Category: Covid-19

  • ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួhttps://ams.com.kh/central/wp-admin/edit.php?post_type=postន១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួhttps://ams.com.kh/central/wp-admin/edit.php?post_type=postន១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ស្វាយរៀង៖ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១៦នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន២នាក់, មកពីខេត្តត្បូងឃ្មុំ៨នាក់, មកពីខេត្តរតនគិរីម្នាក់ និងពលករមកពីប្រទេសថៃ៣នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤១៧នាក់ក្នុងនោះមានវីរុសប្រភេទថ្មីដែលតា ចំនួន២៩នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។

  • ក្រសួងសាធារណការ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង

    ក្រសួងសាធារណការ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង

    ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំ មណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋាន ដែលខ្លួនកំពុងរស់នៅ ។ មណ្ឌលចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើងត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត-អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលា ដែលកំណត់ទៀងទាត់ផងដែរ ៕

  • ថ្នាក់ដឹកនាំខេត្តកំពត នាំមន្ត្រីរាជការជួរមុខទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣

    ថ្នាក់ដឹកនាំខេត្តកំពត នាំមន្ត្រីរាជការជួរមុខទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣

    នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំមន្ត្រីរាជការជួរមុខទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ (ដូសជំរុញ) ដោយប្រើវ៉ាក់សាំង ប្រភេទ “អាស្ត្រាហ្សេនីកា” នៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពត ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ កងកម្លាំង និងមន្ត្រីរាជការកន្លងមក និងជាពិសេសថ្ងៃនេះបន្តចាក់ជូនដល់មន្ត្រីរាជការជួរមុខរបស់សាលាខេត្តកំពត ដោយមិនគិតអំពីការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វ៉ាក់សាំងប្រភេទ “អាស្ត្រាហ្សេនីកា” ដូសទី៣ (ដូសជំរុញ) សម្រាប់ចាក់ជូនដល់ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ថ្នាក់ដឹកនាំមន្ត្រីរាជការជួរមុខចំនួន១០.១៤៤ដូសបន្ថែមទៀត បន្ទាប់ពីជំហ៊ានដំបូង បានចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន៤.២៣៨ដូស រួចមក ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវ ដល់ពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងដុសទី៣រួច សូមបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ…

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១៦នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន២នាក់, មកពីខេត្តត្បូងឃ្មុំ៨នាក់, មកពីខេត្តរតនគិរីម្នាក់ និងពលករមកពីប្រទេសថៃ៣នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤១៧នាក់ក្នុងនោះមានវីរុសប្រភេទថ្មីដែលតា ចំនួន២៩នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។

  • រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយ ឧបករណ៍ សម្ភារៈពេទ្យ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ជេធី អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយ ឧបករណ៍ សម្ភារៈពេទ្យ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ជេធី អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩

    កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ជេធី អ៊ីនធើណេសិនណល (ខេមបូឌា) ឯ.ក បានចូលរួមឧបត្ថម្ភរួមមាន ម៉ាស៊ីនបាញ់ផ្សែងសំលាប់មេរោគ ១០គ្រឿង ធុងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១០គ្រឿង អាកុលចំនួន ១០កាន និងទឹកសម្លាប់មេរោគមួយចំនួន ប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីចូលរួមចំណែកក្នុង យុទ្ធនាការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ កន្លងមកក៏មានព្រះសង្ឃ រួមនិងសប្បុរសជនជាបន្តបន្ទាប់បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះនាគមុនីមេគណខេត្ត និងសហការី ដែលបានចូលរួមជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ និងបច្ច័យជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កំណាច កូវីដ-១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មី…

  • ខេត្តរតនគិរី បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត

    ខេត្តរតនគិរី បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀត

    រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកអ្នកឃើញអ្នកវិជ្ជាមានជំងឺកូវីដ១៩ ចំនួន ២៣នាក់ និងព្យាបាលជាសះស្បើយចំនួន១៨នាក់ សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នៅក្នុងខេត្តរតនគិរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរីបានអោយដឹងនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Teats)លើមនុស្សចំនួន ៦៣៩នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ និងព្យាបាលជាសះស្បើយចំនួន ១៨នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ១៩សរុបចំនួន ៩០៩នាក់ ជំងឺ(ដែលតា)ចំនួន ១០នាក់ ព្រមទាំងព្យាបាលជាសះស្បើយចំនួន ៦៩០នាក់ និងស្លាប់ចំនួន ៧នាក់ ៕ ដោយ ៖ គតិ យុត្ត

