Category: អប្សរាណេត

  • GMAC ថាសហភាពអឺរ៉ុបអាចបំផ្លាញការរីកចំរើនរបស់កម្ពុជាដោយសាររឿងEBA

    GMAC ថាសហភាពអឺរ៉ុបអាចបំផ្លាញការរីកចំរើនរបស់កម្ពុជាដោយសាររឿងEBA

    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានថ្លែងព្រមានថាសហភាពអឺរ៉ុបអាចបំផ្លាញការរីកចំរើនរបស់ កម្ពុជាដែលសម្រេចបានក្នុងរយៈកាល២ទសវត្សនេះ ដោយសារ ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA។  សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក្នុងលិខិតមួយនៅថ្ងៃនេះ បានប្រាប់សហភាពអឺរ៉ុបថា ការព្យួរ បណ្តោះអាសន្ននៃគម្រោង EBA ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយអាចមានផលប៉ះពាល់អវិជ្ជមាន រយៈពេលវែងដល់ជីវិត របស់ កម្មករ និងគ្រួសាររបស់ពួកគេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) គឺតំណាងនៃរោងចក្រកាត់ដេរ សម្លៀកបំពាក់និងស្បែកជើងនាំចេញទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជូនស្នងការ ពាណិជ្ជគណៈកម្មការអឺរ៉ុប លោកស្រីសេស៊ី ឡា ម៉ាល់ស្ត្រុម បានសរសេរថា វិស័យកាត់ដេរ ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧សែននាក់ ដែលប្រមាណជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ។ សមាគមរោងចក្រដដែល បានអោយដឹងថា ប្រជាពល រដ្ឋប្រមាណ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ ក៏ពឹងផ្អែកលើ វិស័យកាត់ដេរផង ដែរ។ ជារៀងរាល់ខែ ប្រាក់ខែជាង១៥០លានដុល្លារអាមេរិក ត្រូវបានចំណាយទៅលើកម្មករទាំងនោះ។ លិខិតរបស់សមាគមបានបន្តថា ដោយសារកិច្ចខិតខំប្រឹងប្រែងជាប់ជានិច្ចពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុង វិស័យ កាត់ដេរ រួមទាំងនិយោជក កម្មករ សហជីព សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា វិស័យផលិត សម្លៀកបំពាក់និងស្បែកជើង បានរីកចម្រើន…

  • សម្តេចនិងពលរដ្ឋស្វាគមន៍ក្នុងប្រទេសស្វីស

    សម្តេចនិងពលរដ្ឋស្វាគមន៍ក្នុងប្រទេសស្វីស

      សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតប្រទេសស្វីសក្រោយបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃរូចរាល់ក្នុងប្រទេសតួក គី។ វត្តមានរបស់សម្តេច គឺការអញ្ជើញចូលរួម «សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨»។ សន្និសីទនោះ ធ្វើឡើង រវាងពីថ្ងៃ២២ដល់ថ្ងៃទី២៤តុលាឆ្នាំ២០១៨ នាទីក្រុងហ្សឺណែវ ។ ពលរដ្ឋខ្មែរជាច្រើន ត្រូវគេឃើញ បានអញ្ជើញរង់ចាំទទួលស្វាគមន៍សម្តេចពេលអញ្ជើញ ដល់ក្រុងហ្សឺណែវនារសៀលថ្ងៃទី២២តុលា។ នេះជារូបភាពមួយនៃការស្វាគមន៍របស់ពលរដ្ឋក្នុងពេលសម្តេច បានអញ្ជើញដល់សណ្ឋាគារក្នុងប្រទេសស្វីស (សម្លេងនិងរូប)  សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាវិនិយោគ ពិភពលោកឆ្នាំ ២០១៨ ក្នុង ក្រុងហ្សឺណែវនៃប្រទេសស្វីស នឹងធ្វើឡើង ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» ។  អញ្ជើញអមដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីរួមមាន រដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន…រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្ដិ…រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និងឥស្សរជននៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មជាច្រើនរូប ផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកល សម្ដេចតេជោ គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មីនៃ សាកលភាវូបនីយកម្ម…

  • តេជោសែនបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅតួកគី

    តេជោសែនបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃនៅតួកគី

     ដំណើរទស្សនកិច្ចរបស់២ថ្ងៃក្នុងប្រទេសតួកគីរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណៈប្រតិភូបានបញ្ចប់ នៅថ្ងៃទី២២តុលានេះ។ សម្តេចបានបន្តដំណើរមកកាន់ប្រទេសស្វីស។ ក្នុងលទ្ធផលនៃដំណើរទស្សនកិច្ចក្នុង ប្រទេសតួកគី កម្ពុជានិងតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ដើម្បីកិច្ចសហប្រតិបត្តិការ និងវិស័យ សេដ្ឋកិច្ច។

  • ព្រះមហាក្សត្រគ្រោងបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សាអង្គចៅក្រម

    ព្រះមហាក្សត្រគ្រោងបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សាអង្គចៅក្រម

    ព្រះករុណាព្រះមហាក្សត្រខ្មែរ គ្រោងនឹងយាងជាព្រះប្រធានក្នុងការបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រមដែលជាស្ថាប័នច្បាប់កំពូលមួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានសមា សភាពចំនួន៩រូប និងមានព្រះមហាក្សត្រជាព្រះប្រធាន។  សម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣០ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦តុលាខាងមុខនេះ នៅក្នុងព្រះបរមរាជវាំង។ យោងតាមសេចក្តីប្រកាសព័ត៌ មានសម័យប្រជុំក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ គ្រោងនឹងពិនិត្យលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន ការពិនិត្យលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម…ការសម្រេចផ្លាស់ប្តូរប្រធាន អនុប្រធាននិងចៅក្រម…ការពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្តូរព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងមួយ ចំនួនតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបញ្ហាមួយចំនួនដទៃទៀត។  

  • កុមារី២នាក់សង្ស័យគេសម្លាប់ញាត់ចូលក្នុងហិប

    កុមារី២នាក់សង្ស័យគេសម្លាប់ញាត់ចូលក្នុងហិប

    នៅក្នុងខេត្តកំពង់ឆ្នាំង កុមារី២នាក់ជាបងប្អូនបង្កើត ត្រូវគេប្រទះឃើញស្លាប់នៅក្នុងហិបខោអាវនៅលើផ្ទះ ដែល គេសង្ស័យថាជាអំពើឃាតកម្ម។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨តុលានេះ។ សមត្ថកិច្ចកំពុងធ្វើការ តាមដាននិងស៊ើបអង្កេតរកការពិត។

  • ដាច់ភ្លើងបណ្តោះអាសន្ន៣ថ្ងៃក្នុងសប្តាហ៍មាននៅទីណាខ្លះ?

    ដាច់ភ្លើងបណ្តោះអាសន្ន៣ថ្ងៃក្នុងសប្តាហ៍មាននៅទីណាខ្លះ?

    ការដាច់អគ្គីសនីបណ្តោះអាសន្នប្រចាំសប្តាហ៍សម្រាប់រាជធានីភ្នំពេញ បានមកដល់សាជាថ្មីទៀតហើយ។ តើការ ដាច់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ក្នុងសប្តាហ៍នេះ មាននៅទីណាខ្លះ?

  • ឃាត់ខ្លួនស្ត្រីវៀតណាម៣នាក់សង្ស័យស្នាក់និងធ្វើការខុសច្បាប់

     ស្ត្រីជាតិវៀតណាមចំនួន៣នាក់ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍បានឃាត់ខ្លួនសង្ស័យលួចស្នាក់នៅនិងធ្វើការ ខុស ច្បាប់ក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួន បានធ្វើឡើងនៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៨នេះ ក្នុងពេលសមត្ថកិច្ច ចុះធ្វើករណីអន្តោប្រវេសន៍នៅសង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក។ ស្ត្រីវៀតណាមទាំង៣ដែលរងការឃាត់ខ្លួន បានបន្លំខ្លួនក្នុងការរកស៊ីធ្វើអាជីវកម្មម៉ាស្សា។  កម្ពុជាតាំងពីឆ្នាំ២០១៤មក បានបណ្ដេញជនបរទេសខុសច្បាប់ ចេញ ពីប្រទេស ចំនួនជិត២ម៉ឺននាក់ ដែលមានជិត១០០សញ្ជាតិ។ ដោយឡែកគិតចាប់តាំងពីដើមឆ្នាំ២០១៨នេះ មក កម្ពុជាបានបណ្តេញចេញជនបរទេសខុស ច្បាប់បានចំនួន៩៨២នាក់ហើយ ដែលរួមមាន៥២សញ្ជាតិ។

