-
ពលរដ្ឋខេត្តកំពតជាង ២៣ម៉ឺននាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កំពត ៖ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត មានអាយុ១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ សម្រេចលទ្ធផលចំនួនសរុប ២៣០.៨៧៩នាក់ នៃប្រជាពលរដ្ឋគោលដៅសរុបចំនួន ៤៩០.៥៩៥នាក់ គិតជាអត្រាគ្រប់ដណ្ដប់នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង ៤៧ភាគរយ។ ទន្ទឹមនឹងនោះ ពលរដ្ឋដែលបានចាក់ដូសទី៣ ឬដូសជំរុញមានចំនួន ៥.២៤៤នាក់ ចំណែកចំនួនប្រជាពលរដ្ឋមិនទាន់បានចាក់ចំនួន ២៦១.៤៦៣នាក់ ។ ហើយកិច្ចប្រជុំពេលនេះ ដើម្បីជំរុញតាមដាន និងធ្វើស្ថិតិបូកសរុបនូវចំនួនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងរួច និងចំនួនអ្នកដែលមិនទាន់បានទួលវ៉ាក់សាំង គឺរកឲ្យឃើញនូវចំនួនទិន្នន័យពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ទៅថ្នាក់ជាតិ ពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តជំរុញការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងការឆ្លើយតប ទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល…
-
លទ្ធផលយកសំណាកធ្វើតេស្តប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ ពេញ១ថ្ងៃសរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់

ក្រចេះ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារ សាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរកូវីដ១៩ ពេញ១ថ្ងៃទី២៣ សីហា សរុប ១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ចំនួន ៤៩នាក់ ក្នុងនោះស្រី ២៩នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គី ដោយបានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងឱកាសបិទខ្ទប់គោលដៅជុំវិញផ្សារសាមគ្គីក្រចេះនោះផងដែរ ។ ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានហ្មត់ចត់ ដើម្បីការពាខ្លួនយើង និងក្រុមគ្រូសារយើង សហគមន៍យើង និងប្រទេសយើង កុំឲ្យឆ្លងជំងឺកូវិដ-១៩ ៕ ដោយ ម៉េងគាង
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក

ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម )ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនកាកបាទ ក្រហមកម្ពុជាចំនួន១០ម៉ឺនដូស ដែលធ្វើនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់ វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ក្នុងក្របខ័ណ្ឌសកល ជាពិសេស បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាច សាហាវនេះ ។ ជាមួយគ្នានេះដែរ សម្តេចប្រធានបានមានប្រសាសន៍វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្រិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយវ៉ាក់សាំងដ៏ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានពីមិត្តចិន បង្ហាញពីទឹកចិត្តឈឺឆ្អាលប្រកបដោយ មនសិការក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងឥតប្រែប្រួលជាយូរ អង្វែង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។ សម្តេចមានប្រសាសន៍បានជំរាបជូនដែរថា អំណោយមនុស្សធម៌នេះ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីបំរើការក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។…
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)២. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ…
-
អាហារដ្ឋាន (ឬស្សីផ្អែម) បានល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពញ ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបដោយឃាត់បុគ្គលិក និងភ្ញៀវចំនួន ១០១នាក់ យកធ្វើតេស្តរកជំងឺកូវីដ-១៩

ភ្នំពេញ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ ចុះឃាត់បុគ្គលិកនិងភ្ញៀវចំនួន១០១នាក់ យកសំណាក់ធ្វើតេស្តរកជំងឺកូវីដ ១៩ ខណ:ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ។ ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅដីឡូត៍លេខ៨៩២ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។បច្ចុប្បន្ននេះ អាជ្ញាធរនិងសមត្ថកិច្ចបានទាក់ទងខាងមន្ត្រីសុខាភិបាលចុះយកសំណាករកមេរោគ covid-19 ទៅលេីមនុស្សជាង១០១នាក់ខាងលេីផងដែរ ទេីបអនុវត្តន៍តាមនីតិវិធីបន្តទៀត ។ សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤១០នាក់ទៀត ជាសះស្បើយ ៥៣៧នាក់ និងស្លាប់ ១៦នាក់៖– ករណីឆ្លងសហគមន៍ ២៧៨នាក់– អ្នកដំណើរពីបរទេស ១៣២នាក់ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 89,641 នាក់– អ្នកជាសះស្បើយ= 85,618 នាក់– អ្នកស្លាប់=…
-
ពលរដ្ឋស្រុកកំពង់ត្រាច ១៥៣គ្រួសារ រងផលប៉ះពាល់ដោយសារកូវីដ-១៩ ទទួលអំណោយកាកបាទក្រហម

កំពត ៖ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតអញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥៣គ្រួសារ មកពីឃុំចំនួន ១៣ ក្នុងស្រុកកំពង់ត្រាច នៅវត្តអង្គជុំព្រៃទប់ ភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋទាំងនោះ និងថាជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែណែនាំដល់អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហម រាជធានី-ខេត្ត យកចិត្តទុកដាក់ ជួយសង្គ្រោះ និងដោះស្រាយ ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងរងគ្រោះឱ្យបានទាន់ពេលវេលា និងគ្មានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាពលរដ្ឋជួបទុក្ខលំបាកខ្វះខាត ទីនោះមានកាកបាទក្រហមកម្ពុជា ជួយដោះស្រាយជាប់ជាប្រចាំ។ ឯកឧត្តម ជាវ តាយ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានល្អ…
-
ធនាគារពិភពលោក អបអរសាទរកម្ពុជា ដែលចាក់វ៉ាក់សាំងកូវីដ ក្នុងល្បឿនលឿន ហើយអាចបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញឆាប់ៗនេះ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារ ពិភពលោក(World Bank) ប្រចាំកម្ពុជា បានអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុង ការចាក់វ៉ាក់សាំងជូន ប្រជាជនស្ថិតក្នុល្បឿនលឿន និងអាចធ្វើឲ្យកម្ពុជា ចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ លោកស្រី Maryam Salim បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូគោលនយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ។ លោកស្រីបានសាទរចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលក្នុងការ ចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និង អាចធ្វើឲ្យកម្ពុជាចាប់ផ្ដើម បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ ។ ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបសរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវ យុទ្ធនាការ ចាក់វ៉ាក់សាំង សម្រាប់កុមារពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ…
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមានអការៈសង្ស័យ២នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ម្នាក់, អ្នកដំណើរចូលខេត្តស្វាយរៀង២នាក់ និងពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៦៣នាក់ក្នុងនោះមានវីរុសប្រភេទថ្មីដែលតា ចំនួន២៩នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់១៣១នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៨នាក់។
-
អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ភូមិសាស្រ្តភូមិ គោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណេីរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់ ឃុំពោធ៍រំចាក ស្រុកព្រៃកប្បាសនៅព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២១ ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ៕ដោយ-រ៉ាវុធ
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩។ ការឧបត្ថម្ភខាងលើនេះ បានធ្វើឡើងដោយមេីលឃេីញថា ខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ មានពលករខ្មែរជាច្រើននាក់ ត្រឡប់ពីប្រទេសថៃក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ផងដែរដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩នេះ៕ ដោយ / គ្រី សម្បត្តិ