-
អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចកកម្ពុជា ជូនទៅមីយ៉ាន់ម៉ា

អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក កម្ពុជា រួមមាន៖ ម៉ាស់ចំនួន៣លាន, តេស្ករហ័សចំនួន៥០០.០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន២.០០០ឈុត ម៉ាស៊ីនផលិតអុក ស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង បាន ដឹកជញ្ជូនតាមជើងហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងណៃពិដោ រដ្ឋធានីសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រ កម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅព្រឹកនេះ ដឹកនាំដោយឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការ បច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ រួមនឹងមន្ត្រីជាច្រើនរូបទៀត។សួង…
-
លោកនុត ពុធដារ៉ា នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

កណ្តាល ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុករួមមាន ម៉ាស់ អាកុល សាប៊ូ ប្រដាប់សម្រាប់លាងដៃ ឱសថបុរាណចិន អង្ករ មី ត្រីខ ទឹកត្រី ប្រេងឆា និងសម្ភារៈមួយចំនួនទៀត ៕ ដោយ / គ្រី សម្បត្តិ
-
ជំនួយបរិក្ខារពេទ្យរបស់កម្ពុជា ដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកនេះ

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ នាំយកគ្រឿងបរិក្ខារពេទ្យ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅផ្តល់ជូនដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។ គ្រឿងបរិក្ខារដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង ។ គ្រឿងបរិក្ខារទាំងនេះ ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់ដោយក្រុមការងាររបស់ក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវយក់ សម្បត្តិ ហើយរៀបចំដាក់លើយន្តពិសេសកាលពីថ្ងៃទី១៨ ខែសីហា ។ ក្រៅតែពីការផ្តល់ជាជំនួយបរិក្ខារពេទ្យនេះទៅ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភថវិកាប្រមាណ ២០ម៉ឺនដុល្លារ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។ កម្ពុជា ក៏បានផ្តល់ថវិកាប្រមាណ…
-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧១នាក់និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧១នាក់នោះ រួមមាននៅស្រុកថ្មគោល៣នាក់, ស្រុកបរវេល២នាក់, ក្រុងបាត់ដំបង៦នាក់, ស្រុកបាណន់៦នាក់, ស្រុកសង្កែ៥នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកឯកភ្នំ១៣នាក់, ស្រុករតនមណ្ឌល២នាក់, ស្រុកភ្នំព្រឹកម្នាក់, ស្រុកគាស់ក្រឡម្នាក់, ស្រុកសំពៅលូន២នាក់, ស្រុកកំរៀង៩នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តប៉ៃលិន២នាក់ និងពលករមកពីប្រទេសថៃចំនួន១៦នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៤៤ឆ្នាំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩១៦នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧៣០នាក់ និងមានអ្នកស្លាប់សរុបចំនួ៦១នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៤៨នាក់ថ្ងៃនេះ រួមមាននៅស្រុកស្វាយអន្ទរ ១៨នាក់, ស្រុកពាមរក៍ ៦នាក់, ស្រុកកំពង់ត្របែក ៦នាក់, ស្រុកព្រះសេ្ដច ៤នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកពាមជរ ២នាក់, ស្រុកមេសាង ២នាក់, ស្រុកពារាំង ២នាក់, ស្រុកស៊ីធរកណ្ដាល ២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និង ទៅពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីអាយុ៥៦ឆ្នាំនៅស្រុកព្រះស្ដេច និងទី២ បុរសអាយុ ៣០ឆ្នាំនៅស្រុកពារាំង ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៥ពាន់ ៣៨៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៧០៨នាក់ និងស្លាប់១០២នាក់។
-
ប្រជាពលរដ្ឋជាង ៩លាន ២សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន២សែន៧ម៉ឺន២ពាន់៧៦៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៥សែន៧ម៉ឺន៧ពាន់៩៦៨នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៨ថ្ងៃចាក់បាន៧០ម៉ឺន៣ពាន់៦៧នាក់ ស្មើនឹង៣៥,៧៤%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៦៥ម៉ឺន៣៣៣នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន២សែន៨ម៉ឺន២ពាន់១០៥នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៧,៩៥%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៨សីហាឆ្នាំ២០២១ ចាក់បានចំនួន៣៥ម៉ឺន៧ពាន់៨៩៧នាក់។
-
មនុស្ស ១ពាន់ ៨៦៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៨សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៩សីហាបានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៨សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១៨៩៣ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន់៨៦៧នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គលម្នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៩៨៧គ្រឿង, និង ពិន័យជាប្រាក់ចំនួ១៧លាន៥សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តចុះពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកំលាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ អនុវត្តតាមលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចំនួន០២គោលដៅគឺ៖ ទី១-គោលដៅផ្លូវ១០១៩ មុខទីតាំវបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។ ទី២-គោលដៅផ្លូវ៥៩៨ មុខវិហ៊ាយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងធ្វើការល្បាតតាមផ្លូវ តាមភោជនីយ៏ដ្ឋាន និងកន្លែងលក់ដូរក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ បំបែកការជួបជុំ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ និងធ្វើការល្បាតតាមផ្លូវ តាមភោជនីយ៏ដ្ឋាន និងកន្លែងលក់ដូរក្នុងភូមិសាស្ត្រសង្កាត់ទាំង០៦ បំបែកការជួបជុំ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ យោងតាមការណែនាំបន្ថែមសេចក្តីសម្រេចលេខ០២០/២១ សណន របស់សាលារាជធានីភ្នំពេញ ស្តីពី« ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ »។ ជាក់ស្ដែង ក្នុង ការចុះអនុវត្តការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ បានធ្វេីឡេីងតាមមូលដ្ឋានសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មី(Delta)…
-
ផ្ទុះកណីឆ្លងកូវីដ-១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន ៦០១នាក់ ត្រូវបានក្រុមចម្រុះប្រតិបត្តិការដឹកទៅព្យាបាល

