-
សម្ដេចតេជោ៖ កម្ពុជា បានប្រគល់ជំនួយជាគ្រឿងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរបស់សម្តេច បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ារួចហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។ គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។ ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ តាមរយៈសហគមន៍អាស៊ាន ជូនមីយ៉ាន់ម៉ាផងដែរ។ សម្ដេចតេជោ បន្តថា ជាមួយគ្នានោះ ដើម្បីរួមចំណែកជួយដោះស្រាយការលំបាករបស់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាពីវិបត្តិជំងឺកូវីដ១៩នេះ…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៦នាក់ និងជាសះស្បើយ ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកំពង់សៀមម្នាក់, ស្រុកកោះសូទិន៤នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកបាធាយម្នាក់,ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរម្នាក់, ទៅពីរាជធានីភ្នំពេញ២នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ រដ្ឋបាលខេត្តក៏បានជូនដំណឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៤នាក់បានជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧០៨ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន១៦ករណី, បានជាសះស្បើយចំនួន៣ពាន់៩៩៤នាក់ និងមានអ្នកស្លាប់ ចំនួន១១២នាក់។
-
អាជ្ញាធរខណ្ឌទួលគោកបឹទខ្ទប់ផ្សារ ៧មករា ដើម្បីយកសំណាកអាជីវករលក់ដូរជុំវិញផ្សារ បន្ទាប់ក្រុមគ្រូពេទ្យរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី (អាល់ហ្វា)

ភ្នំពេញ៖ ផ្សារ ៧មករា ត្រូវបានអាជ្ញាធរខណ្ឌទួលគោកនិងសង្កាត់បឹងកក់២ ចុះយកខ្សែហ៊ុព័ទ្ធបិទខ្ទប់ ដើម្បីយកសំណាកអាជីវករនៅក្នុងផ្សារ និងអ្នកលក់ដូរនៅជុំវិញផ្សារ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានកូវីដ១៩បំប្លែងងថ្មីអាល់ហ្វាចំនួន ៤នាក់នៅក្បែរផ្សារ និងចេញចូលផ្សារទិញម្ហូបកន្លងមក ។ ការបិទខ្ទប់យកសំណាកនេះ បានធ្វើឡើង នៅ ព្រឹក ថ្ងៃទី១៩ ខែសីហា នេះ ហើយក្រុមគ្រូពេទ្យបានចុះយកសំណាកនៅវេលាម៉ោងប្រមាណ១០ ព្រឹក ។ ផ្សារ ៧ មករា ស្ថិតនៅតាមផ្លូលេខ២៨៧ ខាងជើងអតីតរង្វង់មូលទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ តាមអាជ្ញាធរបានឲ្យដឹងថា ការបិទខ្ទប់ផ្សារ៧មករានេះ បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩បំប្លែងថ្មី អាល់ហ្វាចំនួន៤នាក់ រស់នៅតាមផ្លូវលេខ៦១២ សង្កាត់បឹងកក់២ (ក្បែរផ្សារ) ដែលបានចេញចូលទិញម្ហូបនៅក្នុងផ្សារទើបឈានទៅបិទផ្សារយកសំណាក ។ អាជ្ញាធរឲ្យដឹងទើតថា មុនដំបូងអាជ្ញាធរបិទខ្ទប់នៅវេលាល្ងាចថ្ងៃទី១៨ ខែសីហា ដើម្បីយកសំណាកតែភ្លៀងក៏បានលើកពេលមកបិទខ្ទប់នៅព្រឹកវិញ ។ ខណះនេះក្រុមគ្រូពេទ្យកំពុងយកសំណាក តែមិនទាន់ដឹងពីលទ្ធផលឡើយ ៕ សម្បត្តិ
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៥០០នាក់ និងស្លាប់ ១៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៨៧សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៣៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៤៥នាក់ និងករណីឆ្លងសហគមន៍៣៨៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៨សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៣២នាក់ និងមានអ្នកស្លាប់១៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៨សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៧ពាន់៧២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន៣ពាន់២៩៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៧៤៧នាក់ហើយ។
-
ក្រសួងការងារ ណែនាំ ដល់បណ្តារោងចក្រ សហគ្រាស នានា ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺ-១៩

