Category: អប្សរាណេត

  • កម្ពុជាបន្តអាណ្ណត្តិសិទ្ធិមនុស្សអោយអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំថែមទៀត

    កម្ពុជាបន្តអាណ្ណត្តិសិទ្ធិមនុស្សអោយអង្គការសហប្រជាជាតិរយៈពេល២ឆ្នាំថែមទៀត

     កម្ពុជា បានសម្រេចបន្តអាណ្ណត្តិរយៈពេល២ឆ្នាំនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងជំនួបមួយ​ រវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ជាមួយនឹងប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស លោកស្រី Michelle Bachelet ។ ជំនួបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងក្រុងហ្សឺណែវនៃប្រទេសស្វីស។    

  • វេទិកាពិភពលោកប្រទេសស្វីសផ្តោតលើគោលដៅអភិវឌ្ឍន៍ចិរភាព

    វេទិកាពិភពលោកប្រទេសស្វីសផ្តោតលើគោលដៅអភិវឌ្ឍន៍ចិរភាព

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានឡើងថ្លែងសុន្ទរកថាក្នុងវេទិកាវិនិយោគពិភពលោកដែលជាវេទិកាដ៏សំខាន់ មួយប្រចាំឆ្នាំដែលប្រមូលឥស្សរជនល្បីៗជុំវិញពិភពលោកនិងតំណាងក្រុមហ៊ុននិងអ្នកវិនិយោគសំខាន់ៗ។ វេទិកាវិនិយោគពិភពលោកនៅក្នុងក្រុងហ្សឺណែវនៃប្រទេសស្វីសនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២២តុលា និង គ្រោងបញ្ចប់នៅថ្ងៃទី២៤តុលា។ តើប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍អ្វីខ្លះ ក្នុងវេទិកាពិភពលោក នេះ?    

  • ពលរដ្ឋខ្មែរនៅប្រទេសស្វីសអបអរសម្តេចតេជោសែន

    ពលរដ្ឋខ្មែរនៅប្រទេសស្វីសអបអរសម្តេចតេជោសែន

    សម្លេងខ្ទរខ្ទាររបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកដែលអបអរសម្តេចតេជោហ៊ុនសែនក្នុងដំណើរទស្សនកិច្ចនៅក្នុង ក្រុងហ្សឺណែវនៃប្រទេសស្វីស បានបន្លឺឡើងយ៉ាងអឺងកងនៅថ្ងៃទី២៣តុលានេះ។ ពលរដ្ឋខ្មែរ បានស្រែកជយោ សម្តេចតេជោ និងហៅសម្តេចតេជោសែនថាជាវីរបុរស។ ការស្រែកអឺងកងសាទរសម្តេចតេជោសែននេះ បាន ធ្វើឡើងក្នុងពេលដែលសម្តេចបានចេញមកក្រៅនៃបរិវេណប្រជុំដើម្បីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ។ សម្តេចតេជោសែន ត្រូវពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅស្រុក បានចាត់ទុកជាវីរបុរសដែលរំដោះប្រទេសជាតិពីអតីត របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម…ជាវីរបុរសដឹកនាំប្រទេសបញ្ចប់សង្គ្រាមស៊ីវិល…ដឹកនាំប្រទេសចេញរួចពី ភាពក្រីក្រនិងធ្វើអោយសេដ្ឋកិច្ចប្រទេសបានរីកចំរើន និងធ្វើអោយកម្ពុជាមានមុខមាត់សាឡើងវិញក្នុងពិភព លោក។  

