-
ថៃស្លាប់មនុស្សព្រោះកូវីដ ៣១២នាក់ទៀត ឆ្លងថ្មីជាង២ម៉ឺននាក់ របាយការណ៍ព្រឹកថ្ងៃពុធនេះ

ក្រសួងសុខាភិបាលថៃបានចេញផ្សាយ នាព្រឹកថ្ងៃទី១៨ សីហា ២០២១ថា ប្រទេសនេះមានឆ្លងជំងឺកូវីដ១៩ ចំនួន២០៥១៥នាក់ទៀត និងស្លាប់មនុស្សព្រោះជំងឺនេះ ៣១២នាក់ទៀត ក្នុងរយៈពេលប្រមាណ២៤ម៉ោងចុងក្រោយមកនេះ។ ក្នុងចំណោមនេះ ក៏នៅតែមានឆ្លងក្នុងពន្ធនាគារ ចំនួន២៤៨ករណីទៀតផងដែរ។ ថៃមានមនុស្សឆ្លងកូវីដ១៩ សរុបកើនដល់ ៩៦៨,៩៥៧នាក់ហើយ ជាសះស្បើយចំនួន ៧៥៣,១៩១នាក់ ស្លាប់មនុស្សកើនដល់ចំនួន ៨២៨៥នាក់ហើយ៕
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១២នាក់នោះ រួមមានកម្មកររោងចក្រ៥នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន៥នាក់, ពលករមកពីប្រទេសវៀតណាមម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺ បុរសអាយុ៦៩ឆ្នាំ នៅស្រុករមាសហែក។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៣៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៩៨៥នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៤នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពោធិ៍រៀង៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៥នាក់, ស្រុកពារាំង៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសអាយុ៧០ឆ្នាំនៅស្រុកកំពង់ត្របែក, ទី២ បុរសអាយុ៥២ឆ្នាំនៅស្រុកកំពង់ត្របែក, ទី៣ ស្ត្រីអាយុ៦៣ឆ្នាំនៅស្រុកពារាំង និងទី៤ ស្ត្រីអាយុ៥៧ឆ្នាំនៅស្រុកពាមរក៍។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៣៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៦០៦នាក់ និងស្លាប់១០០នាក់។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។ ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩…
-
ប្រជាពលរដ្ឋជាង ៩លាន ១សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន១សែន៥ម៉ឺន៧ពាន់២៤៥នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៤សែន៧ម៉ឺន៩ពាន់១១០នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៧ថ្ងៃចាក់បាន៦៣ម៉ឺន៤ពាន់២៨០នាក់ ស្មើនឹង៣២,២៥%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៥ម៉ឺន៤ពាន់៧០នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន២សែន៦ម៉ឺន៤ពាន់២៥៣នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៧,២៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៧សីហាឆ្នាំ២០២១ ចាក់បានចំនួន៣១ម៉ឺន៦ពាន់៩១៣នាក់។
-
មនុស្ស ២ពាន់ ២៩០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៧សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៨សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់១០៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២ពាន់២៩០នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គល៦នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១ពាន់១៣២គ្រឿង, និង ពិន័យជាប្រាក់ចំនួ៣៤លាន៤សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
សេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣

-
រដ្ឋបាលខេត្តរតនគិរី បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ និងមេរោគបប្លែងខ្លួនថ្មី(Delta) ចំនួន ០១ករណី

រតនគិរី ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) លើមនុស្សចំនួន ៦២៣នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ និងករណីមេរោគបំប្លែងថ្មី(Delta) ចំនួន ០១ករណី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ៨៨៦នាក់(ករណីDelta ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៦៧២នាក់ និងស្លាប់ចំនួន ០៧នាក់ ៕ ដោយ គតិ យុត្ត
-
រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៧នាក់ ស្រី ៣៥នាក់បន្ថែមទៀត

តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៧នាក់ ស្រី ៣៥នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ១០នាក់ ស្រី០៤នាក់ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១។ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៧៦៥នាក់ ស្រី ៣៧៤នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០៩នាក់ ស្រី ០៦នាក់ ,អ្នកជាសះស្បើយ ៤៩៥នាក់ ស្រី ២២១នាក់ និងកំពុងសម្រាកព្យាបាល ២៦៤នាក់ ស្រី ១៥១នាក់ និងសរុបករណីស្លាប់ ០៦នាក់ ស្រី ០២នាក់ ៕
