Category: Covid-19

  • ខេត្តស្វាយរៀង រកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគបំប្លែងថ្មីដែលតា(Delta) ៧នាក់បន្ថែមទៀត

    ខេត្តស្វាយរៀង រកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគបំប្លែងថ្មីដែលតា(Delta) ៧នាក់បន្ថែមទៀត

    គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៣សីហាបានជូនដំណឹងថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ប្រទេដែលតាចំនួន២៩នាក់។ គណៈកម្មការបានបន្តថា នៅថ្ងៃទី១៩ និងថ្ងៃទី២១សីហាឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ខេត្ត ទទួលលទ្ធផលវិភាគសំណាកអ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ប្រភេទថ្មីដែលតាចំនួន៧នាក់បន្ថែមទៀត។ ក្នុងចំណៅមនោះ រកឃើញលើពលករមកពីប្រទេសវៀតណាមចំនួន៣នាក់, ពលករមកពីប្រទេសថៃម្នាក់ និងករណីឆ្លងចូលសហគមន៍៣នាក់។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មីដែលតា សរុប៣៦នាក់ហើយ។ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ពន្ធ័ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងដែលមានការឆ្លង ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល២១ថ្ងៃដើម្បីតាមដានសុខភាព។ ក្នុងករណីមានអាការៈខុសពីប្រក្រតីដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងភូមិដ្ឋានរបស់ខ្លួន។

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ម៉ឺន៦ពាន់៩៧៣ករណីជាប្រជាជនទូទៅ និង ១៩២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៥៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១លាន៥ម៉ឺន៥ពាន់៨៨ករណី ក្នុងនោះមានអ្នកជំងឺ៨៨ម៉ឺន១ពាន់៨២៩នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១លាន៨ម៉ឺន៣ពាន់៩៥១ករណី និងអ្នកជំងឺ៨៨ម៉ឺន១ពាន់៨២៩នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៩ពាន់៦៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៩ពាន់៧៨៨នាក់ ៕ ប្រភព៖ Bangkok Post

  • ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

    ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

    អាមេរិក៖ និយ័តករឱសថអាមេរិកបានអនុម័តទាំងស្រុងចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាការសម្រេចចិត្តមួយ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានរលកថ្មីនៃអាណត្តិវ៉ាក់សាំង ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុកសហរដ្ឋអាមេរិក។ ថ្លែងនៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថា ជាពេលវេលាដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់យើង ហើយបានជំរុញឱ្យអាជីវកម្មឯកជនជាច្រើនតម្រូវឱ្យនិយោជិកត្រូវចាក់វ៉ាក់សាំង។ លោក បៃដិន បានសង្កត់ធ្ងន់ថា ដល់ពេលវេលាដែលអ្នកត្រូវទៅចាក់វ៉ាក់សាំងហើយ សូមទទួលវានៅថ្ងៃនេះ… មិនត្រូវខ្ជះខ្ជាយពេលវេលាទៀតនោះទេ ។ បើតាមស្នងការស្តីទីរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោកស្រី Janet Woodcock ការអនុម័តរបស់ FDA លើការប្រើប្រាស់វ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅពេលដែលយើងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩។ វ៉ាក់សាំងនេះ ដែលបច្ចុប្បន្ននឹងត្រូវបានដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ Comirnaty គឺជាថ្នាំបង្ការដំបូង ដែលទទួលបានការយល់ព្រមពេញលេញ៕ ប្រភព៖ Reuters

  • រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ សម្រាប់ថ្ងៃទី២៣ ខែសីហានេះ

    រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ សម្រាប់ថ្ងៃទី២៣ ខែសីហានេះ

    រតនគិរី ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) និងPCR លើមនុស្សចំនួន ៨៦៩នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ១,០០៥នាក់(ករណីDelta ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៧០៣នាក់ និងស្លាប់ចំនួន ០៧នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៣លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៥ម៉ឺននាក់ និងជាសះស្បើយ១៩០លាន៨៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៣លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៥ម៉ឺននាក់ និងជាសះស្បើយ១៩០លាន៨៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៣លាន៣១ម៉ឺន៨ពាន់៥៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៥ម៉ឺន៣ពាន់៨៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩០លាន៨៧ម៉ឺន១ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៨១ម៉ឺន៤ពាន់៥៩៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន៦ពាន់៦៦៧នាក់ និងជាសះស្បើយចំនួន៣០លាន៥៧ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៤៦ម៉ឺន៣២៨នាក់ ស្លាប់៤៣ម៉ឺន៥ពាន់៥០នាក់ និងជាសះស្បើយ៣១លាន៦៩ម៉ឺន៥៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៥៨ម៉ឺន៣ពាន់៩៩៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៩៤៤នាក់ និងជាសះស្បើយ១៩លាន៤៧ម៉ឺន៩ពាន់៩៤៧នាក់ ៕ ប្រភព៖ worldometers