ភ្នំពេញ ៖ យោងសារាចរណែនាំរបស់ក្រសួងសុខាភិបាលលេខ៣៧៣ សខល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមស្មារតីនៃយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩- របស់អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ជាពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប អនុវត្តដូចខាងក្រោម៖ ១ – ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ឲ្យបានយ៉ាងតិច ២ដង មិនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។២ – អាចបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទែហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រភពស្របច្បាប់នានា។៣ – ករណីរកឃើញកម្មករនិយោជិតណាមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ : ០១២ ៤៨៨ ៩៨១ / ០១២…
-
ស្ថានអគ្គកុងស៊ុលកម្ពុជា បានប្រមូលប្រជាពលករ និងកម្មករខ្មែរដែលមកពីបណ្តារខេត្តនានា នៃប្រទេសថៃ ហើយមកកកស្ទៈនៅផ្សាររ៉ងគ្លឿ និងនៅមុខស្ថានអគ្គកុងស៊ុល

នៅថ្ងៃទី១៨សីហា ២០២១នេះផងដែរ ស្ថានអគ្គកុងស៊ុលកម្ពុជាបានប្រមូលប្រជាពលករ និងកម្មករខ្មែរដែលមកពីបណ្តារខេត្តនានានៃប្រទេសថៃហើយមកកកស្ទៈនៅផ្សាររ៉ងគ្លឿ និងនៅមុខស្ថានអគ្គកុងស៊ុលរួមទាំងបងប្អូនអាជីវករ កម្មករនៅផ្សាររ៉ងគ្លឿផងដែរដែលពួកគាត់ត្រៀមសំរុកចេញទៅខ្មែរចំនួន165នាក់ស្រី61និងក្មេង20នាក់។ ស្ថានអគ្គកុងស៊ុលបានអន្តរាគមន៏ទៅសម្ថកិច្ចថៃនិងបានជួលរថយន្តដឹកពួកគាត់ប្រគល់អោយសម្ថកិច្ចនិងក្រុមការងារទប់ស្កាត់កូវីដខ្មែរនៅច្រកអូរបីជាន់ ដើម្បីចាត់វិធានការតាមនិតិវិធីសុខាភិបាលបន្តរ។សួង ពិសិដ្ឋ
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៧៥៤ករណីជាប្រជាជនទូទៅ និង ១៤៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់២០៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩៦ម៉ឺន៩៩៦ករណី ក្នុងនោះមានអ្នកជំងឺ៧៤ម៉ឺន៧ពាន់៩០១នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៨ម៉ឺន៩ពាន់៨៥៩ករណី និងអ្នកជំងឺ៧៧ម៉ឺន៥ពាន់៣២៧នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៨ពាន់៤៩២នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៨ពាន់៥៨៦នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន១០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន២១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន១០ម៉ឺន៨ពាន់៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤០ម៉ឺន៥ពាន់៥៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន២១ម៉ឺន៩ពាន់៦២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៧ម៉ឺន២ពាន់៦៥៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន១ពាន់៣៤៦នាក់ និងជាសះស្បើយចំនួន៣០លាន៣៤ម៉ឺន១ពាន់៨៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣២ម៉ឺន៨៩៨នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦៣នាក់ និងជាសះស្បើយ៣១លាន៥១ម៉ឺន៦ពាន់២២៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៥ម៉ឺន៨ពាន់២២១នាក់ ស្លាប់ចំនួន៥៧ម៉ឺន១ពាន់៧០៣នាក់ និងជាសះស្បើយ១៩លាន៣៦ម៉ឺន២ពាន់៩៩០នាក់ ៕ ប្រភព៖ worldometers
-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦០១នាក់ នៅមណ្ឌលបន្សាបសារធាតុញៀនជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ

សេចក្តីរាយការណ៍បានអោយដឹងថា ការធ្វើសំណាករកមេរោគកូវីដ១៩នេះ បានប្រព្រឹត្តឡើងក្រោមវត្តមាន អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់។ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក ឃុន វុទ្ធី បានឱ្យដឹងថា «ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីមន្ទីរម្នាក់ មានវិជ្ជមានកូវីដ១៩ ។ ដោយមានការសង្ស័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ច និងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀន ចំនួន៦០១នាក់ ស្រី៣០នាក់ បានកើតជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សចំនួន៦៦០នាក់។ លោកបានបន្តថា ចំពោះមុខក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌលនិងបានដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមាន តាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលផងដែរ៕
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ និងជាសះស្បើយ ១៩៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកពួក៣២នាក់, ស្រុកក្រឡាញ់១១នាក់ និងស្រុកបន្ទាយស្រីម្នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៩៩នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៤៧៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់១៣នាក់និងស្លាប់៧៥នាក់។