-
រូបភាពប្តីប្រពន្ធសមរង្ស៊ី បង្ហាញការពិតនូវភាពឯកោក្រៅប្រទេស
មេខ្លោងធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុក បានស្រែកអួតអាងអំពីការស្វាគមន៍ជាអន្តរជាតិដល់ក្រុម ឧទ្ទាមរបស់ខ្លួនដែលតែងនិយាយអាក្រក់អំពីប្រទេសកម្ពុជាខ្លួនឯង។ ប៉ុន្តែនៅជាមួយនឹងការស្រែកអួតអាងនេះ រូបភាពជាក់ស្តែងដែលបង្ហាញសកម្មភាពនាពេលនេះនៅក្នុងទ្វីបអឺរ៉ុប ត្រូវគេពណ៌នាថា មិនដូចជាអ្វីដែលលោក សមរង្ស៊ីនិងប្រពន្ធរបស់គាត់ បាននិយាយផ្សព្វផ្សាយឡើយ។
-
ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុបថ្លែថាEUនឹងខាតបង់បើសិនដកពន្ធអនុគ្រោះ EBA ពីកម្ពុជា
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប បានអញ្ជើញជួបសម្តេចតេជោសែនក្នុងក្រុងប្រុចសែល នៅថ្ងៃទី១៨តុលានេះ និងបានថ្លែងថាបើសិនជាសហគមអឺរ៉ុបដកប្រពន្ធ័អនុគ្រោះពន្ធ EBA ពីកម្ពុជា គឺកត្តានោះ នឹងធ្វើឲ្យអឺរ៉ុបខាតបង់ដោយតម្លៃទំនិញ នឹងកើនឡើងជាង១២% ។ លោក Martin Hayes ដែលតំណាងក្រុមប្រឹ ក្សាធុរកិច្ចអាស៊ាន បានអះអាងប្រាប់សម្តេចថា តំណាងធុរកិច្ចទាំងអស់ប្រមាណ៤០០ក្រុមហ៊ុនរបស់EU នឹងស្នើ ជួប ពិភាក្សាដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថាការដកប្រព័ន្ធពន្ធ EBA គឺ នឹង ធ្វើឲ្យប៉ះពាល់ដល់ អត្ថប្រយោជន៍របស់ក្រុម ហ៊ុនEU និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុបនោះ អនុវត្តប្រព័ន្ធអនុគ្រោះ EBA ធ្វើ ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជាតែប៉ុណ្ណោះ។
-
សម្តេចពិជ័យសេនា ទៀ បាញ់ គ្រោងនឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ដើម្បីចូលរួមកិច្ចប្រជុំ ស្តីពីវិស័យការពារប្រទេសនៅក្នុងប្រទេសសិង្ហបុរី
-
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត IPUលើកទី១៣៩ នៅទីក្រុង ហ្សឺណែវ នៃប្រទេសស្វីស
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត IPUលើកទី១៣៩ នៅទីក្រុង ហ្សឺណែវ នៃប្រទេសស្វីស
-
ការអញ្ជើញទៅដល់ ទីក្រុងប្រ៊ូសែល (Brussels)នៃប្រទេសប៊ែលហ្ស៊ិក (Belgium)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយបងប្អូនប្រជាពលរដ្ឋនៅអ៊ឺរ៉ុបជាច្រើន ដែលបានរង់ចាំទទួលគារវៈស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮកដ៏ជ្រាលជ្រៅបំផុត
-
Eurocham ស្នើស្នងការពាណិជ្ជកម្មអឺរ៉ុបពិចារណាចុងក្រោយរឿងព្យួរ EBA
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា Eurocham បានធ្វើលិខិតមួយទៅកាន់ស្នងការពាណិជ្ជកម្មអឺរ៉ុបដើម្បីស្នើ រកការពិចារណាចុងក្រោយពាក់ព័ន្ធនឹងសេចក្តីសម្រេចចង់ព្យួរប្រព័ន្ធអនុគ្រោះ EBA ចំពោះកម្ពុជា។ លិខិតចុះថ្ងៃទី១៥តុលា ឆ្នាំ២០១៨ ដែលបានសរសេរទៅកាន់លោកស្រី Cecilia Malmstrom បានស្នើរកការធ្វើការចំណាត់ការ ប្រសើរណាមួយផ្សេង ជាជាងការព្យួរប្រព័ន្ធអនុគ្រោះ EBA នេះ។
-
តំណាងក្រុមគ្រួសារអាម៉េរិក អរគុណសម្តេចតេជោសែនដែលបន្តកិច្ចប្រតិបត្តិការស្វែងរុករកអដ្ឋិធាតុ ទាហានអាម៉េរិកាំងដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជាសាឡើងវិញ
តំណាងក្រុមគ្រួសារអាម៉េរិកដែលមានកូនចៅបាត់ខ្លួនក្នុងអតីតកាលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បាន សម្តែងក្តីរីករាយ និងដឹងគុណសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាដែលបន្តកិច្ចប្រតិបត្តិការស្វែងរុករកអដ្ឋិធាតុនិងទាហានអាម៉េរិកាំងដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជាសាឡើងវិញ។ នៅជាមួយគ្នានោះផងដែរ សមាជិកព្រឹទ្ឋសភាអាម៉េរិកលោក Doug Ericksen និងតំណាងរាស្រ្តលោក Vincent Buys នៃរដ្ឋ Washington State បានថ្លែងរំពឹង ថាប្រទេសទាំង២ នឹងអាចទំនាក់ទំនងល្អសាឡើងវិញក្នុងពេលអនាគតខាងមុខនេះ។
-
សម្តេចបញ្ជាក់ការចាកចេញ៨ថ្ងៃ ទៅបំពេញបេសកកម្មទៅទ្វីបអឺរ៉ុប
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះថា ការចាកចេញក្នុងបេសកកម្មការទូតម្តងទៀតនាពេលនេះ ជាដំណើរទៅកាន់ប្រទេសបែលហ្ស៊ិកក្នុងទ្វីបអឺរ៉ុប។ សម្តេចនាយករដ្ឋមន្ត្រី បានសរសេរក្នុងហ្វេសប៊ុកថា សម្តេចនឹងចាកចេញនៅវេលារំលងអាធ្រាត្រម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី១៧ តុលា ២០១៨ ក្នុងដំណើរទៅកាន់ទីក្រុងប្រុចសែល ដែលជាទីកន្លែងប្រជុំអាស៊ីអឺរ៉ុបលើកទី១២។ កិច្ចប្រជុំអាស៊ីអឺរ៉ុប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់១៩តុលា ដោយមានថ្នាក់ដឹកនាំជាង៥១ប្រទេសអញ្ជើញចូលរួម។ ប្រធានបទនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២នេះ គឺ អឺរ៉ុបនិងអាស៊ី៖ ដៃគូពិភពលោកសម្រាប់ការប្រឈមជាសកល Europe and Asia: Global Partners for Global Challenges ដែលនឹងត្រូវផ្តោតលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ កត្តាបរិស្ថាននិងការអភិវឌ្ឍចីរភាព និងកត្តាប្រឈមសន្តិសុខដូចជាអំពើភេរវកម្ម ចំណាកស្រុកមិនប្រក្រតី និងសន្តិសុខ Cyber នោះជាដើម។ សម្តេចតេជោសែន មានប្រសាសន៍មុនពេលចាកចេញ បានរៀបរាប់លម្អិតនូវកម្មវិធីដោយសម្តេចបញ្ជាក់ថា បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ តុលា។ សម្តេចបានបន្តទៀតថា នៅថ្ងៃទី២២ តុលា សម្តេចនឹងត្រូវចាកចេញពីប្រទេសតួកគី មកទីក្រុងហ្សឺណែវនៃប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម។…
-
អប្សរាណេត ១៥ – ១០ – ២០១៨
-
អប្សរាណេត ០៣ – ១០ - ២០១៨