Category: Covid-19

  • បារាំង​និង​ហុង​គ្រី​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​

    បារាំង​និង​ហុង​គ្រី​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​

    បារាំង​បាន​អះអាង​ថ្មីៗ​នេះ​ថា​ ​ខ្លួន​នឹង​បញ្ជូន​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៧​ម៉ឺន​ដូ​ស​ ​ជូន​ទៅ​ប្រទេស​វៀតណាម​ ​ក្រោម​យន្ត​ការ​កូ​វ៉ា​ក់​នៃ​អង្គការសុខភាព​ពិភពលោក​ ​ខណៈ​ប្រទេស​ហុង​គ្រី​ក៏​សន្យា​ថា​ ​នឹង​បញ្ជូន​អំណោយ​វ៉ាក់សាំង​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​ជូន​វៀតណាម​ដែរ​។​ ​ប្រធានាធិបតី​បារាំង​ ​E​m​man​u​e​l​ ​Ma​cron ​បាន​សរសេរ​នៅ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា​ ​«​ដើម្បី​យកឈ្នះ​ជំងឺរាតត្បាត​នេះ​ ​ច្រកចេញ​នៃ​វ៉ាក់សាំង​ចាំបាច់​ត្រូវតែ​ជា​លក្ខណៈ​សកល​និង​ស្មើភាព​។​ ​ហេតុនេះ​ហើយ​បារាំង​បាន​ចែករំលែក​វ៉ាក់សាំង​ ​៦​៧​ម៉ឺន​ដូ​ស​ ​ដល់​ប្រទេស​វៀតណាម​ ​ខណៈ​ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការ​កូ​វ៉ា​ក់​»​។​ ​រីឯ​រដ្ឋាភិបាល​ហុង​គ្រី ​កាលពី​ពេលថ្មីៗនេះ​ ​បាន​ប្រកាស​ថា​ ​នឹង​ផ្តល់​អំណោយ​វ៉ាក់សាំង​ជូន​វៀតណាម​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​គឺ​វ៉ាក់សាំង​ AstraZeneca ​រួម​ជាមួយនឹង​សម្ភារ​តេ​ស្ត​រហ័ស​ ​ចំនួន​១​០​ម៉ឺន​ប្រអប់​ដែរ​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ហុង​គ្រី​ប្រកាស​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​២​ ​សីហា​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រជាពលរដ្ឋ​ ​ជាង​១​២​លាន​នាក់​ ​សម្រាប់​ដូ​ស​ទី​១​ ​ខណៈ​មនុស្សជា​ង​១​លាន​នាក់​បាន​ចាក់​គ្រប់​២​ដូ​ស​។​ ​វៀតណាម​ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​ ​៩​៦​លាន​នាក់​ ​ដោយ​ត្រូវការ​វ៉ាក់សាំង​កូ​វី​ដ​ ​ប្រមាណ​១​៥​០​លាន​ដូ​ស​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​៕​

  • អាជ្ញាធរខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានសុខាភិបាល និងគោរពបម្រាមគោចរ ដែលដាក់ចេញដោយរដ្ឋបាលរាធានីភ្នំពេញ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    អាជ្ញាធរខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានសុខាភិបាល និងគោរពបម្រាមគោចរ ដែលដាក់ចេញដោយរដ្ឋបាលរាធានីភ្នំពេញ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ៖ នៅក្នុងឱកាសដែលគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងបរិវេណវិទ្យាល័យទួលទំពូង លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាប្រធានកាកបាទក្រហមខណ្ឌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ដែលតា (Delta) ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅរាជធានីភ្នំពេញនេះផងដែរ ។ លោកអភិបាលខណ្ឌចំការមន ក៏សំណូមពរដល់បងប្អូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងមូលដ្ឋានខណ្ឌគោរព និងអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះថា មកដល់ពេលនេះ អាជ្ញាធរ នឹងអនុវត្តតាមនីតិវិធីច្បាប់ មិនមានការណែរនាំទៀតឡើយ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានី ដូចជាការជួបជុំផឹកស៊ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ គឺនឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់មិនមានការលើកលែងទៀតឡើយ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ។ នៅក្នុងឱកាសនេះដែរ…

  • ប្រធានក្រុមប្រឹក្សារាជធានី កោតសសើរដល់ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានយ៉ាងល្អទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)

    ប្រធានក្រុមប្រឹក្សារាជធានី កោតសសើរដល់ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានយ៉ាងល្អទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)

    ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)។ ឯកឧត្តម ប៉ា សុជាតិវង្ស បានសម្ដែងការកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ ពិតជាអនុវត្តការងារបានយ៉ាងល្អ ទាំងការបង្ក្រាបបទល្មើសផ្សេងៗ ការគ្រប់គ្រងសំណល់រឹង វិធានការច្បាប់ជុំវិញការរុះរើបែរត្រីមិនរៀបរយតាមដងទន្លេ ពិសេស ការអនុវត្តវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យ covid-19 មិនមានការរីករាលដាលខ្លាំងឡើង។ ឯ ឧ បន្ថែមថា ការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនិងប្រជាពលនោះ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនៅតែគ្រប់គ្រងបានយ៉ាងល្អ ដោយមិនមានការរីករាលដាលនោះទេ។ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល «ការអនុវត្ត ៣ការពារនិង៣កុំ» ពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុតក្នុងកិច្ចការពារជំងឺរីករាលដាល-១៩នេះ។ ក្នុងឱកាសនោះឯកឧត្តម…

