-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៣លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៦ម៉ឺននាក់ និងជាសះស្បើយ១៩១លាន៤៨ម៉ឺននាក់

-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
ប្រជាពលរដ្ឋជិត១០លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

-
មនុស្សជាង ៣០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២៤ សីហា

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីការបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជា”តំបន់ក្រហម”

-
កុមារនិងយុវវ័យនៅសៀមរាបសប្បាយចិត្ដដែលរដ្ឋាភិបាលផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩

សៀមរាប ៖ ក្រុមកុមារនិងយុវវ័យជាច្រើននាក់ ដែលកំពុងរស់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដក្រោយពួកគាត់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ ដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាល ។ ការលើកឡើងបែបនេះ នៅគ្រាដែលពួកគាត់បានទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងមណ្ឌលសុខភាពក្នុងសង្កាត់ជ្រាវ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ។ ក្រុមកុមារនិងយុវវ័យ ពួកគាត់បានលើកឡើងស្រដៀងៗគ្នាថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងប្រជាពលរដ្ឋ និងពួកគាត់ ដោយមិនគិតថ្លៃនាពេលនេះបានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់លើកុមារ និងយុវវ័យ ដែលជាទំពាំងស្នងឬស្សី គឺពិតជាធ្វើពួកគាត់សប្បាយចិត្ដ ព្រោះថា ការចាក់វ៉ាក់សាំងនេះ អាចជួយការពារបានពីមេរោគកូវីដ១៩ បើទោះបីមិនបាន ១០០ភាគរយក៍ដោយ ។ ពួកគាត់បានបន្ដថា ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃប្រទេសកម្ពុជា បានចំណាយពេលវេលាដ៍មានតម្លៃស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋក៍ដូចកុមារ យុវវ័យ ដើម្បីបង្ការជំងឺកូវីដ១៩ នាពេលនេះ ។ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដូសទី១សម្រាប់កុមារ មានរយៈពេល១៤ថ្ងៃ ហើយកុមារ…
-
អាស៊ានឆ្លងកូវីដ១៩មានជាង៨ម៉ឺនករណីរយៈពេល ២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន២ពាន់៦៧៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣០៦នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ម៉ឺន២ពាន់៦៧៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣០៦នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៩ពាន់១០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤លាន៨ពាន់១៦៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២ម៉ឺន៨ពាន់២៥២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៨៣៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៥៩ម៉ឺន៣ពាន់៦០២ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២១១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៤ពាន់៥៥៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៧ពាន់១៦៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨ម៉ឺន៣ពាន់៩៥១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៧៨៨នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨៦ម៉ឺន៩ពាន់៦៩១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣០៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន២ពាន់២៦៤នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន២ពាន់១៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៧ម៉ឺន៥ពាន់៨៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៤ពាន់៤៩៩នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី១ម៉ឺន៣៩៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៥ម៉ឺន៨ពាន់៤៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៦៦៦នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ម៉ឺន១០៧ករណី។ ចំណែកការស្លាប់ថ្មី១៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៨២១នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៦៩២ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥០នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣៣៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន២ពាន់៩៥៧ករណី។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩លាន៤៦ម៉ឺន១ពាន់៦៦ករណី, និងការស្លាប់មាន២០ម៉ឺន៩ពាន់៩០៧នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២១៣លានករណី, និងការស្លាប់មានជាង៤លាន៤៥ម៉ឺននាក់។
-
បទ ៖ ផែនការវ៉ាក់សាំងជំរុញដូសទី៣ ២៥រាជធានី-ខេត្ត (ចាន់ថន+ស្រីលីស)

បទ ៖ ផែនការវ៉ាក់សាំងជំរុញដូសទី៣ ២៥រាជធានី-ខេត្ត លំនាំបទប្រពៃណី ៖ បក្សីសំកាំង ច្រៀងដោយ ៖ អ្នកនាង សុន ចាន់ថន និង អ្នកនាង ជា ស្រីលីស និពន្ធទំនុកតាមលំនាំដើម ៖ លោក ភួង សុគន្ធ សម្រួលបទភ្លេង ៖ លោក ហួត ហួន បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
ឯកឧត្ដម សរ សុវណ្ណ អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ

-
រដ្ឋបាលខេត្តកណ្ដាលប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល
