-
អង្គការសុខភាពពិភពលោក (WHO) កំពុងដឹកនាំការសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩

អង្គការសុខភាពពិភពលោក (WHO) កំពុងដឹកនាំការសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួនបានដឹកនាំការសាកល្បងគ្លីនិកសាស្ត្រនៅក្នុងប្រទេស៥២ ដែលបានសិក្សាពីថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដែលមានសក្តានុពលក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ។អង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសេចក្តីប្រកាសមួយពីការសាកល្បងសាមគ្គី Solidarity PLUS ថា ថ្នាំព្យាបាលទាំង៣ប្រភេទនេះ គឺ អាដតេសស៊ូណេត (Artesunate), អ៊ីម៉ាទីនីប (Imatinib) និង អ៊ីនផ្លិចស៊ីម៉េប (Infliximab) ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញឯករាជ្យមួយ សម្រាប់សក្តានុពលរបស់ថ្នាំទាំងនេះ ក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់អ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ។ ថ្នាំ អាដតេសស៊ូណេត បានប្រើប្រាស់រួចរាល់ហើយ សម្រាប់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ថ្នាំ អ៊ីម៉ាទីនីប សម្រាប់ព្យាបាលជំងឺមហារីកជាក់លាក់ និងថ្នាំ អ៊ីនផ្លិចស៊ីម៉េប សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកសន្លាករាំរ៉ៃ ។សូមរំលឹកផងដែរថា ការធ្វើសាកល្បងសាមគ្គីដំបូងកាលពីឆ្នាំមុនរកឃើញថា ការព្យាបាលទាំងអស់មានថ្នាំ៤ប្រភេទត្រូវបានវាយតម្លៃ គឺថ្នាំ រ៉េមដេស៊ីវៀ (Remdesivir) , អ៊ីដ្រុកស៊ីតក្លរ៉ូហ្វីន (Hydroxychloroquine), ឡូពីនណាវៀ/រាយតូណាវៀ (lopinavir/ritonavir)…
-
ប្រមុខ WHO ព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងពិភពលោក អាចនឹងកើនឡើងដល់៣០០លានករណីនៅដើមឆ្នាំ២០២២ខាងមុខ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា បើសិនស្ថានការណ៍មិនប្រសើរឡើងទេនោះ ពិភពលោកនឹងមានករណីឆ្លងជំងឺកូវីដ១៩ថ្មីៗបន្ថែមទៀតចំនួន១០០លានករណី នៅចន្លោះពេលនេះ និងដើមឆ្នាំ២០២២ខាងមុខ ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាមួយនឹងនិន្នាការបច្ចុប្បន្ននេះ យើងអាចឆ្លងដល់៣០០លានករណីនៅដើមឆ្នាំក្រោយ ហើយថា ចំនួនករណីកូវីដ១៩នៅទូទាំងពិភពលោក បានឈានដល់២០០លានករណីកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីពិភពលោកបានឆ្លងដល់ ១០០លាននាក់ ។ សូមជម្រាបថា បច្ចុប្បន្នវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មីកំពុងរីករាតត្បាតនៅទូទាំងពិភពលោក ដើម្បីឆ្លើយតបទៅនឹងរលកថ្មីនៃជំងឺកូវីដ១៩នោះ មជ្ឈមណ្ឌលគ្រប់ គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានណែនាំថា ទាំងអ្នកបានចាក់ និងមិនបានចាក់វ៉ាក់សាំងត្រូវពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន និងបិទជិត ៕ ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍
-
បទ ៖ ៨ខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹង Delta (ឃីង សាន់)

បទ ៖ ៨ខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹង Delta លំនាំបទ ៖ ចុកឈាមនៅប៉ៃលិន ច្រៀងដោយ ៖ លោក ឃីង សាន់ និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា) សម្រួលបទភ្លេង ៖ លោក រិន ធីរ៉ា ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤០០នាក់ និងស្លាប់ ២០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១២សីហាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១១សីហាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៥៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៨១នាក់ និងករណីឆ្លងសហគមន៍៣៧៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១១សីហា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៧៧នាក់ និងមានអ្នកស្លាប់២០នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១១សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨ម៉ឺន៣ពាន់៨៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧ម៉ឺន៨ពាន់៤៣១នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៦៣៤នាក់ហើយ។
-
បទ ៖ កេរ្តិ៍ឈ្មោះ TYDA ចារជាប់ក្នុងចិត្ត (ចាប សក្កណា)

