-
មនុស្សជាង ២ពាន់ ៥០០នាក់ត្រូវបានឃាត់ខ្លួន និងអប់រំចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១៥សីហា។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៦ សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៩០១ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២ពាន់៥១៤នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ជាមួយគ្នានោះ បុគ្គល២នាក់ ត្រូវបានបញ្ជូនទៅតុលាការផងដែរ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៨៤៧គ្រឿង, និង ពិន័យជាប្រាក់ចំនួ១៦លាន៥សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
សម្តេចតេជោ ណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ-១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ

ភ្នំពេញ៖ ឆ្លើយតបនឹងការខមិនរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីតម្លៃធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមពេទ្យឯកជនមានតម្លៃថ្លៃ ដោយសារតែគេគិតបញ្ចូលទាំងថ្លៃសម្លៀកបំពាក់ពេទ្យពាក់ពេលធ្វើតេស្ត។ សម្តេចតេជោ បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។ ការណែនាំរបស់សម្តេចតេជោដូចនេះ បន្ទាប់ពីប្រជាពលរដ្ឋដែលមានគណនីហ្វេសប៊ុក «Bou Pheakdey» បានចោទសួរសម្តេចនាយករដ្ឋមន្ត្រីថា «ពេទ្យឯកធ្វើតេស្តកូវីដ១៩ អីក៏ថ្លៃម្ល៉េះ?»។ ឆ្លើយតបសំណួរនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើតេស្តនៅពេទ្យឯកជនថ្លៃ ដោយសារការធ្វើតេស្តនោះ គឺគិតទាំងថ្លៃឧបករណ៍ធ្វើតេស្ត និងថ្លៃសម្លៀកបំពាក់ដែលពេទ្យពាក់នៅពេលធ្វើតេស្តនោះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យទៅរកការធ្វើតេស្តនៅកន្លែងដែលរដ្ឋរៀបចំ ដែលជាការធ្វើតេស្តមិនមានគិតថ្លៃ ៕
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ការពារកូវីដ១៩ អាចទៅរកនៅតាមមន្ទីរពេទ្យរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចទៅស្វែងរកការចាក់នៅតាមមន្ទីរពេទ្យរដ្ឋ។ នេះបើតាមសារឆ្លើយតបទៅប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសបុករបស់សម្តេច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១៕ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ»។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។យុទ្ធនាការចាក់វ៉ាក់សាំងជំរុញឬដូសទី៣ នៅរាជធានីភ្នំពេញត្រូវបានប្រកាសឱ្យអនុវត្ត បន្ទាប់ពីការប្រកាសចាក់វ៉ាក់សាំងនៅខេត្តជាប់ព្រំដែនចំនួន៧ ដែលរាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យោធា និងប៉ូលីស។ខេត្តចំនួន ៧ ដែលត្រូវបានជ្រើសរើសជាតំបន់អាទិភាពខ្ពស់គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ។ វ៉ាក់សាំង AstraZeneca កំពុងត្រូវបានប្រើជាវ៉ាក់សាំងសម្រាប់មន្ត្រីជួរមុខដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញជាមួយស៊ីណូហ្វាមនិងស៊ីណូវ៉ាក់។ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ មករាជធានីភ្នំពេញវិញ។ នោះគឺជាការផ្តល់ឱ្យប្រជាជនកម្ពុជានិងជនបរទេសនៅក្នុងរដ្ឋធានីនូវឱកាសទីពីរក្នុងការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងលើកទី២នៅក្នុងរាជធានីភ្នំពេញនឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែកញ្ញា។ ក្រសួងសុខាភិបាលបានប្រកាសទីតាំងចំនួន២ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិសុខភាពមាតានិងទារក សម្រាប់ផ្តល់ការចាក់វ៉ាក់សាំនៅរាជធានីភ្នំពេញលើកទី២៕
-
សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយសារមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា។ ការបិទកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) នៅក្នុងសហគមន៍។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល នឹងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម៖ – ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់ – ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតែស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន – ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់…
-
កងទ័ព និងគ្រួសារកងនៅខេត្តកំពង់ឆ្នាំងបាន ចាក់វាក់សាំង ការពារកូវីដ-១៩ ជូសជំរុញ ឬដូសទី៣

កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងប្រពន្ធកងទ័ព នៅក្នុង តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ ឆ្នាំង បានដំណើរការ នៅក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ មេបញ្ជាការរង និងជានាយសេ នាធិការយោធភូមិភាគពិសេស និងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង កងទ័ពមាននិងគ្រួសាររបស់កងទ័ព សរុបចំនួន ៥០៨នាក់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានថ្លែងថា កងទ័ពជាក្រុមជួរមុខដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នេះ ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបាន កាន់តែខ្ពស់ក្នុងការទប់ស្កាតជំងឺកូវីដ១៩ ។ លោកមេបញ្ជាការតំបន់សឹករងកំពង់ឆ្នាំង បានឲ្យដឹងថាកងទ័ព បាននិងកំពុង ចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយមេរោគកូ វីដ ១៩ ដូចជាការ អនុវត្តវិធានការបិទខ្ទប់ ការចែក ចា យស្បៀងអាហារ ការដឹកជញ្ជូន ពលករដែលត្រឡប់មកពីប្រទេសថៃមកក្នុងមូលដ្ឋានវិញជាដើម ៕
-
រដ្ឋបាលខេត្តបន្ទាយមានជ័យ ឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២៦៧នាក់

-
រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់

រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨២នាក់ ជាសះស្បើយចំនួន១៧២នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។សូមបញ្ជាក់ថាករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ដុក ឌន់ ភេទប្រុស អាយុ៧៤ឆ្នាំ អាសយដ្ឋានភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១១១នាក់ បានព្យាបាលជាសះស្បើយចំនួន៤១៧៩នាក់ ស្លាប់៧០នាក់ និង១៨៦២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕
-
ផ្សារក្រុងសែនមនោរម្យ ត្រូវបិទបណ្តោះអាសន្ន ខណៈរកឃើញអ្នកឆ្លងកូវីដ-១៩

មណ្ឌលគីរី៖ ផ្សារសែនមនោរម្យ ដែលជាមណ្ឌលសេដ្ឋកិច្ចធំជាងគេ ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានបិទផ្អាក ជាបណ្ដោះអាសន្ន ហើយផ្នែកខ្លះទៀត នៃផ្សារ ត្រូវបិទខ្ទប់ដោយសារតែកំណើន អ្នកវិជ្ជមានជំងឺកូវីដ ១៩ ក្នុងសហគមន៍ បានផ្ទុះរាលដាល ជាច្រើនករណី។ អាជ្ញាធរក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចុះយកសំណាក ធ្វើតេស្តរកជំងឺកូវីដ-១៩ លើអាជីវករ និងប្រជាពលរដ្ឋ រស់នៅក្នុងផ្សារ នាព្រឹកថ្ងៃទី១៥ សីហា ២០២១ ក្រោយមានករណីផ្ទុះការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយ គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១១ម០០នាទី ថ្ងៃទី១៥ សីហា ២០២១ បានយលសំណាកប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារសែនមនោរម្យ ចំនួន ២៦៥ នាក់ បានរកឃើញ វិជ្ជមាន ៤ នាក់ ស្រី ៣នាក់ ។លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹង នៅថ្ងៃទី១៥ សីហា ២០២១ ថាៈ ស្ថានភាពរួម…
-
ស្ថានអគ្គកុងស៊ុលនៅសាកែវ បន្តចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករ

ស្ថានអគ្គកុងស៊ុលនៅសាកែវបានបន្តរចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿនិងមកពីបណ្តារខេត្តនានាក្នុប្រទេសថៃបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ។ ភាគច្រើនពួកគាត់បានម៉ៅរថយន្តពីតាមបណ្តារខេត្តយកមកទម្លាក់ចោលនៅពេលមកជិតដល់ផ្សាររ៉ងគ្លឿ ថ្ងៃទី 15 សីហា 2021 ។ ចំពោៈករណីនេៈលោកអគ្គកុងស៊ុលបានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខេត្តនិងសម្ថកិច្ចថៃបានការឯកភាពនិងបានជួលរថយន្តដឹកបងប្អូនកម្មករនិងពលករខាងលើមានចំនួន185 នាក់ស្រី87នាក់ និងអ្នកដែលរថយន្តតូចៗដឹកទម្លាក់ចោលមុខស្ថានអគ្គកុងស៊ុលពីបណ្តារខេត្តនាៗ28នាក់ស្រី10នាក់ សរុប 223 នាក់នាំពួកគាត់ចេញតាមច្រកអូបីជាន់ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យនិងធ្វើចត្តាឡីសក្ក័បន្តរ។
