-
រដ្ឋបាលខេត្តឧត្ដរមានជ័យបានឲ្យដឹងថាករណីជាសះស្បើយជំងឺកូវីដ-១៩ មានចំនួន ៣៨នាក់ និងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥ករណី បន្ថែមទៀត

តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យបានឲ្យដឹងថាករណីជាសះស្បើយជំងឺកូវីដ-១៩ មានចំនួន ៣៨នាក់ និងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥ករណី បន្ថែមទៀត(១៥ ជាករណីព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ) និង០១ជាករណីពលករដែលកំពុងធ្វើចត្តាឡីស័ក និង ០៥ករណីពលករនាំចូមមកពីប្រទេសថៃមកកម្ពុជា។
-
រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ចំពោះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ

ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុបចំនួន៣៨៥នាក់ ។ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន (OD ) បានធ្វើតេសរហ័ស (Rapid Test )និង យកសំណាករកឃើញមានវិជ្ជមាកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រី១៤នាក់ ហើយត្រូវបានអាជ្ញាធរចាតើចែងបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកំរៀង និងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង។ដោយឡែកអ្នកអវិជ្ជមានចំនួន៣៥៣នាក់ទៀត ដឹកនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង. ។
-
សេចក្តីជូនដំណឹង ស្ដីពី ការយកសំណាកលើកទី២ នៅផ្សារចំការគ(ហៅផ្សារថ្មី)

រដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មក្នុងផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខ មកផ្សារចំការគរទាំងអស់ ឲ្យបានជ្រាបថា ៖ ចំពោះអាជីវករក្នុងផ្សារ និងអាជីវករតាមផ្ទះល្វែង ត្រូវមកយកសំណាកលើកទី២ នៅក្នុងផ្សារចំការគ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានរយៈពេល ចំនួន០១ថ្ងៃ ចាប់ពីម៉ោង៦:៣០ព្រឹកតទៅ ។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូន ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មទាំងអស់នឹងចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ បញ្ជាក់៖ក្នុងករណីបងប្អូនអាជីករណាមិនព្រមមកយកសំណាកលើកទី២ គឺមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ៕
-
ប្រធានគណបក្សយុវជនកម្ពុជាឆ្លងជំងឺកូវីដ-១៩

ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែសីហានេះថា លោកបានឆ្លងជំងឺកូវីដ-១៩ និងសូមអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោលសូមតាមដានសុខភាព។លោក ពេជ្រ ស្រស់ បានសរសេរក្នុងហ្វេសប៊ុកថា “សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និប្រយោលសូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ-១៩ ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងតាមណាទេ”៕
-
ស្ថានអគ្គកុងស៊ុលនៅសាកែវ សំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ត្រឡប់មកស្រុកខ្មែរវិញ

ភ្នំពេញ៖ នៅថ្ងៃទី 14សីហា 2021នេៈស្ថានអគ្គកុងស៊ុលនៅសាកែវបានចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀតមកពីបាងកក និងបណ្តា ខេត្តផ្សេងៗត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថានអគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញ នេៈ។ ចំពោៈករណីនេៈ លោកអគ្គកុងស៊ុលកម្ពុជាបានជួបនិងធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរខេត្តនិងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកបងប្អូនកម្មករ និងពលករខាងលើមានចំនួន588នាក់ស្រី150នាក់ និងអ្នកមកពីបណ្តារខេត្តនាៗ26នាក់ស្រី15នាក់ សរុប 614នាក់នាំពួកគាត់ចេញតាមច្រកអូបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យនិងធ្វើចត្តាឡីសក្ក័បន្តរ៕ សួង ពិសិដ្ឋ
-
អាជ្ញាធរខេត្តបន្ទាយមានជ័យ បិទផ្សារសិរីសោភ័ណ ជាបណ្តោះអាសន្ន

