Category: អប្សរាណេត

  • អប្សរាណេត ២៤ តុលា ២០១៨ (១)

    អប្សរាណេត ២៤ តុលា ២០១៨ (១)
  • បេសកកម្មការទូតរបស់សម្តេចតេជោហ៊ុន សែន បញ្ចប់ថ្ងៃទី២៤ តុលា

    បេសកកម្មការទូតរបស់សម្តេចតេជោហ៊ុន សែន បញ្ចប់ថ្ងៃទី២៤ តុលា

    បេសកកម្មការទូតរយៈពេល៨ថ្ងៃរបស់សម្តេចតេជោសែនក្នុងទ្វីបអឺរ៉ុប បានបញ្ចប់ហើយនៅថ្ងៃទី២៤តុលានេះ។ សម្តេចតេជោសែន នឹងវិលត្រឡប់មកកម្ពុជាវិញនៅព្រឹកថ្ងៃទី២៥តុលា ជាមួយនឹងការនាំមកនូវជោគជ័យធំធេង នៃបេសកកម្មការទូតនៅក្រៅប្រទេសនេះ។  

  • ទូកងវែងជាងគេពិភពលោក ធ្វើពិធីសែនក្រុងពាលី

    ទូកងវែងជាងគេពិភពលោក ធ្វើពិធីសែនក្រុងពាលី

    ទូក«ង» វែងជាងគេដែលកម្ពុជាផលិតដើម្បីការបំបែកឯតទ្ទគ្គកម្មពិភពលោក បានធ្វើពិធីសែនក្រុងពាលីនៅថ្ងៃ ទី២៣តុលានេះដោយមានការចូលរួមពីលោកជំទាវសម្តេចក្រឡាហោមសខេង។ ពិធីសែនក្រុងពាលីនៃទូកង ប្រវែង៨៥ម៉ែត្រកន្លះ បានប្រារព្ធនៅក្នុងតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ដែលស្ថិតក្នុងឃុំព្រែកខ្សាយ ខ…ស្រុកពាមរក៍ ខេត្តព្រៃវែង។ ពិធីសែនក្រុងពាលីនេះ បានធ្វើនៅមុនការត្រៀមរៀបចំពិធីបំបែកកំណត់ត្រាឯត ទគ្គកម្មពិភពលោកដែលគ្រោងធ្វើនៅថ្ងៃទី១២វិច្ឆិកា ដែលនៅពេលនោះ នឹងមានតំណាងអង្គការ Guinness World Records នឹងចុះមកពិនិត្យវាយតម្លៃលើលក្ខណៈបច្ចេកទេស…ខ្នាតរបស់ទូកនិងការអុំជាក់ស្តែង រួចនឹង ប្រកាសលទ្ធផលវាយតម្លៃជាក់ស្តែង នៅចុងបញ្ចប់របស់ពិធី។ ឈ្មោះទូក «ង» របស់កម្ពុជានេះ ត្រូវបានគេ ប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានន័យថា «ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ ទូកងនេះ នឹងអាចផ្ទុកមនុស្សបានរហូត ដល់ ១៧៩នាក់។ កម្ពុជាដែលមានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន បានធ្វើសកម្ម ភាព បំបែកឯតទ្ទគ្គកម្មពិភពលោក បានយ៉ាងហោចចំនួន៤ដងរួចមកហើយ។ ការបំបែក ឯតទ្ទគ្គកម្មពិភពលោក លើក ទី១គឺការធ្វើនំអន្សមយក្សទម្ងន់ជាង៤តោន។ ការបំបែក ឯតទ្ទគ្គកម្មពិភពលោកទី២ គឺការរាំចង្វាក់ Madison… ឯតទ្ទគ្គកម្មពិភពលោកលើកទី៣ គឺកំណត់ត្រា គឺការធវ្ើសិក្ខាសាលាធុរកិច្ចពិភពលោក…

  • កំពង់ឆ្នាំងរងការរិះគន់ភាពយឺតយ៉ាវបម្រើសេវាពលរដ្ឋ

    កំពង់ឆ្នាំងរងការរិះគន់ភាពយឺតយ៉ាវបម្រើសេវាពលរដ្ឋ

     ការរិះគន់នៃភាពយឺតយ៉ាវលើការបម្រើសេវាសាធារណៈក្នុងខេត្តកំពង់ឆ្នាំង បានជម្រុញអោយមានការបើកវេទិ កាសាធារណៈមួយដែលមានការចូលរួមពីមន្ត្រីខេត្តប្រមាណ៣០០នាក់។ វេទិកាសាធារណៈនោះ បានប្រារព្ធធ្វើ នៅថ្ងៃទី២២តុលាដោយមានការចួលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំង។ តើមន្ត្រីខេត្តធ្វើការដោះសារអ្វីខ្លះចំពោះ ការចោទប្រកាន់លើភាពយឺតយ៉ាវនោះ។

  • ខេត្តកណ្តាល និង បាត់ដំបងធ្វើពិធីបុណ្យអុំទូក

    ខេត្តកណ្តាល និង បាត់ដំបងធ្វើពិធីបុណ្យអុំទូក

    ខេត្តបាត់ដំបង បានធ្វើពិធីបុណ្យអុំទូកនៅថ្ងៃទី២៣តុលានេះដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ ពិធី បុណ្យអុំទូកក្នុងខេត្តបាត់ដំបង បានប្រារព្ធធ្វើក្នុងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។   ទាក់ទងនឹងពិធីបុណ្យអុំទូកនេះផងដែរ ខេត្តកណ្តាលក៏មានរៀបចំពិធីបុណ្យអុំទូកផងដែរនៅថ្ងៃទី២៣តុលានេះ។ ពិធីបុណ្យអុំទូករយៈពេល២ថ្ងៃនៅក្នុងខេត្តកណ្តាល នឹងប្រព្រឹត្តរហូតដល់ថ្ងៃទី២៤តុលានៅក្នុងទន្លេបាសាក់ ក្រុង តាខ្មៅ។ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានថ្លែងនៅរសៀលថ្ងៃទី២៣តុលានេះថា ទូកចូលរួមប្រកួត មានចំនួន៥៩ទូក ក្នុងនោះទូកខ្នាតអន្ដរជាតិមានចំនួន១៦ទូក, ទូកផ្កាចារ ចំនួន១៦ទូក និងទូកអុំបុរសចំនួន២៣ ទូក។ លោកម៉ៅភិរុណ បានបញ្ជាក់ថាទូកមកពីក្រុងតាខ្មៅ មានចំនួន២៤ទូក, ពីស្រុកកោះធំ ចំនួន២ទូក, ពីស្រុក កៀនស្វាយ ចំនួន៤ទូក, ស្រុកល្វាឯម ចំនួន៥ទូក, ស្រុកមុខកំពូល ចំនួន៤ទូក, ស្រុកខ្សាច់កណ្ដាល ចំនួន៥ទូក, ស្រុកពញាឮ ចំនួន៥ទូក, ស្រុកស្អាង ចំនួន៤ទូក និងខេត្តកំពង់ចាម ចំនួន៣ទូក។ ដោយឡែកទូករបស់ រាជធា នីភ្នំពេញ មានចំនួន៣ទូក។ ចំណែកកីឡាករ ដែលចូលរួម មានសរុបចំនួន២ពាន់៦១៤នាក់ ។…

  • កម្ពុជានិងកិច្ចព្រមព្រៀង២៣តុលា

    កម្ពុជានិងកិច្ចព្រមព្រៀង២៣តុលា

    មន្ត្រី បុគ្គលិក រាជការ ទូទាំងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកនៅថ្ងៃទី២៣តុលាឆ្នាំ២០១៨ដែលជាថ្ងៃ រំលឹកខួបលើកទី២៧នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ ដល់២៣តុលា២០១៨ គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ កម្ពុជាមុន ពេលដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាប្រទេសមួយដែលស្ថិតរងការរិះគន់នៃការរំលោភសិទ្ធិមនុស្ស …ប្រទេសដែលមានសង្គ្រាមស៊ីវិល…ប្រទេសដែលរងការរំលោភទឹកដី…ប្រទេសដែលមានការហៀរហូរជន ភៀសខ្លួន បង្កការលំបាកដល់ប្រទេសជិតខាង និងជាប្រទេសដែលបាត់បង់កិត្យានុភាពសព្វបែបយ៉ាងនោះថែម ទៀត។ ប៉ុន្តែក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះមក កម្ពុជាបានប្រឹងប្រែងកសាងប្រទេសសាឡើង វិញ និងជាដំណាក់កាលបន្តបន្ទាប់ កម្ពុជាបានក្លាយជាប្រទេសមួយដែលធ្វើអោយជាតិរបស់ខ្លួនមានកិត្យានុភាព សាឡើងវិញ។      

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទស្សនកិច្ចប្រទេសចិន៤ថ្ងៃ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទស្សនកិច្ចប្រទេសចិន៤ថ្ងៃ

