Category: Covid-19

  • រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣

    រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣

    រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ជូនមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារ នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

  • ខេត្តរតនគិរី មានជនជាតិដើមភាគតិច ៥នាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ខេត្តរតនគិរី មានជនជាតិដើមភាគតិច ៥នាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ខេត្តរតនគិរី ៖ គិតត្រឹមថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១នេះ មនុស្សចាស់ដែលមានជន្មាយុជាង ១០០ឆ្នាំឡើងចំនួន ៥នាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកំពុងមមាញឹកយ៉ាង សស្រាក់ សស្រាំ ចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានាធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់ៗរូបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីវី-១៩គ្រប់ៗគ្នាឆ្លើយតបនិងផែនការរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺប្រជាជនចំនួន ១០លាននាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ។ សូមបញ្ជាក់ថា ពួកគាត់ជាជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីដែលមានវ័យចំណាស់ ម្នាក់ៗមានអាយុសុទ្ធតែជាង១០០ឆ្នាំ ពួកគាត់បានស្ម័ក្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩ នេះបញ្ជាក់អោយឃើញពីការចូលរួមរបស់មនុស្យដែលមានវ័យចំណាស់ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។ជាពិសេសទៅទៀតនោះការចូលរួមរបស់មនុស្សចាស់ដែលមានវយ័អាយុចាប់ពី ១០០ឆ្នាំឡេីងទៅត្រូវបានទទួលការលេីកទឹកចិត្តពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៀតផង ៕ ដោយ ៖ គតិ យុត្ត

  • អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពព្រំដែននិងទទួលពលករខ្មែរប្រមាណ៤០០នាក់ដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ)ស្រុកកំរៀង និងស្រុកសំពៅលូន

    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពព្រំដែននិងទទួលពលករខ្មែរប្រមាណ៤០០នាក់ដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ)ស្រុកកំរៀង និងស្រុកសំពៅលូន

