-
អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zeneca ដូសជំរុញ ដល់យោធិន និងគ្រួសារ នៅសមរភូមិមុខ និងអតីតយុទ្ធជនជាង ១ពាន់នាក់

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំក្រុមគ្រូពេទ្យជំនាញរបស់អង្គភាព បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca ដូសទី៣ ជាដូសជំរុញ ជូនដល់កងទ័ព កងនគរបាលជាតិ និងគ្រួសារ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រោយពីបានបញ្ចប់បេសកកម្ម នៅសមរភូមិមុខនោះមក ក៏បានវិលត្រឡប់មកសមរភូមិក្រោយវិញ ដើម្បីបន្តចាក់វ៉ាក់សាំងដូសជំរុញនេះ ជូនដល់អតីតយុទ្ធជន និងគ្រួសារ សរុបប្រមាណជាង ១ពាន់នាក់ ស្របតាមផែនការ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១១សីហា ដល់ថ្ងៃទី២២សីហាឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បន្តថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើឡើង ៣ជំហានបន្តបនន្ទាប់គ្នា គឺ ជំហានទី១ ក្រុមគ្រូពេទ្យចាក់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិក្រោយ រួមមាន ថ្នាក់ការិយាល័យ អង្គភាពផ្នែកសឹករងក្រុង ផ្នែកសឹករងស្រុក និងអង្គភាពវរៈសេនាតូចទាំងពីរ។ ជំហានទី២ ត្រូវបន្តចុះចាក់ជូន កម្លាំងយោធា និងនគរបាល ដែលកំពុងបំពេញបេសកកម្មការពារទឹកដី…
-
ព្រះរាជាអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងបុរស ២នាក់ដែលជាប់ពាក់ព័ន្ធរត់ការ អ្នកជាប់ធ្វើចត្តាឡីស័ក ២នាក់ប្ដីប្រពន្ធ

