-
ការចាក់វ៉ាក់សាំង គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ-១៩

-
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ Sinovac ចំនួន៣លានដូសទៀតបានដឹក មកដល់កម្ពុជា

-
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាននៅស្រុកថ្មគោល៧នាក់,ស្រុករតនមណ្ឌល៣នាក់, ក្រុងបាត់ដំបង១១នាក់, ស្រុកបរវេល៣នាក់,ស្រុកមោងឬស្សី៦នាក់, ស្រុករុក្ខគិរី៣នាក់, ស្រុកឯកភ្នំ២នាក់, ស្រុកកំរៀង២នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងពលករមកពីប្រទេសថៃចំនួន៦នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ បុរសអាយុ៧២ឆ្នាំនៅស្រុកថ្មគោល និង ទី២ បុរសអាយុ៨០ឆ្នាំនៅស្រុកបាណន់ ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៤៥០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៩២៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៥៤នាក់។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៤នាក់នោះ រួមមានកម្មកររោងចក្រ៦នាក់, ១៥នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩, អ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់ និងពលករត្រឡប់មកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់គឺបុរសអាយុ៥៦នៅក្រុងបាវិត ខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់២៧៤នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៨១៩នាក់ និងមានអ្នកស្លាប់សរុបចំនួ១២២នាក់។
-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣០នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣០នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច១៧នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំចាយមារ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកមេសាងម្នាក់, ស្រុកពាមរក៍ ម្នាក់ និង ស្រុកពារាំងម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៣ឆ្នាំនៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១៣១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៤ពាន់១៦៤នាក់ និងស្លាប់៩១នាក់។
-
ប្រជាពលរដ្ឋជាង ៨លាន ៦សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨លាន៦សែន៣ម៉ឺន៩ពាន់៧៧៣នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៦លាន៨សែន១ម៉ឺន៥ពាន់៨០៨៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១២ថ្ងៃចាក់បាន៤៤ម៉ឺន៣ពាន់៦៩២នាក់ ស្មើនឹង២២,៥៦%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន២ម៉ឺន៨ពាន់៣៦២នាក់ ក្នុងនោះបានចាក់លើកទីរួច មានចំនួន១លាន១សែន៦ម៉ឺន៤ពាន់៩២៨នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៤%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១២១សីហាឆ្នាំ២០២១ ចាក់បានចំនួន១៤ម៉ឺន២ពាន់៧១២នាក់។
-
មនុស្សជិត ៣ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងអប់រំចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី១២សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី១៣សីហាបានជូនដំណឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១ពាន់៣៤២ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២ពាន់៩១៧នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន១ពាន់១៧០គ្រឿង, បិទអាជីវកម្ម១ទីតាំង និង ពិន័យជាប្រាក់ចំនួ៤៣លាន១សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
សេចក្ដីសម្រេច ស្ដីពីការបន្តអនុវត្តការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប បន្ថែមទៀត !

-
តំណាង WHO នៅកម្ពុជា៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ-១៩នោះទេ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ នោះទេ»៕ សូមអាននូវអត្ថបទដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
សេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត

សេចក្ដីជូនដំណឹងលេខ ៣៣៣ សជណ.អគឧ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។