  • ខេត្តកណ្តាលនិងបាត់ដំបងរៀបចំអុំទូក

    ខេត្តកណ្តាលនិងបាត់ដំបងរៀបចំអុំទូក

    ខេត្តកណ្ដាល និងខេត្តបាត់ដំបង បានរៀបចំធ្វើពិធីអុំទូកក្នុងថ្ងៃតែមួយ តាមខេត្តរៀងៗខ្លួននៅថ្ងៃទី២៣និង២៤ តុលា។ ពិធីបុណ្យអុំទូកនៅខេត្តកណ្ដាល នឹងធ្វើនៅទន្លេបាសាក់ ក្រុងតាខ្មៅ…ចំណែកខេត្តបាត់ដំបងនឹងធ្វើនៅ តាមដងស្ទឹងសង្កែនៃក្រុងបាត់ដំបង។ នៅក្នុងខេត្តទាំង២ គឺខេត្តកណ្តាលនិងខេត្តបាត់ដំបង ការរៀបចំសម្ផស្សក្រុងជាមួយការតាក់តែងលំអសោភ័ណ ភាព ត្រូវគេឃើញថា បានធ្វើរួចរាល់នៅមួយថ្ងៃមុនពិធីអុំទូកជាមួយស្តង់នៃក្រុមគ្រូពេទ្យចល័ត…ការតាំងលំអ ភ្លើងតាមផ្លូវ និងការដាក់នូវវេទិកាកិត្តិយសផងដែរ។ ក្រៅពីនោះ ស្តង់ជាច្រើនសំរាប់លក់ផលិតផលទំនិញក៍ បានដាក់តាំងលក់ជាបណ្តើរៗហើយដែរ។  ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែងប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ថ្ងៃនៅ រាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ នៅ តាមបណ្តោយដងទន្លេចតុមុខ នៃព្រះបរមរាជវាំង។ បុណ្យអុំទូកគឺជាបុណ្យមួយដែលរំលឹក ដល់ការដឹងគុណព្រះ គង្គារ និងរំលឹកដល់ភាពរុងរឿងនៃកងទ័ពជើងទឹកខ្មែរ ក្នុងសម័យអង្គរ ដឹកនាំដោយ ព្រះបាទជ័យវរ្ម័នទី៧ ពេលព្រះអង្គ បានចេញធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្ដសករាជ១១៧៧ ដល់ឆ្នាំ១១៨១ ។

  • បន្ទាយមានជ័យបញ្ជូនជនសង្ស័យចិន១៦នាក់

    បន្ទាយមានជ័យបញ្ជូនជនសង្ស័យចិន១៦នាក់

    ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនជាតិចិន១៦នាក់ ក្រោយសកម្មភាពបង្កហិង្សា និងអុកឡុកលើដងផ្លូវសា ធារណៈ នៅក្រុងប៉ោយប៉ែត។ ជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី២២តុលា នេះហើយ៕    

  • ខេត្តក្រចេះឃុំខ្លួនម្ចាស់អាជីវកម្មស្រាស

    ខេត្តក្រចេះឃុំខ្លួនម្ចាស់អាជីវកម្មស្រាស

     តុលាការខេត្តក្រចេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលជាម្ចាស់អាជីវកម្មផលិតស្រាសក្រោយហេតុការណ៍មាន មនុស្សស្លាប់៥នាក់និងរងគ្រោះច្រើនសិបនាក់ដោយសារការពុលស្រាស។ ករណីពុលស្រាស ដែលផលិតខុស បច្ចេកទេសក្នុងខេត្តក្រចេះនោះ មិនមែនទើបជាលើកទី១នោះទេ។  

