-
ក្រុមគ្រូពេទ្យខេត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ ជូនមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ជាង ៥០០នាក់

កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលក្រសួងសុខាភិបាលនិងក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង ដែលបានអនុញ្ញាតឱ្យមន្ត្រីនគរបាលទាំងអស់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងជាង ៥០០ នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ដែលជាដូសជំរុញ ដើម្បីថែទាំសុខភាពជូនមន្ត្រីនគរបាលខេត្ត ដែលជាកងកម្លាំងជួរមុខក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានផ្ដាំផ្ញើដល់ មន្ត្រីនគរបាលយើងទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី៣នេះហើយត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យដោយត្រូវថែទាំសុខភាពឲ្យបានល្អ កុំហូបគ្រឿងស្រវឹង និងកុំធ្វើការធ្ងន់ ដើម្បីឲ្យអង់ទីគ័រ បណ្ដុះបានល្អក្នុងខ្លួនរបស់យើង ដើម្បីធានាបានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ចូលក្នុងគ្រួសារ និងក្មុងសហគមន៍យើង ។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ក្នុងថ្ងៃនេះគឺ អាចនឹងដំណើរការចាក់ជូនមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្ត សរុបមានចំនួន ៥២៤នាក់ដែលអាចប្រើរយៈពេលមួយថ្ងៃកន្លះទើបរួចរាល់ ។ នៅក្នុងឱកាសនេះដែរលោកស្នងការនគរបាលខេត្តក៏បានជូនផ្លែឈើជាកាដូ និងថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យខេត្តចំនួន ៩នាក់ដែលបានស្ម័គ្រចិត្តចុះមកជួយចាក់វ៉ាក់សាំងជូនមន្ត្រីនគរបាលយើងផងដែរ ។ ដោយឡែកនៅក្នុងថ្ងៃទី១៨ ខែសីហានេះដែរ លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំងបានឲ្យដឹងថានៅក្នុងវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុមគ្រូពេទ្យខេត្តក៏បានចុះមកចាក់វ៉ាក់សាំងដូសទី…
-
លោកជំទាវ ម៉ែន សំអន ទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពីសប្បុរសជនសម្រាប់ជួយដល់ពលករចំណាកស្រុកវិលត្រលប់មកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាននៃខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោកស្រី ហួង គួយអ៊ីន និង លោក តៃ ចាំងហួរ ជាពាណិជ្ជករ ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅខេត្តស្វាយរៀង ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង…
-
ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋ និងអាជីវករនៅផ្សារបឹងទំពុនម្សិលមិញ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៧នាក់

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានចុះយកសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារក្រមួន និងផ្សារបឹងទំពុន ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ បំឡែងថ្មីជាប្រភេទ (Delta) ដែលបានចូលទៅទិញសម្ភារៈក្នុងផ្សារបឹងទំពុន ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានយកសំណាកលើមនុស្សសរុប ៧៩៥នាក់ រកឃើញអ្នកមានវិជ្ជមាន ចំនួន ៥នាក់ (ប្រុស១នាក់)។ បន្ទាប់មកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានបន្តយកសំណាកប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ ៥១BT ភូមិសន្សំកុសល ៣ សង្កាត់បឹងទំពុនទី១ ដែលសង្ស័យមានការប៉ះពាល់ផ្ទាល់ និងប្រយោលចំនួនប្រមាណ៤០ខ្នងផ្ទះ និងមានប្រជាពលរដ្ឋស្នាក់នៅប្រមាណ២០០នាក់ ដោយបានយកសំណាកចំនួន ១៣៧នាក់ រកឃើញអ្នកវិជ្ជមាន២នាក់។ សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានយកសំណាកលើប្រជាពលរដ្ឋ និងអាជីវករសរុបចំនួន ៩៣២នាក់ រកឃើញអ្នកមានវិជ្ជមានចំនួន ៧នាក់៕ ដោយ/ ឆៃហួត និងប៊ុនធី
-
ក្រសួងការងារដាក់ចេញវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាកដាលជំងឺកូវីដ-១៩នៅតាមរោងចក្រសហគ្រាស