    ពលករខ្មែរដែលជាប់គាំងដោយការបិទខ្ទប់ព្រំដែនទាំង២(កម្ពុជា-ថៃ) រយៈពេល១៤ថ្ងៃកន្លងមកហើយដែលត្រូវបញ្ចប់នៅម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ សរុបចំនួន២៨៦នាក់ ត្រូវបានអាជ្ញាធរខេត្តច័ន្ទបុរីនិងកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែននៃខេត្តទាំង០២ខេត្តបាត់ដំបង (កម្ពុជា)និងខេត្តច័ន្ទបុរី(ថៃ) រួមនិងរដ្ឋបាលស្រុកជាប់ព្រំដែន និងកងកម្លាំងតាមបន្ទាត់ព្រំដែនបានធ្វើសម្របសម្រួលបញ្ជូននិងទទួលបងប្អូនពលករទាំងនោះចូលមកកាន់ស្រុកកំរៀង ខេត្តបាត់ដំបង នៅចំនុច្រកទ្វារតំបន់ អូរអន្លក់-សួនស៊ុ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តជាច្រើនទៀត។       តាមរយៈកិច្ចជំនួបខ្លីរវាងឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងអាជ្ញាធរស្រុកសយដាវ ខេត្តច័ន្ទបុរីរួមនិងកងកម្លាំងថៃឈរជើងតាមព្រំដែនកម្ពុជា-ថៃនៅមុនពេលនៃការបញ្ជូនពលករខ្មែរនិងប្រគល់ឲ្យអាជ្ញាធរនៃខេត្តបាត់ដំបង និងកងកម្លាំងសមត្ថកិច្ចការពារព្រំដែននិងក្រុមគ្រូពេទ្យនៅប្រចាំការតាមមាត់ច្រកចូលមកនោះ។ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់អាជ្ញាធរនៃខេត្តច័ន្ទបុរី និងកងកម្លាំងទាំងអស់នៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ដែលបានធ្វើកិច្ចសហប្រតិបត្តិការនិងមានទំនាក់ទំនងជាមួយគ្នាបានល្អប្រសើរ ជាពិសេសក្នុងការទប់ស្កាត់ការឆ្លងព្រំដែនក្នុងអឡុងពេលនៃបិទព្រំដែនរវាងប្រទេសទាំង០២កន្លងមកនិងបានថែទាំពលករនិងផ្តល់ទីកន្លែងឲ្យស្នាក់នៅបណ្តោះអាសន្នបានសមរម្យល្អ នៅមុនពេលបញ្ជូនមកកាន់ទីនេះ។ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនជាពិសេសខេត្តបាត់ដំបងរយៈពេល១៤ថ្ងៃកន្លងមកនេះ ដើម្បីធ្វើការការផ្តាច់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-19បំប្លែងថ្មីប្រភេទ(Delta)។          ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរឲ្យខាងភាគីថៃ បន្តនូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតក្នុងការផ្តល់នូវព័ត៌មានឲ្យគ្នាទៅវិញទៅមកក្នុងការដឹកជញ្ជូននិងរកទីតាំងជម្រកបណ្តោះអាសន្ន នៅមុនពេលបញ្ជូនបងប្អូនពលករខ្មែរទាំងនោះ មកឲ្យអាជ្ញាធរកម្ពុជា និងកម្លាំងសមត្ថកិច្ចនៅតាមមាត់ច្រកដើម្បីទទួលយកបងប្អូនទាំងនោះទៅធ្វើការត្រួតពិនិត្យសុខភាពនិងនិងធ្វើតេស្តរហ័ស ដើម្បីរកជម្ងឺឆ្លងកូវីដ-19 បំប្លែងថ្មី ប្រភេទ(Delta) មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កតាមស្រុកជាប់ព្រំដែន រយៈពេល ១៤ថ្ងៃមុននិងបញ្ជូនទៅកាន់ស្រុកកំណើតខ្លួនវិញនិងចំពោះអ្នករកឃើញ (វិជ្ជមាន) បញ្ជូនឲ្យទៅកាន់មណ្ឌលព្យាបាលនៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក របស់ខេត្តបាត់ដំបង ។        ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន…

  • កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រួសារ ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីត-19 ដូសទី៣ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រួសារ ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីត-19 ដូសទី៣ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    ខេត្តកំពង់ធំ ៖ ក្រុមគ្រូពេទ្យ ១៦នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីត19 ដូសទី៣ ដែលជាដូសជំរុញប្រភេទ Astra Zeneca ជូនកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រួសារ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា នេះគឺជាការស្តែងចេញនូវកិច្ចសហប្រតិបត្តិការល្អ រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទតែមួយ ដើម្បីជួយការពារអាយុជីវិត ឱ្យរួចផុតពីមេរោគដ៏កាចសាហាវនេះ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Astra Zeneca ជាការផ្តល់ជូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាក់ជូនកងកម្លាំង នៃកងយោពលខេមរភូមិន្ទ និងគ្រួសារ ក្នុងការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19…

  • ឆមាសទី១ ឆ្នាំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់នៃការឆ្លងរាតត្បាតដោយសារជំងឺកូវីដ-១៩ សរុប ២.៣១៩គ្រួសារ

    ឆមាសទី១ ឆ្នាំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជួយដល់ប្រជាពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់នៃការឆ្លងរាតត្បាតដោយសារជំងឺកូវីដ-១៩ សរុប ២.៣១៩គ្រួសារ