ភ្នំពេញ ៖ បុរស២នាក់ដែលជាប់ពាក់ព័ន្ធនិងការរត់ការដោះលែងអ្នកជាប់ធ្វើចត្តាឡីស័ក២នាក់ប្ដីប្រពន្ធ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ ។ ជនសង្ស័យ ២នាក់ ដែលព្រះរាជអាជ្ញាដោះលែងវិញនោះ ៖ ទី១-ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីក្រសួងធនធានទឹក ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ១៥អឺ៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គួររំលឹកថា កម្លាំងសមត្ថកិច្ចផ្នែកយុត្តិធម៍ខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចមុខសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ…
-
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ បាននិងកំពុងដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអ្នកចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងតំណាងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖-ការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩-ការបង្ហាញអំពីផែនការសកម្មភាពនៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៏កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវិដ-១៩ ឆ្នាំ ២០២១-២០២៣-ការបង្ហាញពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។ចំពោះលទ្ធផលលំអិតនៃកិច្ចប្រជុំនេះ ក្រសួងនឹងចុះផ្សាយជាបន្តបន្ទាប់ទៀត។
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១៤នាក់ថ្ងៃនេះ រួមមាននៅស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយម្នាក់,ស្រុកព្រៃឈរ ម្នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកស្រីសន្ធរម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧២ឆ្នាំនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧២២ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន១៨ករណី, បានជាសះស្បើយចំនួន៤ពាន់២នាក់ និងមានអ្នកស្លាប់ ចំនួន១១៣នាក់។
-
អគ្គកុងស៊ុលចិន ប្រគល់សម្ភារៈប្រើប្រាស់ការពារជំងឺកូវីដ-១៩ ជូនខេត្តចំនួន៥ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សៀមរាប ៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២១ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក Liu Zhijie ជាប្រធាន បាននាំយកសម្ភារអំណោយមានដូចជា ម៉ាស់ អាវពេទ្យ និងឧបករណ៍ចម្រោះឧកស៊ីហ្សែន ប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តចំនួន ៥ខេត្ត មានខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបទទួលបានឧបករណ៍ចម្រោះអុកស៊ីហ្សែនចំនួន ៣គ្រឿង អាវពេទ្យ១៨អាវ និងម៉ាសចំនួន ៧២០ម៉ាស សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោក ពិន ប្រាកដ អភិបាលរងខេត្ត ថ្លែងថា ការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជម្ងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលោក ប្រធានអគ្គកុងស៊ុលចិនដែលតែងតែជួយនិងផ្តល់សម្ភារៈដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងតែឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះ…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៥០០នាក់ និងស្លាប់ ១៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២០៩សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៩សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥១៩៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៨៥នាក់ និងករណីឆ្លងសហគមន៍៣៣៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៩សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥៥៣នាក់ និងមានអ្នកស្លាប់១៥នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៩សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៨ពាន់២៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន៣ពាន់៨៥១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៧៦២នាក់ហើយ។
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ និងជាសះស្បើយ ២៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកជីក្រែង៩នាក់, ស្រុកសូទ្រនិគមន២៦នាក់, ក្រុងសៀមរាប២០នាក់, ស្រុកពួក១៦នាក់, ស្រុកអង្គរជុំម្នាក់, ស្រុកប្រាសាទបាគង៤នាក់ និងស្រុកក្រឡាញ់៩នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៩៩នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៨២៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៤១នាក់និងស្លាប់៧៥នាក់។
-
សម្តេចតេជោ នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅល្ងាចនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថា បើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២១ ក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើ ជួញដូរមនុស្ស» ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជន គ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូដ ជាមួយនឹងការ ប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា ។ សូមបញ្ជាក់ថា យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឯ,ឧ ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន៨៤ម៉ឺន៨ពាន់៣៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤១ម៉ឺន៧ពាន់៥១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន៧៨ម៉ឺន២ពាន់៩៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន២៣ម៉ឺន១ពាន់៧៨៧នាក់ ស្លាប់ចំនួន៦៤ម៉ឺន៣ពាន់១១២នាក់ និងជាសះស្បើយចំនួន៣០លាន៣៩ម៉ឺន៦៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣៥ម៉ឺន៨ពាន់២១០នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦២២នាក់ និងជាសះស្បើយ៣១លាន៥៥ម៉ឺន៤ពាន់១៣២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៩ម៉ឺន៤ពាន់២១២នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៧៣៣នាក់ និងជាសះស្បើយ១៩លាន៣៩ម៉ឺន៣ពាន់៤៧នាក់ ៕ ប្រភព៖ worldometers
-
ទីបំផុត! ថៃឆ្លងកូវីដ១៩ លើស១លាននាក់ហើយ

ចាប់តាំងពីមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០១៩មក រហូតមកដល់ពេលនេះ ចំនួនមនុស្សឆ្លងកូវីដ១៩សរុបនៅប្រទេសថៃបានកើនដល់លើស១លាននាក់ហើយ។ រីឯមនុស្សស្លាប់វិញកើនដល់ ៨៨២៦នាក់ហើយដែរ។ កំណើនដល់ជាង១លាននាក់នេះបានកើតមានឡើង ក្រោយពីថៃបានប្រកាសពីការរកឃើញឆ្លងថ្មី ជិត២ម៉ឺននាក់ទៀត នាព្រឹកថ្ងៃទី២០ សីហា ២០២១នេះ ក្នុងពេល២៤ម៉ោងចុងក្រោយ ហើយអ្នកស្លាប់វិញ មាន២៤០នាក់ទៀត។ យ៉ាងណាក៏ដោយ ជាមួយនឹងកំណើនអ្នកឆ្លងជាង១លាននាក់ មានអ្នកជំងឺជិត៨០ម៉ឺននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ កត្តាជំរុញឲ្យថៃមានឆ្លងកើនដល់លើស១លាននាក់នេះ គឺបន្ទាប់ពីផ្ទុះរលកទី៣ ធ្ងន់ធ្ងរខ្លាំង ពោលចាប់តាំងពីថ្ងៃទី១ មេសា មក ថៃមានឆ្លងថ្មីជាង៩៨ម៉ឺននាក់បាត់ទៅហើយ ជាសះស្បើយវិញ ជាង៧៦ម៉ឺននាក់៕