ក្រសួងការងារនៅថ្ងៃទី១៨សីហានេះ ចេញសេចក្ដីណែនាំមួយ ដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស។ សេចក្ដីនាំបានតម្រូវឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តនូវវិធានការមួយចំនួនដូចជា ទី១-ត្រូវរៀបចំធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ឲ្យបានយ៉ាងតិច២ដងមុនថ្ងៃទី១០កញ្ញាឆ្នាំ២០២១។ ទី២-អាចបញ្ជាទិញឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។ ទី៣- ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័សនោះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល១១៥។ ទី៤- ត្រូវបន្តណែនាំដល់កម្មករនិយោជិតឲ្យបន្តអនុវត្តវិធានការអនាម័យ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ ។
-
ខេត្តក្រចេះបានរកឃើញការឆ្លងថ្មីចំនួន ១៣នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

-
រកឃើញករណីវិជ្ជមាន មេរោគកូវីដ-១៩ បំប្លែងថ្មី Delta លើសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា

ធនាគារប្រៃសេណីយ៍កម្ពុជា ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមាន មេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅទីតាំងនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅធនាគារប្រៃសេណីយ៍កម្ពុជា នោះកាលពីថ្ងៃទី ១៣ ខែសីហា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១ នៅធនាគារប្រៃសេណីយ៍កម្ពុជានេះ សូមដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
-
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៦៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៩លាន៣៨ម៉ឺន២ពាន់៤៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៩ម៉ឺន៤ពាន់៧៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៦៧ម៉ឺន៦៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៨៩ម៉ឺន៦ពាន់៥៨២នាក់ ស្លាប់ចំនួន៦៤ម៉ឺន៩៣នាក់ និងជាសះស្បើយចំនួន៣០លាន២៨ម៉ឺន៩ពាន់៩៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៨ម៉ឺន៥ពាន់១០១នាក់ ស្លាប់៤៣ម៉ឺន២ពាន់៥៥២នាក់ និងជាសះស្បើយ៣១លាន៤៧ម៉ឺន៨ពាន់៤០៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤១ម៉ឺន៧ពាន់២០៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៧១៨នាក់ និងជាសះស្បើយ១៩លាន៣១ម៉ឺន៣ពាន់៥៤៦នាក់ ៕ ប្រភព៖ worldometers
-
មនុស្សរាប់ម៉ឺននាក់នៅតែកកកុញ នាព្រលានយន្តហោះអន្តរជាតិ របស់អាហ្វហ្គានីស្ថាន