    បើយោងតាមរបាយការណ៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ ២០២១ និងការអនុវត្តសកម្មភាពក្នុងឆមាសទី២បន្តរបស់សាខាកាកបាទក្រហមខេត្តកំពត បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នា២០២១នេះ សាខា បានធ្វើប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត ពិសេសជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់នៃការឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ មានចំនួនសរុប ២.៣១៩គ្រួសារ និងមានសប្បុរសជននៅតែបន្តចូលរួមជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់តាមរយៈការអំពាវនាវកៀងគរប្រភពចំណូលរបស់ថ្នាក់ដឹកនាំ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានលើកឡើងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងបានអនុវត្តគោលការណ៍គ្រឹះមនុស្សធម៌ទាំង ៧ បានយ៉ាងខ្ជាប់ខ្ជួន ជួយដល់ប្រជាពលរដ្ឋមិនមានការរើសអើងអ្វីទាំងអស់។ ដោយផ្អែកលើគោលការណ៍មូលដ្ឋានគ្រឹះនេះ ទើបមានសប្បុរសជន មានជំនឿទុកចិត្តចូលរួមឧបត្ថម្ភ ទាំងសម្ភារៈ ថវិកា និងស្មារតី រួមចំណែកជាមួយកាកបាទក្រហមកម្ពុជាដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាតគ្រប់ ទីកន្លែងបានទាន់ពេលវេលានៅទូទាំងប្រទេស។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បើទោះបី មានការយកចិត្តទុកដាក់ខិតខំអភិវឌ្ឍ និងជំរុញញធ្វើការឆ្លើយតបជួយសង្គ្រោះដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត រហូតទទួលបានលទ្ធផលល្អប្រសើរក្ដី ក៏នៅតែមានចំណុចខ្វះខាតមួយចំនួន ដោយសារជួបវិបត្តិជំងឺឆ្លងសកលកូវីដ១៩ ដែលបញ្ហាប្រឈមទាំងនេះបានធ្វើឱ្យមានការខកខានការងារមួយចំនួនដែលត្រូវតែទាមទារឲ្យមានការខិតខំបំពេញដោះស្រាយ និងអនុវត្តបន្ត ឲ្យបានល្អប្រសើរថែមទៀត។ ចំពោះសាខាក៏ដូចជាអនុសាខាក្រុង ស្រុកទាំង៨ បន្តចែកអំណោយមនុស្សធម៌ជូនដល់ គ្រួសារប្រជាពលរដ្ឋប្រឈមការខ្វះខាតនឹងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ មិនត្រូវទុកអោយគ្រួសារណាមួយខ្វះខាតស្បៀងនិងមិនមានការដោះស្រាយឡើយ ៕Sila…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង នារសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចាត់តាំងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមកពីបណ្តារាជធានីខេត្តផ្សេងៗគ្នាមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅឃុំដូនស និងឃុំធ្លក នៃខេត្តស្វាយរៀង ដើម្បីពន្លឿក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងទាន់ពេលវេលា ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ នៅពេលដែលចប់បេសកកម្មនៅខេត្តស្វាយរៀង ហើយនឹងត្រូវបន្តទៅខេត្តណាផ្សេងទៀត ក៏សូមរក្សានូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើជាមន្ត្រីល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ អំណោយក្នុងថ្ងៃនេះ ក្នុងម្នាក់ៗទទួលបានថវិកា ១៣ម៉ឺនរៀល អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ…

  • ទីបំផុតអាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

    ទីបំផុតអាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

    អាមេរិក៖ នៅទីបំផុតទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចអនុម័តអោយចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣របស់ក្រុមហ៊ុន Pfizer និង Moderna ជូនដល់ពលរដ្ឋអាមេរិកដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ។ ក្រៅពីសហរដ្ឋអាមេរិក បណ្តាប្រទេសមួយចំនួនទៀតដូចជា អ៊ីស្រាអែល និងអាល្លឺម៉ង់ក៏មានផែនការដូចគ្នាទៅនឹងសហរដ្ឋអាមេរិកផងដែរ ឬបានចាត់ចែងការចាក់វ៉ាក់សាំងដូសទី ៣ រួចហើយ ដើម្បីជៀសវាងវិបត្តិមួយទៀត ដោយសារតែវីរុសបំប្លែងថ្មី Delta ដែលកំពុងឆ្លងរីករាលដាលពាសពេញពិភពលោក ។ ទីភ្នាក់ ងារចំណីអាហារ និងឱសថអាមេរិក (FDA) បញ្ជាក់ថា ការអនុញ្ញាតខាងលើនេះធ្វើឡើងនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ ។ ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណាដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយនោះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានអំពាវនាវអោយបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បានឧបត្ថម្ភដល់ ក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩ ចំនួន ៦២នាក់

