Category: Covid-19

  • យើងរួមគ្នា ទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (វីដេអូ)

    យើងរួមគ្នា ទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (វីដេអូ)
  • មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមហ៊ុនអាហារបំប៉នមួយហ៊ានល្មើស និងបម្រាមគោចរបានប្រមូលផ្តុំគ្នាមកជួបជុំធ្វើសិក្ខាសាលាបើកវគ្គរៀនសូត្រ

    មនុស្សប្រុសស្រីជាច្រើននាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមហ៊ុនអាហារបំប៉នមួយហ៊ានល្មើស និងបម្រាមគោចរបានប្រមូលផ្តុំគ្នាមកជួបជុំធ្វើសិក្ខាសាលាបើកវគ្គរៀនសូត្រ

    តាកែវ ៖ នៅវេលាយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវ និងកងកំលាំងសមត្ថកិច្ចចំរុះ បានធ្វើការលោមព័ទ្ធទីតាំងផ្ទះមួយកន្លែងនៅក្នុងបុរីរស្មី ឋិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់មនុស្សប្រុសស្រី ជាច្រើននាក់ ដែលកំពុងពួនសម្ងំនៅក្នុងផ្ទះល្វែងក្នុងបុរី ដើម្បីបានសិក្សាវគ្គអាហារបំប៉ន ។ សមត្ថកិច្ច បានឱ្យដឹងថា មនុស្សទាំងនេះបានមកប្រមូលផ្តុំគ្នា ជាច្រើនថ្ងៃមកហើយ ដោយមានសភាពអូរអរច្រើន និងបានបច្ចេញក្រុមការងាររបស់គេដើរធ្វើទីផ្សារ ដោយដឹកតាមឡានតូរីស ចុះធ្វើការផ្សព្វផ្សាយពីគោលការណ៍ក្រុមហ៊ុនរបស់គេ តែក្រោយទទួយព័ត៍មានពីបងប្អូនប្រជាពលរដ្ឋភ្លាមនោះ កំលាំង គណៈបញ្ជាការឯកភាពខេត្តតាកែវ បានធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដោយឱ្យមនុស្សប្រុសស្រីទាំងនោះចេញមកក្រៅផ្ទះទាំងអស់ មិនអនុញ្ញាតឱ្យពួនសម្ងំនៅក្នុងផ្ទះបែបនេះនោះទេ ដែលការធ្វើបែបនេះ ផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍ខ្លាំង ។ មនុស្សប្រុសស្រីដែលខាត់ខ្លួនខាងលើនោះ គឺត្រូវបានអាជ្ញាធរខេត្តសម្រេចឱយក្រុមគ្រូពេទ្យចុះពិនិត្យសំណាក ដោយធ្វើតេស្តរហ័សទាំងយប់តែម្តង ។ការប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉ន ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមិនបានគោរពតាមបម្រាមគោរចរបស់រាជរដ្ឋាភិបាលកម្ពុជានោះ តើក្រុមហ៊ុនមួយនេះ និងត្រូវប្រឈម មុខបែបណាជាមួយនិងផ្លូវច្បាប់ ៕ តាកែវ

  • ក្រសួងសុខាភិបាល ក្រើនរំលឹក និងពន្យល់មូលហេតុដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (វីដេអូ)

    ក្រសួងសុខាភិបាល ក្រើនរំលឹក និងពន្យល់មូលហេតុដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (វីដេអូ)
  • វីដេអូអប់រំ “ការធ្វេសប្រហែសតែ១ពេល ធ្វើឱ្យមានហានិភ័យដល់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់”

    វីដេអូអប់រំ “ការធ្វេសប្រហែសតែ១ពេល ធ្វើឱ្យមានហានិភ័យដល់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់”
  • ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៦៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ១០នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរ៨នាក់, ស្រុកស្ទឹងត្រង់៩នាក់, ស្រុកស្រីសន្ធរម្នាក់, មកពីខេត្តត្បូងឃ្មុំ៦នាក់ ,ខេត្តកណ្ដាល២នាក់ និងខេត្តកំពង់ស្ពឺ ម្នាក់។ ចំណែកអ្នកស្លាប់ស្ត្រីជនជាតិខ្មែរអាយុ៨៥ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៤៤ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៨៧២នាក់ និងមានអ្នកស្លាប់ ចំនួន១០៩នាក់។

  • រដ្ឋបាលខេត្តកែប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ បន្ថែមទៀត

    រដ្ឋបាលខេត្តកែប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ បន្ថែមទៀត

    រដ្ឋបាលខេត្តកែប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ បន្ថែមទៀត សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។

  • រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងព្យាបាលជាសះស្បើយចំនួន ៤៥នាក់

    រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងព្យាបាលជាសះស្បើយចំនួន ៤៥នាក់

    រតនគិរី ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) លើមនុស្សចំនួន ៦៧៦នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ៤៥នាក់។ រដ្ឋបាលខេត្តរតនគិរី សូមបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក ផ្ដាសសាយ ហៀរសំបោរ ក្ដៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/ 092 121 383/ 097 775 12 12 ៕

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក១៧នាក់, ស្រុកក្រឡាញ់៣៥នាក់, ក្រុងសៀមរាប៣១នាក់, ស្រុកជីក្រែង៣នាក់, ស្រុកអង្គរជុំ២នាក់ និងស្រុកស្វាយលើម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៦៩ឆ្នាំ នៅស្រុកក្រឡាញ់, ទី២ ស្ត្រីអាយុ៤៣ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៣ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលខេត្តក៏បានជូនដំណឹងថា នៅថ្ងៃទី១៥សីហា ខេត្តសៀមរាបមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៧៩ផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២០២នាក់, ព្យាបាលជាសះ ស្បើយចំនួន៤ពាន់៥៥៨នាក់និងស្លាប់៧៣នាក់។

  • ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា

    ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ចាប់ផ្ដើមធ្វើយុទ្ធនាការជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩» ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលយុទ្ធនាការជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ។ ឯ,ឧ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា យុទ្ធនាការនេះ ជាការពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ នៃការចម្លងរាតត្បាតវីរុសកូវីដ-១៩ និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល-គ្រួសារ និង សហគមន៍ ។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan ជំរុញឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ អនុវត្តវិធានការសុខភាពសាធារណៈ ខណៈវីរុសនេះនឹងមិនងាយបញ្ឈប់នោះទេ។ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បី ប្រយុទ្ឋប្រឆាំងជាមួយមេរោគកូវីដ-១៩ ។ លោកស្រី Li Ailan មានប្រសាសន៍បន្តថា ការយល់អំពីជំងឺកូវីដ-១៩ ក្នុង ប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង។ លោកស្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេច…

  • ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់ ៧ថ្ងៃ តទៅទៀតក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីដែលតា

    ច្រកផ្លូវមួយចំនួនក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកត្រូវរាជធានីភ្នំពេញបន្តបិទខ្ទប់ ៧ថ្ងៃ តទៅទៀតក្រោយរកឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មីដែលតា

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានសម្រេចបន្តបិទខ្ទប់មិនឲ្យមានការចេញ-ចូលច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានាករឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេលបន្ថែម៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣សីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និង កាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។ ក្នុងអំឡុងពេលនៃការអនុវត្តបន្តវិធានការបិទខ្ទប់នោះ ត្រូវបានហាមដាច់ខាតរាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សក្នុងទីតាំងខាងលើ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមសេចក្ដីសម្រេចនោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមច្បាប់។