-
កម្ពុជាទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ៥សែនដូសទៀតពីប្រទេសចិន នៅថ្ងៃចន្ទខាងមុខ

កម្ពុជានឹងទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ -១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០០,០០០ ដូស ទៀត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ វ៉ាក់សាំងមកដល់ថ្ទៀតមីនេះ ជាជំនួយរបស់កងទ័ពរំដោះ ប្រជាជនចិន ជូនក្រសួងការពារជាតិ កម្ពុជា ។ សូមបញ្ជាក់ថា ចាប់តាំងពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ចិនបានផ្តល់ វ៉ាក់សាំងកូវីដ ប្រភេទស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ដល់កម្ពុជា សរុប ២១ លាន ៧ សែន ដូស ។ ក្នុងនោះ ៣ លាន ២ សែន ដូស ជាជំនួយឥតសំណង និង ១៨ លាន ៥ សែន ដូស ជាការបញ្ជាទិញរបស់កម្ពុជា៕
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺ កូវីដ -១៩ ថ្មីចំនួន ៩២នាក់ និងមានអ្នកជាសះស្បើយចំនួន ១៦៦ នាក់ នៅថ្ងៃទី២០ ខែសីហា

-
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ២១៥ នាក់ និងអ្នក ជាសះស្បើយ ចំនួន ២០០នាក់

-
ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីបន្ថែមទៀត ចំនួន៤០នាក់ និងស្លាប់ 0១នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

-
រដ្ឋបាលខេត្ត កំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន៤៩ នាក់ និងស្លាប់ ២នាក់

-
កូវីដរលកទី៣! មនុស្សស្លាប់នៅថៃ កើនដល់ជិត១ម៉ឺននាក់ហើយ

បន្ទាប់ពីក្រសួងសុខាភិបាលថៃប្រកាស នាព្រឹកថ្ងៃទី២១ សីហានេះ ថាមានមនុស្សប្រមាណ២៦០នាក់ទៀតបានស្លាប់ ព្រោះជំងឺកូវីដ១៩នោះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ ក្នុងប្រទេសបានកើនដល់៩០៨៧នាក់ហើយ។ រីឯ ចំនួនមនុស្សឆ្លងសរុប នៅថៃកើនដល់ប្រមាណ១លាន ៣ម៉ឺននាក់ហើយ ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០នោះ។ រលកទី៣ ផ្តើមពីថ្ងៃទី១ មេសាមក បណ្តាលឲ្យស្លាប់និងឆ្លងប្រចាំថ្ងៃ ក្នុងអត្រាដ៏ខ្លាំង។ ក្នុងចំណោមស្លាប់ជិត១ម៉ឺននាក់នេះ គ្រាន់តែរលកទី៣ មាន៨៩៩៣នាក់ហើយ។ ក្នុងចំណោមនេះ ក៏មានអ្នកជំងឺជិត៨២ម៉ឺននាក់បានជាសះស្បើយវិញដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍
-
ខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤០នាក់ ជាសះស្បើយចំនួន ១៩នាក់ ក្នុងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

-
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ៣៨នាក់បន្ថែមទៀត

ខេត្តរតនគិរី ៖ បន្ទាប់ពីមានការផ្ទុះរីករាលដាលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កម្ភៈ កន្លងមក ខេត្តរតនគិរី នៅតែបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ.១៩។ជាក់ស្ដែងនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ៣៨នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ក្នុងចំណោមមនុស្ស ៧៧៧នាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៩៦៦នាក់ ករណីដែលតា(Delta ចំនួន ១០នាក) អ្នកជាសះស្បើយចំនួន ៦៩០នាក់ និងស្លាប់ ៧នាក់ផងដែរ ៕ ដោយ គតិ យុត្ត
-
ប្រជាពលរដ្ឋជាង៩លាន៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៥សែន២ពាន់៨១៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៧សែន៣ម៉ឺន៧ពាន់៩០៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២០ថ្ងៃចាក់បាន៨៤ម៉ឺន៤ពាន់៧៤០នាក់ ស្មើនឹង៤២,៩៥%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៦៥ម៉ឺន៣៣៣នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន៣សែន១ពាន់៦៤នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៩,៣៩%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ ចាក់បានចំនួន៤២ម៉ឺន៣ពាន់៩៤៧នាក់។
-
បទ ៖ ជំហររួមច្បាំង ប្រឆាំងកូវីដ (គង់ រដ្ឋា)

បទ ៖ ជំហររួមច្បាំង ប្រឆាំងកូវីដ លំនាំបទ ៖ គីង្គក់លេងទឹកស្រះ ច្រៀងដោយ ៖ លោក គង់ រដ្ឋា និពន្ធទំនុកតាមលំនាំដើម ៖ លោក ភួង សុគន្ធ សម្រួលបទភ្លេង ៖ លោក ផាត់ សុទ្ធលីដេត បច្ចេកទេសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ណុង វណ្ណនែត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន