Category: Covid-19

  • កាកបាទក្រហមកម្ពុជា ប្រគល់លិខិតបញ្ជាក់ពីការផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    កាកបាទក្រហមកម្ពុជា ប្រគល់លិខិតបញ្ជាក់ពីការផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ភ្នំពេញ ៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី ១៨ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងប្រគល់ជូន ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា នូវលិខិតបញ្ជាក់ស្តីពីការឧបត្ថម្ភថវិកាចំនួន 100,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដេីម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅប្រទេសមីយ៉ាន់ម៉ា។ ថវិកានេះ នឹងត្រូវផ្ទេរតាមរយៈប្រព័ន្ធធនាគារ ពីគណនីរបស់កាកបាទក្រហមកម្ពុជា ទៅកាន់គណនីរបស់កាកបាទក្រហមមីយ៉ាន់ម៉ា។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការកោតសរសេីរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • C​E​O ​ក្រុមហ៊ុន​អាមេរិក​ ​៩​០​រូប​ ​ជំរុញ​រដ្ឋាភិបាល​ខ្លួន​ ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​ឲ្យ​វៀតណាម​បន្ថែម

    C​E​O ​ក្រុមហ៊ុន​អាមេរិក​ ​៩​០​រូប​ ​ជំរុញ​រដ្ឋាភិបាល​ខ្លួន​ ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​ឲ្យ​វៀតណាម​បន្ថែម

    បណ្តា​អគ្គនាយក​ C​E​O ​ក្រុមហ៊ុន​ធំ​ៗ​របស់​អាមេរិក​ ​ចំនួន​៩​០​រូប​បាន​ជំរុញ​ដល់​ប្រ​ធានា​ធិ​បតីអាមេរិក​ ​លោក​ ចូ ​បៃ​ឌិន​ ​ពន្លឿន​ការ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​ដល់​ប្រទេស​វៀតណាម​បន្ថែម​ទៀត​ ​ខណៈ​ដែល​វៀតណាម​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ក្តៅ​គគុក​ ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រ​ធានា​ធិ​បតិ​អាមេរិក​នេះ​ ​មាន​បណ្តា​ក្រុមហ៊ុន​នានា​ ​​រួម​មាន​ទាំង A​d​i​d​as​, ​Coach​, ​Gap​, ​H​an​e​s​brand​s, N​i​k​e​, ​V​F​ ​និង​ ​Under​ ​Amour​​បាន​គូស​បញ្ជាក់​ថា​ ​វៀតណាម​គឺជា​ដៃគូ​សេដ្ឋកិច្ច​ ​និង​​ផ្គត់ផ្គង់​សំខាន់​របស់​អាមេរិក​។​ ​បណ្តា​អគ្គនាយក​ទាំងនោះ​បាន​ស្នើ​ដល់​លោក​ ​បៃ​ឌិន​ ​ពន្លឿន​ការ​ផ្តល់​អំណោយ​វ៉ាក់សាំង​និង​ស​ម្ភារ ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​វៀតណាម​ ​ដើម្បីឲ្យ​ឆាប់​បាន​យកឈ្នះ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​កត់​សម្គាល់​ថា​ ​វិបត្តិ​បុគ្គលិក​ធ្វើការ​នៅ​វៀតណាម​ ​ក៏​ជា​វិបត្តិ​របស់​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​ដែរ​។​ ​សហរដ្ឋអាមេរិក​ ​មកទល់​ពេលនេះ​ ​បាន​ផ្តល់​វ៉ាក់សាំង​ ​ប្រ​ភេ​ស​ចំនួន​៥​លាន​ដូ​ស​ ​ដល់​វៀតណាម​ ​តាមរយៈ​យន្ត​ការ​កូ​វ៉ា​ក់​របស់​អង្គការសុខភាព​ពិភពលោក​៕​

  • លោកនុត ពុធដារ៉ា នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

    លោកនុត ពុធដារ៉ា នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

    កណ្តាល ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុករួមមាន ម៉ាស់ អាកុល សាប៊ូ ប្រដាប់សម្រាប់លាងដៃ ឱសថបុរាណចិន អង្ករ មី ត្រីខ ទឹកត្រី ប្រេងឆា និងសម្ភារៈមួយចំនួនទៀត ៕ ដោយ / គ្រី សម្បត្តិ

  • នូវែលសេឡង់ចាប់ផ្តើមការរស់នៅក្នុងពេលបិទខ្ទប់ប្រទេសទប់ស្កាត់ Covid-19 ក្រោយករណីឆ្លងវីរុសបំប្លែងថ្មី Delta កំពុងកើនឡើង

    នូវែលសេឡង់ចាប់ផ្តើមការរស់នៅក្នុងពេលបិទខ្ទប់ប្រទេសទប់ស្កាត់ Covid-19 ក្រោយករណីឆ្លងវីរុសបំប្លែងថ្មី Delta កំពុងកើនឡើង

    នូវែលសេឡង់៖ នៅតាមដងផ្លូវក្នុងទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ត្រូវបានគេបោះបង់ចោលទាំងស្រុង នៅក្នុងថ្ងៃពុធនេះ ខណៈដែលនូវែលសេឡង់បានវិលត្រឡប់ទៅរកការរស់នៅក្នុងការបិទខ្ទប់ប្រទេសជាលើកដំបូង ក្នុងរយៈពេល៦ខែមកនេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី Delta ។ នូវែលសេឡង់បានចាប់ផ្តើមអនុវត្តការបិទផ្លូវកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី Delta នៅក្នុងសហគមន៍ក្នុងទីក្រុង Auckland ជាទីក្រុងធំបំផុតរបស់ប្រទេសនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ ករណីនេះ ត្រូវបានគេរាយការណ៍ថា បានឆ្លងដល់មនុស្ស៤នាក់ផ្សេងទៀត ដែលម្នាក់ក្នុងនោះជាគិលានុបដ្ឋាយិការដែលបានចាក់វ៉ាក់សាំងពេញលេញនៅមន្ទីរពេទ្យ Auckland។ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern និយាយថា យើងតែងតែមានវិធីប្រតិកម្មដែលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅដំណាក់កាលដំបូងនេះ។ ការបិទប្រទេសនឹងចូលជាធរមានរយៈពេល៣ថ្ងៃ ខណៈវិធានការនេះនឹងត្រូវរក្សានៅទីក្រុង Auckland រយៈពេល៧ថ្ងៃ។ អាជ្ញាធរបានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ស្នាក់នៅក្នុងផ្ទះ ខណៈអាជីវកម្មភាគច្រើនត្រូវបានបិទ លើកលែងតែសេវាកម្មសំខាន់ៗដូចជាផ្សារទំនើប និងឱសថស្ថាន៕ ប្រភព៖ Reuters

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង

    កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ស្ថិតក្នុងតំបន់បិទខ្ទប់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ដោយមានការចូលរួមពី ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម កែវ វណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់លែងផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់ធ្វើការបិទខ្ទប់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរធ្វើយ៉ាងណារក្សាអោយបាននូវគោល ការណ៍ណែនាំបានត្រឹមត្រូវតាមវិធា នការក្រសួងសុខាភិបាល ពិសេស ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើងនិងសហគមន៍យើងជៀសផុតពីជំងឺកូវីដ១៩និងជាពិសេសជំងឺកូវីដ បម្លែងថ្មី ដែលតាដ៍កាចសាហាវនេះ ។ ចំពោះអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ទាំង ១៥០គ្រួសារ គឺក្នុង១គ្រួសារៗទទូលបានអង្ករ ២០គ.ក្រ , មី ០១កេស , ត្រីខ១០កំប៉ុង ទឹកត្រី០១យួរ .ទឹកស៊ីអ៊ីវ០១យួរ ម៉ាស់០១ប្រអប់ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានប្រគល់ស្បៀងរដ្ឌបាលខេត្ត ដល់មេឃុំប្រឡាយមាស…

  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកចំការលើ៤នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកស្រីសន្ធរ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីខេត្តកំពង់ម្នាក់។ ចំណែកអ្នកស្លាប់ជាបុរស អាយុ ៦៧ឆ្នាំ នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨២ករណី ក្នុងនោះករណីបំប្លែងថ្មីដែលតា(Delta)ចំនួន១៦ករណី, បានជាសះស្បើយចំនួន៣ពាន់៩៨០នាក់ និងមានអ្នកស្លាប់ ចំនួន១១២នាក់។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ និងជាសះស្បើយ ១៧៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧នាក់ និងជាសះស្បើយ ១៧៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង១០នាក់,ក្រុងសៀមរាប៤៥នាក់, ស្រុកសូទ្រនិគម១៤នាក់, ស្រុកពួក១២នាក់, ,ស្រុកប្រាសាទបាគង៧នាក់ និងស្រុកក្រឡាញ់៩នាក់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយខេត្តមានអ្នកជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៣៩២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៨១៤នាក់និងស្លាប់៧៥នាក់។

  • អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់លំនៅឋាន អ៊ូស៊ានណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមានករណីឆ្លងជំងឺកូវីដបំប្លែងខ្លួន Delta

    អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់លំនៅឋាន អ៊ូស៊ានណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមានករណីឆ្លងជំងឺកូវីដបំប្លែងខ្លួន Delta

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការ បិទខ្ទប់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលមានឆ្លងរាលដាលនៃមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញចូលតំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍»។ ប ន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចាំបាច់ ដូចមានកំណត់ក្នុងប្រការ២៕

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ១២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៨សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៧សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៩៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន១៨៩នាក់ និងករណីឆ្លងសហគមន៍៤០៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៧សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៤៨នាក់ និងមានអ្នកស្លាប់១២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៧ពាន់១៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន២ពាន់៦៦៦នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៧៣០នាក់ហើយ។

  • ដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កំពុងដំណើរការដោយមមាញឹកនាថ្ងៃតំបូង

    ដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កំពុងដំណើរការដោយមមាញឹកនាថ្ងៃតំបូង

    ភ្នំពេញ៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ សកម្មភាពនៃការចាក់វ៉ាក់សាំងអាហ្សេនីកា ដូសជំរុញ ឬ ផូសទី៣ ជូនដល់មន្ត្រីរាជការ មន្ត្រីសុខាភិបាលនិងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ បានដំណើរការយ៉ាងមមាញឹកទៅតាមការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំងដែលបានបែងចែករួច។ ជាក់ស្តែង ក្នុងថ្ងៃទី១នៃដំណើរការនៃការចាក់វ៉ាក់សាំងអាហ្សេនីកា ដូសជំរុញ ឬ ផូសទី៣នេះ គេបានឃើញនៅមណ្ឌលចាក់វ៉ាក់សាំងមួយចំនួន មានអ្នកទៅចាក់ជាច្រើននាក់ ពិសេសមន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញនិងមន្ត្រីរបស់សាលាខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះ ឈ្មោះសា្ថប័ន និងអង្គភាពដែលត្រូវចាក់វ៉ាក់សាំងអាហ្សេនីកា ដូសជំរុញ ឬ ផូសទី៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ មណ្ឌលទី១ សាលារាជធានីភ្នំពេញ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅ ថ្ងៃទី១៨សីហានិង សាលាខណ្ឌ៧មករា ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅ ថ្ងៃទី១៩សីហា ។ ទីចាត់ការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឫស្សី ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅ ថ្ងៃទី២០ សីហា ។ មណ្ឌលទី២ សាលាខណ្ឌដូនពេញ ,រដ្ឋាករស្វយឺតផ្សារធំថ្មី,…