Category: Covid-19

  • វៀតណាមឆ្លងកូវីដជាង១ម៉ឺននាក់ទៀត ថ្ងៃនេះ

    វៀតណាមឆ្លងកូវីដជាង១ម៉ឺននាក់ទៀត ថ្ងៃនេះ

    ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងមុននេះថា នៅថ្ងៃសុក្រទី២០ សីហា ២០២១នេះ វៀតណាមមានករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៦៥៧ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់មួយទៀត ហើយក៏ជាការឆ្លងជាង១ម៉ឺននាក់ ប្រចាំថ្ងៃ ២ថ្ងៃជាប់ៗគ្នាហើយដែរ។ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺនេះ ចំនួន ៣៩០នាក់ទៀតផងដែរ នៅថ្ងៃនេះ។ គិតត្រឹមយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៣២,២៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៣២,៨១៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៧,៥៤០នាក់៕

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងនាំចូលឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងនាំចូលឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍

    ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។លក្ខខណ្ឌក្នុងការបញ្ជាទិញ• ចំពោះក្រសួងស្ថាប័ន គឺត្រូវដាក់ពាក្យស្នើសុំតាមតំណរ mptc.gov.kh/rt និងមានលិខិតស្នើសុំបញ្ជាទិញដោយកំណត់ចំនួនឱ្យបានជាក់លាក់សមាមាត្រនឹងចំនួនមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន។• ចំពោះក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន គឺត្រូវផ្ដល់អាទិភាពសម្រាប់កន្លែងដែលមានបុគ្គលិកច្រើន និងស្ថិតនៅតំបន់ដែលមានហានិភ័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ សូមដាក់ពាក្យស្នើសុំតាមតំណរ mptc.gov.kh/rt និងកំណត់ចំនួនតម្រូវឱ្យបានជាក់លាក់សមាមាត្រនឹងចំនួនបុគ្គលិកក្រោមឱវាទរបស់ខ្លួន។ ក្នុងករណីចាំបាច់ ក្រសួងនឹងទាក់ទងអាជ្ញាធរមានសមត្ថកិច្ចដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។• ចំពោះសាធារណជនទូទៅ ពុំទាន់អាចបញ្ជាទិញឥឡុវបានទេ ព្រោះក្នុងករណីមានការសង្ស័យ បងប្អូនអាចអញ្ជើញទៅយកសំណាកតាមទីតាំងដែលក្រសួងសុខាភិបាល ឬអាជ្ញាធរបានកំណត់។• ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅប្រើប្រាស់សម្រាប់បុគ្គលិក និយោជិត កម្មកររបស់ខ្លួនតែប៉ុណ្ណោះ…

  • រដ្ឋបាលខេត្តរតនគិរីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ចំនួន១៩នាក់

    រដ្ឋបាលខេត្តរតនគិរីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ចំនួន១៩នាក់

    រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៩នាក់នៅក្នុងខេត្តរតនគិរី សម្រាប់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Tests)លើមនុស្សចំនួន ៦១៩នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន ១៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជាមានជំងឺកូវីដ១៩សរុបចំនួន ៩២៨នាក់ (ករណីដែលតា ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៦៩០នាក់ និងស្លាប់ ៧នាក់។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់គ្នាដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជាមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានការអាការ: ក្អក ផ្តាសាយ ហៀរសំបោរ និងក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ 097 595 7788 /092 121 383 /097 775 1212៕

  • កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា(Delta) ចំនួន ៨៣៦នាក់

    កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា(Delta) ចំនួន ៨៣៦នាក់

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា(Delta) ចំនួន ៨៣៦នាក់។

  • សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និង ជំនឿសាសនានៅកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភព លោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ក្នុងគ្រាដ៏លំបាកនាពេលនេះ

    សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និង ជំនឿសាសនានៅកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភព លោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ក្នុងគ្រាដ៏លំបាកនាពេលនេះ