  • យុវជននិងការប្រកួតបរិស្ថានគ្មានផ្សែងបារី

    យុវជននិងការប្រកួតបរិស្ថានគ្មានផ្សែងបារី

    យុវជនជាច្រើន បានចូលរួមក្នុងការប្រកួតប្រជែងរិស្ថានគ្មានផ្សែងបារី។ យុវជនដែលចូលរួមប្រកួតប្រជែងគឺជា សិស្សដែលមកពីបណ្តាសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ អ្នកទទួលជោគជ័យ នឹងត្រូវបានថវិកានិង ពានរង្វាន់ផងដែរតាមរយៈគណៈកម្មការនសអង្គការចលនាដើម្បីសុខភាពកម្ពុជានិងស្ថាប័នជាប់ពាក់ព័ន្ធ។ ការប្រកួតប្រជែងរិស្ថានគ្មានផ្សែងបារី បានធ្វើឡើង ក្នុងស្ថានការណ៍ដែលកម្ពុជានៅតែមានមនុស្សស្លាប់និងរង គ្រោះជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗដោយសារតែផ្សែងបារី។    

  • បង្ហាញមុខស្ត្រីសង្ស័យគ្រឿងញៀន២នាក់និងថ្នាំញៀនជិតមួយគីឡូបង្កប់ក្នុង

    បង្ហាញមុខស្ត្រីសង្ស័យគ្រឿងញៀន២នាក់និងថ្នាំញៀនជិតមួយគីឡូបង្កប់ក្នុង

    សមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានបង្ហាញមុខស្ត្រីជនសង្ស័យ២រូបជាមួយវត្ថុតាំងថ្នាំញៀនជិត១គីឡូក្រាមនៅថ្ងៃ ទី១៨តុលានេះ មុនការបញ្ជួនទៅតុលាការ។ ស្ត្រីសង្ស័យទាំង២នាក់រួមមានម្នាក់ជាជនជាតិខ្មែរអាយុ២៧ឆ្នាំ ឈ្មោះចាន់ ដារា និងម្នាក់ទៀតជាវៀតណាមសញ្ជាតិហុងកុងអាយុ៥៥ឆ្នាំឈ្មោះ តាំ ហួយទីង។ ជនសង្ស័យជា ស្ត្រី២នាក់នេះ បានជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនមេតំហ្វេតាមីនជិត៩៦២ក្រាមដែលបានបង្កប់ក្នុងជញ្ជាំង កេសក្រដាសបញ្ញើរដែលចង់នាំចេញពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ ការបង្ក្រាប បានធ្វើនៅក្នុងចំណុចក្រុម  ហ៊ុនផ្ញើបញ្ញើមួយកន្លែង ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពី រសៀលថ្ងៃ១៥តុលាឆ្នាំ២០១៨កន្លងទៅ។ គ្រឿងញៀន ត្រូវសមត្ថកិច្ចបានបង្ក្រាបជារៀងរាល់ថ្ងៃទូទាំងប្រទេស ជាមួយនឹងការចាប់ខ្លួនជនសង្ស័យយ៉ាងហោចជាមធ្យមប្រមាណជាង៣០នាក់ក្នុងមួយថ្ងៃៗ រួមទាំងអ្នកប្រើប្រាស់ និងអ្នកជួញដូរផងដែរ។

  • ក្រសួងមហាផ្ទៃនិងគណៈកម្មការទី៤រដ្ឋសភាជួបគ្នា

    ក្រសួងមហាផ្ទៃនិងគណៈកម្មការទី៤រដ្ឋសភាជួបគ្នា

    មន្ត្រីនិតិប្រតិបត្តិនិងនិតិបញ្ញត្តិក្នុងស្ថាប័នពាក់ព័ន្ធកិច្ចការក្រសួងមហាផ្ទៃ បានជួបពិភាក្សានៅថ្ងៃទី១៨តុលានេះ ដើម្បីរៀបចំកិច្ចការងារដើម្បីការស៊ីសង្វាក់គ្នាក្នុងកិច្ចការពាររក្សាសន្តិសុខនិងបង្ក្រាបបទល្មើសដើម្បីការពារសុខ សុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស។ ការពិភាក្សារវាងស្ថាប័នក្រសួងមហាផ្ទៃ និងគណៈកម្មការទី៤របស់ស្ថា ប័នរដ្ឋសភា បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្តីទីសម្តេច ក្រឡាហោមសខេង។