ចំណតអាយានដ្ឋានអន្តរជាតិរបស់រដ្ឋធានីកាប៊ូល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៧ សីហា នៅតែបន្តមានមនុស្សកកកុញរាប់ម៉ឺននាក់ ទាំងជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានដែលបន្តព្យាយាមចាកចេញពីប្រទេសនេះ ក្រោយពេលសង្ឃ័យថា ពួកតាលីបង់បិទខ្ទប់ចំណតអាកាសយាននេះ បន្ទាប់ពីពួកគេបានគ្រប់គ្រងអាហ្វហ្គានីស្ថានហើយនោះ។ អគ្គលេខាធិការអង្គការសម្ពន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយថា ស្ថាប័នយោធាអន្តរជាតិមួយនេះបានបញ្ជូនយន្តហោះបន្ថែមទៅធ្វើប្រតិបត្តិការជម្លៀសខ្លួន ក្រោយពេលសមាជិកខ្លួនបានជួបប្រជុំគ្នា កាលពីម្សិលមិញ ដោយគេដឹងថា យន្តហោះពាណិជ្ជកម្មបានជាប់គាំងហើយនោះ។ បន្ថែមពីនេះ អាមេរិកក៏បានបញ្ជូនកម្លាំងយោធាទៅការពារដែរ ដោយចំនួនទាហានអាមេរិកកើនដល់ប្រមាណ៤ពាន់នាក់ហើយ។ បើតាមមន្ត្រីអាមេរិកថា អាមេរិកដាក់ផែនការបង្កើនចំនួនយន្តហោះទៅទទួលជនភៀសខ្លួន ប្រមាណពី៥ពាន់ទៅ៩ពាន់នាក់ ក្នុង១ថ្ងៃៗ។ យន្តហោះអាមេរិកបានដឹកជនភៀសខ្លួនច្រើនជាង ៣ម៉ឺននាក់ហើយ តាមយន្តហោះ ពីរដ្ឋធានីកាប៊ូល ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសគុយវ៉ែត និងកាតា។ អាមេរិកក៏អះអាងដែរថា ពួកតាលីបង់បានសន្យាថា សុវត្ថិភាពនៃការធ្វើដំណើរបស់ជនស៊ីវិល ដែលចង់ចាកចេញតាមចំណតនៅកាប៊ូលដែរ៕
-
ថៃ និងកម្ពុជា ស្នើ និងជ្រើសតែ ៥០០នាក់ក្នុង១ថ្ងៃៗ សម្រាប់ពលករខ្មែរនៅផ្សាររោងគ្លឿដែលនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញ

បន្ទាយមានជ័យ ៖ ក្រុមការងារភាគីថៃ-កម្ពុជា បានស្នើ និងរៀបចំឱ្យពលករ កម្មករខ្មែរដែលប្រកបរបរ និងជាប់គាំងនៅម្តុំផ្សាររោងក្លឿ ឃុំប៉ារ៉ៃស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ អាចវិលត្រឡប់មកប្រទេសកម្ពកជា តាមច្រកព្រំដែនណូនម៉ាក់មុន ស្រុកគោកស៊ូង-អូរបីជាន់ស្រុកអូរជ្រៅ និងច្រកព្រំដែនតាប្រាយ៉ាស្រុកតាប្រាយ៉ា -បឹងត្រកួនស្រុកថ្មពួក ក្នុងចំនួន ៥០០នាក់ក្នុង១ថ្ងៃៗ ។ ការរៀបចំដូច្នេះមកពីលទ្ធភាពនៃមធ្យោបាយរៀបចំ ដឹកជញ្ជូន បែបបទ និងវិធានការសុខាភិបាលលើការយកសំណាក ការបញ្ជូនទៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល(សម្រាប់អ្នកវិជ្ជមាន)និងបញ្ជូនទៅមណ្ឌលចតកតាឡីស័កសម្រាប់អ្នកអវិជ្ជមាន ។ នេះបើយោងក្រុមការងារនៃភាគីទាំង២ បានប្រាប់សារព័ត៌មានកាពីថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ ។ សូមរំលឹកថា ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបើកព្រំដែន កម្ពុជា-ថៃ សម្រាប់ពលករខ្មែរនៅប្រទេសថៃអាចវិលមកមាតុប្រទេសឡើងវិញ ក្រោយប្រកាសបិទខ្ទប់រយៈពេល ១៤ថ្ងៃ ត្រឹមម៉ោង១១ និង ៥៩នាទីអាធ្រាត្រថ្ងៃទី១២ ខែសីហា ឬអាចថា ត្រឹមព្រឹកថ្ងៃិ១៣ ខែសីហា កន្លងមក ពលករខ្មែររាប់ពាន់នាក់ ដែលជាប់គាំងនៅតាមជំរំតង់តាមខ្សែបន្ទាត់ព្រំដែន និងតាមកន្លែងផ្សេងទៀតអាចវិលត្រឡប់ចូលប្រទេសកម្ពុជាបានវិញ ។ ក្នុងនោះ ក្រុមការងារអាជ្ញធរ កងកម្លាំង គ្រូពេទ្យបានយកសំណាក និងដឹកជញ្ជូនទៅមណ្ឌលព្យាបាល…