Category: Covid-19

  • រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (វីដេអូ)

    រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ (វីដេអូ)
  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ២១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជិត ៦០០នាក់ និងស្លាប់ ២១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៥សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥៩៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៣៦នាក់ និងករណីឆ្លងសហគមន៍៣៥៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៥សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨០៦នាក់ និងមានអ្នកស្លាប់២១នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៥សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៦ពាន់៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ម៉ឺន១ពាន់២០២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៧០៤នាក់ហើយ។

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៧នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៧នាក់ និងស្លាប់ ៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកពាមរក៍៨នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកពារាំង២នាក់, ស្រុកព្រះសេ្ដចម្នាក់, ស្រុកមេសាងម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និង ស្រុកកំពង់ត្របែកម្នាក់។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង ទី២ បុរសអាយុ៨៥ឆ្នាំនៅស្រុកព្រះស្ដេច និងទី៣ ស្ត្រីអាយុ៧៣ឆ្នាំ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់២៤៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់៤៧៩នាក់ និងស្លាប់៩៥នាក់។

  • ប្រជាកសិករស្រុកថ្មពួក បានចាប់ឱកាស ងាកមកធ្វើការងារដាំដំណាំ និងបង្កបង្កើនផលស្រូវវស្សា

    ប្រជាកសិករស្រុកថ្មពួក បានចាប់ឱកាស ងាកមកធ្វើការងារដាំដំណាំ និងបង្កបង្កើនផលស្រូវវស្សា

    ក្នុងស្ថានភាពរីករាលដាលជំងឺកូវីត១៩បន្លែងថ្មីប្រភេទ Delta ប្រជាកសិករស្រុកថ្មពួក បានចាប់ឱកាស ងាកមកធ្វើការងារដាំដំណាំ និងបង្កបង្កើនផលស្រូវវស្សា។

  • សម្តេចតេជោ ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ ១៩

    សម្តេចតេជោ ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ ១៩

    សម្តេចតេជោ ហ៊ុន សែន ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ៕

  • ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅរកនៅតាម មន្ទីរពេទ្យរដ្ឋ

    ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅរកនៅតាម មន្ទីរពេទ្យរដ្ឋ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅរកនៅតាមមន្ទីរពេទ្យរដ្ឋ៕

  • ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៥នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៥នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៩៥នាក់នោះ រួមមាននៅក្រុងបាត់ដំបង១៧នាក់, ស្រុករតនមណ្ឌល៥នាក់, ស្រុកបាណន់៣នាក់, ស្រុកបរវេល៧នាក់,ស្រុកឯកភ្នំម្នាក់, ស្រុកសង្កែម្នាក់, ស្រុកសំពៅលូន៥នាក់, ស្រុកថ្មគោល៤នាក់,ស្រុកកំរៀង៥នាក់, ស្រុកភ្នំព្រឹក៣នាក់, ស្រុកសំឡូត៧នាក់, ស្រុកមោងឬស្សី១២នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និងពលករមកពីប្រទេសថៃចំនួន២២នាក់។ ចំណែកអ្នកស្លាប់គឺ ស្ត្រីអាយុ៧៤ឆ្នាំនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៨៧នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២៨៧នាក់ និងមានអ្នកស្លាប់សរុបចំនួ៦០នាក់។

  • ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៩នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, អ្នកមានអការៈសង្ស័ចំនួន៦នាក់, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, អ្នកដំណើរចូលខេត្តស្វាយរៀង២នាក់ និងប្រជាពលរដ្ឋត្រឡប់មកបីប្រទេសវៀតណាមកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៣៦៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៩៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៤នាក់។

  • ប្រជាពលរដ្ឋជិត ៩លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    ប្រជាពលរដ្ឋជិត ៩លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

    យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន៩សែន៤ម៉ឺន៨ពាន់៣៧៧នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន២សែន៥ម៉ឺន៨៤៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៥ថ្ងៃចាក់បាន៥៥ម៉ឺន១ពាន់៨០៧នាក់ ស្មើនឹង២៨,០៥%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៩ពាន់១៥០នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន២សែន៣ម៉ឺន៤ពាន់៣៦៨នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៥,៩៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៥សីហាឆ្នាំ២០២១ ចាក់បានចំនួន២៤ម៉ឺន២៤៤នាក់។

  • តំណាងសម្តេច ស ខេង នាំយកម៉ូតូកង់បី និងទេយ្យទានប្រគេនចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់

    តំណាងសម្តេច ស ខេង នាំយកម៉ូតូកង់បី និងទេយ្យទានប្រគេនចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់

    ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នៅថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ម៉ាណេរ តំណាងក្រុមការងារក្រឡាហោមមនុស្សធម៌ បានអញ្ជើញនាំយកម៉ូតូកង់បី ទេយ្យទាន និងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងផ្ដល់អំណោយជូនប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់។ កិច្ចប្រកបដោយសទ្ធាជ្រះថ្លា និងមហាសប្បុរសធម៌នេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុផល ឯកឧត្តម ព្រួញ រិទ្ធថា លោកអេង ភិរុណ រួមជាមួយក្រុមការងារក្រឡាហោមមនុស្សធម៌មួយចំនួនទៀត ក្នុងនោះនៅពេលព្រឹក ក្រុមការងារ បានប្រគេនម៉ូតូកង់បី១គ្រឿង ទេយ្យទាន មួយចំនួន និងបានរៀបចំចង្ហាន់(ស៊ុបគោ)ប្រគេនព្រះសង្ឃចំនួន១០៧អង្គ គង់នៅវត្តធម្មិការាម ហៅវត្តដំពាក់ហ្លួង។ បន្ទាប់មក នៅរសៀលថ្ងៃដដែល ក្រុមការងារក្រឡាហោមមនុស្សធម៌ បានបន្តអញ្ជើញនាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង…