-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក៧៥នាក់, ស្រុកសូទ្រនិគម៦នាក់, ក្រុងសៀមរាបម្នាក់ និងស្រុកប្រាសាទបាគង១១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ បុរសអាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និងទី២ស្ត្រីអាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២៩៥នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៦៣៧នាក់និងស្លាប់៧៥នាក់។
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់៨៥៦ករណីជាប្រជាជនទូទៅ និង ២៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៧៩១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩១ម៉ឺន៩ពាន់៥៧៩ករណី ក្នុងនោះមានអ្នកជំងឺ៧០ម៉ឺន៣ពាន់១១នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៤ម៉ឺន៨ពាន់៤៤២ករណី និងអ្នកជំងឺ៧៣ម៉ឺន៤៣៧នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៧ពាន់៨៧៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៧ពាន់៩៧៣នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៨លាន៧០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៨ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៨លាន៧០ម៉ឺន៥ពាន់២០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៨ម៉ឺន៣ពាន់៧៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៩ម៉ឺន៣ពាន់៧១៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៧៣ម៉ឺន៦ពាន់៩៨៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៨ពាន់៧៩៨នាក់ និងជាសះស្បើយចំនួន៣០លាន២២ម៉ឺន៧ពាន់៣០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៤ម៉ឺន៩ពាន់៩០០នាក់ ស្លាប់៤៣ម៉ឺន២ពាន់១១២នាក់ និងជាសះស្បើយ៣១លាន៤៤ម៉ឺន១ពាន់២៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៣៧ម៉ឺន៨ពាន់៩៨៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៩ពាន់៥៨១នាក់ និងជាសះស្បើយ១៩លាន២៥ម៉ឺន៥ពាន់៩២៧នាក់ ៕ ប្រភព៖ worldometers
-
ខេត្តរតនគិរី និងខេត្តដ៏ទៃមួយចំនួន ត្រូវបានកំណត់ក្នុងភូមិសាស្រ្តដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៤នាក់និងជាសះស្បើយ ១៣១នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧៤នាក់នោះ រួមមាននៅស្រុកភ្នំព្រឹក១២នាក់, ស្រុកបាណន់៥នាក់, ស្រុកថ្មគោល៣នាក់, ស្រុកសំពៅលូនម្នាក់, ស្រុកបរវេល២នាក់, ស្រុកឯកភ្នំ៥នាក់, ស្រុកកំរៀង១១នាក់, ក្រុងបាត់ដំបង៧នាក់, ស្រុកមោងឬស្សី២នាក់, ស្រុកសង្កែ៤នាក់,ស្រុករតនមណ្ឌលម្នាក់, មកពីខេត្តព្រៃវែង៣នាក់, មកពីខេត្តកំពង់ស្ពឺម្នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងពលករមកពីប្រទេសថៃចំនួន១៥នាក់។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៦១នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៤១៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៤នាក់ និងជាសះស្បើយ ២៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣០នាក់និងជាសះស្បើយ ៥០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមជរ ៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកបាភ្នំ៤នាក់, ស្រុកមេសាង២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកពាមរក៍ម្នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តសៀមរាបម្នាក់, មកពីខេត្តកំពង់ចាមម្នាក់ និងមកពីខេត្តស្វាយរៀង ម្នាក់។ នៅរដ្ឋបាលខេត្តក៏បានជូនដំណឹងដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជំងឺកូវីដ-១៩ចំនួន៥០នាក់បានជាសះស្បើយផងដែរ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៧៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៥២៩នាក់ និងស្លាប់៩៥នាក់។
-
អាជ្ញាធរខេត្តរតនគិរី នឹងប្រើធម៌ក្តៅផាកពិន័យចំពោះ អាជីវករ ប្រជា ពលរដ្ឋ ដែលមិនគោរពគោលការណ៍មិនពាក់ម៉ាស និងនៅជួបជុំគ្នាច្រើន

រតនគិរី ៖ ក្នុងឱកាស ដឹកនាំ មន្ត្រី ជំនាញ និង អ្នកពាក់ព័ន្ធ ចុះ ពិនិត្យ និង សិក្សា នៅ ផ្សារបានលុង ក្នុង ក្រុងបានលុង កាល ពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះ អាជ្ញាធរខេត្ត នឹងធ្វើ ការ ផាកពិន័យ ធ្ងន់ធ្ងរ ជាង មុន ទៅលើ អាជីវក រណា ដែល មិន ពាក់ ម៉ាស់ និងពាក់ ម៉ាស់ មិន ត្រឹមត្រូវ ព្រមទាំង ប្រជាពលរដ្ឋ ណា ដែល ធ្វើការ ជួបជុំ គ្នាច្រើន ខុសពី ការណែនាំ របស់ រាជរដ្ឋាភិបាល ក៏ ដូច…
-
ប្រជាពលរដ្ឋជាង ៩លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៤ម៉ឺន៤ពាន់៥៤៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៣សែន៦ម៉ឺន៤ពាន់៥២២នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៦ថ្ងៃចាក់បាន៥៨ម៉ឺន៨ពាន់៣៣៣នាក់ ស្មើនឹង២៩,៩១%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៤ម៉ឺន២ពាន់៥៥២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន២សែន៤ម៉ឺន៩ពាន់៩៣៧នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៦,៥៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៦សីហាឆ្នាំ២០២១ ចាក់បានចំនួន២៧ម៉ឺន៧ពាន់៧៤នាក់។
-
ថៃ៖ អត្រាស្លាប់មនុស្សប្រចាំថ្ងៃព្រោះកូវីដ ហក់ឡើងខ្ពស់ខ្លាំងពុំធ្លាប់មាន

ក្រសួងសុខាភិបាលថៃបានប្រកាស នាថ្ងៃទី១៧ សីហា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៣៩នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ។ ចំនួនមនុស្សស្លាប់នេះគឺជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានទេនៅប្រទេសថៃ ដោយកាលពីថ្ងៃទី១០ សីហា ក៏ធ្លាប់មានខ្ពស់ដែរ តែត្រឹម២៣៥នាក់។២៤ម៉ោងមកនេះ ក្រសួងបន្តថា ក៏មានមនុស្សឆ្លងថ្មី ២០១២៨នាក់ទៀតផងដែរ ដោយក្នុងចំណោមនេះ មានឆ្លងក្នុងពន្ធនាគារចំនួន២៧២នាក់ ប៉ុន្តែមានជាសះស្បើយវិញ ចំនួន២០៧៩១នាក់។ ប្រទេសថៃមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់៧៩៧៣នាក់ហើយ ខណៈដែលករណីឆ្លងសរុបកើនដល់ ជិត៩៥ម៉ឺននាក់ ជាសះស្បើយជាង៧៣ម៉ឺននាក់៕ ប្រភពពីបាងកកប៉ុស្តិ៍