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤០០នាក់ និងស្លាប់ ២០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤០០នាក់ និងស្លាប់ ២០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៣សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១២សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤២៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៦៧នាក់ និងករណីឆ្លងសហគមន៍៣៥៦នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១២សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥៤១នាក់ និងមានអ្នកស្លាប់២០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១២សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៤ពាន់២៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៨ពាន់៩៧២នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦៥៤នាក់ហើយ។

  • លោកជំទាវ ម៉ែន សំអន បាននាំយកអំណោយ និងស្បៀងប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    លោកជំទាវ ម៉ែន សំអន បាននាំយកអំណោយ និងស្បៀងប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយ និងស្បៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។ លោកជំទាវបានបន្តទៀតថា ៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់…

  • អាជ្ញាធររាជធានីភ្នំពេញសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ជាបណ្តោះអាសន្ន

    អាជ្ញាធររាជធានីភ្នំពេញសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ជាបណ្តោះអាសន្ន

    អាជ្ញាធររាជធានីភ្នំពេញសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

  • ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក១៩នាក់, ស្រុកក្រឡាញ់៦នាក់, ក្រុងសៀមរាប២៩នាក់, ស្រុកសូទ្រនិគម១៩នាក់,ស្រុកជីក្រែង៣នាក់,ស្រុកអង្គរជុំ១០នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកអង្គរធំម្នាក់ និង ស្រុកវ៉ារិនម្នាក់ ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៩៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៧១៤នាក់និងស្លាប់៦៥នាក់។

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ម៉ឺន៣ពាន់៣០ករណីជាប្រជាជនទូទៅ និង ៣៨៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៨៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨៣ម៉ឺន៤ពាន់៣២៦ករណី ក្នុងនោះមានអ្នកជំងឺ៦១ម៉ឺន៦ពាន់៤៥៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៦ម៉ឺន៣ពាន់១៨៩ករណី និងអ្នកជំងឺ៦៤ម៉ឺន៣ពាន់៨៨៤នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៨៤៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៩៤២នាក់ ៕ ប្រភព៖ Bangkok Post

  • អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សអាយុក្រោម៦០ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta

    អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចាក់វ៉ាក់សាំង Covid-19  ដូសទី៣ដល់មនុស្សអាយុក្រោម៦០ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta

    អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានចេញសេចក្តីណែនាំអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ដល់មនុស្សមានអាយុចាប់ពី៥០ ទៅ ៦០ឆ្នាំ ដោយសង្ឃឹមថា នឹងអាចទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។អនុសាសន៍របស់ក្រុមទីប្រឹក្សានៃក្រសួងសុខាភិបាលអ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett អោយពង្រីកការចាក់បន្ថែមដូសទី៣ដល់ប្រជាជនអ៊ីស្រាអែលនៅមិនទាន់ទទួលបានការអនុម័តពីអគ្គនាយករបស់ក្រសួងសុខាភិបាលឡើយ ។ លោក Bennett បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្ញុំសូមសរសើរក្រុមអ្នកជំនាញលើការព្យាបាលកូវីដ១៩ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាពប្រជាពលរដ្ឋអ៊ីស្រាអែល ។ ខ្ញុំសូមអំពាវនាវដល់ប្រជាជនដែលមានអាយុ៥០ឆ្នាំឡើងទៅតម្រង់ជួរគ្នាព្រឹកស្អែក… ទៅទទួលវ៉ាក់សាំង ។អ៊ីស្រាអែលបានចាប់ផ្តើមចាក់ដូសជំរុញដល់ប្រជាជនអាយុ ៦០ ឆ្នាំបានមួយសប្តាហ៍កន្លងទៅហើយ ដែលបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាកន្លែងសាកល្បងសម្រាប់ដូសទី៣ មុនពេលទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ខណៈប្រជាជនអាយុ៦០ឆ្នាំជាង៧០ម៉ឺននាក់នៅអ៊ីស្រាអែលបានចាក់ដូសទី៣ ។ ការសិក្សាពីដំបូងបង្ហាញថា មនុស្សភាគច្រើនដែលបានចាក់ដូសទី៣ មានផលរំខានប្រហាក់ប្រហែល ឬតិចជាងផលរំខានដូចចាក់ដូសទី២ដែរ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៦លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៨៥លាន៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៦លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៨៥លាន៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៦លាន២៤ម៉ឺន៧៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៤ម៉ឺន៨ពាន់៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៥លាន៨ម៉ឺន៧ពាន់៥០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន២០ម៉ឺន៣ពាន់៦៤៩នាក់ ស្លាប់ចំនួន៦៣ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន៣០លាន៩ម៉ឺន៧ពាន់៨៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន១១ម៉ឺន៧ពាន់៥២នាក់ ស្លាប់៤៣ម៉ឺន២៨៥នាក់ និងជាសះស្បើយ៣១លាន២៩ម៉ឺន៤ពាន់៣១៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៨ម៉ឺន៥ពាន់៦៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់៩៨៨នាក់ និងជាសះស្បើយ១៩លាន១៥ម៉ឺន១ពាន់២១នាក់ ៕ ប្រភព៖ worldometers