  • ប្រជាពលរដ្ឋ ៤៣នាក់ត្រូវាបរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីដែលតា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

    ប្រជាពលរដ្ឋ ៤៣នាក់ត្រូវាបរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីដែលតា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃ២៤សីហានេះ បានជូនដំណឹងថា មានប្រជាពលរដ្ឋ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៩១៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣សីហាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ ត្រូវតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព។ សូមជម្រាបថា នៅទូទាំងប្រទេសកម្ពុជា គិតមកដល់ថ្ងៃ២០សីហាមានអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា ចំនួន៩៩៩នាក់ហើយ។ មេរោគបំប្លែងថ្មីដែលតា ត្រូវក្រសួងសុខាភិបាលបញ្ជាក់ថា វាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ដទៃ ច្រើនដង ហើយនៅពេលឆ្លងអ្នកជំងឺមិនងាយមានរោគសញ្ញាចេញឲ្យដឹងឡើយ ហើយវាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ អ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

  • សេចក្តីណែនាំ ស្តីពីការបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនដល់ ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់ (វីដេអូ)

    សេចក្តីណែនាំ ស្តីពីការបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនដល់ ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់ (វីដេអូ)

    ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់។ http://www.khmerunity.org/2021/08/blog-post_745.html

  • ប្រជាពលរដ្ឋជាង ៩លាន ៨សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៩លាន ៨សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៨សែន៥ម៉ឺន១ពាន់៨៩៦នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៩សែន៦ម៉ឺន៧ពាន់១១៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២៣ថ្ងៃចាក់បាន១លាន៨ម៉ឺន៤ពាន់៦៩នាក់ ស្មើនឹង៥៥,១១%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៦១,៥៧%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២៣សីហាឆ្នាំ២០២១ ចាក់បានចំនួន៥០ម៉ឺន៧ពាន់៩៤០នាក់។

  • មនុស្សជាង ៦០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២៣សីហា

    មនុស្សជាង ៦០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២៣សីហា

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២៤សីហាបានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន២២៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៦០៦នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១៨៥គ្រឿង, និង ពិន័យជាប្រាក់ចំនួ២លារៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • បណ្ឌិត្យសភានគរបាលកម្ពុជាប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ

    បណ្ឌិត្យសភានគរបាលកម្ពុជាប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ

    ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌល តាមប្រព័ន្ធអនឡាញហ៊្សូម(ZOOM) ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌលផងដែរ។ ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ សមាជិក សមាជិការអង្គប្រជុំ និងអនុញ្ញាតឱ្យវរសេនីយ៍ត្រី តិក សេងសុគន្ធ នាយរងការិយាល័យ អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ ជូនអង្គប្រជុំចូលរួមផ្តល់យោបល់ និងបំពេញបន្ថែមលើរបាយការណ៍នេះ។ អង្គប្រជុំបានពិភាក្សានិងចូលរួមផ្តល់យោបល់លើលទ្ធផលសម្រេចបាន ដែលបានលើកឡើងក្នុងសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មក លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំ និងដាក់ទិសដៅការងារបន្តសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២១ រួមមាន៖ ១- បន្តអនុវត្តគោលការណ៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតបទដ្ឋាននានាពាក់ព័ន្ធមុខងាររបស់ខ្លួន២- ត្រួតពិនិត្យអក្ខរាវិរុទ្ធ ខ្លឹមសារ និងដំណកឃ្លាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ ឡើងវិញមុននឹងបញ្ជូនទៅមន្ទីរចាត់ការ៣- ត្រៀមគ្រប់គ្រងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២-៣៤- ត្រៀមរៀបចំកិច្ចប្រជុំចង្អៀតដើម្បីស្នើសុំគ្រឿងឥស្សរិយយស…