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បានឧបត្ថម្ភដល់ ក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩ ចំនួន ៦២នាក់

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ និងស្បៀង ជូនក្រុមគ្រូពេទ្យជួរមុខនៃខេត្តស្វាយរៀង ចំនួន ៦២នាក់ ដែលមានវិជ្ជមានកូវី១៩ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយពុំខ្លាចនឿយហត់ ។ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យបាលអ្នកជំងឺ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័សេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែល ដែលបានជួយព្យាបាលថែទាំង និង ក៏ដូចជាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៃខេត្តស្វាយរៀង ។ អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន ៖…

  • ក្រោយបើកព្រំដែន ពលករខ្មែរជាច្រើននាក់ សម្រុកចេញពីថៃ មកស្រុកកំណើតវិញ ក្នុងចំនួន ៥០០នាក់ រកឃើញវិជ្ជមានកូវីដជាង ៦០នាក់

    ក្រោយបើកព្រំដែន ពលករខ្មែរជាច្រើននាក់ សម្រុកចេញពីថៃ មកស្រុកកំណើតវិញ ក្នុងចំនួន ៥០០នាក់ រកឃើញវិជ្ជមានកូវីដជាង ៦០នាក់

    បន្ទាយមានជ័យ ៖ ពេលអាជ្ញាធរសម្រេចបើកឡើងវិញ ច្រកព្រំដែនជាមួយប្រទេសថៃ ក្រោយបិទអស់រយៈពេល ២សប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថា ពេញមួយព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ពលករខ្មែរ បានសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ មានការកើនឡើងជាបន្តបន្ទាប់ ។ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានប្រាបនៅរសៀលថ្ងៃនេះថា តាំងពីព្រឹករហូតមកដល់ពេលនេះ មានពលករខ្មែរ ដែលធ្វើដំណើរចេញពីប្រទេសថៃ បូករួមជាមួយពលករដែលអាជ្ញាធរ បានឃាត់ពួកគាត់នៅតាមព្រំដែនសរុបក្បែរ ៥០០នាក់ ។ អភិបាលខេត្តបានបន្តថា សម្រាប់ពលករខ្មែរ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ គឺនៅតាមច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកអូរបីជាន់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តទៀត។ លោកបន្តថា ក្នុងចំណោមពលករដែលវិលចូលស្រុកវិញនេះ បានតេស្តឃើញជំងឺកូវីដ១៩ ផងដែរ ដោយគិតត្រឹមម៉ោងនេះ (ម៉ោង ១ជាង) មានអ្នកវិជ្ជមានជាង ៦០នាក់ហើយ ។ ឯកឧត្តមថា កម្លាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ សហការជាមួយមន្ត្រីសុខាភិបាល បានរៀបចំការធ្វើតេស្តរហ័ស ទៅលើពលករខ្មែរទាំងនោះ នៅច្រកព្រំដែនដែលពួកគេ ធ្វើដំណើរឆ្លងកាត់ មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក ៕ ដោយ…

  • កងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែន ដើម្បីទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក

    កងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែន ដើម្បីទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក

    បន្ទាយមានជ័យ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ព្រំដែនកម្ពុជា-ថៃ បានបើកដំណើរការឡើងវិញ បន្ទាប់ពីបិទព្រំដែនរយៈពេល ១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់ និងរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វើចត្តាឡីស័ក ។ សូមបញ្ជាក់ថា ដោយមានបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែន ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ លោកមេបញ្ជាការ កងពលបានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំអោយមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បុំប្លែងថ្មី ប្រភេទដែលតា (Delta) ។ ជាពិសេសសូមអោយកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចនិងមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ៕ ដោយ៖ឃិន…