-
រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្ត្រាក្រុងស្ទឹងត្រែង ក្រោយការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ប្រភេទថ្មី Delta

រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចលេខ ០៩៥/២១ សសរ ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ រដ្ឋបាលខេត្ត បានបញ្ជាក់ ពីភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា «តំបន់ក្រហម ,តំបន់លឿងទុំ និងតំបន់លឿង» អាស្រ័យតាមកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាត់ស្តែង។ “តំបន់ក្រហម” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ,”តំបន់លឿងទុំ” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ-១៩។ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បន់បិទខ្ទប់ ជា “តំបន់ក្រហម” ,”តំបន់លឿងទុំ” និង”តំបន់លឿង” ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។ ចំពោះភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស…
-
បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ឬជំរុញ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តសៀមរាប

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការ សរុបចំនួន ៧,២៦៧នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ អាស្ត្រាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យមន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយ ស៊ាន សុផាត
-
ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ អាស្ត្រាហ្សេណេការ ចំនួន ៣៧៦ដូស ជូនដល់អតីតយុទ្ធជន និងកងកម្លាំងនគរបាលចូលនិវត្តន៍ នៅខេត្តកំពង់ឆ្នាំង

កំំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០២១ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូស ទី៣ (ជាដូសជំរុញប្រភេទអាស្ត្រាហ្សេណេការ)ចំនួន៣៧៦ដូស ជូនអតីតយុ ទ្ធជន និងកងកម្លាំងនគរបាលចូលនិ វត្តន៍ នៅក្មុងមណ្ឌសុខភាព ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកជំទាវ ប៊ន សុភី បានឲ្យដឹងថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគួពីសុខទុក្ខបងប្អូនអតីតយុទ្ធជនជានិច្ច ហើយបានផតល់ការចាក់វ៉ាក់សាំងដូស ទី៣ (ជាដូសជំរុញប្រភេទអាស្ត្រាហ្សេណេការ)ជូនអតីតយុ ទ្ធជន និងកងកម្លាំងនគរបាលចូលនិ វត្តន៍ ដើម្បីការពារដល់សុខ ភាពរបស់បងប្អូនអោយបានល្អប្រសើរ ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី។ លោកជំទាវ ប៊ន សុភី ក៏បានធ្វើការអំពាវនាវបន្តចូលរួមការអនុវត្តនូវវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូច ជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ទើបយើងអាចកាត់ផ្ដាច់បាននូវការឆ្លងរាលដាលជំងឺកូវី១៩ ចូលក្នុងសហគមន៍យើង ៕សុខ គឹមសៀន
-
កម្ពុជាសម្រេចកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ៨៥% នៅទូទាំងប្រទេស

-
ខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨៧នាក់ និងមានអ្នកជាសះស្បើយចំនួន ១១៥នាក់

-
ឯកឧត្តម ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទZOOM ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្របែក បានរៀបចំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក និងឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក។ ក្នុងកិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ ទាំង១៣ ព្រមទាំង ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានទី១ ក្រុមការងារឃុំទាំង១៣ និងសមាជិក-សមាជិកា ជាច្រើនរូបទៀតផងដែរ។ ជាការចាប់ផ្ដើម លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្របែក ជូនឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន ព្រមទាំង សមាជិក-សមាជិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ។ ក្រោយស្ដាប់របាយការណ៍រួច ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារស្រុកកំពង់ត្របែក…
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៥នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកបាធាយម្នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកព្រៃឈរ៣នាក់ និងមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីជនជាតិខ្មែរ អាយុ៨៦ឆ្នាំ នៅ ស្រុកកោះសូទិន និងទី២ ស្ត្រីជនជាតិខ្មែរអាយុ៨៣ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាមខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៥៩ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩២៤នាក់ និងមានអ្នកស្លាប់ ចំនួន១១១នាក់។
-
យុទ្ឋនាការចាក់វ៉ាក់សាំងការពារកូវីត-១៩ សំរាប់កុមារអាយុចាប់ពី ១២ ដល់ក្រោមអាយុ ១៨ឆ្នាំ ចាប់ផ្តេីមដំណេីរការហេីយ

រតនគិរី ៖ ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កុមារអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ នៅខេត្តរតនគិរី ត្រូវបានទទួលវ៉ាក់សាងការពារជំងឺកូវីដ-១៩ ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅក្រុងបានលុង និងនៅតាមបណ្តាស្រុកទូទាំងខេត្តនៅជំហានបន្តបន្ទាប់ទៀត ។ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារនេះ ក្នុងគោលដៅបើកដំណើរការឡើងវិញនូវវិស័យអប់រំដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជាសកលកូវីដ-១៩ ។ សូមបញ្ជាក់ថា នៅទូទាំងខេត្ត មានកុមារអាយុពី ១២ ដល់ក្រោម ១៨ឆ្នាំ ប្រមាណជាង ៣ម៉ឺននាក់ ដែលត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៥០០នាក់ និងស្លាប់ ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៧សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៦សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៥៦នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៦៧នាក់ និងករណីឆ្លងសហគមន៍៣៨៩នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៦សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧១៦នាក់ និងមានអ្នកស្លាប់១៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៦សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៦ពាន់៥៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន១ពាន់៩១៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៧១៨នាក់ហើយ។
-
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

រតនគិរី ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) លើមនុស្សចំនួន ៥៤៧នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៨៨៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៦៧២នាក់ និងស្លាប់ ០៧នាក់ ៕ ដោយ គតិ យុត្ត