  • WHO រិះគន់ដល់ប្រទេសអ្នកមានជុំវិញផែនការចាក់វ៉ាក់សាំង Covid-19 ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន (Video Inside)

    WHO រិះគន់ដល់ប្រទេសអ្នកមានជុំវិញផែនការចាក់វ៉ាក់សាំង Covid-19 ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន (Video Inside)

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានថ្កោលទោសចំពោះការប្រញាប់ប្រញាល់ដោយប្រទេសអ្នកមាន ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនៅពុំទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី១គ្រប់គ្នានៅឡើយទេ។ នៅពេលត្រូវបានសាកសួរអំពីតម្រូវការសម្រាប់វ៉ាក់សាំងជំរុញដើម្បីបង្កើនប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺកូវីដ១៩នោះ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានប្រាប់សន្និ សីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យនាពេលសព្វថ្ងៃនេះមិនបានបង្ហាញថា ចាំបាច់ត្រូវការវ៉ាក់សាំងដូសជំរុញឡើយ ហើយថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់។ បើតាមអង្គការសុខភាពពិភពលោក WHO ទិន្នន័យបច្ចុប្បន្នមិនបង្ហាញថា ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣នោះទេ ដោយ WHO បន្ថែមថា មនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងអោយបានពេញលេញសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ចាក់វ៉ាក់សាំងបន្ថែម។ ការអត្ថាធិប្បាយខាងលើនេះ បានកើតឡើងមុនពេលរដ្ឋាភិបាលអាមេរិកគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ដល់ប្រជាជនខ្លួនទាំងអស់ ចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះតទៅ ស្របពេលវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុក៕ ប្រភព៖ CNA

  • សម្តេចតេជោ នឹងផ្តល់កិត្តិយសអានសុន្ទរកថា មុននឹងគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួង ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩

    សម្តេចតេជោ នឹងផ្តល់កិត្តិយសអានសុន្ទរកថា មុននឹងគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួង ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩

    ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំ ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឯ,ឧ ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ ដើម្បីជាការដាស់ស្មារតីដល់ ប្រជាពលរដ្ឋឲ្យបន្ដប្រុងប្រយ័ត្ន ពីជំងឺកូវីដ១៩ ។ ក្នុងសេចក្ដីណែនាំ បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ បើតាមក្រសួងធម្មការ, នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អានសុន្ទរកថា បើកកម្មវិធីក្រោមប្រធានបទ «សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នានៅគ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ…

  • អាជ្ញាធរសុខាភិបាលអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនខ្លួនចាប់ពីខែកញ្ញាខាងមុខ ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង (Video Inside)

    អាជ្ញាធរសុខាភិបាលអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនខ្លួនចាប់ពីខែកញ្ញាខាងមុខ ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង (Video Inside)

    អាមេរិក៖ មន្រ្តីសុខាភិបាលអាមេរិកបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ នឹងត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយដល់ប្រជាជនអាមេរិកចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ដោយសារតែការថយចុះនៃប្រសិទ្ធិភាពវ៉ាក់សាំង ចំពេលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលតា កំពុងកើនឡើងខ្លាំង។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា នេះគឺជាវិធីល្អបំផុតដើម្បីការពារខ្លួនយើងពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលតា។ វាមានសមត្ថភាពចម្លងលឿន និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺ… វានឹងជួយបញ្ចប់ជំងឺឆ្លងរាតត្បាតនេះបានឆាប់រហ័ស។ លោក បៃដិន បន្ថែមថា រដ្ឋាភិបាលអាមេរិករំពឹងថា នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញចំនួន១០០លានដូសដោយឥតគិតថ្លៃនៅជុំវិញទីតាំងប្រហែល៨ម៉ឺនទីតាំងនៅទូទាំងប្រទេស។ ក្រសួងសុខភាព និងសេវាមនុស្សអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីអាមេរិកនឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូចជំរុញ ឬដូសទី៣ជូនដល់ប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្សឺ អេន បាយអូអិនធិច (Pfizer & BioNTech) និង ម៉ូឌែណា (Moderna) ចំនួន២ដូសរួចរាល់ យ៉ាងហោចណាស់រយៈពេល០៨ខែ៕ ប្រភព៖ CNA