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរយកសំណាកតាមរយៈតេស្តរហ័ស (Rapid Test) លើអាជីវករចំនួន៦០០នាក់ ដោយរកឃើញអាជីវករ ចំនួន២៤នាក់ ក្នុងនោះមានកូនក្មេងចំនួន២នាក់ វិជ្ជមានជំងឺកូវីដ១៩។ លោក អ៊ុ រាត្រី ថ្លែងថា៖ «រដ្ឋបាលខេត្តបានសហការជាមួយក្រុមគ្រូពេទ្យបានយកសំណាកអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់ យកទៅធ្វើតេស្តរហ័ស រកឃើញអាជីវករកើតជំងឺកូវីដ១៩ មានចំនួន២៤នាក់ ធ្វើតេស្ត រហូតដល់ម៉ោងមួយកន្លះ ក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ ការធ្វើតេស្តចប់អាចនៅមានអ្នកកើតជំងឺកូវីដ១៩ នេះបន្តទៀត»។ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារសិរីសោភ័ណ ជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គមរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្ន នៅការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារសិរីសោភ័ណ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ។ លោក អ៊ុ រាត្រី បញ្ជាក់ថា ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គឺតម្រូវឱ្យអាជីវករ និងអ្នកទិញទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល «៣កុំ…
-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៨នាក់, ជាសះស្បើយ៦៨២នាក់, ស្លាប់ចំនួន១២នាក់

គិតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៤,៨៦០នាក់, អ្នកជាសះស្បើយសរុបចំនួន៧៩,៦៥៤នាក់, ស្លាប់សរុបចំនួន១,៦៦៦នាក់។ បើតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៨នាក់, អ្នកជំងឺចំនួន៦៨២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២ នាក់៕
-
ឆន្ទៈទ័ពអាវខៀវនៅក្នុងការបន្តគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង

ភ្នំពេញ៖ ពិតជាមោទកភាពចំពោះសកម្មភាពប្រចាំថ្ងៃដែលទ័ពអាវខៀវនៃក្រុមគ្រួសារ ស.ស.យ.ក មូលដ្ឋានខណ្ឌទាំងអស់ បានដើរតួនាទីយ៉ាងសកម្មប្រកបដោយស្មារតីរួបរួមទទួលខុសត្រូវក្នុងបុព្វហេតុការពារអាយុជីវិតកុមារ និងយុវជនដែលជាអនាគតរបស់កម្ពុជា។ ក្នុងកាលៈទេសៈដ៏លំបាកនេះ យុវជនរបស់យើងបានកៀកស្មាគ្នាដោយទឹកចិត្តអង់អាចពោរពេញដោយភាតរភាព និងធ្វើសកម្មភាពស្ម័គ្រចិត្តរួមគ្នាក្នុងដំណើរឆ្ពោះទៅកសាងសំណាញ់សុវត្ថិភាពសង្គមដើម្បីជួយរារាំងការជ្រៀតជ្រែកនៃមេរោគកូរ៉ូណាចាស់ថ្មី ចូលទៅយាយីអាយុជីវិតប្រជាជន និងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ភាពរឹងមាំស្វាហាប់ក្នុងដំណាក់កាលនេះ បង្ហាញឱ្យឃើញថា កោសិការសង្គមជំនាន់ថ្មី បានតម្កល់ខ្ពស់ទង់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយធ្វើឱ្យកុមារ និងយុវជនដែលមកទទួលវ៉ាក់សាំងរៀងរាល់ថ្ងៃ កាន់តែមានទំនុកចិត្ត ជឿជាក់លើកម្ពុជា ជឿជាក់លើថ្នាក់ដឹកនាំ និងអាចងើបឈរប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា៕
-
អគ្គមេបញ្ជាការ៖ការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព និងគ្រួសារ ដំណើរការបានល្អ និងលឿន

ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមភូមិន្ទ បានមានប្រសាសន៍ប្រាប់ AMS ថាដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដែលចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា រហូតមក ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ គឺដំណើរការនៃការចាក់បានល្អ និងលឿន ដោយមិនមានបញ្ហាអ្វីកើតឡើង ទេ។ ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួនជាងមួយសែននាក់ហើយ។ នៅពេលខ្លីខាងមុខនេះ គឺនឹងបញ្ចប់ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព។ កងទ័ពសូមអរគុណ ចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង។ នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍បន្តថា ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដល់កងទ័ពជួរមុខ មានសារៈសំខាន់ ពីព្រោះកម្លាំងរបស់យើង។ គឺជាកម្លាំង ស្រួច មួយរបស់រាជរដ្ឋាភិបាល ហើយក៏ជាកម្លាំង ចុងក្រោយមួយរបស់រាជរដ្ឋាភិបាល ដែលត្រូវប្រើ។ យើងត្រូវធ្វើការងារចំពោះមុខនេះ គឺកងទ័ពរបស់យើងបាន ចូលរួមការងារយ៉ាងសកម្មជាមួយនិងរាជរដ្ឋាភិបាល។ តាំង ពីការខិតខំបិទខ្ទប់ នៅក្នុងការហូរចូលជំងឺកូវីដ-១៩ រួមចំណែក នៅក្នុងការស្រាវជ្រាវ និងកិច្ចការងារការពារកន្លែងតំបន់មួយចំនួនដែលបិទខ្ទប់ ហើយក៏ដូចជារួមចំណែកក្នុងកិច្ចការងារព្យាបាល និងចូលរួមចំណែកក្នុងកិច្ចការងារចាក់វ៉ាក់សាំងនិងការដឹកស្បៀងរបស់រាជរដ្ឋាភិបាល និងសប្បុរសជនយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងតំបន់ដែលមានការខ្វះខាត។ ហេតុនេះយើង ត្រូវខិតខំថែរក្សាការពារសុខុមាលភាពរបស់កងកម្លាំងរបស់យើងឲ្យបាន។ ពេលកាលណាចាំបាច់ត្រៀមបម្រើឲ្យបានហើយ បើយើងអត់ការពារ អត់ថែទាំនៅពេល ឈឺថ្កាត់ កើតឡើង សម្តេចនាយករដ្ឋមន្ត្រីបញ្ជាមក ក៏យើងមិនអាចប្រើប្រាស់កម្លាំងរបស់យើងបានដែរ។ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានបញ្ជាក់ថា “រាល់ថ្ងៃនេះខិតខំការ ថែទាំ ព្យាបាល និងការតាមដានជាប់ទៅលើសុខុមាលភាពរបស់បងប្អូន ដើម្បីជាកម្លាំងមួយមុតស្រួច ក្នុងករណីចាំបាច់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល ឬមួយរដ្ឋមន្ត្រី ការពារជាតិលោកបានបញ្ជាមក គឺអាចនឹងធ្វើបានទាន់ពេល វេលានៅក្នុងកិច្ចការងារនឹង”។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៩ខែសីហាកន្លងទៅថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា តទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។ សម្តេចពិជ័យសេនាមានប្រសាសន៍ថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពមួយសព្វថ្ងៃនេះ ដែលចាត់ទុកថា មានហានិភ័យ គឺយើងបានជំរុញដូសទី៣ ។ នេះជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លងបានមួយកម្រិតទៀត។ សំខាន់បំផុតបើមានការឆ្លងក៏វាមិនធ្ងន់ធ្ងរ។ នេះគឺជាការចាំបាច់ណាស់។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ នេះគឺកាន់តែមានភាពកក់ក្តៅ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕ ដោយៈ ពលជ័យ
-
អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ

យប់ថ្ងៃសុក្រ ទី ១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរដោយ លោកអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា ធ្វេីយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍របស់យេីង ។ គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃទៀតចាប់ពីម៉ោង២៣:៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីម៕ ដោយ-រ៉ាវុធ