    ភ្នំពេញ៖ ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ ថា ការប្រារព្ធពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកល កូវីដ-១៩ និងអំពើ ជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្ម គ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុង គ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ចាប់តាំងពីឆ្នាំ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធពិធីអន្តរសាសនា យ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស ដោយនាពេលកន្លងមក សម្ដេច បានប្រគល់ភារកិច្ចនេះ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ
  • សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅម៉ោង ១៦ល្ងាចនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅម៉ោង ១៦ល្ងាចនេះ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាតាមរយៈវីដេអូបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ ការថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវី-១៩ ក្រោមប្រធានបទ៖ «សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និង ប្រឆាំងការជួញដូរមនុស្ស» ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជន គ្រប់ជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន អានសុន្ទរកថារួច ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងវិហារនៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ…

  • ជនពិការភាពថ្លង់មួយក្រុម ពួតដៃគ្នាបង្កើតកម្មវិធី ព័ត៌មាន ជាភាសាសញ្ញា (វីដេអូ)

    ជនពិការភាពថ្លង់មួយក្រុម ពួតដៃគ្នាបង្កើតកម្មវិធី ព័ត៌មាន ជាភាសាសញ្ញា (វីដេអូ)
  • ខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត

    ខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត

    ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត ដែលពិធីបានធ្វើនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ១៦ មករា ស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែង អំពានាវដល់មាតាបិតា និងអាណាព្យាបាលកុមារ និងយុវវ័យទាំងអស់ ដែលមានវ័យចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ ចំណែក ប្រជាពលរដ្ឋគ្រប់ៗរូប ក៏ត្រូវចូលរួមអនុវត្តតាមវិធានការ ការពារ តាមការណែនាំនានា របស់ក្រសួងសុខាភិបាល និងត្រូវរួមគ្នាបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះវិហារ។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ…

  • ឡាវ​នឹង​បើក​សាលារៀន​ឡើងវិញ​ ​ខែក្រោយ​

    ឡាវ​នឹង​បើក​សាលារៀន​ឡើងវិញ​ ​ខែក្រោយ​

    ប្រទេស​ឡាវ​បាន​សម្រេច​បើក​សាលារៀន​ឡើងវិញ​ ​ចាប់ពី​ដើម​ខែក្រោយ​ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាតាបិតា​និង​អាណាព្យាបាល​បញ្ជូន​កូន​មកសាលារៀន​តាម​កាលវិភាគ​កំណត់​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ ​សារ​ព័ត៌មាន​ឡាវ​ ​T​h​e​ ​Lao​t​i​an​ ​Time​s ​នា​ថ្ងៃ​ទី​២​០​ ​សីហា​នេះ​។​ ​ក្រសួង​អប់រំ​ឡាវ​បាន​បញ្ជាក់​ដែរ​ថា​ ​មុន​សាលា​ត្រូវ​បើក​ឡើងវិញ​ ​ទាំងស្រុង​ ​គ្រូបង្រៀន​ ​និង​បុគ្គលិក​ទាំងអស់​ក្នុង​វិ​ស​័​យ​អប់រំ​ជា​រួម​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ទទួល​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ -​១​៩​ ​ជាមុន​សិន​។​ ​យ៉ាងណាក៏ដោយ​ ​សាលា​មួយ​ចំនួន​មិន​អាច​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ត្រឹម​ដើម​ខែក្រោយ​ឡើយ​ ​ដោយសារ​ទីតាំង​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ច​ត្តាឡី​ស័ក​សម្រាប់​ពលករ​មកពី​ប្រទេស​ថៃ​។​ ​ឡាវ​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ច្រើន​ ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ សម្រាប់​របាយការណ៍​ថ្ងៃនេះ​ ​ឡាវ​ប្រកាស​រក​ឃើញ​៤​៤​០​នាក់​ទៀត​ ​ស្លាប់​មនុស្ស​២​នាក់​៕​​