-
លោកស្រី កែ ឡេង ប្រាប់អង្គការតម្លាភាពនៃកម្ពុជាដកកិច្ចសម្ភាសន៍លោកស្រីចេញពីឃ្លីប (Video Inside)

-
អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជួបពិភាក្សា ជាមួយអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃនាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ ដែល កំពុងបំពេញទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជា។ មន្ត្រីនាំពាក្យបានថ្លែងថាកិច្ចពិភាក្សានាព្រឹក ថ្ងៃទី១១មីនាបាន ផ្តោតលើកិច្ចសហប្រតិបត្តិការយោធានិងការផ្លាស់ប្តូរព័ត៌មានរវាងប្រ ទេស ទាំង២និងការ បង្ក្រាបឧក្រិដ្ឋលើដែនសមុទ្ទ។
-
លោក ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នការជ្រើសរើសអ្នកកាច់ចង្កូតនាវាប្រទេស (Video Inside)

បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត បានអំពាវនាវពលរដ្ឋត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នជុំវិញលក្ខណៈសម្បត្តិអ្នកកាច់ចង្កូតនាវាប្រទេស។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងនៅថ្ងៃទី ១១មីនាឆ្នាំ២០២២ ក្នុងពិធីមួយបញ្ចុះខណ្ឌ សីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផល ក្នុងវត្ត បុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជី ទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ ។
-
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានគ្រោងទស្សនកិច្ចកម្ពុជាឆ្នាំ២០២២ (Video Inside)

-
មនុស្ស៣៤នាក់ត្រូវបានឃាត់ខ្លួនពីបទទន្ទ្រានដីរដ្ឋក្នុងតំបន់បឹងទន្លេសាប (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)

-
តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជាង ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនកើនឡើង ជាងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១៤ម៉ឺន ១៤នាក់ ដែលជាតួលេខចាក់កើនឡើង ជាង ម្សិលមិញចំនួន១១ម៉ឺន ៨ពាន់ ៧៤៥នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន៦៤ម៉ឺន ៩៤០នាក់ ។
-
រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុង២៨៣ករណី (Video Inside)

តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតក្នុង៣ខ្ទង់ជា ដដែលនិងថែមទាំងកើនឡើងទៀតប្រៀបធៀបការឆ្លងពីម្សិលមិញ។ កម្ពុជាក្នុងរយៈពេល២៤ ម៉ោងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៣៨ករណីដែលកើនឡើងចំនួន៤០ករណីបើ ប្រៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេ រាយការណ៍ថាមានចំនួន ២១៤ ករណី, ចំណែក២៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។ រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថាតួលេខឆ្លងកូវីដ១៩នៅមិនទាន់បានថមថយនៅ ឡើយទេ និងលោកស្រីបានអំពាវនាវការប្រុងប្រយ័ត្នបន្ថែមទៀត ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់៥០១ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន៧ពាន់៩៩៥នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៣១២នាក់ថែមទៀត ។ ចំណែកការស្លាប់ថ្មីមានម្នាក់ផងដែរនៅថ្ងៃនេះ ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤៤នាក់។
-
រថយន្តវ៉ាក់សាំង៣០គ្រឿងប្រគល់ជូនមន្ទីរសុខាភិបាលតាមរាជធានីនិងខេត្ត (Video Inside)

រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ត្រូវបានប្រគល់ជូនដល់ជូនដល់មន្ទីរសុខាភិបាល រាជធានី-ខេត្តសម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់នេះបាន ធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។
-
អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់តម្លៃជាង៨០លានដុល្លារសម្ពោធថ្ងៃទី ២១មីនា (Video Inside)

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកាជាង៨០លានដុល្លារ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថាពិធីសម្ពោធ អគារជាផ្លូវការ គ្រោងនឹងធ្វើនៅថ្ងៃទី២១មីនា ឆ្នាំ២០២២ដែលរំពឹងថានឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។