-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើន៤ម៉ឺន២ពាន់៨៥៨នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានការថយចុះចំនួន៨៧ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៥៣៣ករណី, ចំណែកការឆ្លងចូល ក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៦២០ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២៣ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន២ពាន់៨៥៨នាក់ ហើយ ។
-
ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំង បានកើនជាង៣លាន៥សែននាក់ (Video Inside)

-
កម្ពុជាត្រៀមទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួនមួយលានដូសទៀត ចុងសប្តាហ៍នេះ (Video Inside)

-
កម្ពុជាត្រៀមប្រើសត្វសុនខលើកដំបូង ហិតក្លិនរកអ្នកឆ្លងកូវីដ១៩ (Video Inside)

-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចខេត្តកំពង់ចាម (Video Inside)

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមក្នុងដំណើរទស្សនកិច្ចមួយដែលគេចាត់ ទុកថាដើម្បីស្វែងយល់អំពីការងារគ្រប់គ្រងជម្ងឺកូវីដ-១៩ និងសក្តានុពលអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ចាម។ ដំណើរទស្សនកិច្ចរបស់ លោក Patrick Murphy នៅក្នុងខេត្តកំពង់ចាមនោះ បានធ្វើនារសៀលថ្ងៃទី២២មិថុនា ដោយបានជួបសំណេះសំណាលនិងពិភាក្សាការងារ ជាមួយលោកអភិបាលខេត្ត អ៊ុន ចាន់ដា។
-
រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា (Video Inside)

-
រដ្ឋមន្ត្រីការបរទេសអង់គ្លេសធ្វើទស្សនកិច្ចនៅកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងបរិស្ថាន (Video Inside)

រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានបំពេញទស្សនកិច្ចមួយថ្ងៃនៅកម្ពុជាដោយបានចាប់ផ្តើមជំនួបនាព្រឹកថ្ងៃទី២៣ មិថុនាជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាលោក សាយ សំអាល់ ។ មន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថារដ្ឋមន្ត្រីនៃប្រទេសទាំង២បានបញ្ជាក់ជុំវិញកិច្ចសហប្រតិបត្តិការល្អ និង ភាពជាដៃគូរវាង ប្រទេសទាំងពីរលើវិស័យបរិស្ថាន។
-
ស្លាប់៣នាក់ រងរបួសសរុប៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១នេះ បានបង្កអោយមានមនុស្សស្លាប់០៣នាក់ និងមានអ្នករងរបួសធ្ងន់ និងស្រាល០៦នាក់ ។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប០៩នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន០៤លើក។
-
ចាប់ជនសង្ស័យគ្រឿងញៀន ២៥នាក់ (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៥នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃ ទី២២ មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៥នាក់មានមុខសញ្ញាជួយដូរគ្រឿងញៀនចំនួន ១៨នាក់ និងអ្នកប្រើប្រាស់៧នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២២មិថុនា នេះ រួមមានមេតំហ្វេតាមីន ICE ទម្ងន់ជាង៤ក្រាម និង៤០កញ្ចប់តូច ។
-
ហាង Carle Jr មានអ្នកឆ្លងកូវីដ១៩ (Video Inside)