បន្ទាយមានជ័យ ៖ ផ្ទុះករណីឆ្លងមេរោគកូវីដ១៩នៅមណ្ឌលជីវីតថ្មីភ្នំបាក់ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន ៦០១នាក់ / ស្រី ៣០នាក់លើ ៦៦០នាក់បានឆ្លងជម្ងឺកូវីដ១៩ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យចេញបញ្ជារ ឱ្យដឹកយកទៅមណ្ឌលព្យាបាលនៅខាងក្រៅ ។ ប្រតិបត្តិការនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដឹកនាំផ្ទាល់ដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្នុងមណ្ឌលនេះ មានមន្ត្រីនគរបាលម្នាក់និងមន្ត្រីមន្ទីរម្នាក់មានវិជ្ជមានកូវីដ១៩ ។តមក ដោយមានការសង្ស័យនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌល។ក្នុងនោះ មន្ត្រីសមត្ថកិច្ចនិងជំនាញអវិជ្ជមានចំនួន ៨០នាក់ ។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀនចំនួន៦០១នាក់/ស្រី៣០នាក់ លើអ្នកបន្សាបសរុប ៦៦០នាក់ មានវិជ្ជមានកូវីដ១៩ ។ លោកបានបន្តថា ៖ ចំពោះមុខ ក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌល ។ ក្នុងនោះមានអ្នកបន្សាបគ្រឿងញៀន ៥០នាក់បានរឡើងរបងនិងទម្លុះទ្វារចេញពីមណ្ឌល ។ ប៉ុន្តែត្រូវកម្លាំងចម្រុះចាប់បានវិញ ចំនួន ៤៧នាក់ និង ៣នាក់ទៀត ត្រូវបានស្រាវឃើញនិងចាប់មកវិញបន្តបន្ទាប់ ។ ឯកឧត្ដម…
-
អាស៊ានឆ្លងកូវីដ១៩ មានជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៣ពាន់៦៤២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ម៉ឺន៣ពាន់៦៤២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៥ពាន់៧៦៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៩០ម៉ឺន៨ពាន់២៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់១២៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២ម៉ឺន១ពាន់១៤១នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន២ពាន់២៤២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៤៦ម៉ឺន៦ពាន់៥១២ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៣០២នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៥១៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩៦ម៉ឺន៨ពាន់៩៥៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់២៨៥នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន១ពាន់៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៧៧ម៉ឺន៦ពាន់៤៩៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន៦២៣នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៣០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦ម៉ឺន២៩១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៧៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៦២៣នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៩ពាន់៦០៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៩ម៉ឺន៣ពាន់៣០១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៤៧២នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៩៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៧ពាន់១៩០ករណី។ ចំណែកការស្លាប់ថ្មី១២ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៣០នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៣៣៤ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៥នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន១ពាន់២៩ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៩៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩៤៦ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៩៣ម៉ឺន៩ពាន់៣០២ករណី, និងការស្លាប់មាន១៩ម៉ឺន៥ពាន់២៣៣នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៩លានករណី, និងការស្លាប់មានជាង៤លាន៣៩ម៉ឺននាក់៕