  • រដ្ឋមន្ត្រីបរិស្ថានជម្រុញការផ្សព្វផ្សាយការប្រើប្រាស់ឋាមពលកាត់បន្ថយចំណាយ

    រដ្ឋមន្ត្រីបរិស្ថានជម្រុញការផ្សព្វផ្សាយការប្រើប្រាស់ឋាមពលកាត់បន្ថយចំណាយ

      រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការជម្រុញអោយមានការបង្កើនការអប់រំផ្សព្វផ្សាយ ទៅកាន់អ្នកប្រើប្រាស់ថាម ពលទំាងអស់ ដើម្បីអោយបានយល់កាន់តែច្រើន អំពីការប្រើប្រាស់ថាមពល ដែលអាចនឹងកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍។ ប្រសាសន៍របស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយសំអាល់ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរ ភាព បានធ្វើឡើងនៅក្នុងសន្និសីទ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «ជំហានគន្លឹះ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដោយចីរភាព» ។ សន្និសីទនេះ បានរៀបចំធ្វើ » នៅសណ្ឋាគាររ៉ាហ្វល ឡឺរូយ៉ាល់ រាជធានីភ្នំពេញ នៅថ្ងៃទី២២តុលាឆ្នាំ២០១៨នេះ។  

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានជម្រុញការអភិរក្សរុក្ខជាតិកេសរកូល

    រដ្ឋមន្ត្រីក្រសួងបរិស្ថានជម្រុញការអភិរក្សរុក្ខជាតិកេសរកូល

     រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រុញការសិក្សានិងអភិរក្សពូជរុក្ខជាតិអ័រគីដេ ដែលកម្ពុជាបានដាក់ឈ្មោះថាពូជ រុក្ខជាតិកេសរកូល។ កេសរកូល គឺជាអំបូរដ៏ធំមួយ ដែលមានចំនួនរហូតដល់ជាង២ម៉ឺន៥ពាន់ ប្រភេទ ក្នុងនោះ ជាង១ម៉ឺនប្រភេទ ត្រូវ បានគេរកឃើញនៅក្នុងតំបន់ត្រូពិច។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃ ប្រភេទថ្មីៗរាប់ រយប្រភេទ ត្រូវបានគេ រកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្រ របស់វា។ នាពេលនេះ កម្ពុជាបាន បង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលមួយកន្លែងនៅភ្នំគូលែន នៅលើផ្ទៃដីទំហំជាង៨០០ហិកតា ។      

  • គណបក្សប្រជាជនកម្ពុជាចូលរួមសន្និបាតអាយកាប់លើកទី១០នៅរុស្ស៊ី

    គណបក្សប្រជាជនកម្ពុជាចូលរួមសន្និបាតអាយកាប់លើកទី១០នៅរុស្ស៊ី

    កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២បានបញ្ចប់នៅក្នុងប្រទេសបែលហ្ស៊ីក ក្រោយបណ្តាមេដឹកនាំប្រទេសបានពិភាក្សា យ៉ាងផុសផុលអំពីដៃគូសកលនិងទស្សនវិស័យនៃការប្រឈមជាសកល។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា ប្រទេសដែលចូលរួម បាននាំគ្នាជជែកយ៉ាងផុសផុលលើការជម្រុញ កំណើនប្រកប ដោយបរិយាប័ន្ន និងការតភ្ជាប់អាស៊ីអឺរ៉ុប និងការអភិ វឌ្ឍន៍ប្រកបដោយចិរភាពស្របទៅនឹងបរិបទនៃ របៀបវារៈ ២០៣០។      

  • កិច្ចប្រជុំអាស៊ីអឺរ៉ុបបញ្ចប់

    កិច្ចប្រជុំអាស៊ីអឺរ៉ុបបញ្ចប់

    កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២បានបញ្ចប់នៅក្នុងប្រទេសបែលហ្ស៊ីក ក្រោយបណ្តាមេដឹកនាំប្រទេសបានពិភាក្សា យ៉ាងផុសផុលអំពីដៃគូសកលនិងទស្សនវិស័យនៃការប្រឈមជាសកល។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសកម្ពុជា ប្រទេសដែលចូលរួម បាននាំគ្នាជជែកយ៉ាងផុសផុលលើការជម្រុញ កំណើនប្រកប ដោយបរិយាប័ន្ន និងការតភ្ជាប់អាស៊ីអឺរ៉ុប និងការអភិ វឌ្ឍន៍ប្រកបដោយចិរភាពស្របទៅនឹងបរិបទនៃ របៀបវារៈ ២០៣០។