Category: Covid-19

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅស្រុកមេសាង៩នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកព្រះស្តេច២នាក់, ស្រុកពារាំង២នាក់ និងស្រុកបាភ្នំម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥០ឆ្នាំនៅភូមិធ្លក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៥០៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៨៨១នាក់ និងស្លាប់១០៤នាក់។

  • ប្រជាពលរដ្ឋជាង ៩លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជាង ៩លាន ៧សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៧សែន១ម៉ឺន៧ពាន់២៥៨នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៨សែន៧ម៉ឺន៤ពាន់៩៣៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២២ថ្ងៃចាក់បាន៩៩ម៉ឺន១ពាន់២១៥នាក់ ស្មើនឹង៥០,៣៩%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៧ម៉ឺន១ពាន់៣៩៩នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន៣សែន១ម៉ឺន៥៩នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៦០,៧៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២២សីហាឆ្នាំ២០២១ ចាក់បានចំនួន៤៨ម៉ឺន៦ពាន់៨៣៤នាក់។

  • មនុស្សជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២២សីហា

    មនុស្សជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២២សីហា

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២៣សីហាបានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២២សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន២២២ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៤១៤នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១៩៤គ្រឿង, និង ពិន័យជាប្រាក់ចំនួ៤លាន២សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

  • ទីបច្ឆាសម្រាប់បូជាសពអ្នកជម្ងឺកូវីដ-១៩ បានសាងសង់រួចហើយ នៅស្រុករលាប្អៀរ

    ទីបច្ឆាសម្រាប់បូជាសពអ្នកជម្ងឺកូវីដ-១៩ បានសាងសង់រួចហើយ នៅស្រុករលាប្អៀរ

    កំពង់ឆ្នាំង ៖ ទីបច្ឆាជាកន្លែងសម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកសាងរួចរាល់ហើយ និងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១នេះ មានទីតាំងនៅកន្លែងដាច់ស្រយាលមួយ ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយនៅរសៀលថ្ងៃទី ២២ សីហា អ្នកជំងឺកូវីដ១៩ បានមរណភាពចំនួន ៣នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដឹកបញ្ជូនតាមរថយន្តពេទ្យ យកមកបូជាតាមបច្ចេកទេសជំនាញ នៅក្នុងទីបច្ឆាសុវត្តិភាព ក្នុងទីតាំងខាងលើនេះផងដែរ ។ ដោយឡែក រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២២ ខែសីហានេះបានចេញសេចក្តូីប្រកាសជូនដំណឹ ងស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test)នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ចំនួន ២៥នាក់ ស្រី ១៤នាក់ (ដែលជាអាជីវករ កសិករ កម្មករ និងអ្នកនេសាទ ) និងមរណ ភាពអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២២…

  • អភិបាលខេត្តប៉ៃលិនពិនិត្យ ដំណាំបន្លែប្រជាកសិករ និងសន្យាទិញមិនឲ្យកកស្ទះឡើយ ខណៈដែលវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយ

    អភិបាលខេត្តប៉ៃលិនពិនិត្យ ដំណាំបន្លែប្រជាកសិករ និងសន្យាទិញមិនឲ្យកកស្ទះឡើយ ខណៈដែលវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយ

    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១បានអញ្ជើញចុះជួបជាមួយបងប្អូនប្រជាកសិករដែលដាំដុះបន្លែបង្ការគ្រប់មុខនៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅដែលកំពុងមានបញ្ហាប្រឈមក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា៖ នៅក្នុងអំឡុងពេលដែលប្រទេសយើងកំពុងជួបវិបត្តិជំងឺកូវីត-១៩ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាកសិករអាជីវករ និងការធ្វើជំនួញពាណិជ្ជកម្មផ្សេងៗជួបបញ្ហាលំបាកហើយបងប្អូនពលករដែលធ្វើការនៅក្នុងប្រទេសថៃក៏បានចាប់ផ្ដើមវិលត្រឡប់មកវិញ ធ្វើអោយដំណើរការប្រកបមុខរបរផ្សេងៗមានការលំបាក ។ ក៏ប៉ុន្តែសម្រាប់បងប្អូនប្រជាកសិករយើងអាចរៀបចំធ្វើការបង្កបង្កើនផលជាលក្ខណៈគ្រួសារតាមរយៈការដាំដុះដំណាំបន្លែបង្ការផ្សេងៗនៅជុំវិញផ្ទះព្រមទាំងការចិញ្ចឹមសត្វ ដើម្បីធ្វើការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងខេត្តប៉ៃលិនរបស់យើង។ លោកជំទាវអភិបាលខេត្ត ក៏បានស្នើសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមន្ទីរពាណិជ្ជកម្មធ្វើការផ្ដល់ប្រឹក្សាទាំងបច្ចេកទេសទាំងពូជដំណាំជូនបងប្អូនប្រជាកសិករយើងដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការផលិតឲ្យបានទាំងបរិមាណនិងគុណភាព សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងខេត្តប៉ៃលិន ក៏ដូចជាការកាត់បន្ថយការនាំចូលពីក្រៅប្រទេស ពិសេសត្រូវដាំប្រភេទដំណាំបន្លែឆ្លាស់គ្នា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ គួរបញ្ជាក់ផងដែរថា៖ ដើម្បីជួយសម្រួលបន្ទុកនៃការលំបាករបស់បងប្អូនប្រជាកសិករយើងដែលរងផលប៉ះពាល់សម្រាប់ផលិតផលមៀនខេត្តប៉ៃលិនកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាទិញផ្លែមៀនដែលមានការកកស្ទះដែលពុំអាចនាំចេញទៅក្រៅប្រទេសបានសម្រាប់ចែកជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលនេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលការលំបាករបស់បងប្អូនប្រជាកសិករយើង ។ ដោយឡែកសម្រាប់ខេត្តប៉ៃលិនលោកជំទាវអភិបាលខេត្តប៉ៃលិនក៏បានបញ្ជាទិញផ្លែមៀនគិតរហូតមកដល់ពេលនេះបានចំនួន១០តោនជាង និងនៅបន្តទិញផងដែរ ដើម្បីចែកជូនបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមគោលដៅចត្តាឡីស័កនិងគោលដៅព្យាបាលនៅក្នុងខេត្តប៉ៃលិនក៏ដូចជាក្រុមគ្រូពេទ្យដែលកំពុងបម្រើការងារយ៉ាងសកម្មទៅតាមគោលដៅផ្សេងៗផងដែរ។ ទន្ទឹមនឹងការជួយសម្រួលទិញផ្លែមៀនរបស់បងប្អូនប្រជាកសិករលោកជំទាវអភិបាលខេត្តក៏បានធ្វើការបញ្ជាទិញបន្លែបង្ការរបស់បងប្អូនប្រជាពលរដ្ឋដែលផលិតបាននៅក្នុងខេត្តប៉ៃលិន ដើម្បីធ្វើជាម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនិងព្យាបាលនៅតាមមណ្ឌលនានានៅក្នុងខេត្តប៉ៃលិន។ ក្នុងឱកាសនោះលោកជំទាវ បានលើកទឹកចិត្តឧបត្ថម្ភទុនបន្ថែមជូនចំពោះកសិករឈ្មោះ ហង្ស សុវណ្ណ ដើម្បីពង្រីកទំហំផ្ទៃដីដាំដុះដំណាំមើមការ៉ុតពីទំហំផ្ទៃដីសាកល្បងពីចំនួន១រ៉ៃ ទៅចំនួន៣រ៉ៃផងដែរ ៕ ដោយ / គ្រី សម្បត្តិ

  • វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃនេះ

    វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃនេះ

    វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ។ ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ សូមជម្រាបថា កំលុងរាតត្បាតជំងឺកូវីដ១៩ នៅលើសកលលោកនេះ ចិនបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងទទួលរាល់ការបញ្ជាទិញរបស់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ៧លាន២សែនដូស ក្នុងនោះ ចំនួន ៤លានដូស រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ, វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៤,៥ លានដូស ក្នុងនោះ ១០លានដូស ការបញ្ជាដោយរាជរដ្ឋាភិបាលកម្ពុជា។ ១៖ ចំនួន ៦០ម៉ឺនដូស (ស៊ីណូហ្វាម)…

  • ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌមានជ័យ មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា

    ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌមានជ័យ មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា

    ក្រុមគ្រូពេទ្យពិនិត្យរកឃើញថា មានវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា លើពលរដ្ឋម្នាក់រស់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះបុរសដែលរកឃើញកូវីដ១៩ ប្រភេទថ្មី ដែលតា នេះ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាលហើយ ខណៈសមាជិកគ្រួសារ ចំនួន១១នាក់ នៅក្នុងគ្រួសារដែលមានការពាក់ព័ន្ធ កំពុងធ្វើការតេស្តសំណាក ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានចុះហ៊ុមព័ទ្ធខ្សែ និងបិទខ្ទប់តំបន់មានករណីវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ កំពុងចុះយកសំណាកប្រជាពលរដ្ឋនៅក្បែរកន្លែងរស់នៅរបស់បុរសវិជ្ជមានកូវីដ-១៩ ទាំងអស់ផងដែរ ៕

  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៦នាក់, ជាសះស្បើយ ៥៧៥នាក់, ស្លាប់ចំនួន ១៤នាក់

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៦នាក់, ជាសះស្បើយ ៥៧៥នាក់, ស្លាប់ចំនួន ១៤នាក់

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៦នាក់, ជាសះស្បើយ ៥៧៥នាក់, ស្លាប់ចំនួន ១៤នាក់ ។

  • វៀតណាមទទួលបានជំនួយវ៉ាក់សាំងពីប៉ូឡូញ ៥០ម៉ឺនដូស

    វៀតណាមទទួលបានជំនួយវ៉ាក់សាំងពីប៉ូឡូញ ៥០ម៉ឺនដូស

    ពិធីប្រគល់និងទទួលរៀបចំឡើង នៅក្រុងវ៉ាស នៃពប្រទេសប៉ូឡូញ ពោលគឺមុនពេលដឹកទៅវៀតណាម កាលពីថ្ងៃទី២០ សីហា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញ និង អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានចូលរួមក្នុងពិធីនោះ។ ការប្រគល់ជូននេះធ្វើឡើងតាមការសន្យាដែលប៉ូឡូញប្រកាស នាពេលកន្លងមក គឺវ៉ាក់សាំងអង់គ្លេស Astrazeneca៕

  • សិង្ហបុរីផ្តល់ជំនួយវ៉ាក់សាំងអាមេរិក ឲ្យទៅព្រុយណេ ១០ម៉ឺនដូស

    សិង្ហបុរីផ្តល់ជំនួយវ៉ាក់សាំងអាមេរិក ឲ្យទៅព្រុយណេ ១០ម៉ឺនដូស

    ប្រទេសសិង្ហបុរីបានផ្តល់ជំនួយវ៉ាក់សាំងផលិតនៅអាមេរិក ប្រភេទ Moderna ចំនួន១០ម៉ឺនដូសជូនដល់ ប្រទេសព្រុយណេ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយព្រុយណេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបើតាមក្រសួងការបរទេសសិង្ហបុរី ប្រកាស នាថ្ងៃសៅរ៍ទី២១ សីហា ឆ្នាំ២០២១។ ការផ្តល់ជូននេះបានកើតមានឡើង បន្ទាប់ពីប៉ុន្មានថ្ងៃដែលសង្ហបុរីប្រកាសថា ខ្លួនអនុញ្ញាតឲ្យមានការធ្វើដំណើរទៅមក ពីព្រុយណេ និងអាល្លឺម៉ង់ តែអ្នកដំណើរត្រូវចាក់វ៉ាក់សាំងនិងតេស្តកូវីដ៕