    ប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូព្រឹទ្ធសភា កំពុងបំពេញទស្សនកិច្ចក្នុងប្រ ទេសចិនរយៈពេល៤ថ្ងៃ ក្រោយដំណើរអញ្ជើញចាកចេញនាព្រឹកថ្ងៃទី២៣តុលា។ មន្ត្រីព្រឹទ្ធសភាបានអោយដឹង ថា ដំណើរទស្សនកិច្ចរបស់សម្តេចវិបុលសេនាភក្តី សាយឈុំ គឺតបទៅនឹងការ អញ្ជើញរបស់ រដ្ឋាភិបាលចិន ដើម្បីពិភាក្សាការងារមួយចំនួននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា នឹងជួប ពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សា នយោបាយប្រជាមានិតចិន… ជួបពិភាក្សា ការងារជាមួយលោក លី ហ្សាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយ ចំនួនទៀត ព្រមទាំងទស្សនានូវ តំបន់វប្បធម៌និងឧស្សាហកម្មមួយ ចំនួនក្នុងរដ្ឋធានីប៉េកាំងផងដែរ។ សម្តេចវិបុលសេនាភក្តីសាយឈុំ នឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃ ទី២៦តុលា។    

  • នាយកពាណិជ្ជកម្មអន្តរជាតិផ្តល់អនុសាសន៍៤ចំណុចក្នុងការជម្រុញ SME

    នាយកពាណិជ្ជកម្មអន្តរជាតិផ្តល់អនុសាសន៍៤ចំណុចក្នុងការជម្រុញ SME

    នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោកស្រី Arancha Gongalez បានផ្ដល់អនុសាសន៍៤ចំណុច ដើម្បីជំរុញសហគ្រាសធុនតូចនិងមធ្យម SME កាន់តែរឹងមាំនៅកម្ពុជា។ការផ្ដល់អនុសាសន៍នេះ បានធ្វើឡើងក្នុង ជំនួប ពិភាក្សាការងារមួយ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងក្រុងហ្សឺណែវ ប្រទេស ស្វីស ថ្ងៃទី២២តុលា។   លោកស្រី Arancha Gongalez បានជំរាបសម្តេចថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និង ពង្រីកនូវសក្តានុពល ដែលធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយ ដល់សហគ្រាសធុនតូច និងមធ្យម។ លោកស្រី អារ៉ាន់ឆា បានថ្លែងាថាដើម្បីជំរុញសហគ្រាសធុនតូចនិងមធ្យម កាន់តែរឹងមាំ គឺគេត្រូវឈរលើកត្តា៤ចំណុច។ ចំណុចទី១ ត្រូវធ្វើយ៉ាងណា ឲ្យសហគ្រាសធុនតូច និង មធ្យម SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ…ចំណុចទី២ ការពង្រឹងគុណភាពនៃផលិតផល ដើម្បីនាំចេញ…ទី៣ ការទទួលបាននូវប្រភពទុន និងឥណទាន…និងទី៤ ទាក់ទិនទីផ្សារដែលត្រូវឲ្យមានទីផ្សារ ពិតប្រាកដក្នុងការទទួលយក ផលិតផលដែលផលិតដោយ SME។ សម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំំណរគុណចំពោះលោកស្រីអារ៉ានឆា ដែលបានជួយ…

  • សម្តេចតេជោហ៊ុន សែនជួប UNCTAD មូឃីសា គីទូយី

    សម្តេចតេជោហ៊ុន សែនជួប UNCTAD មូឃីសា គីទូយី

     សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងដំណើរចូលរួម«សន្និ សីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការ អភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨» ក្នុងប្រទេសស្វីសនោះ នៅបានជួបពិភាក្សាជាមួយនឹងបណ្ឌិត មូឃីសា គីទូយី ដែលជាអគ្គ លេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ថែម ទៀត។ ក្នុងកិច្ចពិភាក្សាថ្ងៃទី២២តុលានោះ លោកអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជ កម្មនិងការ អភិវឌ្ឍន៍ បានសន្យាថានឹងបន្តជួយកម្ពុជា ដើម្បីឲ្យកម្ពុជាទទួលបាននូវការប្រកួតប្រជែងខ្ពស់ ថែម ទៀតលើឆាក អន្តរជាតិ ពិសេសលើការនាំចេញកង់និង ផលិតផលផ្សេងៗ។    

  • ប្រមុខដឹកនាំកម្ពុជាជួបអគ្គលេខាធិការ WTO

    ប្រមុខដឹកនាំកម្ពុជាជួបអគ្គលេខាធិការ WTO

      សម្តេចនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចក្នុងក្រុងហ្សឺណែវប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយអគ្គ លេខាធិការអង្គការពាណិជ្ជកម្មពិភពលោក គឺលោក Roberto Cavatho Azevedo។ មន្ត្រីអង្គការ WTO បានថ្លែង កោតសរសើរអំពីដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។