-
ខេត្តក្រចេះ ឆ្លងថ្មី១៦នាក់ (Video Inside)

ខេត្តក្រចេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៦នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងនេះ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនេះបានកើតឡើងទៅលើពលរដ្ឋដែលរស់នៅក្នុងស្រុកស្នួល១៤នាក់ និងពល រដ្ឋដែលជាអ្នកំណើរមកពីខេត្ដត្បូងឃ្មុំ២នាក់។ ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២០០នាក់, ព្យាបាលជាសះស្បើយចំនួន៩០នាក់ និងអ្នកស្លាប់ មានចំនួន៤នាក់។
-
ខេត្តខេត្តព្រះវិហារ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ១៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារចំនួន ១៣នាក់, ស្រុកជាំក្សាន្ត ៤នាក់ និងជាពលរដ្ឋអ្នកស្រុកសង្គមថ្មីចំនួន ២នាក់ ។ ខេត្តព្រះវិហារគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៥១នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៩១នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយនៅថ្ងៃនេះចំនួន ៧នាក់ថែមទៀត និងមានអ្នកស្លាប់ចំនួន ម្នាក់ ។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៨៣នាក់ (Video Inside)

ខេត្តឧត្តមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១៨៣នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងឡើងខ្ពស់មកវិញចំនួន ៣៣នាក់ ធៀបនឹងតួលេខឆ្លងពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ រួមមានជាករណីឆ្លងពីក្នុងហគមន៍ចំនួនតែ ៧នាក់ នោះទេ ចំណែក ១៧៦នាក់ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងនិងពលករកំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបបានកើនដល់ ២ពាន់១៥៨នាក់, ព្យាបាល ជាសះ ស្បើយចំនួន៤៨២នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ៕
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៥នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខកើនខ្ពស់រហូតដល់ទៅ ៣៣នាក់ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ ត្រូវបានគេរកឃើញនៅក្នុងក្រុងសួងចំនួន ៤នាក់, ស្រុកត្បូងឃ្មុំ ៥នាក់, ស្រុកមេមត់២នាក់, ស្រុកក្រូចឆ្មារ៦នាក់, ស្រុកអូររាំងឪ ២៤នាក់, ស្រុកពញាក្រែក ១៦នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ៣នាក់, ខេត្តក្រចេះម្នាក់, និងមកពីរាជធានីភ្នំពេញ ៤នាក់ ។ ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ មានអ្នកជាសះស្បើយចំនួន ៧២នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកកំពង់ សៀម៥នាក់, ស្រុកបាធាយ៥នាក់, ស្រុកចំការលើ៨នាក់, ស្រុកកងមាស៣នាក់, ស្រុកស្រីសន្ធរ៦នាក់, ស្រុកព្រៃ ឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ១៣នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពី ខេត្តត្បូងឃ្មុំម្នាក់ និងមកពីខេត្តកណ្ដាល៣នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាស្ត្រីអាយុ ៦០ឆ្នាំនៃស្រុកកំពង់សៀម និងម្នាក់ទៀតជាបុរសអាយុ៦៩ឆ្នាំ មកពីខេត្តកំង់ចាម ។
-
ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ គឺមានការថយចុះចំនួន ៣នាក់ ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះគឺជាពលរដ្ឋជាអ្នកក្រុងស្ទឹងសែន៣នាក់, ស្រុកបារាយណ៍៣នាក់, ស្រុកស្ទោង ៥នាក់, ស្រុកសន្ទុក១៣នាក់ និងស្រុកតាំងគោក ចំនួន ២នាក់ ។ ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ១ពាន់ ២៧៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧៦៧នាក់ និងមានអ្នកស្លាប់ចំនួន ២០នាក់ ហើយ ៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះដែលជាចំនួនឆ្លងកើនឡើងចំនួន ១៣នាក់ ធៀបនឹងការឆ្លងនៅថ្ងៃអង្គារម្សិលមិញ ។ យោងតាម រដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋជាអ្នកក្រុងប៉ោយប៉ែតចំនួន ៥១នាក់, ក្រុងសិរីសោ ភ័ណ១៣នាក់, ស្រុកអូរជ្រៅ ៧នាក់, ស្រុកមង្គលបុរី ៦នាក់, ស្រុកព្រះនេត្រព្រះ ២នាក់ និងបានឆ្លងលើពលរដ្ឋធ្វើ ដំណើរមកពីខេត្តត្បូងឃ្មុំ ចំនួនម្នាក់ ។ ក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ មិនមានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ នោះទេ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៨៥នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបមានការឆ្លងកូវីដថ្មីចំនួន៨៥នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខ ឆ្លងថយចុះ២១នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពល រដ្ឋក្នុងក្រុងសៀមរាប៧២នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម២នាក់, មកពីខេត្តបាត់ដំបងម្នាក់, មក ពីខេត្តបន្ទាយមានជ័យម្នាក់, មកពីរាជធានីភ្នំពេញម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃចំនួន៧នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៧៤ឆ្នាំ នៃក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២ពាន់៦៣៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៩៨១នាក់និងស្លាប់២៦នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៤៨នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ៤៨នាក់នោះ រួមមាន២២នាក់ជាកម្មកររោងចក្រ, ៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងអ្នកឆ្លងមួយចំនួន ទៀតនៅតាមបណ្តាស្រុកនិងក្រុងរបស់ខេត្តស្វាយរៀង។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះវិញ គឺរួមមានស្ត្រី អាយុ៥៤ឆ្នាំម្នាក់នៅស្រុកកំពង់រោទិ៍, ស្ត្រីអាយុ៧៥ឆ្នាំនៅក្រុងបាវិត និងបុរសអាយុ៥៧ឆ្នាំនៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥៤៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤៩៩ នាក់ និងមានអ្នកស្លាប់សរុបចំនួន៥១នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី១៧៩ និង ស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៧៩នាក់និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនលើស២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកបាភ្នំ៣៣នាក់, ស្រុកព្រះ សេ្ដច១៧នាក់, ស្រុកមេសាង១១នាក់, ស្រុកពាមរក៍៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៣នាក់, ស្រុកពារាំង៣នាក់, ស្រុកកញ្ច្រៀច៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់, មកពីខេត្តស្វាយរៀង១៤នាក់, មកពីខេត្តតាកែវ២នាក់, មកពីខេត្តកណ្ដាលម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និង មកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះ គឺជាបុរសអាយុ៥១ឆ្នាំ នៃស្រុកព្រះ សេ្ដច ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ពាន់៦៥៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៩៩នាក់ និងមានអ្នកស្លាប់ សរុបចំនួន៣៩នាក់។