លំនាំបទ ៖ លួចស្នេហ៍លួចទុក្ខ ច្រៀងដោយ ៖ លោក ចាប សក្កណា និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ លោក រិន ធីរិទ្ធ ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ហុង ដារ៉ាវុធ ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
លោក ឡុង ង៉ែត សំណេះសំណាល និងនាំយកអំណោយថ្នាក់ដឹកនាំ សសយក ផ្តល់ជូនគ្រូពេទ្យ និងក្រុមកាងារយុវជនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវជន

ភ្នំពេញ ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងក្រុមកាងារយុវជនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការការពារជំងឺកូវីដ-១៩ជូនដល់កុមារ និងយុវជន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ស្ថិតនៅ មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាលសាខាចាក់អង្រែ (ACE) ។ ក្នុងឱកាសនោះដែរ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ព្រមទាំង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមហ៊ុន សេង ហួត ហ្វាហ្វាហ្វូត បាននាំយកសម្ភារៈឧបត្ថម្ភមានដូចជា៖១). អង្ករ ០៥គីឡូក្រាម ចំនួន២៥បាវ២). មីម៉ាម៉ា ចំនួន ២៥កេស៣). អាកុល ចំនួន ២កាន៤). ទឹកសុទ្ធ ចំនួន ១០កេស៥). ភេជ្ជៈកូកាកូឡា ចំនួន ២៥កេស៦).…
-
ក្រុមហ៊ុនខេស៊ីមិននាំយកសម្ភារៈនិងថវិកាជូនរដ្ឋបាលខេត្តកំពតដើម្បីរួមចំណែកប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

តំណាងក្រុមហ៊ុនកំពត ខេស៊ីមិន ខូអិលធីឌី នៅរសៀលថ្ងៃទី១១ ខែសីហានេះ បានយកអំណោយរួមមាន ម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង អាល់កុលចំនួន៩០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ និងថវិកាចំនួន១៥០០០ ដុល្លារ មកប្រគល់ជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទ“ដែលតា” នៅក្នុងសហគមន៍ ក្រុមហ៊ុនកំពតខេស៊ីមិន បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់បង្ការការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តកំពត។ ឯកឧត្តម ជាវ តាយ បានចាត់ទុកអំណោយទាំងនេះចូលរួមចំណែកសារៈសំខាន់ សម្រាប់បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់កូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ “ដែលតា” មិនឲ្យកើតមាននៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រនៃខេត្តកំពត។ ហើយថវិកាទាំងនេះក៏អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះបានមួយកម្រិតផងដែរ។ ឯកឧត្តម បានបញ្ជាក់ថាគិតដល់ថ្ងៃទី ១១ខែសីហានេះ ទូទាំងខេត្តមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាក ព្យាបាលចំនួន១៩៧នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង កើនដល់ជាង១០ម៉ឺននាក់៕Sila Sarin
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២ពាន់៧៨២ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន២ពាន់៧៨២ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន២ពាន់៤០៧ករណីជាប្រជាជនទូទៅ និង ៣៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៣ពាន់៦៤៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨១ម៉ឺន៩០៨ករណី ក្នុងនោះមានអ្នកជំងឺ៥៩ម៉ឺន៦ពាន់៣៧៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៣ម៉ឺន៩ពាន់៧៧១ករណី និងអ្នកជំងឺ៦២ម៉ឺន៣ពាន់៨០១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៨៤៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៩៤២នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៦៤២ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៤ពាន់៦៤២ករណីបន្ថែមទៀត ក្នុងនោះ៣នាក់ជាករណីនាំចូល និង៤ពាន់៦៣៩នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់៨ពាន់៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៣ពាន់៤១៦ករណី ។ នៅក្នុងថ្ងៃពុធម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៤២នាក់ទៀតផងដែរ ។ សរុបមកគិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២៣ម៉ឺន៦ពាន់៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៨ម៉ឺន៥ពាន់១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤ពាន់៤៨៩នាក់ ៕ ប្រភព៖ Vietnam New
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៣នាក់, ស្រុកអង្គរជុំ៣នាក់, ស្រុកសូទ្រនិគម១៨នាក់, ស្រុកជីក្រែង៥,ស្រុកពួក៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកអង្គរធំម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ បុរសអាយុ៦២ឆ្នាំ អាសយដ្ឋាននៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងទី២ ស្ត្រីអាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៧៣៧នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៦៣៦នាក់និងស្លាប់៦៥នាក់។