរាចរលក់អង្ករ Online ដោយប្រើ ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ឡើយ។ ក្រុមហ៊ុនVoyage India នោះ មានទីតាំងនៅរដ្ឋ មហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងនៅថ្ងៃទី១២កក្កដាថាក្រោមការស្រាវជ្រាវរបស់អាជ្ញាធរខ្មែរដោយ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីប្រទេសថៃផងដែរនោះ គេបានរកឃើញក្រុមហ៊ុនឥណ្ឌាដែលប្រើឈ្មោះក្លែង បន្លំនោះស្ថិតនៅក្នុងរដ្ឋមហារ៉ាស្ហត្រា Maharashtra នៃប្រទេសឥណ្ឌា។ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានធ្វើការតវ៉ាទៅភាគីឥណ្ឌា ដើម្បីឲ្យក្រុមហ៊ុន Voyage India នោះត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តរបស់ខ្មែរ លើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនោះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជ នាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្ម សិទ្ធិឧស្សាហកម្មថែមទៀត។ ក្រុមហ៊ុនឥណ្ឌានោះ ត្រូវគេរាយការណ៍ថាបានសន្យាបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តខ្មែរដាក់លើសំបកវេចខ្ចប់អង្កររបស់ខ្លួនហើយ ក្រោយការតវ៉ាពីភាគីកម្ពុជាមកនោះ។
-
ខេត្តកោះកុង ឆ្លងថ្មី៨៤នាក់ (Video Inside)

អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៨៤នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងកោះកុង ,ក្រុងខេមរភូមិន្ទចំនួន , ស្រុកមណ្ឌលសីមា , ស្រុកស្រែអំបិល ,ស្រុកគិរីសាគរ ,ស្រុកកំពង់សិលា និងស្រុកបូទុមសាគរ ។ ខេត្តកោះកុងនៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ ផងដែរ ៕
-
ខេត្តកំពត ឆ្លងថ្មី២៤នាក់ (Video Inside)

ខេត្តកំពតមានការឆ្លងថ្មីចំនួន២៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីថ្ងៃនេះ ត្រូវគេរកឃើញនៅក្នុងស្រុកកំពង់ត្រាច១៤នាក់, ក្រុងកំពត៥នាក់, ស្រុកជុំគិរី ១ម្នាក់, ស្រុកទឹក ឈូក៣នាក់ និងស្រុកដំណាក់ចង្អើរ១ម្នាក់។ ខេត្តកំពតមានការឆ្លងសារុបចំនួន២ពាន់៤២៨នាក់, ព្យាបាល ជាសះស្បើយ១ពាន់១ពាន់៥៧២នាក់, និងមានមនុស្សស្លាប់២៨នាក់។