  • Update : ក្រុមគ្រូពេទ្យបានធ្វើតេស្តរកកូវីដ-១៩ អាជីវករផ្សារ ៧មករា ទាំងអស់លទ្ធផលគឺ អវិជ្ជមាន

    Update : ក្រុមគ្រូពេទ្យបានធ្វើតេស្តរកកូវីដ-១៩ អាជីវករផ្សារ ៧មករា ទាំងអស់លទ្ធផលគឺ អវិជ្ជមាន

    រាជធានីភ្នំពេញ ៖ អាជីវករផ្សារ ៧ មករា នាំគ្នាទះដៃអបអរសាទរ សប្បាយចិត្តជាខ្លាំង បន្ទាប់ពីបញ្ចប់ការបិទខ្ទប់យកសំណាកអស់រយៈពេលប្រមាណ១ម៉ោងកន្លះ ធ្វើតេស្តលើអាជីវករ និងអ្នករស់នៅជុំវិញចំនួន២៥២នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ គួររំលឹកថា បិទខ្ទប់ផ្សារ៧មករា យកសំណាកបន្ទាប់ពីរកឃើញវិជ្ជ មានកូវីដបំប្លែងថ្មីអាល់ហ្វា៤នាក់ ចេញចូលផ្សារកន្លងមក។ សូមបញ្ជាក់ថា ផ្សារ៧មករា នៅតាមបណ្តោយផ្លូវលេខ២៨៧ ខាងជើងអតីតរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ផ្សារនោះត្រូវបានអាជ្ញាធរខណ្ឌទួលគោក និងសង្កាត់បឹងកក់២ ចុះទៅបិទខ្ទប់ ដោយយកខ្សែហ៊ុព័ទ្ធជុំវិញបិទខ្ទប់ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២១ ដើម្បីយកសំណាកលើអាជីវករនិងអ្នករស់នៅលក់ដូរជុំវិញផ្សារទាំងអស់ ។ លោកចៅសង្កាត់បឹងកក់ទី២បានឲ្យដឹងថា ការឈានទៅបិទខ្ទប់ផ្សារ៧មករា បណ្តោះអាសន្នដើម្បីយកសំណាកនេះបន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគ(អាល់ហ្វា) ចំនួន៤នាក់ រស់នៅតាមបណ្តោយផ្លូវលេខ៦១២ ខាងជើងផ្សារដែលបានចេញចូលទិញម្ហូបនៅក្នុងផ្សារ៧មករា ទើបត្រូវបានអាជ្ញាធរចុះយកខ្សែហ៊ុព័ទ្ធបិទខ្ទប់ដើម្បីយកសំណាកអាជីវករនៅក្នុងផ្សារនិងអ្នកលក់ដូរនៅជុំវិញផ្សារតែម្តង។ា តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនដំបូងអាជ្ញាធរបិទខ្ទប់ ត្រៀមយកសំណាកនៅវេលាល្ងាចថ្ងៃទី១៨ខែ សីហា តែភ្លៀងបង្អុរធ្លាក់ក៍បានលើកពេលមកយកសំណាក់នៅថ្ងៃនេះ។ ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីបិទខ្ទប់ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក់នៅវេលាម៉ោងប្រមាណ១០ព្រឹក ការយកសំណាកអស់រយៈពេលប្រមាណ១ម៉ោងនិង៣០នាទីនៅវេលាម៉ោងប្រមាណ១១និង៣០នាទី បានបញ្ចប់ជាលទ្ធផលធ្វើតេស្ត លើអាជីវករនិងអ្នករស់នៅ លក់ដូរជុំវិញចំនួន២៥២នាក់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់…