-
អភិបាលខេត្តកំពត អញ្ជើញពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ជូនអតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅបញ្ជាការដ្ឋានតំបន់សឹករងកំពត

នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ អាស្ត្រាហ្សេនីកាជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ ដែលកម្មវិធីនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សរុបចំនួន ៤.២៣៨ នាក់ ឱ ឯកឧត្តម អភិបាលខេត្ត ជាវ តាយ បាន ថ្លែងអំណរគុណកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងយោធា ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច របស់ខ្លួន ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកល ។ ឯកឧត្តម ថ្លែងថា សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…
-
មនុស្សជាង ២ពាន់ ៥០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះ ៨នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៦សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៧សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៦សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់១៩៦ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២ពាន់៥៤០នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គល៨នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១ពាន់១៦៦គ្រឿង, និង ពិន័យជាប្រាក់ចំនួ១៤លាន២សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ កុមារ និងយុវជន នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ។…
-
យើងអាចបំភ្លេចកូវីដ តែកូវីដមិនទាន់អាចបំភ្លេចយើងបានឡើយ!

ដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះ បងប្អូនក្រុមគ្រួសារ ស.ស.យ.ក ប្រើគ្រប់វិធី និងមធ្យោបាយ នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សំដៅរំលឹកដាស់តឿន និងពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបង្កើនស្មារតី និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះមហន្តរាយដែលអាចនឹងកើតមានឡើងចំពោះខ្លួនឯង គ្រួសារ និងសហគមន៍។
-
ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹក ឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា

-
គ្រូពេទ្យយោធា និងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វ៉ាក់ សាំងដូសទី១ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសល់ក្នុងក្រុងប៉ោយប៉ែត

-
យើងរួមគ្នា ទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (វីដេអូ)

-
គ្រូពេទ្យទ័ពជើងគោក ចាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកងទ័ព និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក

តាកែវ ៖ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានការសហការជាមួយក្រុមគ្រូពេទ្យកងទ័ពជើងគោក បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកងទ័ព និងគ្រួសារកងទ័ព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានវិស្វកម្ម បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោបានដោះស្រាយ និងចាក់វ៉ាក់សាំងជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទូទាំងប្រទេសរួមមាន វ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលកំពុងដំណើរការចាក់នាពេលនេះ ។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានបន្តទៀតថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ជា ដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម…
-
រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការ

ខេត្តកណ្ដាល៖ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បើកយុទ្ធនាការចាក់វ៉ាសាំង ការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬជូសទី៣ ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងក្របខណ្ឌខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ តទៅ និង ពេលវេលា ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីរសៀល នៅតាមទីតាំងកំណត់៕ដោយ-រ៉ាវុធ
-
ផលប៉ះពាល់ ចំពោះកុមារ និងក្មេងជំទង់ ក្នុងបរិបទកូវីដ-១៩ (វីដេអូ)
